- Khmerpress
- ព័ត៌មានអន្តរជាតិ
(អន្តរជាតិ)៖ ការប្រើប្រាស់បណ្ដាញសង្គមនៅលើអ៊ីនធើណិត មិនមែនសុទ្ធតែជាការចំណាយពេលគ្មានប្រយោជន៍នោះទេ។ ពោលគឺវាជាទីតាំងសម្រាប់ការកម្សាន្ដ ការចែករំលែក ក៏ដូចជាការភ្ជាប់ទំនាក់ទំនងជាដើម ហើយមានអ្នកខ្លះអាចរកចំណូលបានរាប់ម៉ឺន ឬលានដុល្លារ ពីបណ្ដាញសង្គមទាំងអស់នោះទៀតផង។ តួយ៉ាងលោក Khaby Lame តារា TikTok វ័យ ២២ឆ្នាំ ដ៏ល្បីល្បាញមួយរូប បានបង្ហើបប្រាប់នៅក្នុងសម្ភាសន៍ជាមួយទស្សនាវដ្តី Fortune កាលពីពេលថ្មីៗនេះថា គាត់អាចរកបានរហូតដល់ ៧៥០,០០០ដុល្លារ ក្នុងការបង្ហោះមួយលើកៗរបស់គាត់ ហើយគេរំពឹងថា គាត់នឹងអាចរកចំណូលបានរហូតដល់ ១០ លានដុល្លារ នៅចុងឆ្នាំ២០២២នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ fortune នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ មិនមែនត្រឹមតែការបង្ហោះនៅលើ
September 20, 2022 - ព័ត៌មានអន្តរជាតិ
ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II បានធ្វើឱ្យមនុស្សជាច្រើននៅលើពិភពលោកសោកស្ដាយ ប៉ុន្តែនៅពីក្រោយអារម្មណ៍សោកស្ដាយរបស់មនុស្សជាច្រើន ស្រាប់តែប្រជាជននៅអាហ្រ្វិកខាងត្បូង បាននាំគ្នាស្នើសុំត្បូងពេជ្រដ៏ធំរបស់ពិភពលោក ដែលរកឃើញនៅក្នុងប្រទេសរបស់ខ្លួន ហើយបច្ចុប្បន្នស្ថិតនៅលើដំបងរាជ្យរបស់ម្ចាស់ក្សត្រី Elizabeth II ត្រលប់មកវិញ។ យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា មានមនុស្សជាង ៦,០០០ នាក់បានចុះហត្ថលេខាលើញត្តិមួយដើម្បីស្នើសុំឱ្យត្បូងពេជ្រដ៏មានតម្លៃនេះត្រលប់មកអាហ្រ្វិកខាងត្បូងវិញ។ ជាមួយគ្នានេះដែរ ប្រជាជននាំគ្នាលើកឡើងពីការទាមទារឱ្យយកត្បូងពេជ្រដ៏អស្ចារ្យនេះមកវិញ បន្ទាប់ពីប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានផ្ញើសាររំលែកទុក្ខដល់សមាជិកទាំងអស់នៃគ្រួសាររាជវង្សនៅលើបណ្ដាញសង្គម Twitter។ គួរបញ្ជាក់ផងដែរថា ត្បូងពេជ្រដ៏ធំរបស់ពិភពលោក ដែលប្រជាជនអាហ្រ្វិកកំពុងទាមទារមកវិញនេះ មានឈ្មោះថា Cullinan ត្រូវបានគេស្គាល់ថាជា “The Great Star
September 20, 2022 - ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីលោក ចូ បៃដិន បានប្រកាសពីទីបញ្ចប់នៃជំងឺរាតត្បាត COVID-19 នៅសហរដ្ឋអាមេរិក ទោះបីជាចំនួនប្រជាជនអាមេរិក ដែលបានស្លាប់ដោយសារជំងឺនេះនៅតែបន្តកើនឡើងក៏ដោយ។ លោក បៃដិន បាននិយាយថា ខណៈពេលដែលយើងនៅតែមានបញ្ហាខ្លះ ស្ថានភាពពេលនេះកំពុងប្រសើរឡើងយ៉ាងឆាប់រហ័ស។ នៅក្នុងបទសម្ភាសន៍ជាមួយ 60 Minutes នៅលើប៉ុស្តិ៍ CBS លោក បៃដិន បាននិយាយថា៖«ប្រសិនបើអ្នកកត់សម្គាល់ គ្មានអ្នកណាពាក់ម៉ាស់ទៀតទេ។ គ្រប់គ្នាហាក់ដូចជាមានភាពល្អប្រសើរ… ខ្ញុំគិតថាវាមានការផ្លាស់ប្តូរច្រើន»។ យ៉ាងណាក៏ដោយ ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ, ជាមធ្យមមានការស្លាប់ចំនួន ៤០០
