Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងឲ្យផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងទី១០-១២ ខែវិច្ឆិកា ក្នុងគោលបំណងកាត់បន្ថយការស្ទះចរាចរណ៍សម្រាប់ប្រជាជន និងជួយសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងអប់រំ បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយឱ្យយុវជន និងកីឡា នៃរដ្ឋបាលខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាបុគ្គលិកអប់រំ មាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូប ដើម្បីចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ផ្តល់សិទ្ធិដោយ៖ Freshnews

    September 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II) បាន សោយព្រះទិវង្គត កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម៩៦ព្រះវស្សា។ សារលិខិតរំលែកមរណទុក្ខរបស់សម្តេចតេជោ ដែលចុះហត្ថលេខា ក្នុងឱកាសអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ មានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្ដីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹង នៃការយាងសោយទិវដង្គត របស់ព្រះមហាក្សត្រីយ៍ អេលីហ្សាបែត ទី២ នៃចក្រភពអង់គ្លេស ដែលបានសោយទិវង្គត

    September 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនគិតថ្លៃ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ។ ជាមួយគ្នានេះ នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសពីទីតាំង និងគោលដៅសម្រាប់ឱ្យប្រជាពលរដ្ឋឈរង់ចាំរថយន្តក្រុងដែលរដ្ឋបាលរាជធានី បានត្រៀមសម្រាប់ដឹកទៅស្រុកកំណើតផងដែរ។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយកុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សូមជម្រាបថា តាមរយៈសារសំឡេងពិសេស នៅព្រឹកថ្ងៃទី១២

    September 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើព្រះរាជសារចូលរួមអបអរសាទរថ្វាយព្រះអង្គ ឆាលស៍ទី៣ (Charles III) ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិប្រកាសផ្លូវការ ជាព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង។ ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រកម្ពុជា ថ្វាយព្រះអង្គ ឆាលស៍ទី៣ មានខ្លឹមសារថា «នាឱកាសដ៏វិសេសវិសាលនៃការប្រកាសជាផ្លូវការ ដោយក្រុមប្រឹក្សារាជសម្បត្តិថា ព្រះអង្គ គឺជាព្រះមហាក្សត្រនៃចក្រភពអង់គ្លេស ខ្ញុំសូមសម្តែងការចូលរួមអបអរសាទរយ៉ាងកក់ក្តៅ រួមជាមួយការជូនពរសព្វគ្រប់ប្រការ សម្រាប់សុខុមាលភាព នាពេលអនាគតរបស់ព្រះអង្គផ្ទាល់ ក៏ដូចជាសម្រាប់វិបុលភាពដ៏អស្ចារ្យនៃប្រទេសរបស់ទ្រង់ ព្រមទាំងសម្រាប់សុភមង្គលនៃប្រជានុរាស្រ្តទាំងអស់របស់ព្រះអង្គ។

    September 12, 2022
  • ព័ត៌មានអន្តរជាតិ

    លោក Tim Cook ដែលបច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហើបឱ្យដឹងថា គាត់ធ្លាប់មានជម្លោះដ៏ធំបំផុតមួយជាមួយនឹងស្ថាបនិក Apple គឺលោក Steve Jobs។ លោក Tim Cook បាននិយាយនៅក្នុងសន្និសិទកូដប្រចាំឆ្នាំកាលពីថ្ងៃពុធថា ការជជែកគ្នាដ៏តឹងតែងបំផុតរបស់គាត់ជាមួយ Steve Jobs គឺជុំវិញការលក់ iPhone ។ នៅក្នុងសន្និសិទ នាយកប្រតិបត្តិរូបនេះ បានឆ្លើយទៅកាន់អ្នកកាសែតនៅពេលសួរអំពីតើអ្វីជាជម្លោះដ៏ធំបំផុតរបស់គាត់ជាមួយលោក Steve Jobs ថា គឺជាយុទ្ធសាស្ត្រលក់ iPhone របស់ក្រុមហ៊ុនមុនការបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០៧។ លោក Tim Cook រៀបរាប់ថា

    September 12, 2022
  • ព័ត៌មានអន្តរជាតិ

    ប៉ាគីស្ថាន៖ យោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញានេះបានឲ្យដឹងថា ​អាជ្ញាធរនៃប្រទេសប៉ាគីស្ថានបានសម្រេចចិត្តកាត់ផ្តាច់ផ្លូវ Highway ដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសដើម្បីរំដោះទឹកកុំឲ្យជន់លេចចូលក្នុងសហគមន៍របស់ប្រជាពលរដ្ឋ។ ផ្លូវ Highway ដែលត្រូវបានគេកាត់ផ្តាច់ទាំងបង្ខំចិត្តនេះគឺផ្លូវ Highway Dadu ហើយបើតាមក្រុមអ្នកជំនាញបានអះអាងថា ការសម្រេចបំផ្លាញកំណាត់ផ្លូវដ៏សំខាន់នេះនឹងជួយរំដោះទឹកមិនឲ្យជន់លេចចូលក្នុងទីក្រុង Dadu បាននោះទេ។ ប្រភពខាងលើបានបញ្ជាក់ថា ផ្លូវ Highway Dadu គឺជាចរន្តដឹកជញ្ជូនដ៏សំខាន់បំផុតចំពោះខេត្ត-ក្រុង និងតំបន់ដ៏មានសក្តានុពលជាច្រើននៅភាគត្បូងប្រទេសប៉ាគីស្ថាន តែយ៉ាងណាក្តីនៅចំពោះមុខស្ថានភាពបន្ទាន់នេះគឺគេបានថ្លឹងថ្លែងឃើញថា​ ការរក្សាសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋនៅក្នុងក្រុង Dadu គឺមានទំហំធំធេងជាងការរក្សាទុកផ្លូវ Highway Dadu។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថានបានឆក់យកជីវិតពលរដ្ឋប្រមាណជា

