Khmerpress
  • ព័ត៌មានអន្តរជាតិ

    ស្រូវគឺជាដំណាំសំខាន់មួយរបស់ពិភពលោក ជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកប្រើប្រាស់អង្ករជាអាហារប្រចាំថ្ងៃរបស់ពួកគេ។ ចំណែកការ​ដាំដុះ​ស្រូវ​​គឺ​តម្រូវអោយធ្វើ​ស្រែ​ចំការ ប៉ុន្តែតើអ្នកស្រាវជ្រាវបានព្យាយាមសាកល្បងដាំនៅក្នុងធុង ឬនៅតាមទីកន្លែងដែលខុសប្លែកគ្នាទៅតាមវិស័យផ្សេងៗ។​ យោងតាមសារព័ត៌មាន Thairath ដែលបានរាយការណ៍នៅថ្ងៃទី១២ កញ្ញា ២០២២ កន្លងទៅបានអោយដឹងថា៖ កាលពីពេលថ្មីៗនេះ ក្រុមអវកាសយានិកចិនមួយក្រុមធ្វើការនៅមន្ទីរពិសោធន៍អវកាស Wentian ដែលជាម៉ូឌុលនៃស្ថានីយអវកាស Tianong របស់ប្រទេសចិន បាននិយាយថា៖ ស្រូវត្រូវបានដាំក្នុងកម្រិតមីក្រូទំនាញ ហើយស្រូវអាចលូតលាស់បានប្រហែល ១ ម៉ែត្រក្នុងរយៈពេល ៤ខែ ប៉ុន្តែស្រូវដែលដាំនៅលើ Wentian នៅមិនអាចលូតលាស់បានពេញលេញទេ ចាប់តាំងពីការពិសោធន៍បានចាប់ផ្តើមកាលពីខែកក្កដា។ ហើយតាមពិតទៅ គឺមានអង្ករពីរប្រភេទដែលត្រូវបានយកទៅសាកល្បងដាំ លុះក្រោយមកក្រុមអវកាសក៏បានរកឃើញថា ក្រុមស្រូវដែលមានកម្ពស់ខ្ពស់នោះ គឺមានកម្ពស់ជិត ៣០ សង់ទីម៉ែត្រនៅក្នុងខែដំបូងនៃការលូតលាស់។

    September 14, 2022
  • ព័ត៌មានអន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារពត៌មាន BBC បានឱ្យដឹងថា តុលាការរបស់ប្រទេសថៃ បានកាត់ទោសអ្នកតវ៉ាម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ ដោយការស្លៀកសំលៀកបំពាក់ប្រពៃណីនៅក្នុងបាតុកម្ម ដែលជាទង្វើគេមើលឃើញថា ជាការចំអកដល់ព្រះមហាក្សត្រីរបស់ថៃ។ កាលពីថ្ងៃច័ន្ទនេះ តុលាការព្រហ្មទណ្ឌបានកាត់ទោសលោក Jatuporn Saeoueng ហៅ New ដែលទើបតែមានអាយុ ២៣ឆ្នាំ ពីបទចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដបែបចំអក នៅទីក្រុងបាងកក ក្នុងខែតុលា កាលពីឆ្នាំ២០២០ ខណៈព្រឹត្តិការណ៍នោះផ្ទាល់ គឺជាអំពាវនាវឱ្យមានកំណែទម្រង់របបរាជានិយមរបស់ប្រទេសថៃ។ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់បានពេញផ្លូវក្នុងប្រទេសថៃ បន្ទាប់ពីខែកក្កដា ឆ្នាំ២០២០ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ដែលឡើងកាន់អំណាចក្រោយដឹកនាំរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ត្រូវតែចុះចេញពីតំណែង។ មនុស្សមួយចំនួនក៏បានរិះគន់របបរាជានិយម ចំពេលមានស្ថានភាពធ្ងន់ធ្ងរកំឡុងពេលមានវិបត្តិជំងឺរាតត្បាត COVID-19

