Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កូរ៉េ បានបង្ហាញនូវចំណាប់អារម្មណ៍ ចង់វិនិយោគលើវិស័យរ៉ែនៅកម្ពុជា និងស្នើឲ្យកម្ពុជា លើកជាគម្រោងសិក្សាលម្អិតបន្ថែម ទៅលើសក្ដានុពលរ៉ែ ដើម្បីរកមើលថវិកា ក៏ដូចជាក្រុមការងារផ្សេងៗ ដើម្បីចូលរួមក្នុងការស្វែងរុករក។ ការបង្ហាញនូវចំណាប់អារម្មណ៍នេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ តំណាងលោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល ជាមួយលោក Lee HyuKsang លេខាធិការទី១ នៃស្ថានទូតសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា។ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ បានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងរ៉ែ និងថាមពល នាសប្ដាហ៍មុន

    September 19, 2022
  • ព័ត៌មានអន្តរជាតិ

    ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញានេះបានឲ្យដឹងថា មន្ត្រីសុខាភិបាលជាន់ខ្ពស់ចិនបានចេញសេចក្តីណែនាំកុំឲ្យពលរដ្ឋធ្វើការប៉ះពាល់ដោយផ្ទាល់ជាមួយជនបរទេសក្នុងអំឡុងពេលនេះដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺអ៊ុតស្វា Monkeypox។  សេចក្តីណែនាំជាសាធារណៈនិងមានលក្ខណៈបន្ទាន់នេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលចិនបានរកឃើញករណីមានអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox ម្នាក់ ដែលជាករណីដំបូងនៅក្នុងប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈករណីឆ្លងនោះគឺជាករណីនាំចូលមកពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិម្នាក់។ បើតាមលោកវេជ្ជបណ្ឌិត Wu Zunyou ប្រធានផ្នែករោគរាតត្បាតប្រចាំនៅមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងចិនបានបញ្ជាក់ថា ប្រសិនបើពលរដ្ឋព្យាយាមអនុវត្តតាមការណែនាំខាងលើឲ្យបានដាច់ខាតក្នុងអំឡុងពេលនេះគឺវាមានន័យថា លទ្ធភាពនៃការចម្លងមេរោគបន្តទៀតនៅក្នុងសហគមន៍មានតិចតួចខ្លាំងណាស់។ យ៉ាងណាក្តី បើពលរដ្ឋមិនបានចូលអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ ការរាតត្បាតជំងឺអ៊ុតស្វា Monkeypox ទ្រង់ទ្រាយធំនៅក្នុងសហគមន៍ចិនអាចនឹងកើតមានឡើងជាមិនខាន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ៦០,០០០នាក់នៅក្នុងប្រទេសចំនួន ៩៧ផ្សេងគ្នាដោយមិនគិតបញ្ចូលបណ្តាលប្រទេសនៅក្នុងតំបន់អាហ្វ្រិកនោះទេ៕ ផ្តល់សិទ្ធិដោយ៖

    September 19, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំសំខាន់មួយនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានចាត់ទុកថា បទល្មើសល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាជំងឺមហារីកនៃសង្គម បើមិនរួមគ្នាដោះស្រាយទេនោះ មេរោគមហារីកនេះ នឹងធ្វើឲ្យបញ្ហាសង្គមកាន់តែមានភាពស្មុគស្មាញ។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ល្បែងស៉ីសងខុសច្បាប់នេះហើយ ក៏ជាដើមចមដែលនាំឲ្យមានអំពើជួញដូរមនុស្សគ្រប់ទម្រង់កើតមានឡើង នៅក្នុងប្រទេសកម្ពុជា។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ទាក់ទងនឹងប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ តាមរបៀបធ្វើទារុណកម្ម ជួញដូរពលកម្ម ឆបោក មែនទែនទៅគឺផ្ដើមចេញពីល្បែងខុសច្បាប់។ ល្បែងខុសច្បាប់

