Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមវេលម៉ោង ៨យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពតាមខណ្ឌមួយចំនួន បានបើកប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយឃាត់មនុស្សសរុប៥២នាក់ (ស្រី២៧នាក់)។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រោមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលរួមជាមួយអាជ្ញាធរតាមខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួនបានចំនួន២៨ករណី ជាមួយនឹងការឃាត់ខ្លួនមនុស្សចំនួន៥២នាក់

    September 18, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមបោសសម្អាតទីតាំងបើកល្បែងស៉ីសង់ខុសច្បាប់ និងកុងស៉ីបញ្ចាំខុសច្បាប់ ចាប់ពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំបន្ទាន់មួយ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត ទៅលើការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ឲ្យអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការចូលរួមពី លោកស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១៤ ប្រធានផ្សារផងដែរ ក្នុងគោលបំណងបង្ក្រាបស្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាមួយចាត់វិធានការចំពោះកុងស៊ីបញ្ចាំខុសច្បាប់នានានៅក្នុងមូលដ្ឋានផងដែរ ពោលគឺត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចាប់ពីយប់នេះតទៅ។ លោក

    September 17, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន ប៊ឹង ឆេង អ៊ិនធើណេសិនណល អេនធើធេនម៉ិន ឯ.កមួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រកឃើញមានបង្កប់ល្បែងអនឡាញខុសច្បាប់ និងឃាត់ខ្លួនជនជាតិបរទេសជាង៤០០នាក់។ ជុំវិញពាក់ព័ន្ធនឹងករណីខាងលើទីតាំងក្រុមហ៊ុន ប៊ឹង ឆេង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ គឺរកឃើញថា ពិតជាមានការបង្កប់ប្រកបអាជីវកម្មអត់ច្បាប់ និងបទល្មើសមួយចំនួនទៀត។ ជាបឋម ក្នុងក្រុមហ៊ុនខាងលើនោះ សមត្ថកិច្ចជំនាញ បានស្រាវជ្រាវឃាត់ខ្លួនជនបរទេសបានប្រមាណជាង៤០០នាក់។ យ៉ាងណាមិញចំពោះការស្រាវជ្រាវ និងចុះបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់

    September 17, 2022
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអ៊ុតស្វា Monkeypox បន្ថែមមួយករណីទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី១៦ ខែកញ្ញាម្សិលមិញនេះ។ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា អ្នកជំងឺអ៊ុតស្វា Monkeypox រូបនេះគឺជាពលរដ្ឋថៃមានអាយុ ២៣ឆ្នាំ បានធ្វើដំណើរត្រលប់មកពីប្រទេសកាតាវិញកាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញាកន្លងទៅ និងត្រូវបានធ្វើតេស្តវិជ្ជមាននៅក្នុងថ្ងៃសុក្រ ទី១៦ ខែកញ្ញានេះក្នុងអំឡុងពេលដែលរូបគាត់កំពុងធ្វើចត្តាឡីស័ក។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា អ្នកជំងឺរូបនេះមិនមានការពាក់ព័ន្ធជាមួយពលរដ្ឋនៅក្នុងសហគមន៍ផ្សេងទៀតនោះទេ ហើយពេលនេះអ្នកជំងឺក៏មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យបារម្ភខ្លាំងដែរ ខណៈជំងឺកំពុងទទួលបានការព្យាបាលនៅក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox សរុបចំនួន ៨ករណី​ ខណៈករណីឆ្លងនៅលើពិភពលោកបានកើនដល់ជាង ៦០,០០០នាក់នៅក្នុងប្រទេសចំនួន

