- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ សូមជម្រាបជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជនទាំងពីរភេទ ឱ្យបានជ្រាបថា សម្រាប់ឆ្នាំ២០២៤នេះ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងធ្វើការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ចំនួន ៣៦នាក់ ឱ្យចូលបម្រើការងារតាមអង្គភាពនានា នៅទីស្តីការក្រសួងតាមមុខជំនាញដូចមាន ខាងក្រោម៖ ចំណេះដឹង និងជំនាញដែលត្រូវជ្រើសរើស៖ ១. ព័ត៌មានវិទ្យា ០៧ នាក់ ២. មធ្យមផ្នែកវិស្វករសំណង់ស៊ីវិល ឬស្ពានថ្នល់ ឬសំណង់ធារាសាស្ត្រ ០៥ នាក់ ៣. ស្ថាបត្យកម្ម
January 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បានឃាត់រថយន្តបំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ចបានឱ្យម្ចាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់តទៀត។ ក្នុងករណីនេះដែរ លោកស្នងការ ក៏បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១៤ខណ្ឌ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវត្រួតពិនិត្យ និងចាត់វិធានការចំពោះអ្នកដែលបំពាក់ និងកែច្នៃអំពូលភ្លើង ឧបករណ៍ ខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់អ្នកដទៃ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ៕ ផ្តល់សិទ្ធិដោយ៖ freshnews
January 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា រដូវប្រាំងឆ្នាំ២០២៤នេះ រាជធានីភ្នំពេញនឹងមិនប្រឈមមុខ ការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ទៀតឡើយ ខណៈបច្ចុប្បន្ននេះរដ្ឋាករទឹក បាននិងកំពុងសម្រុកការងារដាក់បំពង់មេនាំទឹក នៅតាមបណ្តាយវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ ទៅដល់ផ្លូវជាតិលេខ៤ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកក្នុងតំបន់នេះបានគ្រប់គ្រាន់។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលលោកចុះពិនិត្យការងារដាក់បំពង់មេនាំទឹកស្អាត នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ លោក ឡុង ណារ៉ូ បានលើកឡើងថា ការធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់នេះ គឺដោយសារសមត្ថភាពនៃការផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផលិតទឹកបានច្រើន ស្របពេលដែលរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ត្រូវបានសាងសង់រួចរាល់ជាបន្តបន្ទាប់។ បើតាម លោក ឡុង ណារ៉ូ ចាប់ពីចុងខែកុម្ភៈឆ្នាំ២០២៤
January 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានចេញលិខិតស្រាយបំភ្លឺ និងច្រានចោលទៅលើករណី Facebook មានឈ្មោះ SreyPich Thou (Laboon) និងសារព័ត៌មាន RFI ដែលបានចុះផ្សាយខ្លឹមសារព័ត៌មានមិនពិតលើករណីអ្នកជំងឺម្នាក់ ដែលត្រូវបានក្រុមគ្រួសារបញ្ចូនមកផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៖៣៧ រំលងអធ្រាត្រ ដោយអ្នកជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង។ តាមសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ចំពោះករណីអ្នកជំងឺខាងលើនេះ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាព ក្រោយពីបានធ្វើការពិនិត្យ និងវិភាគអមវេជ្ជសាស្ត្រទៅតាមលក្ខណៈបច្ចេកទេស ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់រួចមក
January 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលកាន់តែខ្សោយមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ៖ * សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖ * សីតុណ្ហភាពអប្បបរមាពី១៩-២៣°C សីតុណ្ហភាពអតិបរមាពី៣២-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី *
January 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានបើកសវនាការប្រកាសលើសំណុំរឿងជនត្រូវចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួកសរុប ០៤នាក់។ វត្តមានក្នុងការប្រកាសសាលក្រមក្នុងពេលនេះ មានលោកស្រីចៅក្រម ឈុន ដាវី ជាប្រធានក្រុមប្រឹក្សា លោកចៅក្រម ធាម ចន្ទ័ពិសិដ្ឋ និងលោកចៅក្រម កេត សុជាតិ ជាចៅក្រមប្រឹក្សា និងមានវត្តមាន លោក សាន សុភ: ជាតំណាងអយ្យការ។ នៅចំពោះមុខជនត្រូវចោទទាំង០៤នាក់ តុលាការបានប្រកាសសម្រេច៖ * ទី១៖
January 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សាលាឧទ្ធរណ៍បាត់ដំបង បានសម្របសម្រួលវិវាទមួយរវាងបងប្អូនបង្កើត៣នាក់ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ២១៦ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការបែងចែកមរតក ដែលវិវាទនេះបានអូសបន្លាយតាំងពីសាលាដំបូងមក។ ភាគីទាំង៣បានព្រមស្តាប់ហេតុផល និងទទួលយកការសម្រុះសម្រួលរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍បាត់ដំបង ហើយការសះជានេះ បានបញ្ចប់វិវាទនៅតុលាការដោយសន្តិវិធី និងធ្វើឲ្យបងប្អូនបង្កើតទាំង៣នាក់ មានទំនាក់ទំនងល្អឡើងវិញ។ ដោយអនុវត្តតាមការណែនាំប្រធានក្រុមប្រឹក្សាជំនុំជម្រះ តុលាការបានបែងចែកទ្រព្យរបស់ម្តាយដែលបន្សល់ទុកនូវដីចំនួន ២០ម៉ែត្រ គុណ៣៤ម៉ែត្រ ក្នុងម្នាក់ៗដើម្បីបញ្ចប់វិវាទ។ ភាគីទាំង៣នាក់ខាងលើ បានថ្លែងអំណរគុណយ៉ាងខ្លាំង ជូនចំពោះសាលាឧទ្ធរណ៍បាត់ដំបង និងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ដែលបានយកចិត្តទុកដាក់ដោះស្រាយរឿងរបស់ពលរដ្ឋ និងបានបញ្ចប់វិវាទ និងបានផ្សះផ្សារវិវាទបងប្អូនបង្កើតឲ្យត្រូវគ្នាវិញ និងគោរពស្រឡាញ់គ្នាដូចដើម។ គួរបញ្ជាក់ផងដែរថា ការពន្លឿនដោះស្រាយរឿងក្តីជូនប្រជាពលរដ្ឋ ជាយុទ្ធនាការអាទិភាពដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ ក្នុងគោលបំណងស្វែងរកយុត្តិធម៌ឱ្យបានឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋ។
January 29, 2024 - ព័ត៌មានជាតិ
(វិញឡុង, វៀតណាម)៖ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូរបស់ខេត្តកំពង់ស្ពឺ អញ្ជើញបំពេញទស្សនកិច្ច ខ្សែសង្វាក់ផលិតកម្ម ជីធម្មជាតិ នៅរោងចក្រ Nhà Máy Phân Bón Trường Xuân ក្នុងខេត្តវិញឡុង សាធារណរដ្ឋប្រជាមានិតវៀតណាម។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានស្នើសុំឲ្យក្រុមហ៊ុនជីធម្មជាតិ នៅរោងចក្រ Nhà Máy
January 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ព្រះធម្មវនវាសី ចន្ទ មុនី នាំយកនូវតង្វាយជារូបិយវត្ថុចំនួន ៤០លានរៀល អង្ករចំនួន ២០តោន ផ្កាឈូកកសាងអំពីមាសសុទ្ធចំនួន៥ទង ថ្វាយព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំង។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា យាងនាំគណៈប្រតិភូព្រះធម្មវនវាសី ចន្ទ មុនី និងសិស្សគណរបស់សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ មានចំនួន ១៤អង្គ/រូប យាង និមន្ត
January 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក សាន ជានមីង (Shan Jianming) ប្រធានក្រុមហ៊ុន Mizuda Group និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន Mizuda Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និង សហការី ចូលជួបសម្ដែងការគួរសម និងបានគោរពជម្រាបជូន សម្តេចធិបតី ថា
January 29, 2024









