- Khmerpress
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្ដសៀមរាប នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលដើរកំសាន្ដនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប នាថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២២ មានចំនួនប្រមាណ ១៤៣,៤៧០នាក់។ យោងតាមរបាយណ៍ការណ៍របស់មន្ទីទេសចរខេត្ដសៀមរាប បានបង្ហាញថា ក្នុងនោះ អ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដែលដើរកំសាន្ដនោះ មានចំនួនប្រមាណ ១៤០,០០០ នាក់ ជាភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត ដែលស្មើប្រមាណ ៥៥-៦០% ពោល ៧០,០០០នាក់ ទៅ៨០,០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារ។របាយការណ៍បន្ថែមថា រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨៥,០០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ
September 27, 2022 - បច្ចេកវិទ្យា
រយៈពេល 2 ទសវត្សជាមួយភាពល្បីល្បាញលើវិថីសិល្បៈ មហាជនប្រាកដជាបានស្គាល់តារាចម្រៀងស្រីជួរមុខប្រចាំប្រទេសកម្ពុជា អ្នកនាង ពេជ្រ សោភា តាមរយៈបទចម្រៀងពីរោះៗជាច្រើនបទ។ មិនតែប៉ុណ្ណោះ ក្រៅពីទឹកដមសម្លេងដ៏ពីរោះរណ្តំស្ថិតក្នុងដួងចិត្តមិត្តអ្នកស្តាប់ តារាចម្រៀងស្រីរូបនេះក៏មានសមត្ថភាពពិសេសមួយទៀតជាអ្នកតែងនិពន្ធបទចម្រៀង ទើបធ្វើឲ្យតារាចម្រៀងស្រីរូបនេះនៅតែទទួលបានកេរ្តិ័ឈ្មោះបោះសម្លេងមិនចេះរីងស្ងួត ប៉ុន្តែបើវិលត្រឡប់ទៅរម្លឹងរឿងរ៉ាវពីជីវប្រវត្តិដ៏កម្សត់មុនចាប់ផ្តើមសិល្បៈគឺ គាត់បានតស៊ូ និងជំនះរាល់ឧបសគ្គគ្រប់ច្រកល្ហក់ទម្រាំឈានដល់ចំណុចកំពូលដូចសព្វថ្ងៃនេះ និងក្លាយជាមនុស្សស្រីដ៏រឹងមាំម្នាក់ ដែលអាចប្រៀបបានដូចទៅនឹងព្រះនាង Cinderella។ ដើម្បីកុំឲ្យខាតពេលយូរ មករម្លឹករឿងកម្សត់ដ៏ជូរចត់របស់តារាចម្រៀង ពេជ្រ សោភា ៖ អ្នកនាង ពេជ្រ សោភា កើតក្នុងត្រកូលគ្រួសារដែលមានជីវភាពក្រីក្រ មកពីខេត្តព្រៃវែង និងមានបងប្អូនចំនួន 5 នាក់ ហើយអ្នកនាងជាកូនពៅ។ នៅក្នុងវ័យអាយុ 10
September 27, 2022 - ព័ត៌មានអន្តរជាតិ
(ហែលស៊ីនគី)៖ ប្រទេសហ្វាំងឡង់បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានកត់ត្រាចុងសប្តាហ៍ដ៏មមាញឹកបំផុតនៃឆ្នាំនេះ ជាមួយនឹងលំហូរជនជាតិរុស្សីចូលមកក្នុងប្រទេសនេះយ៉ាងច្រើនមិនធ្លាប់មាន បន្ទាប់ពីសេចក្តីប្រកាសកែនយោធារបស់ទីក្រុងម៉ូស្គូ បានបង្កឱ្យមានភាពច្របូកច្របល់នៅតាមព្រំដែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។ លោក Mert Sasoglu មន្ត្រីឆ្មាំព្រំដែនហ្វាំងឡង់បានប្រាប់ AFP ថា «ចុងសប្តាហ៍មុន គឺជាចុងសប្តាហ៍ដ៏មមាញឹកបំផុតនៃឆ្នាំនេះ សម្រាប់ចរាចរណ៍នៅព្រំដែនភាគខាងកើត»។ ទីភ្នាក់ងារព្រំដែនបាននិយាយថា ជនជាតិរុស្ស៊ីជិត ៨,៦០០នាក់ បានឆ្លងចូលប្រទេសហ្វាំងឡង់តាមព្រំដែនគោកកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ហើយជិត ៤,២០០នាក់ បានឆ្លងកាត់ផ្លូវផ្សេងទៀត។ ដោយឡែកកាលពីថ្ងៃអាទិត្យ មានជាង ៨,៣០០នាក់ ហើយជិត ៥,១០០នាក់បានចាកចេញ។
September 27, 2022 - បច្ចេកវិទ្យា
