- Khmerpress
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពទឹកជំនន់ស្ទឹងស្រែង។ យោងតាមការសង្កេត តាមដានស្ថានភាពអាកាសធាតុ ដែលបានវិវត្តជាក់ស្តែងជាបន្តបន្ទាប់របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ភ្លៀងនៅតែបន្តធ្លាក់គ្របដណ្តប់ទូទាំងប្រទេស ដោយឡែកខេត្តសៀមរាប ក៏បន្តទទួលរងឥទ្ធិពលនេះផងដែរ។ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សៀមរាបសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងស្រែង ក្នុងភូមិសាស្ត្រស្រុកស្រីស្នំ និងស្រុកក្រឡាញ់ មេត្តាត្រៀមបង្កា និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងសាធារណជន
September 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តី ជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋាន ពង្រីកផ្លូវ នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន»៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews
September 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជា ដើម្បីអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧, បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេស៉ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា គណៈប្រតិភូដែលអញ្ជើញអមដំណើរសម្តេចតេជោរួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
September 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជា ដើម្បីអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧, បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេស៉ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា គណៈប្រតិភូដែលអញ្ជើញអមដំណើរសម្តេចតេជោរួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
September 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តី ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ ក្រសួងធនធានទឹកបានបញ្ជាក់ថា សម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានកម្ពុជា ។ ដំណាលគ្នានោះ ខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីខ្សោយទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យក្នុងរយៈពេលមួយសប្តាហ៍ទៅមុខ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C * នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន
September 21, 2022 - ព័ត៌មានជាតិ
លោកផែង វណ្ណៈ បានប្រកាសជួយថវិកា ចំនួន ២០០$ ជូនបុរសម្នាក់ដែលកាលពីព្រឹកមិញនេះបានបើកកង់បីដឹកទំនិញ ដោយមិនបានពាក់គន្លឹះត្រឹមត្រូវ ដោយសមត្ថកិច្ចតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន៥ម៉ឺនរៀល ដោយសារបុរសនោះមិនមានថវិកាទើបត្រូវសមត្ថកិច្ចដឹកជូនទៅបញ្ចាំទូរស័ព្ទ នេះបើតាមការអះអាងរបស់បុរសម្នាក់នោះ។ លោកផែងវណ្ណៈ បានបង្ហោះឲ្យដឹងថា៖ “ជូនដំណឹងដល់ ប្អូនប្រុស អ្នករត់ ម៉ូតូកង់បី ដែលបេីកបរខុសច្បាប់ចរាចរណ៍ ហើយត្រូវបានមន្ត្រីចរាចរណ៍នៅរង្វង់មូលគួចកាណុង នាំយកទៅបញ្ចាំទូរស័ព្ទយកលុយបង់ថ្លៃផាកពិន័យ សូមមេត្តាទាក់ទងមកលេខខ្ញុំ ០១២ ៩៣៣ ៨៨៣ ខ្ញុំសូមជូនថវិកាចំនួន ២០០ ដុល្លារ ។ ខ្ញុំសុំទោស ការឧបត្ថម្ភនេះ មិនមែនមានន័យថាខ្ញុំលេីកទឹកចិត្តអោយបងប្អូនបេីកបរល្មេីសច្បាប់ចរាចរណ៍ទេ តែដោយឃេីញប្អូនប្រុសមានជីវភាពខ្សត់ខ្សោយខ្លាំង ទេីបខ្ញុំផ្ដល់ការឧបត្ថម្ភជាលក្ខណៈមនុស្សធម៌” ។ គួរបញ្ជាក់ថានៅព្រឹកថ្ងៃទី២០
September 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ម៉ូតូចំនួន៣២២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចដកហូតពីកន្លែងបញ្ចាំដែលគ្មានឯកសារត្រឹមត្រូវ នៅខណ្ឌទួលគោក ហើយត្រូវបានបញ្ជូនទៅរក្សាទុកបណ្ដោះអាសន្ន នៅឃ្លាំងដែលមានទីតាំងនៅក្នុងតំបន់ OCIC ខណ្ឌជ្រោយចង្វារ។ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ អាចយកឯកសារសម្គាល់ទៅផ្ទៀងផ្ទាត់បាននៅទីតាំងរក្សាទុក។ ក្នុងករណីមានឯកសារបញ្ជាក់កម្មសិទ្ធិត្រឹមត្រូវ សមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញភ្លាមៗ។ សូមជម្រាបថា ការដកហូតម៉ូតូដែលគ្មានឯកសារត្រឹមត្រូវ ពីកន្លែងបញ្ចាំនៅខណ្ឌទួលគោកនេះ ធ្វើឡើងក្នុងប្រតិបត្តិការដែលដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងលួចបើកល្បែង ស៉ីសងខុសច្បាប់ និងហាងបញ្ចាំខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌទួលគោក៕ ផ្តល់សិទ្ធិដោយ៖ freshnews
September 20, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា ប្រធានការិយាល័យកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យអង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ឬហៅថា សាលាក្តីខ្មែរក្រហម បានឱ្យដឹងថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០០៦ រហូតមកដល់ខែសីហា ឆ្នាំ២០២២ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចំណាយថវិកាចំនួន ៣៣៧,៧០លានដុល្លារ ទៅលើបេសកកម្មរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលមានភាគីចម្រុះ គឺភាគីកម្ពុជា និងអង្គការសហ ប្រជាជាតិ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក នេត្រ
September 20, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបើកការស្រាវជ្រាវករណីមន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅរង្វង់កួចកាណុង ដែលផាកពិន័យប្រជាពលរដ្ឋ ហើយគាត់គ្មានលុយ តែបែរជាមន្ដ្រីនគរបាលនៅគោលដៅនោះ ដឹកម្ចាស់ម៉ូតូដើម្បីយកទូរស័ព្ទទៅបញ្ចាំដើម្បីបានលុយមកបង់ប្រាក់ផាកពិន័យ។ លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោយទទួលបានព័ត៌មាន ពាក់ព័ន្ធនគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលកួចកាណុង ដឹកពលរដ្ឋទៅបញ្ចាំទូរស័ព្ទដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យនោះ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្រាវជ្រាវលើករណីនេះ។ លោកវរសេនីយ៍ សាន សុខសីហា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់បំផុត ជារួមឯកឧត្តមស្នងការ
September 20, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបើកការស្រាវជ្រាវករណីមន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅរង្វង់គួចកាណុង ដែលផាកពិន័យប្រជាពលរដ្ឋ ហើយគាត់គ្មានលុយ តែបែរជាមន្ដ្រីនគរបាលនៅគោលដៅនោះ ដឹកម្ចាស់ម៉ូតូដើម្បីយកទូរស័ព្ទទៅបញ្ចាំដើម្បីបានលុយមកបង់ប្រាក់ផាកពិន័យ។ លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោយទទួលបានព័ត៌មាន ពាក់ព័ន្ធនគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលគួចកាណុង ដឹកពលរដ្ឋទៅបញ្ចាំទូរស័ព្ទដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យនោះ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្រាវជ្រាវលើករណីនេះ។ លោកវរសេនីយ៍ សាន សុខសីហា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់បំផុត ជារួមឯកឧត្តមស្នងការ
September 20, 2022









