- Khmerpress
- ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ កងទ័ពកើតពីប្រជាជន ធ្វើសកម្មភាពដើម្បីប្រជាជន គឺជាស្មារតីដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ក្រៅតែពីតួនាទីស្នូលក្នុងការការពារបូរណភាពទឹកដីហើយនោះ កងទ័ពតែឃើញមុខជានិច្ចក្នុងសកម្មភាពសង្គម និងការជួយពលរដ្ឋពេលជួបគ្រោះមហន្តរាយផ្សេងៗ។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកងកម្លាំងបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀង។ ក្នុងសកម្មភាពនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់កម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានផងដែរ។ ដោយសារស្ថានភាពទឹកភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ និងទឹកមួយចំនួនហូរធ្លាក់មកពីផ្នែកលើ ខេត្តឧត្តរមានជ័យ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យជន់លិចផ្ទះ និងដំណាំកសិកម្មប្រជាពលរដ្ឋ
September 23, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីប្រកាសមួយបញ្ជាក់ថា ផ្អែកតាមលិខិតលេខ៨០៩ សជណ.ពប ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍តម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់រាល់ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា «គម្រោងខ្ចីលុយ»។ សេចក្តីប្រកាសបានបញ្ជាក់ថា ចំពោះគម្រោងខ្ចីលុយដែលអ្នកប្រើប្រាស់បានភ្ជាប់រួចហើយ ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រូវបន្តផ្តល់សុពលភាពរហូតដល់អ្នកប្រើប្រាស់អស់ចំនួនទឹកលុយដែលបានខ្ចី ដោយកំណត់យក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ។ ន.ទ.ក. បានណែនាំដល់ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ត្រូវតែអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់។ ន.ទ.ក. នឹងបន្តតាមដាន ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិជាធរមាន និងការសម្រេចរបស់រាជរដ្ឋាភិបាល៕ ផ្តល់សិទ្ធិដោយ៖ freshnews
September 23, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឡុង កុសល អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ជនបរទេសដែលស្នាក់នៅកម្ពុជារយៈពេលយូរ ចាប់ពីពីរឆ្នាំឡើងទៅ ប្រមាណជិត២ពាន់នាក់ បានដាក់ពាក្យស្នើសុំធ្វើបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយមិនគិតថ្លៃ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ឡុង កុសល បានបញ្ជាក់បែបនេះថា «តាមព័ត៌មានដែលខ្ញុំទទួលបានពីអគ្គនាយក នៃគ្រឹះស្ថានអង្គរ ដែលជាអង្គភាពគ្រប់គ្រងការលក់សំបុត្រនេះ បានបញ្ជាក់ថា បានប្រហែលជិត២ពាន់នាក់ហើយ មកដល់ពេលនេះ»។ ជាមួយគ្នានេះ លោក ឡុង កុសល បានបន្ថែមថា ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១
September 22, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្ដីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្ន។ ដោយស្ថានភាពជំនន់ទឹកភ្លៀងបាន និងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្ដាលឱ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវ-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បានទេ។ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតរចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ ៦៤ (ដំដែក-ព្រះវិហារ), ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង), ផ្លូវជាតិលេខ៦៨(ក្រឡាញ់-ឧត្តរមានជ័យ), ផ្លូវលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវលេខ២៦៦C (ស្វាយធំ-បន្ទាយស្រី), ផ្លូវខេត្តលេខ២៦៦F(ពួក-អង្គរជុំ),
September 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគូសបញ្ជាក់ថា ក្រសួងកំពុងរៀបចំនិងនាំមរតកវប្បធម៌អរូបីចំនួនពីរគឺនំបញ្ចុក និងគុនល្បុក្កតោ ដើម្បីចុះបញ្ជីចូលក្នុងបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា ក្រសួងកំពុងរៀបចំដើម្បីស្នើចុះបញ្ជី នំបញ្ចុក និងគុនល្បុក្កតោ ក្នុងសម្បត្តិអរូបីរបស់អង្គការយូណេស្កូ និងព្រះរាជពិធីបុណ្យអុំទូក ដាក់ក្នុងបញ្ជីត្រៀមដើម្បីស្នើសុំចុះបញ្ជីក្នុងពេលខាងមុខ។ ឯកឧត្តមបានលើកឡើងថា ក្រៅពីមរតកវប្បធម៌អរូបី
