Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្វាយកែវរមៀតគុណភាពអន់ ឬកសិករហៅថាស្វាយឃ្លី ដែលកន្លងមកលក់បានត្រឹមតែតម្លៃ២០០រៀល ទៅ៥០០រៀលក្នុងមួយគីឡូក្រាម នាពេលបច្ចុប្បន្ននេះហក់ឡើងថ្លៃរហូតដល់ ១១៥០រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយមិនធ្លាប់មានពីមុន ព្រោះស្វាយប្រភេទនេះ ជាធម្មតាកសិករតែងតែបេះចោល នៅក្រោមដើមនៅពេលដែលបេះលក់មិនទាន់ ឬតម្លៃធ្លាក់ចុះខ្លាំងពេក។ លោកស្រី ឈិន ចំរើន នាយិកាប្រតិបត្តិសហភាពសហគមន៍តេជះមានជ័យកំពង់ស្ពឺ ដែលមានសមាជិកសហហគមន៍កសិកម្មចំនួន៥២ និងជាអ្នកប្រមូលទិញស្វាយពីកសិករផងនោះ បានប្រាប់បណ្តាព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឈ្មួញកណ្តាលជាច្រើន កំពុងដើរប្រមូលទិញស្វាយឃ្លីនេះពីកសិករ ដោយឱ្យក្នុងតម្លៃ១១៥០រៀលក្នុងមួយគីឡូក្រាម ដែលពួកគេអាចលក់ចេញទៅក្នុងទីផ្សារវិញបានក្នុងតម្លៃ១៥០០រៀលក្នុងមួយគីឡូក្រាម។ ចំណែកស្វាយកញ្ចប់មានតម្លៃ ៣៥០០ក្នុងមួយគីឡូក្រាម និងក្តឹបស្វាយតម្លៃប្រមាណ ២ ០០០រៀលទៅ

    September 20, 2022
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស គ្រោងនឹងបញ្ឈប់វិទ្យាស្ថានខុងជឺ ដែលមានទំនាក់ទំនងជាមួយរដ្ឋចិន ដោយអញ្ជើញអ្នកអប់រំមកពីកោះតៃវ៉ាន់ ដើម្បីផ្តល់កម្មវិធីជំនួសសម្រាប់ការបង្រៀនភាសាចិន-កុកងឺ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Guardian នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។ យោងតាមរបាយការណ៍របស់ The Guardian ចក្រភពអង់គ្លេស មានវិទ្យាស្ថានខុងជឺរហូតដល់ ៣០សាខានៅទូទាំងប្រទេស។ ទោះបីជាមានភាពចម្រូងចម្រាសយូរអង្វែងក៏ដោយ ក៏មហាវិទ្យាល័យទាំងនេះនៅតែបន្តបង្រៀនភាសាចិន វប្បធម៌ និងសីលធម៌អាជីវកម្មដល់ប្រជាជនអង់គ្លេស។ កម្មវិធីសិក្សា និងបង្រៀនភាសាខុងជឺ បានទទួលរងការរិះគន់យ៉ាងខ្លាំង ខណៈដែលទំនាក់ទំនងការទូតរវាងចិន និងចក្រភពអង់គ្លេស កាន់តែយ៉ាប់យ៉ឺន។ ទន្ទឹមនឹងនោះ អ្នកធ្វើយុទ្ធនាការបានចោទសួរអំពី ការផ្តល់មូលនិធិ និងនីតិវិធីជួលសម្រាប់កម្មវិធីដើម្បីបង្រៀនភាសាចិន។

    September 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា៖ សម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានកម្ពុជា។ ដំណាលគ្នានោះ ខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីខ្សោយទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យក្នុងរយៈពេលមួយសប្តាហ៍ទៅមុខ៖ ១.តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

    September 20, 2022
  • ព័ត៌មានជាតិ

    (ខេត្តឧត្តរមានជ័យ)៖ យោងតាមការចុះផ្សាយរបស់​ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ​វេលាម៉ោង៦ព្រឹក ទឹកក្នុងអាងមានកម្ពស់ ៣,៩៧ម៉ែត្រ កម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ។ ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក នៅវេលាម៉ោង៦ព្រឹក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ទឹកក្នុងអាងមានកម្ពស់ ៣,៩៧ម៉ែត្រ កម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    September 20, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) បានលើកឡើងពីយោបល់ទាក់ទាញពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា ឱ្យចូលមកទស្សនាខេត្តសៀមរាប ពិសេសរមណីយដ្ឋានអង្គរ។ ការលើកឡើងនូវសំណើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.អ.ច.ទ.។ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធាន គ.អ.ច.ទ. បានឱ្យដឹងនាក្រោយកិច្ចប្រជុំថា លោករដ្ឋមន្ត្រី ថោង ខុន

