Khmerpress
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ ពិតជាដំណឹងលឺហើយត្រេកអរអួលដើមករជំនួសប្អូនៗណាស់! ការរងទុក្ខវេទនាលំបាកគ្មានជម្រកត្រឹមត្រូវ អត់អាហារ គ្មានលុយព្យាបាលខ្លួន ហើយត្រូវដើរធ្វើការឱ្យគេនៅតាមកន្លែងស្អុយឆ្អាបកន្លងមកនេះ ពេលនេះនឹងរសាត់ឆ្ងាយពីប្អូនៗបណ្ដើរហើយ បន្ទាប់ពីការទទួលបានការជួយឧបត្ថម្ភទាំងស្រុងពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយា សម្ដេចតេជោ ហ៊ុន សែន និងប្រធានកាកបាទក្រហមកម្ពុជា។ កុមារកំព្រា​២នាក់​បងប្អូន​ ឈ្មោះ​ ពឹម​ សំណាង​ អាយុ​ ១៧ឆ្នាំ​ជាបងប្រុស កើតមកមិនមានរន្ធទា្វរធំសម្រាប់បន្ទោលបង់ដូចគេ (ធ្លាប់ព្យាបាលនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា)​ បច្ចុប្បន្នធ្វើជាកម្មករនៅកសិដ្ឋានចិញ្ចឹមជ្រូក​ ដើម្បីរកថវិកាសម្រាប់ខ្លួន និងចិញ្ចឹមប្អូនស្រីផង ដែលកំពុងរៀនថ្នាក់ទី៦ ឈ្មោះ​ ពឹម​ ណេង​ អាយុ​ ១២ឆ្នាំ​

    January 29, 2024
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ សមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានសហការគ្នាចុះបង្ក្រាបបទល្មើសលួចឈូសឆាយដីព្រៃលិចទឹក ក្នុងតំបន់៣ ជិត១០០ហិកតា ដែលត្រូវបានជនខិលខូចមួយចំនួន លួចឈូសឆាយទន្ទ្រានខុសច្បាប់ថែមទាំងបានលួចយកស្រូវទៅព្រោះនៅលើដីនោះថែមទៀតផង។ ដីដែលត្រូវបានជនល្មើសលួចឈូសឆាយ និងយកស្រូវទៅព្រោះខាងលើនេះ ស្ថិតនៅចំណុចព្រែកស្ដីដកគង តូច ជាប់ដៃព្រែកផ្ទោល នៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី។ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី បានឲ្យដឹងថា ដីព្រៃលិចទឹកក្នុងតំបន់៣ នៅចំណុចខាងលើនេះ ត្រូវបានជនខិលខូចលួចទន្ទ្រានឈូសឆាយយក ធ្វើជាកម្មសិទ្ធិកាលពីរដូវទឹកទន្លេឡើងក្នុងឆ្នាំ២០២៣។ កាលនោះសមត្ថកិច្ច ក៏ធ្លាប់បានហៅអ្នកឈូសឆាយមួយចំនួន មកធ្វើកិច្ចសន្យាបញ្ឈប់ការឈូសឆាយ និងក៏មិនអនុញ្ញាតឲ្យព្រោះស្រូវធ្វើស្រែនោះដែរ។ ប៉ុន្តែជាក់ស្ដែងនៅរដូវសម្រកឆ្នាំនេះ សមត្ថកិច្ចបានចុះទៅពិនិត្យ

    January 29, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រភពពីលោក Mark Gurman មកពី Bloomberg បានឱ្យដឹងថា ប្រព័ន្ធប្រត្តិបត្តិការ iOS 18 ថ្មីរបស់ Apple ដែលត្រៀមប្រកាសបង្ហាញជាលើកដំបូងនៅក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងក្លាយជាកំណែអាប់ដេតដ៏ធំបំផុតជាប្រវត្តិសាស្រ្ត។ iOS 18 ថ្មីនេះត្រូវបានគេរំពឹងថា នឹងចេញមកជាមួយនឹងមុខងារ AI ជាលើកដំបូងរួមទាំងការគាំទ្រសមត្ថភាពផ្ញើសារ RCS រវាង iPhone និង Android និងការកែលម្អមុខងារ Siri ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី២៨ ខែមករា

