Khmerpress
  • ព័ត៌មានជាតិ

    (វៀងចន្ទន៍)៖ ខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ ក៏ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ដែរ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។ គួរជម្រាបថា ក្រុងនិងខណ្ឌចំនួន៣របស់កម្ពុជា បានទទួលជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦ រួមមាន ក្រុងកំពត ក្រុងកែប និងខណ្ឌដូនពេញ។ ពិធីប្រកាសជ័យលាភីនេះធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្នុងនោះលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ជាអ្នកតំណាងឡើងទទួលជ័យលាភីនេះ។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខណ្ឌដូនពេញ និងរាជធានីភ្នំពេញ បានចូលរួមអរអរសាទរចំពោះការទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    January 27, 2024
  • ព័ត៌មានជាតិ

    (វៀថចន្ទន៍)៖ ក្រុងកែប នៃខេត្តកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។ ពិធីប្រកាសជ័យលាភីនេះធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេសនិងអង្គការដៃគូមួយចំនួន។ លោក សោម

    January 27, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ស្ត្រីម្នាក់ដែលជាភរិយារបស់កម្មករធ្វើការឲ្យក្រុមហ៊ុនអវកាស SpaceX បានដាក់ពាក្យប្តឹងក្រុមហ៊ុននេះ ពីបទធ្វេសប្រហែល ធ្វើឲ្យប្តីរបស់នាងរបួសធ្ងន់ និងមានកម្មករម្នាក់បាត់បង់ជីវិត អំឡុងពេលបំពេញការងារក្នុងក្រុមហ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ ហេតុការណ៍នោះ​បានកើតឡើងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដោយមានម៉ាស៉ីនក្នុងក្រុមហ៊ុន SpaceX ដំណើរការខុសប្រក្រតី និងធ្វើឲ្យបុរសម្នាក់ឈ្មោះ Francisco Cabada រងរបួស ក្នុងចំណោមកម្មករជាច្រើនទៀត។ បើតាមរបាយការណ៍របស់ Reuters ជុំវិញករណីនេះ បានបង្ហាញថា មានកម្មករយ៉ាងហោចណាស់ ៦០០នាក់របួស នៅកន្លែងធ្វើការ ខណៈអ្នកខ្លះបាក់ដៃជើង របួសក្បាល និងភ្នែក

    January 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ខ្លួនបានចាប់ឃាត់រថយន្តអត់ពន្ធចង្កូតឆ្វេង និងស្តាំ នៅទូទាំងប្រទេសបានចំនួន១០គ្រឿង (ចង្កូតឆ្វេង ៨គ្រឿង និងចង្កូតស្តាំ ២គ្រឿង)។ រថយន្តអត់ពន្ធទាំង ១០គ្រឿងនេះរួមមាន៖ 1-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ពណ៌ស ឆ្នាំ 2007 ពាក់ស្លាកលេខ ភ្នំពេញ 2R-9411 2-រថយន្តទេសចរណ៍ ចង្កូតឆ្វេង ចំនួន ១គ្រឿង ម៉ាក Toyota

    January 27, 2024
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ ប៉ូលិសជំនាញថៃបានចុះបង្រ្កាបករណីលក់ម្សៅរ៉តឌីក្លែងក្លាយទ្រង់ទ្រាយធំមួយដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ២លានបាត (៥៦,១៣២ដុល្លារ) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Thai Press ។ ក្រុមជនសង្ស័យទាំងនោះរួមមាន លោក Kriengkrai អាយុ ៣១ឆ្នាំ កញ្ញា Natharika អាយុ ២៥ឆ្នាំ កញ្ញា Patcharee អាយុ ៤១ឆ្នាំ លោក Phiphob អាយុ ៤៦ឆ្នាំ និងអ្នកស្រី Phonthip អាយុ ៣២ឆ្នាំ។ នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរផលិតផលក្លែងក្លាយខាងលើនេះ ប៉ូលិសជំនាញថាបានរឹបអូសវត្ថុតាងបានជាច្រើនដូចជា ម្សៅរ៉តឌីដែលជាផលិតផលក្លែងក្លាយចំនួន ៣៣,៤០៥កញ្ចប់ សំបកកញ្ចប់សម្រាប់ច្រកម្សៅរ៉តឌីចំនួន ៣០,៨៤០កញ្ចប់

