- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ ឆ្លើយសំណួរ ដែលសួរច្រើនជាងគេ តាមរយៈលេខទូរសព្ទ (Hotline 1275) ប្រចាំខែកក្កដា និងសីហា ដោយបានសួរថា៖ តើបណ្ណបើកបរដែលហួសសុពលភាពអាចបន្តបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន? ក្រសួងសាធារណការ បានបញ្ជាក់យ៉ាងដូច្នេះថា៖ បណ្ណបើកបរដែលហួសសុពលភាព អាចស្នើសុំបន្តសុពលភាពបាន ឯកសារតម្រូវ៖ -បណ្ណបើកបរដែលត្រូវបន្តសុពលភាព (ច្បាប់ដើម) -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) -លិខិតបញ្ជាក់កាយសម្បទា (មាននៅទីតាំងផ្តល់សេវា) -រូបថតខ្នាត ៤x៦ ផ្ទៃពណ៌សចំនួន
September 13, 2022 - ព័ត៌មានជាតិ
(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី ឲ្យរៀបចំកសាងតំបន់រុនតាឯក នៅស្រុកបន្ទាយស្រី ដែលពលរដ្ឋគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តទៅតាំងទីលំនៅថ្មី ឱ្យក្លាយទៅជាទីក្រុងស៊ីវិល័យមួយ នៅថ្ងៃអនាគត។ ការណែនាំ និងចង្អុលបង្ហាញនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។ ខណៈដែលពលរដ្ឋទាំងនោះកំពុងរុះរើ ដើម្បីទៅតាំងទីលំនៅថ្មី សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យកងទ័ព មានយោធភូមិភាគទី៤ និងកងពលធំទី២ ដឹកអញ្ជូនពួកគាត់ដោយមិនគិតថ្លៃ
September 13, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ លោក ខឹម វាសនា និងអ្នកគាំទ្រ ឱ្យចេញបកស្រាយចំពោះការញុះញង់ និងបំភ្លៃថា សម្តេចនៅពីក្រោយព្រឹត្តិការណ៍ជួបជុំ ឯជើងភ្នំគូលែន ដើម្បីបង្វែចេញពីព្រឹត្តិការណ៍ផ្សេងទៀត។ ការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ចេញពីតំបន់រមណីយដ្ឋានអង្គរនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។ សម្តេចបានប្រាប់ទៅ លោក ខឹម វាសនា ដែលកំពុងតាំងខ្លួនជាព្រះព្រហ្មនោះ អំពីការញុះញង់របស់ក្រុមអគតិ ដែលមានការជំរុញលើកទឹកឱ្យសម្តេច បង្ក្រាប និងចាប់
September 13, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញានេះបានឲ្យដឹងថា ជំងឺអុតស្វា Monkeypox ហាក់កំពុងរាតត្បាតខ្លាំងឡើងវិញជាថ្មីម្តងទៀតនៅសហរដ្ឋអាមេរិក ខណៈការរាតត្បាតលើនេះមិនជាការរាតត្បាតនៅក្នុងសហគមន៍ចំពោះពលរដ្ឋទូទៅឡើយ តែវាជារាតត្បាតនៅក្នុងចំណោមក្រុមនិស្សិតនៅតាមសាកលវិទ្យាល័យ។ គេនៅចាំបានថា កាលពីអំឡុងពេលប្រហែលជាមួយខែមុនគឺមានករណីឆ្លងជំងឺអុតស្វា Monkeypox មួយករណីត្រូវបានរកឃើញចំពោះនិស្សិតម្នាក់នៅក្នុងសាកលវិទ្យាល័យ Pennsylvania State University តែគិតត្រឹមពេលនេះមេរោគបានបន្តចម្លងទៅកាន់ក្រុមនិស្សិតនៅតាមសាកលវិទ្យាមួយចំនួនហើយនៅទូទាំងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ជូនថា អាមេរិកគឺជាប្រទេសដែលមានករណីឆ្លងជំងឺអុតស្វា Monkeypox ច្រើនជាងគេនៅលើពិភពលោក ដោយមានតួលេខអ្នកឆ្លងសរុបប្រមាណជា ២០,០០០នាក់ ក្នុងចំណោមករណីឆ្លងសរុបនៅទូទាំងពិភពលោក។ កាលពីសប្តាហ៍មុនអាជ្ញាធរសុខាភិបាលអាមេរិកប្រកាសថា ការរាតត្បាតអ៊ុតស្វា Monkeypox នៅអាមេរិកបានធ្លាក់ចុះប្រមាណជា ២១% ម្តងហើយ