រយៈពេល 2 ទសវត្សជាមួយភាពល្បីល្បាញលើវិថីសិល្បៈ មហាជនប្រាកដជាបានស្គាល់តារាចម្រៀងស្រីជួរមុខប្រចាំប្រទេសកម្ពុជា អ្នកនាង ពេជ្រ សោភា តាមរយៈបទចម្រៀងពីរោះៗជាច្រើនបទ។ មិនតែប៉ុណ្ណោះ ក្រៅពីទឹកដមសម្លេងដ៏ពីរោះរណ្តំស្ថិតក្នុងដួងចិត្តមិត្តអ្នកស្តាប់ តារាចម្រៀងស្រីរូបនេះក៏មានសមត្ថភាពពិសេសមួយទៀតជាអ្នកតែងនិពន្ធបទចម្រៀង ទើបធ្វើឲ្យតារាចម្រៀងស្រីរូបនេះនៅតែទទួលបានកេរ្តិ័ឈ្មោះបោះសម្លេងមិនចេះរីងស្ងួត ប៉ុន្តែបើវិលត្រឡប់ទៅរម្លឹងរឿងរ៉ាវពីជីវប្រវត្តិដ៏កម្សត់មុនចាប់ផ្តើមសិល្បៈគឺ គាត់បានតស៊ូ និងជំនះរាល់ឧបសគ្គគ្រប់ច្រកល្ហក់ទម្រាំឈានដល់ចំណុចកំពូលដូចសព្វថ្ងៃនេះ និងក្លាយជាមនុស្សស្រីដ៏រឹងមាំម្នាក់ ដែលអាចប្រៀបបានដូចទៅនឹងព្រះនាង Cinderella។ ដើម្បីកុំឲ្យខាតពេលយូរ មករម្លឹករឿងកម្សត់ដ៏ជូរចត់របស់តារាចម្រៀង ពេជ្រ សោភា ៖ អ្នកនាង ពេជ្រ សោភា កើតក្នុងត្រកូលគ្រួសារដែលមានជីវភាពក្រីក្រ មកពីខេត្តព្រៃវែង និងមានបងប្អូនចំនួន 5 នាក់ ហើយអ្នកនាងជាកូនពៅ។ នៅក្នុងវ័យអាយុ 10
September 27, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា បណ្តាខេត្តពាយព្យប្រទេស មានដូចជាខេត្តឧត្ដរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ដោយសារតែឥទ្ធិពលព្រុះ និងសម្ពាធទាប។ ក្រសួងបានឱ្យដឹងទៀតថា កម្រិតទឹកភ្លៀង បូករួមជាមួយទឹកហូរធ្លាក់ពីថៃផងនោះ នឹងធ្វើឱ្យបណ្តាខេត្តទាំងនេះ បង្កឱ្យមានជំនន់ទឹកភ្លៀង និងជំនន់ដោយបរិមាណទឹកហួសកម្រិត។ ក្នុងសេចក្តីប្រកាសព័ត៌មានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា យោងតាមការវិវត្តជាក់ស្ដែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឱ្យឃើញថា កម្លាំងស្រូបនៃឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (NORU)
September 27, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកការបង្ក្រាបបទល្មើសល្បែងស៊ីសង សរុប៧៦ករណី ឃាត់ខ្លួនមនុស្សចំនួន១៤៦នាក់ នៅតាមខណ្ឌក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រឹមរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃ១៧-២៣ ខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបញ្ជាក់មកកាន់ Fresh News នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា «លទ្ធផលបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គិតត្រឹមរយៈពេល៧ថ្ងៃ ថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម ឃួង ស្រេង
September 23, 2022 - ព័ត៌មានអន្តរជាតិ
(អន្តរជាតិ)៖ កំពូលតារាហូលីវូដ អ្នកស្រី Angelina Jolie និង ជាឯកអគ្គរដ្ឋទូតមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានធ្វើទស្សនកិច្ចប្រទេសប៉ាគីស្ថាន ដែលនៅតែកំពុងជួបគ្រោះមហន្តរាយទឹកជំនន់។ តារាសម្តែងរូបនេះ បាននិយាយជាមួយមន្ត្រីរដ្ឋាភិបាល និងយោធា ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកស្រី Angelina Jolie បានចុះជួបអ្នកស្រុកមួយចំនួននៅក្នុងខេត្ត Sindh ភាគខាងត្បូងដែលរងគ្រោះខ្លាំង។ ប្រទេសប៉ាគីស្ថានបានរងការវាយប្រហារដោយខ្យល់មូសុង ចាប់តាំងពីពាក់កណ្តាលខែមិថុនា។ មនុស្សជាង ១,៥០០នាក់បានស្លាប់ ហើយផ្ទះចំនួន ២លានខ្នងត្រូវបានបំផ្លាញ ហើយទឹកជំនន់នៅតែបន្តកើតមាននៅក្នុងតំបន់ជាច្រើន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