    January 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើសជាតិស្រវឹង ចំនួន៦៤គ្រឿង និងល្មើសផ្សេងៗ ចំនួន១០៤គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។ ជាលទ្ធផល តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន១៦៨គ្រឿង

    January 27, 2024
  • ព័ត៌មានជាតិ

    (ប៉ៃលិន)៖ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ នាពេលថ្មីៗនេះបានអញ្ជើញទស្សនកិច្ចក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD) ដែលជាក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិន សម្រាប់នាំចេញទៅប្រទេសចិន។ ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT(CAMBODIA) CO. LTD) ដែលមានទីតាំងនៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន គឺជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីបែងបែងចែកគ្រាប់មៀននីមួយៗ ទៅតាមប្រភេទ ទំហំ និងអាចវេចខ្ចប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ។

    January 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុងកំពត ខេត្តកំពត ទទួលបានជ័យលាភី ទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។ ពិធីប្រកាសជ័យលាភីនេះ ត្រូវបានធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេសនិងអង្គការដៃគូមួយចំនួន។

    January 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហាញពីការរីកលូតលាស់នៃការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលបានធ្វើឱ្យការទូទាត់កាន់តែងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស ដោះស្រាយឧបសគ្គ ក្នុងការទូទាត់ឆ្លងគ្រឹះស្ថាន និងការយកថ្លៃសេវាខ្ពស់។ ធនាគារជាតិនៃកម្ពុជា បានសម្រេចបានជោគជ័យ នៃការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន។ សម្រាប់ឆ្នាំនេះ លោកស្រីបណ្ឌិត ជា សិរី រំពឹងថា កម្ពុជានឹងអាចសម្រេចបានការតភ្ជាប់ ការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code ជាមួយប្រទេសចិន និងប្រទេសឥណ្ឌា ថែមទៀត។ ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផល

    January 27, 2024
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ មួយរយៈពេលនេះ ក្រោយសង្កេតឃើញជនខិលខូចមួយចំនួន បាននាំគ្នាមករំលោភដីរដ្ឋមកធ្វើស្រូវប្រាំងនៅដីតំបន់៣ ដែលជាតំបន់ហាមឃាត់របស់រាជរដ្ឋាភិបាល ពោលមិនអនុញ្ញាតឲ្យអាស្រ័យផលនៅលើដី ឬជីកប្រឡាយយកទឹកមកស្រោចស្រពនៅលើស្រូវប្រាំងនោះទេ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងជំនាញចម្រុះពិនិត្យទីតាំងដីនៅតំបន់។ សេចក្តីរាយការណ៍របស់មន្រ្តីសាលាខេត្ត បានឲ្យដឹងថា ជនខិលខូចកំពុងរំលោភបំពានដីធ្វើស្រែប្រាំងចំនួន ១៦៣ហិកតា ៧២អា ស្ថិតនៅតំបន់គោកព្រះ តំបន់ខ្ទុមមួយដើម និងតំបន់ស្នែងក្របី នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ លោកអភិបាលខេត្ត នៅក្នុងឱកាសនោះ បានដាក់បទបញ្ជាទៅលើកងកម្លាំងទាំង៣ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចុះតាមដានសកម្មភាពរបស់ជនខិលខូច ដែលមកធ្វើស្រូវប្រាំងនៅតំបន់ហាមឃាត់នេះ អនុវត្តនីតិវិធីតាមផ្លូវ ច្បាប់។

    January 26, 2024