    September 19, 2022
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក លោកវេជ្ជបណ្ឌិត Manoon Leechawengwong វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវដង្ហើមនៃមន្ទីរពេទ្យ Wichaiyut ប្រទេសថៃ បានធ្វើការបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុក “Ms. Manoon Leechawengwong FC” អំពីជំងឺមហារីកសួត ដោយបញ្ជាក់ថា៖ មហារីកសួត គឺជាមហារីកទូទៅ ប្រសិនបើរកឃើញដំបូងក្នុងដំណាក់កាលដំបូង ដំណាក់កាលទី ១-២ អាចព្យាបាលបានដោយការវះកាត់។ បន្ទាប់ពីមានអ្នកជំងឺស្ត្រីអាយុ ៦៥ ឆ្នាំម្នាក់កាលពី ៧ ឆ្នាំមុនបានធ្វើការពិនិត្យរាងកាយប្រចាំឆ្នាំ ហើយ​ថត​កាំរស្មីអ៊ិច​សួត​ជា​រៀង​រាល់​ឆ្នាំ រក​ឃើញ​ដុំ​តូចៗ​នៅ​សួត​ខាង​លើ​ ផ្នែកខាងក្រោយ ដោយរំលងមកអស់​រយៈពេល​១​ឆ្នាំ ដុំ​ពក​នេះ​រីក​ធំឡើង​ទើប​មក​សុំការពិគ្រោះ​ជាមួយ​គាត់

    September 19, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយជាថ្មីថា កងទ័ពអាមេរិកនឹងការពារកោះតៃវ៉ាន់ ក្នុងករណីដែលចិនប្រើកម្លាំងយោធា ហើយនេះជាការធ្វើអត្ថាធិប្បាយដ៏ច្បាស់លាស់បំផុតរបស់លោកជុំវិញបញ្ហាដ៏រសើបនេះ មកទល់បច្ចុប្បន្នដែលជារឿយៗតែងតែបង្កឱ្យចិនផ្ទុះកំហឹង។ នេះ បើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS រយៈពេល ៦០នាទី ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ លោក បៃដិន ត្រូវបានចោទសួរថាតើកងកម្លាំងសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ ឬយ៉ាងណា? ជាការឆ្លើយតប លោក បៃដិន បានឆ្លើយយ៉ាងដូច្នេះថា «ពិតណាស់ ប្រសិនបើមានការវាយប្រហារណាមួយដែលមិនធ្លាប់មានពីមុនមក»។ បន្ថែមពីលើនេះ

    September 19, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការសួរនាំនៅដំណាក់កាលនគរបាលយុត្តិធម៌ និងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញនោះ អតីតមន្ដ្រីយោធាពាក់ស័ក្ដិ៤ ដែលបាញ់សម្លាប់គូដណ្ដឹងខ្លួនជានិស្សិតពេទ្យ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។ នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះថា ពិរុទ្ធជនឈ្មោះ យឺន វ៉ាន់ដេត ត្រូវបានលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។ សូមរំលឹកថា ក្រោ យបញ្ចប់ការសួរនាំ នៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ជនដៃដល់ឈ្មោះ យឺន វ៉ាន់ដេត

    September 19, 2022
  • ព័ត៌មានអន្តរជាតិ

    ជប៉ុន៖ ព្យុះទីហ្វុងណង់ម៉ាដុលបានកំពុងតែបង្កឲ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំងនៅតំបន់ភាគខាងត្បូងនៃប្រទេសជប៉ុន ខណៈព្យុះមួយនេះត្រូវបានក្រុមអ្នកជំនាញចាត់ទុកថា គឺជាព្យុះដ៏មហាកំណាចដែលអាចបង្កគ្រោះថ្នាក់កម្រិតធ្ងន់ធ្ងរបំផុតមួយផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌​មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហានេះបានបញ្ជាក់ថា នៅចំពោះមុខស្ថានភាពបន្ទាន់នេះអាជ្ញាធរជប៉ុនបានណែនាំឲ្យពលរដ្ឋជិត ៨លាននាក់ត្រូវជម្លៀសខ្លួនឲ្យបានឆាប់រហ័សដើម្បីរក្សាសុវត្ថិភាពពីគ្រោះថ្នាក់ផ្សេងៗដែលអាចបង្កឡើងដោយឥទ្ធិពលព្យុះទីហ្វុងណង់ម៉ាដុល។ គួរបញ្ជាក់ជូនថា ព្យុះទីហ្វុងណង់ម៉ាដុលបានបោកបក់ក្នុងល្បឿនរហូតដល់ ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោងនិងបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្ពស់រហូតដល់ ៥០០មីលីម៉ែត្រ ខណៈគេបានព្យាករណ៍ថាឥទ្ធិពលនៃព្យុះមួយនេះនឹងធ្វើឲ្យដីជាច្រើកន្លែងនៅតំបន់កោះ Kyushu ត្រូវបាក់ស្រុតហើយបំផ្លាញផ្ទះសម្បែងនិងអាគារជាច្រើនកន្លែងផងដែរ។ គួរបញ្ជាក់ជូនថា ពលរដ្ឋដែលត្រូវបានអាជ្ញាធរណែនាំឲ្យធ្វើការជម្លៀសខ្លួនជិត ៨លាននាក់នោះគឺដំណាងឲ្យគ្រួសារប្រមាណជា ៣,៧លានគ្រួសារ ហើយគិតមកត្រឹមពេលនេះគេនៅមិនទាន់ទទួលរបាយការណ៍បង្ហាញថា មានពលរដ្ឋជប៉ុនណាម្នាក់បានរងរបួសដោយសារព្យុះទីហ្វុងណង់ម៉ាដុលនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    September 19, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង​ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការជិះរថភ្លើងដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ចាប់ពីថ្ងៃទី ២៣-២៦ ខែកញ្ញា ឆ្នាំ២០២២។ ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់មេត្តាជ្រាបថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ នឹងរៀបចំដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនបង់ប្រាក់