    September 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចប្តូរឈ្មោះសាកលវិទ្យាល័យ «ជា ស៊ីម កំចាយមារ» មកជា «សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ» សរសេរជាអក្សរកាត់ថា ស.ជ.ជ.ក និងជាភាសាអង់គ្លេស “National University of Chea Sim Kamchaymear” សរសេរជាអក្សរកាត់ថា NUCK វិញ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ៕ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្តេចតេជោ

    September 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សិស្សានុសិស្សកម្ពុជា ទទួលបានមេដាយមាស និងប្រាក់ ៧៥គ្រឿង ពីការប្រកួតពានរង្វាន់បញ្ញវន្តពិភពលោក (The World Scholar’s Cup) វគ្គ Global Round នៅប្រទេសថៃ។ The World Scholar’s Cup ប្រចាំឆ្នាំ២០២២ ត្រូវបានប្រព្រឹត្តឡើងរយះពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។ ក្រុមហ៊ុន Bright Education Consultant and Travel.Co,Ltd បានបញ្ជូនសិស្សានុសិស្សកម្ពុជាចំនួន ៣០រូប ជាបេក្ខជនឆ្នើម មកពីសាលាផ្សេងៗគ្នាទៅចូលរួមការប្រកួតប្រជែងនេះ។

    September 12, 2022
  • ព័ត៌មានអន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាចូលរួមជាមួយប្រទេសឥណ្ឌានិងប្រទេសចិនដើម្បីទិញប្រេងឥន្ទនៈរបស់ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញានេះ។ បើតាមលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានថ្លែងថា រដ្ឋាភិបាលភិបាលឥណ្ឌូនេស៊ីកំពុងស្វែងរកគ្រប់វិធីដើម្បីដោះស្រាយវិបត្តិនៃការកើនឡើងតម្លៃប្រេងសាំងនៅក្នុងប្រទេស ហើយនៅពេលនេះជម្រើសល្អបំផុតដែលឥណ្ឌូនេស៊ីអាចធ្វើបាននោះគឺមានតែបញ្ជាទិញប្រេងសាំងដោយផ្ទាល់ពីប្រទេសរុស្ស៊ីតែម្តង។ គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះតម្លៃប្រេងសាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងរហូតដល់ ៣០% បើធៀបទៅនឹងរយៈពេលកាលពីឆ្នាំមុន ហើយការកើនឡើងនៃតម្លៃប្រេងសាំងនេះក៏បានជំរុញឲ្យឥណ្ឌូនេស៊ីត្រូវប្រឈមនឹងវិបត្តិអតិផរណាក្នុងកម្រិតដ៏ខ្ពស់ផងដែរ។ គេនៅចាំបានថា នាពេលកន្លងមកធនាគារកណ្តាលឥណ្ឌូនេស៊ីធ្លាប់បានធ្វើការព្យាករណ៍ថា នៅក្នុងឆ្នាំនេះឥណ្ឌូនេស៊ីនឹងត្រូវប្រឈមជាមួយវិបត្តិអតិផរណាក្នុងកម្រិតចន្លោះពី ២-៤ % តែយ៉ាងណាក្តី គិតត្រឹមពេលនេះកម្រិតអតិរណានៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់កម្រិត ៤,៤៦ឯណោះ ខណៈក្រុមអ្នកជំនាញបានអះអាងថា កម្រិតអតិផរណានៅឥណ្ឌូនេស៊ីនឹងបន្តកើនឡើងខ្ពស់ជាងនេះទៀត ប្រសិនបើប្រេងសាំងនៅតែបន្តឡើងថ្លៃបន្ថែមទៀត៕

    September 12, 2022
  • ព័ត៌មានអន្តរជាតិ

    សារព័ត៌មាន vietnamplus បានចុះផ្សាយថា វៀតណាមបានក្លាយជាគោលដៅពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងចំណោមអ្នកធ្វើដំណើរកម្ពុជាចាប់តាំងពីដើមឆ្នាំ២០២២ មក នេះបើតាមសារព័ត៌មានក្នុងស្រុករបស់កម្ពុជាមួយដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា។ សារព័ត៌មានបានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២២ កើនឡើងបីដងក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ដែលបានកត់ត្រាមុនពេលចាប់ផ្តើមនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ប្រជាជន​កម្ពុជា​ភាគច្រើន​បាន​ទៅ​លេង​ប្រទេស​វៀតណាម ​ជាលក្ខណៈ​ទេសចរណ៍ សេវា​វេជ្ជសាស្ត្រ ដំណើរ​ទស្សនកិច្ច​ជា​លក្ខណៈ​គ្រួសារ និង​ពាណិជ្ជកម្ម​តាម​តំបន់​ព្រំដែន​រួម​។ ជាក់ស្ដែងប្រជាជនកម្ពុជាជាង ៨០,០០០ នាក់បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមចាប់ពីខែមករាដល់ខែសីហា ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រជាជាតិអាស៊ាន។ ជាមួយគ្នានេះ ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខពីរ សម្រាប់ការទទួលភ្ញៀវកម្ពុជាមានចំនួន ៦៨,០០០នាក់ បន្ទាប់មកប្រទេសថៃ មានចំនួន ៦១,០០០ និងម៉ាឡេស៊ី ចំនួន ៥៣,០០០៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    September 12, 2022