    September 20, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៨ខែ ឆ្នាំ២០២២នេះ ការនាំចេញ ផលិតផល សម្លៀក បំពាក់របស់កម្ពុជា មានទឹកប្រាក់សរុបចំនួន ៦ ៤៦៧លាន ដុល្លារកើនជាង២៨% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានត្រឹមតែ ចំនួន៥ ០២១លាន ដុល្លារប៉ុណ្ណោះ។ វិស័យកាត់ដេរសម្លៀកបំពាក់ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ការនាំចេញសម្លៀកបំពាក់មានចំណែកជាង៤០% នៃការនាំចេញសរុបរបស់កម្ពុជា។ ទន្ទឹមនឹងនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបង្ហាញនូវក្តីបារម្ភពីការថមថយនៃការបញ្ជាទិញសម្លៀកបំពាក់ នៅឆមាសទី២ ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។ លោក ខេន លូ

    September 19, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទាញការចាប់អារម្មណ៍មួយថា រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ២០០លានដុល្លារ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ហើយការវិនិយោគផ្លូវល្បឿនលឿនប្រមាណ២ពាន់លានដុល្លារ និងការកែលម្អផ្លូវជាតិលេខ៤នោះ មិនមែនដើម្បីបម្រើឲ្យឋានសួគ៌នៃល្បែងខុសច្បាប់នោះទេ។ ក្នុងកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាចំណាយទុនដ៏ច្រើននេះ ក្នុងគោលបំណងទាក់ទាញការវិនិយោគត្រឹមត្រូវ អ្នកទេសចរណ៍ត្រឹមត្រូវ ដើម្បីបានចំណូលកសាងប្រទេសជាតិទាំងមូល គឺមិនមែនតែខេត្តព្រះសីហនុនោះទេ។ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា បទល្មើសល្បែងស៉ីសង់ខុសច្បាប់គ្រប់ប្រភេទ គឺជាជំងឺមហារីកនៃសង្គម បើមិនរួមគ្នាដោះស្រាយទេនោះ មេរោគមហារីកនេះ

    September 19, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងនៅតាមទីប្រជុំជន ផ្សារ តាមហាងកាហ្វេ មានដូចជា កន្ទុយលេខ បៀ អាប៉ោង ជល់មាន់តាមប្រព័ន្ធអនឡាញហ្គេមបាញ់ត្រី និងល្បែងផ្សេងៗទៀត ក្នុងសង្កាត់ទាំង៤។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងមានការដឹកនាំផ្ទាល់ពី លោក ស កក្កដា អភិបាលក្រុងព្រះសីហនុ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោក ស កក្កដា អភិបាលក្រុង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា

    September 19, 2022
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំការប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅក្នុងសាលាខេត្តកំពង់ឆ្នាំង ដោយបានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ដល់លោកអភិបាលក្រុងស្រុក ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល និងមេឃុំជាអ្នកគ្រប់ គ្រងផ្ទាល់នៅមូលដ្ឋាន ត្រូវតែបិទល្បែងស៊ីសងគ្រប់ប្រភេទពិសេសឡូតូ កន្ទុយលេខ និងអនឡាញជល់មាន់ជាបន្ទាន់ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះចំពោះអ្នកមានច្បាប់ត្រូវធ្វើពាក្យស្នើសុំឡើងវិញ ដើម្បីរដ្ឋបាលខេត្តពិនិត្យ និងគ្រប់ជាក់ស្ដែង។ នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីមេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលអធិការក្រុង ស្រុក អភិបាល ក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តសរុបមានជាង៣០០នាក់។ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបន្តថា ការបង្ក្រាបល្បែងស៊ីសង់នេះ បើធ្វើមិនបាននោះមេប៉ុស្តិ៍មេឃុំត្រូវទទួលខុសត្រូវជាមួយស្រុកក្រុងហើយស្រុកត្រូវទទួលខុសត្រូវជាមួយខេត្ត និងស្នងការខេត្ត។

    September 19, 2022
  • ព័ត៌មានអន្តរជាតិ

    (វៀតណាម)៖ ទុរេនស្រស់ចំនួន ១០០តោនដំបូងនៅក្នុងស្រុក Krong Pak ខេត្ត Dak Lak ប្រទេសវៀតណាម ត្រូវបាននាំចេញជាផ្លូវការទៅកាន់ប្រទេសចិន។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងចរចារយៈពេលវែងរបស់ទីភ្នាក់ងារជំនាញរវាងភាគីទាំងពីរ គឺក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាម និងអគ្គនាយកដ្ឋានគយរបស់អាជ្ញាធរចិន និងដៃគូដ៏ខ្ជាប់ខ្ជួននៃសហគមន៍អ្នកផលិត និងអ្នកនាំចេញទុរេនវៀតណាម។ ឱកាសដ៏មានតម្លៃសម្រាប់ផ្លែទុរេនស្រស់ និងបន្តសន្យាលទ្ធផលចរចាជាវិជ្ជមាន ដើម្បីបើកទីផ្សារផលិតផលកសិកម្មផ្សេងទៀតរបស់វៀតណាមនាពេលខាងមុខ។ បច្ចុប្បន្នផ្ទៃដីទុរេននៃខេត្ត Dak Lak មានទំហំជាង ១៥,០០០ហិកតា ជាខេត្តមានផ្ទៃដីធុរេនធំទីពីររបស់ប្រទេសបន្ទាប់ពីខេត្ត Tien Giang។ ស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ការនាំចេញទុរេនបានសម្រេចបាន ៨៤,៣៨ លានដុល្លារ កើនឡើង ៩០,២%

    September 19, 2022