- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ម្ចាស់ម៉ូតូចំនួន៨នាក់ទៀតហើយ បានរកឃើញម៉ូតូរបស់ខ្លួនវិញ ក្នុងយុទ្ធនាការបង្ក្រាបទីតាំងបញ្ចាំដោយខុសច្បាប់ នៅឃ្លាំងរំសេវ ខណ្ឌទួលគោក ដោយអ្នកខ្លះបាត់ម៉ូតូរបស់ខ្លួនរហូតដល់៥ឆ្នាំ ប៉ុន្ដែរកឃើញនៅទីតាំងខុសច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាប។ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដែលដឹកនាំប្រតិបត្តិការផ្ទាល់ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីត្រួតពិនិត្យទីតាំងបញ្ចាំដែលសង្ស័យទទួលបញ្ចាំខុសច្បាប់ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ ចំនួន៨នាក់ ក្រោយពិនិត្យឯកសារឃើញត្រឹមត្រូវថាពួកគាត់ជាម្ចាស់កម្មសិទ្ធិពិតប្រាកដ។ បើតាមការសាកសួរទៅកាន់ជនរងគ្រោះដែលមកទទួលម៉ូតូវិញនោះ បានឲ្យដឹងថា អ្នកខ្លះបាត់ម៉ូតូរហូតដល់៥ឆ្នាំឯណោះ ស្រាប់តែប្រទះឃើញនៅទីតាំងបញ្ចាំខុសច្បាប់ ដែលសមត្ថកិច្ចបានដកហូត។ ពួកគាត់បានបង្ហាញនូវក្ដីត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីអស់សង្ឃឹមជាយូរណាស់មកហើយក្នុងការតាមរកម៉ូតូរបស់ខ្លួន ដែលត្រូវបានចោរលួច ឬប្លន់កាលពីពេលកន្លងទៅ។ ឆ្លងកាត់ករណីនេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ កុំទាន់អស់សង្ឃឹម ហើយត្រូវបន្ដផ្ទៀងផ្ទាត់ភិនភាគម៉ូតូរបស់ខ្លួននៅពេលអាជ្ញាធរផ្សព្វផ្សាយ ព្រោះក្រែងពើបប្រទះម៉ូតូរបស់ខ្លួន។
September 23, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ និយតករអាមេរិកបានសម្រេចធ្វើការពិន័យក្រុមហ៊ុន Boeing ជាទឹកប្រាក់ចំនួន ២០០លានដុល្លារ ជុំវិញសកម្មភាពធ្វេសប្រហែសរបស់ក្រុមហ៊ុន ដែលបណ្តាលឲ្យមានយន្តហោះដឹកនាំអ្នកដំណើរចំនួន ២គ្រឿងបានធ្លាក់នាពេលកន្លងមក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី ២៣ ខែកញ្ញានេះបានបញ្ជាក់ថា ភ្លាមៗក្រោយទទួលបានដំណឹងស្តីពីការពិន័យខាងលើនេះ ក្រុមហ៊ុន Boeing បានចេញមកទទួលស្គាល់ចំពោះកំហុសឆ្គងរបស់ខ្លួន និងបានសន្យាបង់ប្រាក់សំណងនេះតាមការកំណត់ផងដែរ។ គួររម្លឹកជូនថា យន្តហោះរបស់ក្រុមហ៊ុន Boeing ចំនួន ២គ្រឿងដែលបានធ្លាក់នាពេលកន្លងមកនោះរួមមាន យន្តហោះដឹកអ្នកដំណើរ 737 MAX ដែលស្ថិតក្រោមប្រតិបត្តិការណ៍ហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានធ្លាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ ខណៈយន្តហោះ ដឹកអ្នកដំណើរ
September 23, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូកចំនួន ០១គ្រឿង ស្ថិតនៅចំណុចនិយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន១៦នាក់ និងមធ្យោបាយចំនួន០២គ្រឿង (១.៦០០សេស ០១គ្រឿងនិង៧០០សេស ០១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន១៨នាក់។ ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ស្រុកំណើត
