- Khmerpress
- ព័ត៌មានអន្តរជាតិ
ប្រធានាធិបតី Joe Biden ប្រកាសផ្ដល់ថវិកា ៩០០លានដុល្លារក្នុងការផ្ដល់មូលនិធិសម្រាប់សាងសង់ស្ថានីយ៍សាករថយន្តអគ្គិសនីនៅក្នុងរដ្ឋចំនួន ៣៥។ ការផ្ដល់ថវិកាសាងសង់ស្ថានីយ៍សាករថយន្តអគ្គិសនីនេះ គឺជាផ្នែកមួយនៃគំរោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១ពាន់ពាន់លានដុល្លាររបស់លោក។ លោក Biden បានកំណត់គោលដៅដើម្បីផលិតបានរហូតដល់ ៥០% នៃរថយន្តទាំងអស់ដែលបានលក់នៅសហរដ្ឋអាមេរិកជារថយន្តអគ្គិសនីត្រឹមឆ្នាំ 2030 ខណៈថវិកាប្រហែល ៥ពាន់លានដុល្លារ ត្រូវបានសភាកំណត់ទុកឱ្យរដ្ឋនានាក្នុងរយៈពេល ៥ឆ្នាំខាងមុខសម្រាប់បណ្តាញសាករថយន្តអគ្គិសនី នៅទូទាំងប្រទេស។ គួរបញ្ជាក់ថា ទីផ្សាររថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកត្រូវបានព្យាករណ៍ថានឹងកើនឡើងពី ២៨.២៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដល់ ១៣៧.៤៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៨ ហើយរដ្ឋាភិបាលសហព័ន្ធកំពុងជួយជំរុញតម្រូវការនោះនៅក្រោមលោក Biden ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
September 15, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ បើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធ។ ក្នុងសុន្ទរកថាគន្លឹះនេះ សម្តេចតេជោ បានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកថាមពលក្នុងតំបន់អាស៊ាន។ ក្នុងគំនិតផ្តួចផ្តើមទាំងនោះ សម្តេចតេជោ បានស្នើឱ្យប្រទេសសមាជិកអាស៊ាន ជំរុញតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័ន ដើម្បីតភ្ជាប់ថាមពលអគ្គិសនីក្នុងតំបន់។ កិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពល អាស៊ានឆ្នាំ២០២២ ធ្វើឡើងក្រោមមូលបទ «បង្កើនល្បឿនអន្តរកាលថាមពល ៖ការស្ដារសេដ្ឋកិច្ច ឡើងវិញ និង កំណើនប្រកបដោយចីរភាព»។ កិច្ចប្រជុំនេះធ្វើឡើងបែបកូនកាត់
September 15, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារទទួលសាធារណជនឱ្យចូលទស្សនាដោយសេរីជាថ្មីម្តងទៀតនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខ បន្ទាប់ពីខកខានមិនបានប្រារព្ធកាលពីឆ្នាំកន្លងទៅដោយសារស្ថានភាពកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់វេបសាយផ្លូវការរបស់ ស្ថានទូតបារាំង។ ស្ថិតក្រោមប្រធានបទ«បេតិកភណ្ឌប្រកបដោយចីរភាព» ទិវានេះនឹងអនុញ្ញាតឱ្យសាធារណជនស្វែងយល់អំពីអគារនានាដែលបង្កប់ដោយប្រវត្តិសាស្រ្ត ក៏ដូចជាឧទ្យានដ៏ស្រស់បំព្រងរបស់ស្ថានទូត។ មានទំហំ៤,៧ហិចតា ឧទ្យានស្ថានទូតបារាំងស្ថិតក្នុងចំណោមលំហបៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ ដោយមានផ្ទុកនូវជីវៈចម្រុះដ៏មានតម្លៃ ដូចជាដើមឈើ២០០ដើមដែលស្ថិតក្នុង៥០ប្រភេទផ្សេងៗគ្នា និងសត្វមួយចំនួនដែលបច្ចុប្បន្នស្ថានទូតកំពុងចុះបញ្ជី។ ស្ថានទូតបានធ្វើស្លាករៀបរាប់អំពីដើមឈើមានតម្លៃ ដែលស្ថិតនៅក្នុងឧទ្យានស្ថានទូត។ សាធារណជនអាចចូលទស្សនាដោយសេរីពីម៉ោង៨ព្រឹក ដល់ម៉ោង១៦ (ក្នុងល័ក្ខខ័ណ្ឌអាកាសធាតុអំណោយផល) ដោយពុំចាំបាច់ចុះឈ្មោះជាមុន ប៉ុន្តែមិនអនុញ្ញាតឱ្យយកអាហារ ភេសជ្ជៈ (លើកលែងទឹកសុទ្ធ) និងកាបូបធំៗចូលនោះទេ។ ការទស្សនានឹងប្រព្រឹត្តទៅដោយមានការពន្យល់ជាភាសាបារាំង ខ្មែរ និងអង់គ្លេស ចំនួនបីពេលក្នុងមួយថ្ងៃ ហើយអ្នកទស្សនាអាចជ្រើសរើសចូលក្នុងក្រុមណាមួយដូចខាងក្រោម៖ – ជាភាសាបារាំង ម៉ោង៩, ម៉ោង១០៖៣០,
September 15, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ក្រុមហ៊ុន Honda Motor Co គ្រោងនឹងដាក់លក់ម៉ូតូអគ្គិសនីជាង ១០ម៉ូដែលនៅទូទាំងពិភពលោកក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដែលជាផ្នែកមួយនៃគោលបំណងរបស់ក្រុមហ៊ុនផលិតជប៉ុន ក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូនសម្រាប់ម៉ូតូនៅទសវត្សរ៍ឆ្នាំ២០៤០។ ក្រុមហ៊ុន Honda បាននិយាយនៅក្នុងការចេញផ្សាយថា ខ្លួនមានគោលបំណងបង្ហាញម៉ូដែលអគ្គិសនីថ្មីជាង ១០ នៅឆ្នាំ២០២៥ ហើយកំពុងកំណត់គោលដៅលក់ម៉ូតូអគ្គិសនីប្រចាំឆ្នាំចំនួន ១លានគ្រឿងក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានគម្រោងលក់ម៉ូតូអគ្គិសនីចំនួន ៣.៥ លានគ្រឿងក្នុងមួយឆ្នាំ ឬប្រហែល ១៥ភាគរយនៃការលក់សរុបនៅឆ្នាំ២០៣០ ផងដែរ។ ទោះបីជាយ៉ាងណាក្ដី ទន្ទឹមនឹងការជំរុញទៅជាអគ្គិសនី ក្រុមហ៊ុន Honda