September 20, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានអំពាវនាវអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយរាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់តាមដានស្ថានភាពទឹកជំនន់នៅតាមមូលដ្ឋានរបស់ខ្លួន និងត្រៀមកម្លាំងចេញអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ។ ការអំពាវនាវរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម សេនាធិការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងពីការរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ពីប្រទេសចិន ដែលនាំឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ។ ឆ្លើយតបនឹងស្ថានភាពនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានក្រើនរំលឹកដល់មន្ដ្រីពាក់ព័ន្ធទាំងអស់ រួមទាំងកងអន្ដរាគមន៍សំខាន់ៗ ត្រូវតែម្ចាស់ការត្រៀមអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ហើយក្នុងករណីមិនមានលទ្ធភាពដោះស្រាយទេនោះ ត្រូវរាយការណ៍សុំជំនួយបន្ទាន់មកកាន់ថ្នាក់ជាតិ
September 20, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែសីហា កម្ពុជារកចំណូលបានជាង៣០៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែសីហា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣០៤,៣៨៤,១៦០ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៣០១,២៩២,៥៧១ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន៣,០៩១,៥៨៩ដុល្លារ។ ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែសីហា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៩៤,០១៤តោន កើនឡើងចំនួន១,៤៥៣តោន
September 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ ឆ្លើយតបនឹងសំណួរ ដែលសួរច្រើនជាងគេប្រចាំខែកក្កដា និងសីហា តាមរយៈលេខទូរស័ព្ទ (HOTlINE)៖ 1275 ដោយបានសួរថា៖ តើត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)មានប៉ុន្មានទីតាំងនៅរាជធានី-ខេត្តទូទាំងផ្ទៃប្រទេស? ក្រសួងសាធារណការ បានបញ្ជាក់តាមចម្លើយយ៉ាងដូច្នេះថា៖ ទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរួមមាន៖ ទីតាំងនៅភ្នំពេញ មាន ០៧ទីតាំង៖ -ឬស្សីកែវ ផ្លូវលេខ៥៩៨ (ផ្លូវជាសុផារ៉ា) -ជ្រោយចង្វារ (ជិតស្ពានលេខ៣ ផ្លូវជាតិលេខ៦A) -ចំការដូង (ជិតសាលាខណ្ឌដង្កោ ផ្លូវលេខ២១៧) -បឹងស្នោ (ជិតបុរីប៉េងហួតបឹងស្នោ
September 20, 2022 - ព័ត៌មានជាតិ
(តាកែវ)៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ កម្លាំងសមត្ថកិច្ចនៅក្នុងខេត្តតាកែវបានធ្វើការចុះពិនិត្យណែនាំ និងបង្រ្កាបទីតាំងល្បែងអនឡាញ និងល្បែងខុសច្បាប់ផ្សេងៗ នៅក្នុងខេត្តតាកែវ បានចំនួន៨៦៩ទីតាំង។ លោកអភិបាលខេត្ត បានលើកឡើងថា បន្ទាប់ពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន លោកបានបញ្ជាទៅដល់ស្នងការខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាពិសេសអភិបាលក្រុងស្រុកទាំង១០នៅក្នុងខេត្តតាកែវ ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដោយចុះទៅអប់រំណែនាំ និងបញ្ឈប់ទីតាំងល្បែងខុសច្បាប់នានា នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអស់ ហើយបើករណីនៅតែលួចបើកដំណើរការបន្ត គឺត្រូវតែបង្រ្កាបតែម្ដង។ លោក អ៊ូច ភា