September 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ បានឆ្លើយសំណួរ ដែលសួរច្រើនជាងគេប្រចាំខែកក្កដា និងសីហា តាមរយៈលេខទូរស័ព្ទ (HOTLINE ៖ 1275) ដោយបានសួរថា៖ តើបែបបទនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តសម្រាប់ពលរដ្ឋខ្មែរតម្រូវមានឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន? ក្រសួងសាធារណ បានបញ្ជាក់ឱ្យដឹងថា៖ បែបបទ និងនីតិវិធីផ្ទេរកម្មសិទ្ធិសម្រាប់ពលរដ្ឋខ្មែរ។ ឯកសារតម្រូវ៖ -ពាក្យសុំផ្ទេរកម្មសិទ្ធិ ដែលមានលេខកាល់លេខតួ ឬលេខសាក់ស៊ី (ដែលចម្លងជាក់ស្តែងពីយានយន្ត) -អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ៖ *ពលរដ្ឋខ្មែរ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) -បណ្ណសម្គាល់យានជំនិះ
September 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) បានអញ្ជើញចុះពិនិត្យ និងធ្វើដំណើរសាកល្បងនៅពេលយប់លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ដោយឡែក ក្រសួងសាធារណការ បានឆ្លើយតបនឹងចម្ងល់បងប្អូនប្រជាពលរដ្ឋដែលភាគច្រើនបានចោទជាសំណួរថា៖ “ហេតុអ្វីបានជាផ្លូវល្បឿនលឿនមិនបំពាក់ភ្លើងបំភ្លឺតាំងពីដើមទីរហូតដល់ចុងទី?” ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងនេះថា៖ នៅបណ្តាប្រទេសនានា អំពូលភ្លើងបំភ្លឺផ្លូវល្បឿនលឿន ត្រូវបានបំពាក់នៅតាមទីតាំងសំខាន់ៗមួយចំនួន ប៉ុណ្ណោះដូចជា៖ ផ្លូវប្តូរទិស កន្លែងបង់ប្រាក់ និងកន្លែងឈប់សម្រាក ដើម្បីសន្សំសំចៃការប្រើប្រាស់ ថាមពលអគ្គិសនី។ ដូចគ្នានេះដែរ
September 23, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រព័ន្ធចំណាំងផ្លាត ដែលបានរៀបចំនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជួយឱ្យការបើកបរនៅពេលយប់មិនជួបការលំបាកឡើយ ទោះបីមិនមានការបំពាក់ភ្លើងនៅលើទ្រូងផ្លូវ ឬអមសងខាងផ្លូវក៏ដោយ។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលនឹងត្រូវបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ មានប្រជាពលរដ្ឋមួយសម្តែងការព្រួយបារម្ភរឿងបើកបរលំបាកនៅពេលយប់ ព្រោះតែមិនមានការបំពាក់ភ្លើងបំភ្លឺផ្លូវ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ជាស្តង់ដារផ្លូវល្បឿនលឿននៅលើពិភពលោកអត់មានការបំពាក់អំពូលភ្លើងនោះឡើយ ព្រោះការធ្វើបែបនោះនឹងបន្ថែមបន្ទុកចំណាយកាន់តែច្រើនលើកថ្លៃអគ្គិសនី។ ប៉ុន្តែជំនួសឱ្យការបំពាក់ភ្លើងបំភ្លឺ គឺគេរៀបចំប្រព័ន្ធចំណាំងផ្លាតនៅលើផ្លូវ ដែលជួយឱ្យការបើកបរមិនជួបការលំបាកនោះឡើយ។ ដើម្បីពិនិត្យឱ្យបានកាន់តែច្បាស់ពីការរៀបចំប្រព័ន្ធចំណាំងផ្លាត ក៏ដូចជាស្ថានភាពជាក់ស្តែងក្នុងការបើកបរនៅពេលយប់មានសភាពបែបណានោះ? នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំថ្នាក់ដឹកនាំក្រសួង ក៏ដូចជាក្រុមអ្នកសារព័ត៌មាន ធ្វើដំណើរទាំងយប់ឆ្លងកាត់ផ្លូវល្បឿនលឿនេះពីខាងខេត្តព្រះសីហនុ
September 23, 2022