September 23, 2022 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ បុរសជនជាតិរុស្ស៊ីកំពុងសម្រុកចាកចេញពីប្រទេស ដោយបង្កឲ្យមានការកកស្ទះនៅច្រកព្រំដែន ខណៈពួកគេព្យាយាមចៀសវាងមិនចូលរួមតាមការប្រកាសកេណ្ឌទ័ព ដើម្បីទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។ បុរសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានរបស់ BBC ឲ្យដឹងថា លោកបានយកលិខិតឆ្លងដែនដោយប្រញាប់ប្រញាល ឆ្ពោះទៅកាន់ទៅព្រំដែនដោយមិនយកអ្វីផ្សេងទៀតមកជាមួយឡើយ ភ្លាមៗបន្ទាប់ពី ការប្រកាសរបស់ប្រធានាធិបតីពូទីន ព្រោះលោកធ្លាប់ស្ថិតក្នុងក្រុមដែលអាចត្រូវបានគេបញ្ជូនឲ្យទៅធ្វើសង្រ្គាម។ យ៉ាងនេះក្តី វិមានក្រឹមឡាំង អះអាងថា របាយការណ៍អំពីការរត់ភៀសខ្លួនរបស់បុរសពេញវ័យប្រយុទ្ធ គឺជាការបំផ្លើស។ ប៉ុន្តែបើតាមភាពជាក់ស្តែងនៅតាមព្រំដែនរុស្ស៉ី ជាមួយប្រទេសហ្ស៊កហ្ស៊ី គេឃើញមានជួររថយន្តប្រវែងរាប់គីឡូម៉ែត្រ រួមទាំងបុរសៗដែលកំពុងព្យាយាមគេចចេញពីការធ្វើសង្រ្គាមផងដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន
September 23, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយអនុវត្តចាប់ពីថ្ងៃទី២៣ ខែកញ្ញានេះតទៅ។ តាមរយៈបណ្តាញសង្គម សម្តេចតេជោបានលើកឡើងថា «ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះគឺជាថ្ងៃទី១ នៃការចាប់ផ្ដើមដំណើរការសេវារថយន្តក្រុងសាធារណៈ ដែលរៀបចំឡើងដោយសាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ»។ ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចតេជោ ហ៊ុន សែន
September 23, 2022 - សិល្បៈ
ថៃ៖ អាជ្ញាធរថៃកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញាម្សិលមិញនេះបានជូនដំណឹងស្តីពីការបដិសេដមិនឲ្យបវរកញ្ញាជនជាតិមីយ៉ាន់ម៉ាម្នាក់គឺអ្នកនាង Han Lay ចូលមកកាន់ប្រទេសខ្លួនទៀតនោះទេ ក្រោយរូបនាងត្រូវបានប៉ូលិសអាំងទែរប៉ូលចេញនិវេទន៍ក្រហមតាមចាប់ខ្លួនកាលកពីពេលថ្មីៗនេះ។ គួររម្លឹកជូនថា កាលពីឆ្នាំមុនអ្នកនាង Han Lay អាយុ ២៣ឆ្នាំបានបង្កើតនូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ព្រោះតែរូបនាងហ៊ាននិយាយឲ្យពិភពលោកជួយប្រទេសមីយ៉ាន់ម៉ាឲ្យរួចផុតពីរបបដឹកនាំយោធាក្នុងអំឡុងពេលដែលរូបត្រូវបង្ហាញខ្លួនក្នុងកម្មវិធីប្រលងបវរកញ្ញាកម្រិតអន្តរជាតិមួយនៅក្នុងប្រទេសថៃ។ ក្រោយពីបានថ្លែងរិះគន់ខ្លាំងៗចំពោះរបបដឹកនាំនៅក្នុងប្រទេសខ្លួនហើយ អ្នកនាង Han Lay មិនបានត្រលប់ទៅកាន់ប្រទេសកំណើតវិញនោះទេ ដ្បិតរូបនាងដឹងច្បាស់ថា បើត្រលប់ទៅកាន់ប្រទេសកំណើតវិញនឹងត្រូវយោធាមីយ៉ាន់ម៉ាចាប់ខ្លួនជាមិនខាន ហើយក្នុងរយៈពេលជាងមួយឆ្នាំមកនេះ អ្នកនាង Han Lay បានស្នាក់នៅក្នុងប្រទេសថៃក្នុងនាមជាជនភ្លៀសខ្លួន។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះស្ថាប័នប៉ូលិសអន្តរជាតិនៃប្រទេសមីយ៉ាន់ម៉ាបានសម្រេចចេញនិវេទន៍ក្រហមតាមចាប់ខ្លួនអ្នកនាង Han Lay ហើយតាមរយៈការចេញនិវេទន៍ក្រហមនេះគឺមានន័យថា ប៉ូលិសអន្តរជាតិនៃប្រទេសដែលជាសមាជិកប៉ូលិសទាំងទែរប៉ូលទាំងត្រូវតែជួយសម្របសម្រួលនិងតាមចាប់ខ្លួនជនដែលស្ថិតនៅក្នុងនិវេទន៍ក្រហមនោះ។ បើទោះជាយ៉ាងនេះក្តី