September 20, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហោះសារផ្ញើសេចក្តីនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអាមេរិក និងកាណាដា និងសូមការអធ្យាស្រ័យ ដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន ដោយសារការស្នាក់នៅ ទីក្រុងញូយ៉ករបស់សម្តេច មានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ សម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា បងប្អូនដែលរស់នៅអាមេរិក និងកាណាដាទាំងអស់ នឹងមានការយោគយល់ ចំពោះភាពមមាញឹករបស់សម្តេច។ តាមរយៈ Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «បងប្អូនរួមជនរួមជាតិជាទីគោពស្រឡាញ់! ថ្ងៃស្អែក២១ កញ្ញា ២០២៣ ខ្ញុំនឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៧
September 20, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រថយន្ត និងសម្ភារយោធាមួយចំនួនធំ ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិ នៃសាធាររដ្ឋប្រជាមានិតចិន នឹងត្រូវប្រគល់ជូនក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។ ពិធីប្រគល់ និងទទួលសម្ភារយោធានេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលសម្ភារយោធានេះ បានធ្វើឡើងរវាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយអនុព័ន្ធយោធាចិនប្រចាំកម្ពុជា។ សូមជម្រាបថា
September 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ថាបនិកស្រ្តីខ្មែរមួយរូបបានច្នៃកាបូបរំលេចដោយរូបភាពល្ខោនស្បែកធំយ៉ាងស្រស់ស្អាតទាន់សម័យដើម្បីចូលរួមថែរក្សាវប្បធម៌ខ្មែរនិងបង្ហាញទៅដល់សកលលោកឱ្យបានស្គាល់ពីអរិយធម៌និង វប្បធម៌ខ្មែរដ៏ល្អផូផង។ កញ្ញា សុខ បញ្ញា ជាស្ថាបនិកច្នៃកាបូបដែលរំលេចរូបភាពល្ខោនស្បែកធំបានប្រាប់វិទ្យុ ជាតិកម្ពុជាឱ្យដឹងថា កញ្ញាបានចាប់យកការច្នៃម៉ូតទាក់ ទងសម្លៀកបំពាក់និងកាបូបម៉ូតបុរាណសម័យនេះ អស់រយៈពេល២ឆ្នាំមកហើយ ដើម្បីសម្រេចក្ដីស្រម៉ៃ និងបានចូលរួមចំណែកថែរក្សាវប្បធម៌ខ្មែរជាពិសេសបានបង្ហាញទៅកាន់សកលលោកបានឃើញនិងយល់កាន់តែច្បាស់អំពីសិល្ប:របស់ខ្មែរ។ កញ្ញាបានបន្តថា សម្រាប់ស្បែកល្ខោនធំដែលយកមករំលេចលើកាបូបនេះ គឺផលិតមកពីស្បែកគោសុទ្ធ និងក្រណាត់ ហូលផាមួងរបស់ខ្មែរ ដែលធ្វើឱ្យការផលិតមានសម្រស់ស្អាត និងមានភាពទាក់ទាញ ខណៈការផលិតកាបូបនីមួយៗត្រូវប្រើរយៈ ពេលពី១អាទិត្យឬ២អាទិត្យទៅតាមទំហំ។ កញ្ញាបន្ថែមថា កាបូបទំាង នេះបានច្នៃ ដោយឆ្លាក់រូបភាពលើស្បែកតាមលំនាំសាច់រឿង រាមកេរ្ត៍ិដែលបានឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌របស់ខ្មែរដែលដូនតាបានបន្សល់ទុកជាមរតកមកដល់ពេលបច្ចុប្បន្ន។កញ្ញាបានបញ្ជាក់ថា មូលហេតុដែលចាប់យកការច្នៃម៉ូតកាបូប
September 20, 2022