    January 29, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ប្រទេសថៃ និងចិនបានព្រមព្រៀងគ្នានៅថ្ងៃអាទិត្យ (២៨ មករា) នេះ ក្នុងការលើកលែងតម្រូវការទិដ្ឋាការគ្នាទៅវិញទៅមក ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសទាំងពីរ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ នេះបើយោងាតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ នៅក្នុងពិធីមួយដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងបាងកក រដ្ឋមន្ត្រីការបរទេសថៃ លោក Barnbury Pahiddha Naukkara និងសមភាគីចិនលោក Wang Yi បានចុះហត្ថលេខាលើការលើកលែងទិដ្ឋាការគ្នាទៅវិញទៅមក ដែលវានឹងចូលជាធរមាននៅថ្ងៃទី ០១ ខែមីនា។ លោក Wang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាថា «យុគសម័យនៃការលើកលែងទិដ្ឋាការនេះ នឹងបង្កើនការផ្លាស់ប្តូរប្រជាជនទៅកម្រិតថ្មីមួយ»។

    January 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបើកវិញ្ញាសារសរសេរដំបូង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានបញ្ជាក់បន្ថែមពាក់ព័ន្ធដំណើរការប្រឡងនេះ ដោយឈរលើចម្បងគឺគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ តាមរយៈកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោករដ្ឋមន្ដ្រី ហ៊ុន ម៉ានី នៅតែអះអាងថា ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូឯកទេសអប់រំ និងកីឡា នឹងប្រព្រឹត្តទៅក្នុងស្ថានភាពតឹងរឹងបំផុត តាមគោលការណ៍ «អ្នកចេះ គឺជាប់» «ជាប់ដោយមោទនៈ និងធ្លាប់ដោយអស់ចិត្ត» ហើយស្របតាមការណែនាំ និងទស្សនវិស័យដឹកនាំដ៏វែងឆ្ងាយ ក្នុងឆន្ទៈកែទម្រង់រដ្ឋបាលសាធារណៈរបស់សម្តេចធិបតី

    January 29, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធាន​ក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុម​ការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅ, ជំងឺមាត់ធ្មេញ, សន្លាក់, ភ្នែក, បេះដូង និងសួត ជូនប្រជាពលរដ្ឋប្រមាណ ៣,៥១២នាក់ ស្មើនិង ៥,៣៨៤ករណី រស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារ និងអាជ្ញាធរ ពាក់ព័ន្ធយ៉ាង​ច្រើនកុះករ ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ

    January 29, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ តម្លៃមាសពិភពលោកត្រូវបានរំពឹងថានឹងឡើងដល់កម្រិតខ្ពស់ថ្មីគឺ ២ ៣០០ដុល្លារមួយអោន (៨,៣ជី) នៅឆ្នាំនេះ ដោយសារភាពអាចកើតមាននៃការទម្លាក់អត្រាគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក ការកើនឡើងអតិផរណា និងហានិភ័យភូមិសាស្ត្រនយោបាយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ វិនិយោគិនមួយចំនួនចាត់ទុកមាសជាទ្រព្យដែលមានសុវត្ថិភាពដើម្បីទប់ទល់នឹងការខាតបង់ដោយសារលទ្ធភាពនៃការកាត់បន្ថយអត្រាដោយធនាគារកណ្តាលអាមេរិកនៅក្នុងត្រីមាសទីពីរឆ្នាំនេះ ក្នុងគ្រាដែលមានអតិផរណាខ្ពស់រ៉ាំរ៉ៃ និងភាពតានតឹងភូមិសាស្ត្រនយោបាយសកល។ អ្នកស្រី Pawan Nawawattanasap នាយកប្រតិបត្តិក្រុមហ៊ុន YLG Corp ដែលផលិតនិងនាំចេញមាសរបស់ថៃបានប្រាក់កាសែតបាងកកប៉ុស្តិ៍ថា ក្រុមហ៊ុនរបស់អ្នកស្រីរំពឹងថា តម្លៃមាសពិភពលោកនឹងបន្តកើនឡើង ដោយឈានដល់កម្រិតខ្ពស់ថ្មីមួយគឺ ២ ៣០០ដុល្លារក្នុងមួយអោននៅឆ្នាំនេះ។ យោងតាមកាសែតបាងកកប៉ុស្តិ៍ សម្រាប់ទីផ្សារថៃ តម្រូវការវិនិយោគលើមាសសម្រាប់ធ្វើជាទ្រព្យរក្សាសុវត្ថិភាពបានបន្តកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍ ជាពិសេសបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។ ចាប់ពីឆ្នាំ២០១៥-២០២៣ ប្រទេសថៃបានទិញមាសជាមធ្យមចំនួន ៦៣តោនក្នុងមួយឆ្នាំ ដែលជាកម្រិតខ្ពស់បំផុតទីបីនៅអាស៊ីបន្ទាប់ពីប្រទេសចិននិងឥណ្ឌា។ ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដនៅឆ្នាំ២០២០