September 23, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានបន្ដប្រតិបត្តិការចុះពិនិត្យទីតាំងហាងបញ្ចាំសង្ស័យខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌទួលគោក។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយអនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធការបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់។ គួរជម្រាបថា ក្នុងប្រតិបត្តិការប៉ុន្មានថ្ងៃមកនេះ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូប្រមាណជាង១,០០០គ្រឿង ដែលបញ្ចាំដោយគ្មានឯកសារត្រឹមត្រូវ ហើយត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីផ្សព្វផ្សាយស្វែងរកម្ចាស់៕ ផ្តល់សិទ្ធិដោយ៖ Freshnews
September 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ និងជូនដំណើរបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសភបុណ្យភ្ជុំបិណ្ឌ តាមមធ្យោបាយដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ដោយមិនគិតថ្លៃ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្ដីសប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ រថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ
September 23, 2022 - ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាអាវុធគ្រប់ប្រភេទដែលមាន នៅក្នុងឃ្លាំងអាវុធរបស់រុស្ស៉ី ក្នុងនោះរួមមានទាំងអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ អាចនឹងត្រូវបានប្រើប្រាស់ដើម្បីការពារទឹកដីថ្មីៗដែលបានបញ្ចូលទៅក្នុងឧបសម្ព័ន្ធ របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។ លោក ម៉េដវេដេវ ធ្វើការកត់សម្គាល់បែបនេះដោយចង់សំដៅទៅលើតំបន់នៅលើទឹកដីអ៊ុយក្រែន ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយរុស្ស៉ី ដូចជា តំបន់ដូណេត លូហាន ខឺសុន និងហ្សាប៉ូរីសហ្ស៉ីយ៉ា ព្រមទាំងផ្នែកខ្លះនៃតំបន់មីកូឡេវ (Mykolaiv) ហើយដែលតំបន់ទាំងនេះនឹងរៀបចំការបោះឆ្នោតប្រជាមតិ ចូលរួមជាមួយរុស្ស៉ី នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នៅក្នុងសារមួយបង្ហោះលើតេឡេក្រាម អតីតប្រធានាធិបតីរុស្ស៉ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា
September 23, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ (ដំណឹងបឋម) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានឲ្យដឹងថា ទូកមួយគ្រឿងដែលមានមនុស្សជិះច្រើននាក់ជាជនជាតិចិន បានលិចនៅក្នុងលម្ហសមុទ្រនៅចន្លោះពយសារឿងនិងកោះតាង វេលាម៉ោងជិត ៤ល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ។ ក្រោយទទួលបានព័ត៌មាននេះសមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងក្រុមសង្គ្រោះបានចេញទៅអន្តរាគមន៍សង្រ្គោះ ក្នុងនោះជាបឋម សមត្ថកិច្ចនិងក្រុមសង្គ្រោះជួយសង្រ្គោះមនុស្សបានចំនួន១៨នាក់ និងបន្តស្វែងរកជនរងគ្រោះនៅបាត់ខ្លួន ដែលតាមសមត្ថកិច្ចបញ្ជាក់ថានៅបាត់ខ្លួនចំនួន២៣នាក់ទៀត។ តាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះ CHENGui Sheng ជនជាតិចិន ភេទប្រុស ជាតំណាងជនរងគ្រោះដែលបានលិចទូកនោះបានប្រាប់សមត្ថកិច្ចថា ទូកនេះបានធ្វើដំណើរចេញពីប្រទេសចិន(កំពង់ផែក្វាង ចូវ) តាមរយៈកប៉ាលលឿន០១គ្រឿង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ រួចបានសាងមកទូកឈើ០១គ្រឿង នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២
September 23, 2022