    September 19, 2022
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះរបស់លោកជំទាវទាង អេង ភរិយារបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបង្ហោះនៅលើទំព័រហ្វេសបុក ឲ្យដឹងពីឧទ្យាន​អាង​ចិញ្ចឹម​ត្រី​លំដាប់​ពិភពលោក​ គ្រោង​នឹង​បើក​នៅ​ ចុងខែ១០ ឆ្នាំ​២០២២ នាពេលខាងមុខនេះនៅក្នុង​ខេត្ត​សៀមរាប។ លោកជំទាវបានរៀបរាប់ថា៖ កុំច្រឡំថានៅស្រុកក្រៅ ពុកម៉ែ បងប្អូន នេះជាឧទ្យាន​អាង​ចិញ្ចឹម​ត្រី​លំដាប់​ពិភពលោក​ គ្រោង​នឹង​បើក​នៅ​ ចុងខែ១០ ឆ្នាំ​២០២២ នាពេលខាងមុខនេះហើយ នៅក្នុង​ខេត្ត​សៀមរាបយើងហ្នឹង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្រើន​ អមជាមួយប្រាសាទ​អង្គរ ។ ឧទ្យានមួយនេះបង្កើតឡើងដោយ Angkor Wildlife and Aquarium អាងចិញ្ចឹមត្រី និងអាណាចក្រអង្គរ សួនសត្វ នឹងត្រូវសាងសង់លើផ្ទៃដីជាង

    September 19, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបើកការបង្ក្រាបបទល្មើសល្បែងស៉ីសងសរុប៣៤ករណី ឃាត់ខ្លួនមនុស្សចំនួន៦៤នាក់នៅតាមខណ្ឌចំនួន១១ ត្រឹមរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៧-១៨ ខែកញ្ញានេះ។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបញ្ជាក់មកកាន់ Fresh News នៅថ្ងៃអាទិត្យនេះ។ លោកវរសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា «ប្រតិបត្តិការបង្ក្រាបល្បែងស៉ីសងខុសច្បាប់ គិតតាំងពីម្សិលមិញរហូតដល់ថ្ងៃនេះម៉ោង១២ថ្ងៃត្រង់ យើងបង្ក្រាបបាន៣៤ករណី ឃាត់ខ្លួនមនុស្សបាន៦៤នាក់ នៅតាមបណ្ដាខណ្ឌចំនួន១១»។ លោកវរសេនីយ៍ឯកបានបន្តថា ក្នុងចំណោមនុស្សដែលឃាត់ខ្លួនបានទាំង៦៤នាក់នោះ មានទាំងជនជាតិចិន១០នាក់ ជនជាតិកូរ៉េ១នាក់ និងជនជាត់អារ៉ាប់១នាក់ ក្រៅពីនោះជាជនជាតិខ្មែរ។ លោកអ្នកនាំពាក្យបានបញ្ជាក់លម្អិតថា ការបង្ក្រាបនៅក្នុងខណ្ឌទាំង១១នោះ រួមមាន៖ ១. ខណ្ឌចំការមនបង្ក្រាបបាន២ករណី

    September 19, 2022