    September 17, 2022
  • ព័ត៌មានជាតិ

    នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារសំឡេងពិសេសមួយ ដែលក្នុងនោះសម្តេចបានសង្កត់ធ្ងន់ថា៖ “ខ្ញុំ សូមចេញបញ្ជាដោយម៉ឺងមាត់បំផុត សូមឱ្យចាត់វិធានការ បង្ក្រាបឱ្យបានទាន់ពេលវេលា និងដាច់ណាត់បំផុត ខ្ញុំមិនស្ទាក់ស្ទើនូវការដកចេញពីមុខតំណែងនូវអភិបាលខេត្ត-រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលឃើញថា មិនទទួលខុសត្រូវនូវមុខងាររបស់ខ្លួន។ យើងមិនអាចបង្កឱ្យមានល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យនេះតទៅទៀតទេ វាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេ ដោយមនុស្សច្រើនលក់គោ លក់ក្របី ត្រូវលក់ដីធ្លី ដើម្បីចាញ់ល្បែងដូចជាការជល់មាន់ រហូតដល់មានប្រភេទជល់មាន់តាម Online (អនឡាញ) នៅតាមតុកាហ្វេ តាមទីកន្លែងនានា។ សារព័ត៌មាន បានជួយចុះផ្សាយ ក៏ប៉ុន្តែអស់លោកមិនព្រមធ្វើ​

    September 17, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា បានច្រានចោលការវាយលុករបស់អ៊ុយក្រែនដោយស្នាមញញឹម ប៉ុន្តែបានព្រមានថា រុស្ស៊ីនឹងឆ្លើយតបកាន់តែខ្លាំង ប្រសិនបើកងទ័ពរបស់ខ្លួនត្រូវបានដាក់សម្ពាធបន្ថែមទៀត។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Samarkand របស់អ៊ូសបេគីស្ថាន លោកពូទីន បានចាត់ទុកការឈ្លានពាននេះជាជំហានចាំបាច់មួយ ដើម្បីការពារអ្វីដែលលោកបាននិយាយថា ជាផែនការរបស់លោកខាងលិច ដើម្បីបំបែកប្រទេសរុស្ស៊ី។ លោក​បាន​និយាយ​ថា ទីក្រុង​ម៉ូស្គូ​មិន​ប្រញាប់​ប្រញាល់​រឿងនៅ​អ៊ុយក្រែននោះ​ទេ ហើយគោលដៅរបស់ខ្លួននៅតែមិនផ្លាស់ប្តូរ។ លោកពូទីន បាននិយាយដោយញញឹមថា៖«អាជ្ញាធរទីក្រុងគៀវ បានប្រកាសថា ពួកគេបានបើកដំណើរការ និងកំពុងធ្វើប្រតិបត្តិការប្រឆាំងយ៉ាងសកម្ម។ វាគឺជាការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់គាត់ លើការបញ្ជូនកងកម្លាំងរបស់គាត់នៅក្នុងតំបន់ Kharkov ភាគឦសាននៃប្រទេសអ៊ុយក្រែនកាលពីមួយសប្តាហ៍មុន ដែលបានជំរុញឱ្យមានការរិះគន់ជាសាធារណៈខ្លាំងមិនធម្មតាពីអ្នកអត្ថាធិប្បាយយោធារុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    September 17, 2022
  • ព័ត៌មានអន្តរជាតិ

    កាហ្វេរបស់វៀតណាមត្រូវបាននាំចេញទៅកាន់ជាង ៨០ប្រទេស និងដែនដី ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកនាំចេញធំទីពីរក្នុងពិភពលោក ជាមួយនឹងចំណែកទីផ្សារ១៤.២% ។ អគ្គនាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា នៅក្នុងខែសីហា វៀតណាមបាននាំចេញកាហ្វេចំនួន ១១២,៥៣១តោន ដែលមានតម្លៃ ២៦៦លានដុល្លារអាមេរិក ធ្លាក់ចុះ ៤% (ក្នុងបរិមាណនាំចេញ) ប៉ុន្តែកើនឡើង ១៣% នៅក្នុងតម្លៃ។ តាមការគណនារយៈពេលប្រាំបីខែ វៀតណាមបានប្រមូលប្រាក់ចំនួន ២.៨ ពាន់លានដុល្លារពីការនាំចេញកាហ្វេ ១.២ លានតោន កើនឡើង ៤០% ក្នុងតម្លៃ និង ១១% នៃបរិមាណ ពីមួយឆ្នាំទៅមួយឆ្នាំ។ យ៉ាងណាមិញ វៀតណាមនៅតែជា ប្រទេសនាំចេញកាហ្វេធំទីពីររបស់ពិភពលោក។