September 22, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ វត្ថុបុរាណចំនួន២៥៨រូប ត្រូវបានប្រគល់ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបាត់បង់ក្នុងសម័យកាលសង្គ្រាម។ នេះបើតាមការឲ្យដឹងពីលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានបញ្ជាក់ថា វត្ថុបុរាណដែលបានត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញនោះរួមមាន សហរដ្ឋអាមរិក ចំនួន៣៣រូប, ជប៉ុន ចំនួន៧១រូប, ហុងគ្រី ចំនួន១១០រូប, អង់គ្លេស ចំនួន១៦រូប និងប្រទេសថៃ ចំនួន២៨រូប។ លោកបានអះអាងថា ការងារខិតខំប្រឹងប្រែងដើម្បីយកវត្ថុបុរាណរបស់កម្ពុជា ដែលបាត់បង់ត្រឡប់មកមាតុប្រទេសវិញនេះ គឺដឹកនាំផ្ទាល់ដោយ
September 22, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ សិស្សានុសិស្សកម្ពុជាជាច្រើនរូបទៀតហើយ បានទទួលជោគជ័យ លើការប្រកួតយ៉ាងស្វិតស្វាញក្នុងកម្មវិធីដ៏ធំ The World Scholar’s Cup វគ្គ Global Round ដែលមានសិស្សានុសិស្សមកពីប្រទេសជុំវិញពិភពលោក ចូលរួម ចំនួន ១៥ប្រទេស ក្នុងនោះសិស្សានុសិស្សកម្ពុជា បានបង្ហាញពីសមត្ថភាពអស្ចារ្យរបស់ខ្លួន ជាមួយនឹងការទទួលបានពានរង្វាន់ « បញ្ញាវន្តពិភពលោក» លើជុំប្រកួត Mini Global Round នាទឹកដីប្រទេសវៀតណាម ឆ្នាំ២០២២។ សូមជម្រាបថា The World Scholar’s Cup Mini Global
September 22, 2022 - ព័ត៌មានអន្តរជាតិបុរសអាយុ ៣៦ឆ្នាំម្នាក់តេស្តវិជ្ជមានជំងឺកូវីដ-១៩ ជំងឺអ៊ុតស្វា Monkeypox និងជំងឺអេដស៍ក្នុងពេលដំណាលគ្នា
អ៊ីតាលី៖ បុរសជនជាតិអ៊ីតាលីម្នាក់ត្រូវបានគេចាត់ទុកថា ជាមនុស្សមានសំណាងអាក្រក់បំផុត ដ្បិតរូបគាត់បានតេស្តវិជ្ជមាននូវជំងឺកាចសាហាវជាច្រើនក្នុងពេលដំណាលគ្នាដោយជំងឺទាំងនោះរួមមានជំងឺកូវីដ-១៩ ជំងឺអ៊ុតស្វា Monkeypox និងជំងឺអេដស៍។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា បុរសកំពូលស៊យរូបនេះមានអាយុ ៣៦ឆ្នាំ ហើយការធ្វើតេស្តរកជំងឺទាំងអស់ខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយពេលដែលគាត់បានទៅដើរកំសាន្តនៅក្នុងប្រទេសអេស្ប៉ាញរយៈពេល ៥ថ្ងៃ។ ប្រភពខាងលើបានបន្តថា ក្រោយបញ្ចប់ដំណើរកំសាន្តនិងបានត្រឡប់ទៅដល់ប្រទេសអ៊ីតាលីវិញ បុរសជាជនរងគ្រោះបានផ្តើមមានរោគសញ្ញាគ្រុនក្តៅ ហើយក៏បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩មុនគេ។ បន្ទាប់មកនៅក្នុងថ្ងៃដដែលនោះគាត់ក៏ផ្តើមចេញពងបែកនៅលើស្បែក ហើយពេលទៅធ្វើតេស្តរកជំងឺអ៊ុតស្វា Monkeypox ក៏ស្រាប់តែបង្ហាញលទ្ធផលវិជ្ជមានផងដែរ។ ក្រោយរកឃើញថា ខ្លួនបានឆ្លងជំងឺអ៊ុតស្វា Monkeypox ហើយ បុរសជាអ្នកជំងឺក៏សម្រេចធ្វើតេស្តរកជំងឺអេដស៍មួយបន្ថែមទៀត ព្រោះគាត់សង្ស័យថា រូបគាត់ទំនងជាបានឆ្លងជំងឺអ៊ុតស្វា Monkeypox និងជំងឺអេដស៍ជំងឺប្រភពតែមួយ ហើយលទ្ធផលគឺដូចការគិតរបស់គាត់មែន
September 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយពីការផ្សព្វផ្សាយរបស់រដ្ឋបាលខណ្ឌប្រជាពលរដ្ឋទី២ ដែលបានបាត់ម៉ូតូថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឥឡូវបានឃើញវិញថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ ម្ចាស់ម៉ូតូរូបនោះបានឱ្យដឹងថា គាត់សប្បាយចិត្ត គាត់បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក និងក្រុមការងារទាំងអស់ដែលបានខិតខំលើការងារនេះ គាត់មានតែម្រាមដៃ១០ សម្រាប់ការដឹងគុណនេះទេ
September 22, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា ថ្ងៃទី២ នៃកិច្ចប្រតិបត្តិបង្ក្រាបកន្លែងដាក់បញ្ចាំ (កុងស៉ី) នៅក្នុងយុទ្ធនាការទ្រង់ទ្រាយធំនៃការបង្ក្រាបល្បែងស៉ីសងខុសច្បាប់ក្នុងខណ្ឌទួលគោក រកឃើញកុងស៉ីខុសច្បាប់ ០៦ កន្លែង និងឃាត់ម៉ូតូ ៣១៦ គ្រឿង មិនមានភាពប្រក្រតី ព្រមទាំងបិទទីតាំងបើកលេងល្បែងចំនួន ២៣ កន្លែង។ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជា និងប្រគល់ភារកិច្ចជូនឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ
September 22, 2022