September 13, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ គិតត្រឹមល្ងាចម៉ោង ៥ នៃថ្ងៃចន្ទ ទី១២ ខែកញ្ញាម្សិលម្សិលមិញនេះជំនន់ទឹកភ្លៀងលេចចូលលើដងផ្លូវសំខាន់ៗចំនួននៅក្នុងទីក្រុងបាងកកហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ទឹកដែលបានជន់លេចលើដងផ្លូវក្នុងទីក្រុងបាងកកកនោះគឺមានកម្រិតកម្ពស់ផ្សេងៗគ្នា ដូចជានៅលើដងផ្លូវ Din Daeng និង ផ្លូវSri Ayutthaya ទឹកមានកម្ពស់រហូតដល់ ២៤សង់ទីម៉ែត្រ ផ្លូវ Thesaban Songkhro និង ផ្លូវ Sena Nikhom ទឹកមានកម្ពស់ ១៨សង់ទីម៉ែត្រ នៅលើដងផ្លូវ Ratchada-Lat Phrao ផ្លូវBanthat ផ្លូវPradiphat 2 ផ្លូវ Inthamara
September 13, 2022 - ព័ត៌មានជាតិ
(សៀមរាប)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថាដើម្បីឱ្យប្រាសាទអង្គរវត្តចូលជា សម្បត្តិបេតិកភណ្ឌពិភពលោក កម្ពុជា ត្រូវគោរពទទួលលក្ខខណ្ឌទាំងឡាយដែលយូនេស្កូតម្រូវ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលពិធីនេះ ធ្វើឡើងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តថា បើមិនដោះស្រាយបញ្ហាលំនៅឋាន និងសំណង់ដែលនៅតំបន់រមណីយដ្ឋានអង្គរទេនោះនៅពេលក្រោយនេះ អង្គរវត្តនឹងត្រូវដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក
September 13, 2022 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ចិន មានផែនការបញ្ជូនបេសកកម្មយានរុករកចំនួន៣ ទៅកាន់ឋានព្រះចន្ទ បន្ទាប់ពីបានរកឃើញរ៉ែឋានព្រះចន្ទថ្មីមួយដែលអាចនឹង ត្រូវបានប្រើជាប្រភពថាមពលនៅពេលអនាគត។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។ ការប្រជែងគ្នាផ្នែកទីអវកាសរវាងចិន និងសហរដ្ឋអាមេរិក មានសន្ទុះកាន់តែខ្លាំងឡើង ក្រោយរដ្ឋបាលជាតិអវកាសចិន បានយល់ព្រមបញ្ជូន យានរុករកចំនួន៣គ្រឿង ទៅកាន់ឋានព្រះចន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ការសម្រេចចិត្តបែបនេះធ្វើឡើង បន្ទាប់ពីចិនបានក្លាយជា ប្រទេសទី៣ ដែលបានរកឃើញរ៉ែឋានព្រះចន្ទថ្មីមួយ ដែលត្រូវបានគេដាក់ឈ្មោះឱ្យថា ឆាងអឺសាយ (Changesite-(Y))។ គួរបញ្ជាក់ថា បេសកកម្ម ឆាងអឺ៥ (Chang’e-5) របស់ចិនបាននាំយកសំណាកមួយចំនួនពីឋានព្រះចន្ទមកផែនដី កាលពីឆ្នាំ២០២០ ហើយនៅពេលនោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Global
September 13, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក យើងខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្ស សូមជូនដំណឹងជាសាធារណៈថា ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនថ្មីមួយត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Toyota Tsusho Corporation មកពីប្រទេសជប៉ុន បានសម្រេចជ្រើសរើសយក តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាទីតាំងនៃរោងចក្រ ផ្គុំនិងដំឡើងរថយន្តម៉ាក តូយ៉ូតា។ លោក UEMATSU Hiroshi
September 13, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា៖ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលមួយសប្តាហ៍នេះ នឹងរំកិលចុះឡើងនៅចន្លោះពីភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្តាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីខ្សោយទៅបង្គួរ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១. តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា
September 13, 2022 - ព័ត៌មានជាតិ
(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា
September 13, 2022