    September 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ ធ្វើការឆ្លើយសំណួរ ដែលសួរច្រើនជាងគេ ប្រចាំខែកក្កដា និងសីហា តាមរយៈលេខទូរសព្ទ (Hotline)៖ 1275 ដោយបានសួរថា តើបណ្ណបើកបរជាតិអាចប្តូរយកបណ្ណបើកបរអន្តរជាតិបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន? ក្រសួងសាធារណការ បានបញ្ជាក់ចម្លើយយ៉ាងដូច្នេះថា៖ អាចស្នើសុំប្តូរបណ្ណបើកបរអន្តរជាតិបានឯកសារតម្រូវ៖ -បណ្ណបើកបរ (ច្បាប់ដើម) -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) -រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក។ កម្រៃសេវា៖ -បណ្ណបើកបរអន្តរជាតិ

    September 17, 2022
  • ព័ត៌មានអន្តរជាតិ

    ចិន៖ ប្រទេសចិនបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអ៊ុតស្វា Monkeypox ជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ​ ទី១៦ ខែកញ្ញាម្សិលមិញនេះ។ អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា អ្នកជំងឺអ៊ុតស្វា Monkeypox នោះគឺជាអ្នកដំណើរដែលទើបត្រលប់មកពីក្រៅប្រទេសកាលពីពេលថ្មីៗនេះ ​តែយ៉ាងណាក្តីអាជ្ញាធរចិនមិនបានបង្ហាញអត្តសញ្ញាណលម្អិតរបស់ជនរងគ្រោះម្នាក់នោះឡើយ។ អាជ្ញាធរចិនបានបញ្ជាក់ទៀតថា អ្នកជំងឺអ៊ុតស្វា Monkeypox ដែលជាករណីទី ១នេះមិនបានប៉ះពាល់ជាមួយអ្នកណាផ្សេងទៀតនៅក្នុងសហគមន៍នោះទេ ពោលគឺគេបានធ្វើតេស្តវេជ្ជមានក្នុងអំឡុងពេលដែលអ្នកជំងឺកំពុងធ្វើចត្តាឡីស័កតែម្នាក់ឯង។ គិតត្រឹមពេលនេះអ្នកជំងឺបានចេញរោគសញ្ញាមួយចំនួនដូចជា មានពងបែកនៅលើស្បែក ក្តៅខ្លួន និងអស់កម្លាំងខ្លាំងជាដើម។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ៦០,០០០នាក់នៅក្នុងប្រទេសចំនួន ៩៧ផ្សេងគ្នា ដោយមិនគិតបញ្ជូលបណ្តាប្រទេសនៅក្នុងតំបន់អាហ្រ្វិក៕ ផ្តល់សិទ្ធិដោយ៖

    September 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ សម្តេតេជោ បានព្រមានដកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវលើតួនាទីបណ្តោយឱ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងសារសំលេងខ្លាំងៗបញ្ជូនមន្ត្រី ក៏ដូចជាប្រជាពលរដ្ឋនៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ យ៉ាងដូច្នេះថា៖ «ខ្ញុំសូមចេញបញ្ជាដោយម៉ឹងម៉ាត់បំផុត សូមចាត់វិធានការដាច់ណាត់ និងទាន់ពេលវេលាបំផុត។ ខ្ញុំមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលរាជធានី-ខេត្ត អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវរបស់ខ្លួន។ ខ្ញុំសូមជម្រាបជូនថា មិនអាចបណ្តោយសភាពការណ៍បង្កឡើងបែបអាណាធិបតេយ្យ នៅក្នុងបនល្បែងទៀតទេត្រូវម៉ឹងម៉ាត់ ត្រូវតែដាច់ខាត»។

    September 17, 2022