- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានប្រកាសរកឃើញជំងឺផ្តាសាយបក្សី (H5N1) ០១ករណីទៀត កើតលើក្មេងប្រុសអាយុ៣ឆ្នាំ រស់នៅក្នុងភូមិតាប្រុយ ឃុំព្រែកពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ករណីវិជ្ជមានមេរោគ H5N1 នេះ ត្រូវបានបញ្ជាក់ដោយ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ។ បច្ចុប្បន្ន អ្នកជំងឺទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ ករណីជំងឺផ្តាសាយបក្សីលើកុមារខាងលើនេះ បានកើតឡើង បន្ទាប់ពីមានមាន់ទាងាប់នៅក្នុងភូមិ និងនៅជុំវិញផ្ទះអ្នកជំងឺ។ ក្រសួងសុខាភិបាល បានអះអាងថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួង និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ
January 26, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងប្រុសម្នាក់ អាយុ១២ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម បញ្ចូលសេរ៉ូមអស់៤លីត្រ មុខមកដល់មន្ទីរពេទ្យគន្ធបុប្ផា គាត់មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរស្មុគស្មាញបំផុត អស់ជីពចរ១៦ដង និង ចុងក្រោយសន្លប់បាត់ស្មារតី អស់រយៈពេល១៨ថ្ងៃ។ ក្មេងប្រុសនេះ ត្រូវបានសង្រ្គោះជីវិត ដោយប្រើឈាម-ប្លាស្មាអស់៦ប្លោក និងប្រើជំនួយម៉ាស៊ីនសប់ដង្ហើម ថែទាំព្យាបាលអស់រយៈពេល១៨ថ្ងៃ។ ថ្ងៃនេះ ក្មេងប្រុសមានជីវិតរស់ឡើងវិញ ដោយស្នាមញញឹម សូមអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ Dr.
January 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីចំណុចសំខាន់ៗមួយចំនួន ដែលធនាគារជាតិនៃកម្ពុជាបានធ្វើ ជួយឲ្យប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពយ៉ាងរឹងមាំ ក្នុងស្ថានភាពដែលបណ្តាប្រទេសមួយចំនួន មានការដួលរលំគ្រឹះស្ថានធនាគារ។ ថ្លែងឲ្យដឹងក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆាំ្ន២០២៤ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា យើងក៏មានមោទនភាព ដែលប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពយ៉ាងរឹងមាំ ក្នុងស្ថានភាពដែលនៅបណ្តាប្រទេសមួយចំនួន មានការដួលរលំគ្រឹះស្ថានធនាគារដូចជា នៅសហរដ្ឋអាមេរិក និងស្វីស ដែលបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថិរភាពហិរញ្ញវត្ថុសកល។ លោកស្រីបណ្ឌិត ជា សិរី បានបន្ដថា ចំពោះប្រទេសកម្ពុជា
January 26, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Telsa លោក Elon Musk បង្ហាញពីការយល់ឃើញរបស់លោកថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ច្បាស់ណាស់នឹងទទួលបានភាពជោគជ័យខ្លាំង ក្នុងទីផ្សារនៃបណ្តាប្រទេសនានាក្រៅពីចិន ខណៈក្រុមហ៊ុន Telsa របស់លោកកំពុងតែមានគូប្រជែងកាន់តែច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ និយាយនៅថ្ងៃពុធកន្លងទៅនេះ ដែលជាថ្ងៃប្រកាសប្រាក់ចំណូលក្រុមហ៊ុន លោក Elon Musk បានឲ្យដឹងថា «ក្រុមហ៊ុនរថយន្តចិន ជាក្រុមហ៊ុនរថយន្តដែលមានការប្រកួតប្រជែងបំផុតក្នុងពិភពលោក។ ដូច្នេះ ខ្ញុំគិតថា ពួកគេនឹងទទួលបានជោគជ័យយ៉ាងខ្លាំងនៅតាមទីផ្សារនានា ក្រៅពីប្រទេសចិន បើទោះបីជាត្រូវបង់ពន្ធឬមានរបាំងពាណិជ្ជកម្មផ្សេងៗក្តី»។ មហាសេដ្ឋីរូបនេះបានសង្កត់ធ្ងន់ថា «និយាយដោយត្រង់ទៅ ខ្ញុំគិតថា