September 15, 2022 - ព័ត៌មានអន្តរជាតិ
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងចេញសេចក្តីសម្រេច លើតួនាទីក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ឧត្តមសេនីយលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។ តុលាការបានបើកកិច្ចប្រជុំនៅថ្ងៃពុធនេះ ដើម្បីពិចារណាលើឯកសារទាំងអស់ដែលខ្លួនទទួលបាន ហើយបានរកឃើញថា វាមានព័ត៌មានគ្រប់គ្រាន់ ដើម្បីធ្វើការសម្រេចចិត្តក្នុងសំណុំរឿង ដែលត្រូវបានលើកឡើងដោយសមាជិកសភាបក្សប្រឆាំង។ តុលាការបានប្រកាសថា ខ្លួនមិនទាន់បញ្ចប់ដំណើរការស៊ើបសួរនោះទេ ហើយនឹងឱ្យចៅក្រមទាំង ១០ នាក់ ប្រកាសការសម្រេចរបស់ពួកគេទៅតុលាការធម្មនុញ្ញ នៅម៉ោង ៣រសៀល ថ្ងៃទី៣០ ខែកញ្ញា។ សាលដីកាផ្លូវការរបស់តុលាការនឹងចងក្រងពី យោបល់របស់ចៅក្រមម្នាក់ៗ។ រំលឹកដែរថា តុលាការកាលពីថ្ងៃទី២៤ ខែសីហា បានព្យួរតួនាទីជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ បន្ទាប់ពីខ្លួនបានទទួលយកញត្តិ ដើម្បីពិនិត្យមើលថា
September 15, 2022 - ព័ត៌មានជាតិ
(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់រថយន្តដែលដើរ ដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយ ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថាន។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញសម្ពោធឱ្យដំណើរការជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV) ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា នេះជាម៉ាស៊ីនទី៣ហើយដែលអង្គការ UNDP បានផ្ដល់មកដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយម៉ាស៊ីនទី១ បានដាក់នៅទីស្តីការក្រសួងសាធារណការ
September 15, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តី ជូនដំណឹងស្តីពីការអនុវត្ត ការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖
September 15, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសារសំឡេងថ្មីមួយជូនជនរួមជាតិ បញ្ជាក់ពីមូលហេតុនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការផ្អាកព្រះរាជពិធីនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាលអស់ថវិកា ដូចការវិភាគរបស់ជនមួយចំនួននោះឡើយ។ នៅក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានមូលហេតុពីរដែលនាំឱ្យសម្តេចសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ដោយសារការរាតត្បាតជំងឺកូវីដ១៩មិនទាន់បិទបញ្ចប់ទាំងស្រុង ហើយមូលហេតុធំមួយទៀតនោះ គឺកម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងត្រូវរៀបចំដំណាលគ្នានឹងថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «យើងមិនខ្វះលុយសម្រាប់ដោះស្រាយបញ្ហាត្រឹមបុណ្យអុំទូកនោះទេ ព្រោះក្នុងមួយខែយើងបានបញ្ចេញថវិកាប្រមាណ ៤០លានដុល្លារ ដើម្បីជួយដល់ប្រជាជនក្រីក្ររបស់យើង។
September 15, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការដោយចាត់ឲ្យលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីដឹកនាំសហការបង្ក្រាបបទល្មើសល្បែង ស៉ីសង់គ្រប់ប្រភេទ នៅទូទាំងប្រទេស។ នេះបើតាមលិខិតបង្គាប់ការដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងលិខិតបង្គាប់ការយ៉ាងដូច្នេះថា «ត្រូវបានចាត់ ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារ ដើម្បីសហការបង្ក្រាបបទល្មើសល្បែងស៉ីសងគ្រប់ប្រភេទ ទូទាំងប្រទេស។ លិខិតបង្គាប់ការនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១៤
September 14, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រសួងកំពុងស្រាវជ្រាវករណីវីដេអូបែកធ្លាយ បង្ហាញពីសកម្មភាពនាយកវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល វាយសិស្សស្រីម្នាក់។ វីដេអូមួយដែលត្រូវបានចែកចាយលើបណ្តាញសង្គមត្រូវបានអះអាងថា នាយកវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ ដែលវាយសិស្សស្រីនោះ មានឈ្មោះថា ម៉ម សុធានី។ លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះ «ក្រសួងអប់រំ យុវជន និងកីឡាកំពុងស្រាវជ្រាវករណីនេះ។
September 14, 2022