    September 14, 2022
  • ព័ត៌មានជាតិ

    សៀមរាប៖ យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ ក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូនៅក្នុងក្រុងសៀមរាប ខេត្ត សៀមរាប ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធ។ ការចុះពិនិត្យនេះមានការប្រើប្រាស់នូវម៉ាស៊ីនរ៉ូប៉ូតត្រួតពិនិត្យប្រព័ន្ធលូ ដែលជាបច្ចេកវិទ្យាទំនើបមានភ្ជាប់ ជាមួយកាមេរ៉ា អាចមើលឃើញស្ថានភាពជាក់ស្ដែងប្រព័ន្ធលូផ្ទៃខាងក្នុង ការកកស្ទះ ឬការខូចខាត ដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ

    September 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុកនូវវីដេអូបង្ហាញសកម្មភាពចោរម្នាក់ដែលចូលគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ ទាំងម្ចាស់ផ្ទះកំពុងសម្រានលង់លក់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៣ទាបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅផ្ទះលេខ១១E ភូមិដំណាក់១ មណ្ឌល៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sok Heng ដែលជាម្ចាស់ផ្ទះរងគ្រោះបានឱ្យដឹងថា ទ្រព្យសម្បត្តិដែលបាត់មាន macbook pro 2017, iphone 12 pro max, ipad pro 2021, iphone 7 plus 2 គ្រឿង,

    September 14, 2022
  • ចំណេះដឹង

    Jack Ma ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន Alibaba និងជាបុរសមានបំផុតរប់សប្រទេសចិនឧស្សាហ៍លើកឡើងនូវទស្សនៈអប់រំល្អៗ និងពីគំនិតនៃការធ្វើអាជីវកម្មជាច្រើន ជាពិសេសគឺចក្ខុវិស័យនាពេលអានាគត។ ក្នុងចំណោមការលើកឡើងរបស់គាត់ អ្នកជំនួយមាឌល្អិតចិត្តធំ រូបនេះធ្លាប់បាននិយាយថា៖ “ក្នុងរយៈពេល ៣០ឆ្នាំទៀត មនុស្សនឹងធ្វើការត្រឹមតែ ៤ម៉ោងក្នុងមួយថ្ងៃ”។ មហាសេដ្ឋីរូបនេះ បានថ្លែងពីក្រៅសន្និសីទ Gateway ’17 របស់ Alibaba នៅទីក្រុង Detroit ដល់ស្ថានីយទូរទស្សន៍ CNBC កាលពីឆ្នាំ២០១៧ ថា៖ “ក្នុងរយៈពេលបីទសវត្សរ៍ខាងមុខ មនុស្សនឹងធ្វើការត្រឹមតែ ៤ម៉ោងក្នុងមួយថ្ងៃ ហើយប្រហែលជា៤ថ្ងៃក្នុងមួយសប្តាហ៍”។ លោកបានបន្តថា៖ “ជីតារបស់ខ្ញុំធ្វើការ ១៦ម៉ោងក្នុងមួយថ្ងៃនៅឯដីស្រែ ហើយគិតថាគាត់រវល់ខ្លាំងណាស់។

    September 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលត្រូវលើកទៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២វិញ។ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជានឹងមានព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍តំបន់ដូចជា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ, ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣។ ដើម្បីបញ្ចៀសការរំខាននានា និងព្រឹត្តិការណ៍ជាតិខាងលើ និងដើម្បីឱ្យបេក្ខជនមានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀនសូត្រសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២

