- Khmerpress
- បច្ចេកវិទ្យា
កាលពីថ្ងៃទី០៨ ខែកញ្ញា កន្លងទៅ ក្រុមហ៊ុន Apple បានធ្វើការប្រកាសជាផ្លូវការនូវផលិតផលថ្មីៗរបស់ខ្លួនជាច្រើន ហើយអ្វីដែលទាក់ទាញចំណាប់អារម្មណ៍អ្នក ដែលនិយមចូលចិត្តបច្ចេកវិទ្យាថ្មីៗនោះ គឺទូរស័ព្ទជំនាន់ថ្មី iPhone 14។ ហើយក្នុងចំណោម iPhone 14 ស៊េរីនោះ ម៉ូដែលដែលមហាជនចាប់អារម្មណ៍បំផុតគឺ iPhone 14 Pro និង iPhone 14 Pro Max ដោយសារតែវាបានបំពាក់នូវបន្ទះឈីបថ្មី មានអេក្រង់ខាងមុខថ្មី បំពាក់កាមេរ៉ាថ្មី និងមានបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ គ្រាន់តែ iPhone 14 ប្រកាសជាផ្លូវការមិនទាន់បានប៉ុន្មានផង ក្រុមហ៊ុន Samsung
September 12, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យមានការយកចិត្តទុកដាក់បន្តទៀត ក្នុងការការពារការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ទោះពីជាការឆ្លងជំងឺនេះនៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងហានិភ័យទាបក៏ដោយ។ តាមរយៈសារសំឡេងមួយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ប៉ុន្តែទោះបីថា ជំងឺឆ្លងនេះវាស្ថិតនៅហានិភ័យទាបក៏ដោយចុះ ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តអំពាវនាវចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមទីអារ៉ាមនានាពិសេសព្រះចៅអធិការវត្តនីមួយៗ ក៏ដូចជាប្រជាពលរដ្ឋដែលទៅធ្វើបុណ្យទាន ត្រូវបន្តរក្សានូវវិធានការសុខាភិបាល ហើយយកចិត្តទុកថា ទៅលើការពារកុំឱ្យមានការឆ្លងនៅតាមទីអារ៉ាម និងនាំពីទីអារ៉ាមមកកាន់លំនៅដ្ឋានវិញ»។
September 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,២០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៧០០រៀល មានន័យថាចុះ ៣០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៥០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៣០០រៀលក្នុងមួយលីត្រ ៕
September 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពីស្ថានភាពជំងឺកូវីដ-១៩ រដូវកាន់បិណ្ឌ និងការគ្រប់គ្រងស្ថានភាពកូវីដនៅកម្ពុជា។ នៅក្នុងសារសំឡេងរបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ” នៅថ្ងៃនេះជាថ្ងៃកាន់បិណ្ឌទី២ សម្រាប់រដូវបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ កាលពីឆ្នាំកន្លងទៅរយៈពេលនេះ គឺជារយៈពេលដែលមានជំងឺឆ្លងយ៉ាងកាចសាហាវសម្រាប់កូវីដ-១៩ ដោយពេលនោះយើងកាន់បិណ្ឌត្រឹមតែបិណ្ឌទី១ ទី២ ហើយនឹងផ្នែកខ្លះនៃបិណ្ឌទី៣ ប៉ុន្តែចាប់ពីបិណ្ឌទី៤ទៅ ដើម្បីរក្សាបាននៅជីវិត និងកុំឱ្យមានការរីករាលនៃជំងឺឆ្លងកូវីដ-១៩ សម្តេចក៏បានចេញបទបញ្ជា ដើម្បីរិះរកមធ្យោបាយធ្វើបុណ្យបានផង និងការពារឱ្យបាន កុំឱ្យមានការឆ្លងដោយសារកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន
September 12, 2022 - សិល្បៈ
តារាចម្រៀង សុវត្ថិឌី ធារិកា ទើបជួបទុក្ខធំព្រោះតែបាត់បង់ឪពុកម្តាយដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកឱ្យកញ្ញានិងប្អូនប្រុសក្លាយជាក្មេងកំព្រា។ ក្រោយពីបាត់មុខមួយរយៈថ្មីៗនេះ សុវត្ថិឌី ធារិកា បានចេញបទចម្រៀងថ្មីក្នុងឱកាសពិធីបុណ្យបិណ្ឌភ្ជុំ ដែលមានចំណងជើង «បិណ្ឌភ្ជុំយំនឹកពុកម៉ែ»។ ក្រោយពីបានបញ្ចេញបទចម្រៀងខាងលើនេះរួចមក សុវត្ថិឌី ធារិកា ក៏បានឡើងច្រៀងនៅឆាករបស់ស្ថានីយទូរទស្សន៍បាយ័ន អ្វីដែលគួរឱ្យរំជួលចិត្តនោះ នៅពេលដែលកញ្ញាច្រៀងបទ«បិណ្ឌភ្ជុំយំនឹកពុកម៉ែ» សុវត្ថិឌី ធារិកា បានច្រៀងបណ្តើរយំបណ្តើរនៅលើឆាក ធ្វើឱ្យអ្នកលេងបណ្តាញសង្គមអាណិតខ្លោចចិត្តគ្រប់ៗគ្នា។ តួយ៉ាងគណនីហ្វេសប៊ុកឈ្មោះ Ah Na Paris Salon de Coiffure បានបង្ហោះវីដេអូសម្តែងរបស់សុវត្ថិឌី ធារិកា និងបានសរសេររៀបរាប់ថា ៖ « បទថ្មីរបស់នាងតូច
September 12, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ កាលពីពេលថ្មីៗកន្លងទៅនេះ បានឲ្យដឹងថា តាមរយៈមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ឬហៅកាត់ថា (CDC) ដោយអាជ្ញាធរអាមេរិកបានបញ្ជាក់អំពី ចំនួនសរុបនៃករណីជំងឺអុតស្វាដែលមានរហូតដល់ទៅ ២១,០០០ ករណី គិតត្រឹមថ្ងៃច័ន្ទ ទី១២ ខែកញ្ញានេះ ហើយរដ្ឋដែលមានករណីឆ្លងច្រើនជាងគេគឺ រដ្ឋកាលីហ្វ័រញ៉ា មានចំនួន ៤,៣០០ករណី ហើយទី២ គឺទីក្រុងញូវយ៉ក មាន ៣,៥១៩ករណី និងទី៣រដ្ឋផ្លរីដាចំនួន ២,១៩៣ ករណី។ ចំណែកគណៈកម្មាធិការប្រតិបត្តិដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងប្រឈមនឹងការរិះគន់ជុំវិញការដោះស្រាយជំងឺនេះ ដោយរាប់បញ្ចូលទាំងការខកខានក្នុងការបញ្ជាទិញវ៉ាក់សាំងអោយបានគ្រប់គ្រាន់ ការព្យាបាលរហ័ស និងការពិនិត្យជំងឺពេញលេញ ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺអុតស្វានេះ។
September 12, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២។ វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រ ដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។ វេទិកានេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងតំណាងអង្គទូតនានា។