    January 29, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ លោក​ ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំដំណើរបេសកកម្មចុះពិនិត្យ និងស្វែងយល់នៅលើទីតាំងមួយចំនួននៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដោយមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន មន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន CRBC ។ បេសកកម្មនេះបានធ្វេីឡេីងរយៈពេល២ថ្ងៃ​ នៅថ្ងៃទី២៥​-២៦​ ខែមករា​ ឆ្នាំ២០២៤​ ក្នុងគោលបំណងចុះពិនិត្យទីតាំងមួយចំនួន ដើម្បីប្រមូលព័ត៏មាន និងផ្តល់អនុសាសន៍បន្ថែមជូនក្រុមហ៊ុន ពិនិត្យកែសម្រួល ជាពិសេសគម្រោងកំណាត់ផ្លូវ ដំណាក់កាលទី១ ភ្នំពេញ – សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្មគម្រោង ពីក្រុមហ៊ុន។ ប្រតិភូបានណែនាំដល់ក្រុមហ៊ុនពិនិត្យឡើងវិញចំណុចច្រកចូលភ្នំពេញ ពីផ្លូវជាតិ៦

    January 27, 2024
  • សិល្បៈ

    (ភ្នំពេញ)៖ តារាសម្ដែងជើងចាស់ល្បីឈ្មោះគួរសមនាយស្វិត បានទទួលមរណភាពហើយ នៅមុននេះបន្តិច ស្ថិតនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ដោយសារតែជំងឺស្ទះសរសៃឈាមខួរក្បាល ហើយត្រូវបានបញ្ជូនមកសង្គ្រោះ និងព្យាបាលអស់រយៈពេលជាច្រើនថ្ងៃកន្លងមក។ យោងតាមប្រភពព័ត៌មានពីតារាចម្រៀង ចាន់ មករា ដែលជាមិត្តភក្ដិជិតស្និទ្ធ នឹងតារាកំប្លែងនាយស្វិត បានប្រាប់ Fresh News Plus ឲ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះថា ជាការពិតតារាកំប្លែងនាយស្វិត បានទទួលមរណភាពហើយ នៅមុននេះបន្តិច ស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន (មន្ទីរពេទ្យព្រះកុសុមៈ) ហើយពេលនេះ កំពុងទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ លោក ចាន់ មករា បានបន្តឲ្យដឹងទៀតថា តារាកំប្លែងនាយស្វិត បានចូលព្យាបាលជំងឺឡើងឈាម

    January 27, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤​ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រោមកិច្ចសហការរវាង មន្ទីរបរិស្ថានខេត្តព្រះវិហារ Angkor Centre for Conservation of Biodiversity មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានជួយសង្រ្គោះសត្វត្រយងយក្សជំទង់១ក្បាល ដែលជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយជោគជ័យពីជម្ងឺគ្រុនចាញ់បក្សី ។ បើមើលពីរូបរាងខាងក្រៅនៃសត្វត្រយងនេះមើលទៅដូចគ្មានជំងឺពេលមកដល់ ACCB ប៉ុន្តែរោគសញ្ញានៃជំងឺនេះក៏បានវិវត្តឡើងយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីមានការពិនិត្យសុខភាពយ៉ាងហ្មត់ចត់ យើងបានរកឃើញថា សត្វត្រយងយក្សជំទង់នេះកំពុងមានជំងឺគ្រុនចាញ់បក្សី និងមានប៉ារ៉ាស៊ីតនៅក្នុងឈាមរបស់វា។ លើសពីនេះទៅទៀត ម្រាមជើងមួយរបស់វាមានសភាពធ្ងន់ធ្ងរខ្លាំងមិនអាចកំរើកបានក៏វិវត្តក្លាយជាដំបៅរលួយ។ ក្រុមការងារដែលមានការតាំងចិត្តខ្ពស់របស់

    January 27, 2024