    September 13, 2022
  • សង្គម

    ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដោយយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដែលជាអគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra បានចូលរួមឧបត្ថម្ភស័ង្កសី 6ម៉ឺនសន្លឹកនិងផ្ទះគំរូ20ផ្ទះ សរុបទឹកប្រាក់ប្រមាណ ជាង80សិបម៉ឺនដុល្លារ សម្រាប់ប្រជាជន ដែលផ្លាស់ប្ដូរពីតំបន់អភិរក្សអប្សរា មកភូមិរុនតាឯក។ នៅក្នុងគណនីហ្វេសហ៊ុករបស់ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា បានសរសេររៀបរាប់យ៉ាងដូចច្នេះថា៖ “ដោយសារ ការប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ទើបខ្ញុំមានឱកាស ចូលរួមជួយសង្គម ហើយនេះជាមោទនភាពរបស់ ក្រុមការងារក្រុមហ៊ុន Galaxy Navatra

    September 13, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតគណៈកម្មការ ដើម្បីសិក្សាដោះស្រាយ និងកាត់បន្ថយឱ្យបានពីការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌច្បារអំពៅ ខណៈដែលតំបន់នេះ តែងតែទទួលរងនូវការលិចលង់ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីរជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យគណៈកម្មការមួយ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ ដែលគណៈកម្មការនេះ ត្រូវធ្វើការសិក្សានៅតំបន់ច្បារអំពៅនេះឱ្យបានម៉ត់ចត់។ លោក ឃួង ស្រេង បានបន្ថែមថា «ក្រោយការសិក្សាបញ្ចប់យើងនឹងធ្វើការស្ថាបនា លូ ប្រឡាយ ក៏ដូចជាស្ថានីយ៍បូមទឹក ដើម្បីរំដោះទឹកនៅតំបន់លិចលង់ នៅក្នុងខណ្ឌច្បារអំពៅនេះ។ គណៈកម្មការនឹងធ្វើការសិក្សាទៅលើទីតាំង សំខាន់ចំនួន៤ នៅក្នុងនោះរួមមាន៖

    September 13, 2022
  • សិល្បៈ

    លោក Lee Jung Jae បានក្លាយជាតារាសម្ដែងអាស៊ីដំបូងគេដែលឈ្នះពានតារាសម្ដែងល្អបំផុតនៅក្នុងកម្មវិធី Emmy 2022។ យោងតាម Variety ពិធីប្រគល់ពានរង្វាន់ Emmy លើកទី៧៤ បានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ១៣ កញ្ញា (ម៉ោងនៅភ្នំពេញ)។ តួឯកប្រុសក្នុងរឿង Squid Game លោក Lee Jung Jae បានក្លាយជាតារាសម្តែងអាស៊ីដំបូងគេដែលឈ្នះពានរង្វាន់ជាតួសម្តែងល្អបំផុតក្នុងរឿងភាគ និងជារឿងដែលមិននិយាយជាភាសាអង់គ្លេស។ អ្នកដឹកនាំរឿង Squid Game លោក Hwang

    September 13, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៣,៣០៤នាក់ ដើម្បីបម្រើការងារនៅតាមឃុំ-សង្កាត់ ចំណុះរាជធានី-ខេត្ត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ បើតាមសេក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ដោយក្នុងមួយឃុំ-សង្កាត់ ត្រូវជ្រើសរើសចំនួន ២រូប ដែលមានមុខតំណែងដូចខាងក្រោម៖ *ទី១៖ ប្រធានក្រុមចុះឈ្មោះបោះឆ្នោតចំនួន ១រូប *ទី២៖ សមាជិកក្រុមចុះឈ្មោះបោះឆ្នោតជាការីកុំព្យូទ័រ ចំនួន ១រូប។ គ.ជ.ប បានឱ្យដឹងថា សាធារណជនដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារតាមមុខតំណែងខាងលើ សូមអញ្ជើញមកទំនាក់ទំនងទទួល និងដាក់ពាក្យសុំចូលបម្រើការងារនៅរៀងរាល់ម៉ោងធ្វើការនៅតាមសាលាឃុំ-សង្កាត់ ឬ/និងទីសាធារណៈក្នុងឃុំ

    September 13, 2022