September 12, 2022 - ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការព្រមានដល់អ្នក ដែលបានយកសំរាមមកចាក់លើផ្លូវឲ្យចូលខ្លួនសារភាពកំហុស និងទទួលការផាកពិន័យ ចំពោះទង្វើរបស់ខ្លួន។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបសឯកឧត្តមបានឲ្យដឹងដូច្នេះថា៖ «អំពេីអាក្រក់ ដឹកសំរាមមកចាក់លេីផ្លូវ ។ សូមប្រញាប់ចូលខ្លួន សារភាពកំហុស និងបង់ផាកពិន័យ អោយបានមុនម៉ោង ១៧:០០ ថ្ងៃ ១៣-០៩-២២ នៅមន្ទីរបរិស្ថាន បេីមិនចង់អោយចាត់វិធានការ។ ម្ចាស់សំរាម និង ជនដឹកសំរាមមកចាក់ចោល ត្រូវមានការទទួលខុសត្រូវ»៕
September 11, 2022 - ចំណេះដឹង
ស្ដាប់មើលទៅវាដូចជាកំប្លែង និងមិនគួរឱ្យជឿបន្ដិច ប៉ុន្តែលោកគ្រូពេទ្យម្នាក់បានអះអាងថា ការផោមមិនត្រឹមត្រូវអាចធ្វើឱ្យអ្នកងងឹតភ្នែកភ្លាមៗបាន ហើយវាក៏មានមូលហេតុរបស់វាផងដែរ។ វេជ្ជបណ្ឌិត Anthony Youn ដែលជាអ្នកនិពន្ធ និងជាគ្រូពេទ្យវះកាត់កែសម្ផស្ស នៅរដ្ឋ Michigan របស់សហរដ្ឋអាមេរិក ធ្លាប់បានឆ្លើយតបទៅនឹងចម្ងល់របស់អ្នកលេងបណ្ដាញអ៉ីនធើណេតម្នាក់ ដែលបានលើកឡើងថា គាត់បានងងឹតភ្នែកភ្លាមៗអស់រយៈពេល ៣នាទី បន្ទាប់ពីផោមរួច ហើយលោកគ្រូពេទ្យក៏បានពន្យល់ហេតុផលមួយចំនួនទាក់ទងនឹងបញ្ហានេះ។ នៅក្នុងវីដេអូ Tiktok មួយគាត់បាននិយាយថា៖ «ទោះបីវាមិនសូវកើតមានក៏ដោយ ប្រសិនបើផោមដែលអ្នកបញ្ចេញមកដោយការប្រឹងខ្លាំងពេក វាអាចផ្ទុកនូវអ៉ីដ្រូសែនស៊ុលហ្វីតយ៉ាងច្រើន។» លោកបានបន្ដថា៖«ការសិក្សាបង្ហាញថា អ៉ីដ្រូសែនស៊ុលហ្វីតមានអនុភាពខ្លាំងណាស់ក្នុងការកាត់បន្ថយសម្ពាធឈាម។ ប្រសិនបើ [ការផោម] កាត់បន្ថយសម្ពាធឈាមដែលចរន្តទៅកាន់សរសៃឈាមខួរក្បាលកណ្តាល នោះខ្យល់ចេញដ៏ស្ញៀមស្ងាត់ប៉ុន្តែអាចមានគ្រោះថ្នាក់ ដោយតាមទ្រឹស្តីអាចធ្វើឱ្យអ្នកងងឹតភ្នែកបាន។ ដូច្នេះសូមប្រយ័ត្ន ប្រសិនបើអ្នកប្រឹងផោមខ្លាំងពេក!»
September 11, 2022 - ព័ត៌មានអន្តរជាតិ
លោកស្រី Mackenzie Scott អតីតភរិយារបស់មហាសេដ្ឋី Jeff Bezos ត្រូវបានគេស្គាល់ជាយូរមកហើយថាជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលតែងតែបរិច្ចាគដល់អង្គការសប្បុរសធម៌។ Scott ជាស្ត្រីដែលមានទ្រព្យសម្បត្តិសុទ្ធ ៣៧ពាន់លានដុល្លារ តាមរយៈភាគហ៊ុន ៤% របស់នាងនៅក្នុង Amazon លោកស្រីបានបរិច្ចាគជាង ១២ពាន់លានដុល្លារ ដល់ស្ថាប័ន និងអង្គការសប្បុរសធម៌។ យ៉ាងណាមិញ សកម្មភាពសប្បុរសធម៌របស់នាងមិនបានឈប់ឡើយ។ កាលពីខែមុន មូលនិធិសហគមន៍កាលីហ្វ័រញ៉ា (CCF) មិនរកប្រាក់កម្រៃ បានប្រកាសថា លោកស្រី Scott បានបរិច្ចាគវីឡាចំនួនពីរដែលមានតម្លៃសរុប ៥៥លានដុល្លារ។ វីឡាដំបូងដែលត្រូវបរិច្ចាគគឺស្ថិតនៅលើដីមួយកន្លែងដែលមានផ្ទៃក្រឡាជាង ៨០០០ម៉ែត្រការ៉េ។ លោក Bezos និងលោកស្រី
September 10, 2022









