Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះផ្លូវល្បឿនលឿន ភ្នំពេញ- ព្រះសីហុន សម្រេចការងារសាងសង់រួចរាល់ស្ទើរតែ ១០០%ហើយ ខណៈការងារនៅសល់បន្តិចបន្តួច ក្រុមហ៊ុននឹងសាងសង់ឱ្យបានរួចរាល់ មុនពេលបើកដំណើរជាបណ្តោះ អាសន្ន ឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃចំនួន១ខែ នៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ រួមទាំងក្រុមហ៊ុនសាងសង់ ចុះពិនិត្យលើកចុងក្រោយលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មុននឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នក្នុងពេលឆាប់ៗនេះ។ ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ពីការប្រើប្រាស់ល្បឿនលើផ្លូវនេះផងដែរ។លោករដ្ឋមន្ត្រី បានបញ្ជាកើថា

    September 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយថា “មានជនស៊ីវិល ដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ ” ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីជួបទល់មុខគ្នារវាងមន្ត្រីទាំងអស់នៅគោលដៅកួចកាណុង និងបុរសអ្នកបើកម៉ូតូកង់៣ បានបញ្ជាក់យ៉ាងច្បាស់ថា ជនស៊ីវិលដែលដឹកគាត់ទៅបញ្ចាំទូរស័ព្ទ ហើយយកលុយពីគាត់ មិនមែនជាសមត្ថកិច្ចនៅគោលដៅនោះឡើយ ជាជនស៊ីវិលឆ្លៀតឱកាស។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវករណីនេះភ្លាម ដើម្បីស្វែងរកការពិតចំពោះការចុះផ្សាយនេះ ដោយបានកោះហៅមន្ត្រីទាំងអស់នៅគោលដៅ មកជួបផ្ទាល់ជាមួយបុរសម្នាក់នេះ ក្រោយពិនិត្យច្បាស់មក ក្នុងចំណោមមន្ត្រីទាំងអស់នោះ មិនមាននរណាម្នាក់ មានភិនភាគដូចជនស៊ីវិល ដែលដឹកគាត់យកទៅបញ្ចាំទូរស័ព្ទ

    September 21, 2022
  • ព័ត៌មានអន្តរជាតិ

    ទ្រព្យសម្បត្តិសុទ្ធរបស់ Mark Zuckerberg បានធ្លាក់ចុះ ៧០ពាន់លានដុល្លារគិតមកទល់ពេលនេះ ហើយបើគិតក្នុងឆ្នាំនេះគឺធ្លាក់ចុះ ៥៥%។ ការធ្លាក់ចុះទ្រព្យដ៏ច្រើនសន្ធឹកនេះ បានទម្លាក់ចំណាត់ថ្នាក់របស់ Mark ដែលធ្លាប់តែជាប់ចំណាត់កំពូលៗ មកចំណាត់ទី២០ នៅក្នុងបញ្ជីអ្នកមានបំផុតលើពិភពលោក។ បើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg កាលពីដើមឆ្នាំនេះ ទ្រព្យសម្បត្តិរបស់ Zuckerberg មានចំនួន ១២៥ពាន់លានដុល្លារ ប៉ុន្តែចាប់តាំងពីពេលនោះមក ទ្រព្យបានធ្លាក់ចុះមកនៅត្រឹមតែ ៥៥.៣ ពាន់លានដុល្លារ ដែលធ្លាក់ចុះជាង ៥៥% នេះបើយោងតាមទិន្នន័យ។ គួរឱ្យដឹងថា ការខាតបង់ទ្រព្យរបស់អតីតមហាសេដ្ឋីវ័យក្មេងជាងគេលើលោករូបនេះ គឺភាគច្រើនបណ្ដាលមកពីប្រាក់ចំណូលសុទ្ធរបស់ Meta បានធ្លាក់ចុះ ចំពេលដែលការវិនិយោគដ៏ធំនៅក្នុង metaverse

    September 21, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំងជាង ៨ពាន់នាក់ហើយ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។ នេះបើយោងតាមសារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។ សារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ កម្ពុជាបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបចំនួន ៨,៣០២នាក់ (ក្នុងនោះ ស្ត្រី៥៨០នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន០៩ រួមមាន៖ ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់

    September 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមការងារពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលស្វែងរកម៉ូតូ ដូចនេះសូមបងប្អូនពិនិត្យមើលបញ្ជីខាងក្រោមជាមុនសិន។ ក្នុងករណីបងប្អូនពិនិត្យឃើញថាមានភិនភាគម៉ូតូរបស់បងប្អូន សូមបងប្អូនយកឯកសារពាក់ព័ន្ធ(ច្បាប់ដើម) ដូចជា៖ អត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត(កាតគ្រី) ពាក្យបណ្ដឹង និងឯកសារពាក់ព័ន្ធផ្សេងៗទៀតបើមាន យកមកជួបក្រុមការងារដែលនៅប្រចាំការ មានទីតាំងនៅក្រោយឃ្លាំងលក់រថយន្តតាមបណ្តោយមហាវិថីOCIC ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕ ប្រភព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ

    September 21, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ Autumnal Equinox នឹងឈានមកដល់នៅថ្ងៃស្អែក ទី២២ ខែកញ្ញាឆ្នាំ២០២២ នេះហើយ។ ទោះជាយ៉ាងណាខាងអ្នកជំនាញអាជ្ញាធរជាតិអប្សរា ក៏បាននិយាយថាដោយសារក្នុងសប្តាហ៍នេះអាកាសធាតុមិនអំណោយផល ប្រហែលជាយើងមិនអាចបានឃើញព្រឹត្តការណ៍នេះដូចរាល់ឆ្នាំទេ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា នាវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី២២ ខែកញ្ញា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍ដ៏កម្រនេះ តែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។ ប៉ុន្តែអាកាសធាតុមិនអំណោយផលក្នុងសប្តាហ៍នេះ

    September 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា តារាងពេលវេលាចេញដំណើររថយន្តក្រុងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តមករាជធានីភ្នំពេញវិញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ គោលដៅចេញដំណើរពីភ្នំពេញ ទៅតាមបណ្តាខេត្តរួមមាន៖ +ផ្លូវជាតិលេខ១,២ គោលដៅចេញដំណើរនៅផ្លូវ៦០ម៉ែត្រ៖ (ទល់មុខក្រុមហ៊ុនម៉ែកស៊ីដែស) ភ្នំពេញ-កណ្តាល-ព្រៃវែង ភ្នំពេញ-កណ្តាល-ស្វាយរៀង ភ្នំពេញ-កណ្តាល-តាកែវ។ +ផ្លូវជាតិលេខ៣,៤ គោលដៅចេញដំណើរនៅស្ថានីយចំណតរថយន្តផ្លូវ២០០៤ជាប់របងបញ្ជាការដ្ឋាន៖ កងទ័ពអាកាស៖ ភ្នំពេញ-កែប ភ្នំពេញ-កំពត ភ្នំពេញ-កំពង់ស្ពឺ ភ្នំពេញ-ព្រះសីហនុ។ +ផ្លូវជាតិលេខ៥ គោលដៅចេញដំណើរនៅសួនឬស្សីកែវ៖ ភ្នំពេញ-កំពង់ឆ្នាំង ភ្នំពេញ-ពោធិ៍សាត់ ភ្នំពេញ-បាត់ដំបង

    September 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៨៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤០០រៀល មានន័យថាចុះ ៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,២០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៣៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖​ មន្ទីរពាណិជ្ជកម្ម ខេត្តកែប ​

    September 21, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មការនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ក្នុងឆ្នាំ២០២៣ ក្នុងនោះត្រូវបានដំឡើងដល់២០០ដុល្លារក្នុងមួយខែ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីព័ត៌មានឱ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន១៧រូប តំណាងភាគីនិយោជកចំនួន១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន១៧រូប បានបើកកិច្ចប្រជុំចំនួន២៥លើក (ប្រជុំផ្ទៃក្នុងភាគីកម្មករនិយោជិតចំនួន៧លើក ភាគីនិយោជកចំនួន៣លើក ភាគីរដ្ឋាភិបាលចំនួន២លើក ទ្វេភាគីរាជរដ្ឋាភិបាលជាមួយភាគីកម្មករនិយោជិត និងភាគីនិយោជកចំនួន៨លើក និងត្រីភាគីចំនួន៥លើក) ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព

    September 21, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មការនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ក្នុងឆ្នាំ២០២៣ ក្នុងនោះត្រូវបានដំឡើងដល់២០០ដុល្លារក្នុងមួយខែ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីព័ត៌មានឱ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន១៧រូប តំណាងភាគីនិយោជកចំនួន១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន១៧រូប បានបើកកិច្ចប្រជុំចំនួន២៥លើក (ប្រជុំផ្ទៃក្នុងភាគីកម្មករនិយោជិតចំនួន៧លើក ភាគីនិយោជកចំនួន៣លើក ភាគីរដ្ឋាភិបាលចំនួន២លើក ទ្វេភាគីរាជរដ្ឋាភិបាលជាមួយភាគីកម្មករនិយោជិត និងភាគីនិយោជកចំនួន៨លើក និងត្រីភាគីចំនួន៥លើក) ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព

    September 21, 2022