January 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលសេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក ដោយផ្ទាល់នៅមណ្ឌលផ្តល់សេវាសាធារណៈដែលក្រសួងបានរៀបចំជាច្រើនកន្លែង ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋហើយ សូមកុំពឹងពាក់អ្នករត់ការ ចៀសវាងខាតបង់ថវិកា និងប្រឈមការទទួលបានឯកសារមិនត្រឹមត្រូវតាមច្បាប់។ លោក ប៉េង ពោធិ៍នា បានលើកឡើងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈទីតាំងថ្មី នៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ (Aeon1) ដែលត្រូវបានផ្លាស់ប្តូរពីទីតាំងចាស់នៅជាន់ទី១ ទៅជាន់ទី៤ ពិធីនេះក៏មានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង តំណាងប្រធានក្រុមប្រឹក្សាភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកបម្រើការក្នុងមណ្ឌលផ្តល់សេវាសាធារណៈជាច្រើនរូបផងដែរ។ គួរជម្រាបថា មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទីតាំងថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត
January 26, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីការមិនអនុញ្ញាតឲ្យគ្រប់ភាគីពាក់ព័ន្ធនឹងវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ពាក់ព័ន្ធនឹងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សូមជម្រាបជូនដល់សាធារណជន ជាពិសេសក្រុម កីឡាអេឡិចត្រូនិកកម្ពុជា គ្រប់វិញ្ញាសា, ក្លឹបកីឡាអេឡិចត្រូនិក (Cyber Café), កីឡាករ កីឡាការិនី, អ្នកអត្ថា- ធិប្បាយកីឡាអេឡិចត្រូនិក (Caster), Influencer, ក្រុមហ៊ុន និងអ្នករៀបចំការប្រកួតទាំងអស់ឲ្យបានជ្រាបថា ដោយសង្កេតឃើញថាមួយរយៈចុងក្រោយនេះ ការបង្ក្រាបបទល្មើសទាក់ទងនឹងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងន័យនេះដើម្បីបញ្ចៀសនូវផលប៉ះពាល់អវិជ្ជមាន ដែលអាចនឹងកើតមាន ឡើង ជះឥទ្ធិពលមិនល្អមកលើវិស័យកីឡាអេឡិចត្រូនិក ក្នុងព្រះរាជាណាចក្រកម្ពុជា
January 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី អរណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសថៃ និងកម្ពុជាបានលើកឡើងថា ទាំងសាស្ត្រចារ្យ និងកសិកររបស់អ៉ីស្រាអែល បានសរសើរ និងរីករាយនឹងសមត្ថភាព នៃការសិក្សា និងការធ្វើការជាមួយនិស្សិតកម្ពុជា។ ការលើកឡើងរបស់លោកស្រី ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកស្រីបានថ្លែងថា «ថ្មីៗនេះ យើងបានបញ្ជូនសិស្សជាង ៤៥០ ទៅ៦៤០នាក់បន្ថែមទៀត។ យើងពិតជាសង្ឃឹមថា នៅឆ្នាំ២០២៤ និង២០២៥ យើងនឹងទទួលបានចំនួនសិស្សដូចគ្នា។ សាស្ត្រាចារ្យអ៉ីស្រាអែល និងកសិករអ៉ីស្រាអែល ពិតជាកោតសរសើរ និងរីករាយក្នុងការធ្វើការជាមួយនិស្សិតកម្ពុជា។ ពួកគេពិតជារីករាយ ក្នុងការធ្វើការជាមួយសិស្សទាំងនោះ
January 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រី អរណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសថៃ និងកម្ពុជាបានលើកឡើងថា អ៉ីស្រាអែល កំពុងគិតគូរពិនិត្យលទ្ធភាពក្នុងនាំយកពលករខ្មែរ ក្នុងវិស័យកសិកម្ម ដើម្បីចេញទៅបម្រើការងារ នៅប្រទេសអ៉ីស្រាអែល។ លោកស្រីបញ្ជាក់ថា អ៉ីស្រាអែលជាគោលដៅចម្បង សម្រាប់មនុស្សជាច្រើនមកពីជុំវិញពិភពលោក ដែលចាត់ទុកអ៉ីស្រាអែល ជាគោលដៅសម្រាប់មកធ្វើការ។ លោកស្រីលើកឡើងដូច្នេះថា «ខ្ញុំពិតជារីករាយជាមួយប្រទេសកម្ពុជា ហើយខ្ញុំពិតជាចូលចិត្តប្រជាជនកម្ពុជា។ ខ្ញុំជឿជាក់តាំងពីដើមដំបូងមកថា សក្តានុពលរបស់ពួកគេមានច្រើនណាស់។ រឿងមួយដែលខ្ញុំចង់ចាប់ផ្តើមស្វែងយល់នៅពេលនេះ គឺលទ្ធភាពនាំកម្មករ កម្មការីកសិកម្មពីកម្ពុជា ទៅធ្វើការនៅប្រទេសអ៉ីស្រាអែល។ ប៉ុន្តែស្របពេលជាមួយគ្នានេះ ខ្ញុំដឹងថាអ៉ីស្រាអែលជាគោលដៅចម្បងសម្រាប់មនុស្សជាច្រើនមកពីជុំវិញពិភពលោក ដែលពួកគេចាត់ទុកអ៉ីស្រាអែល
January 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈសេចក្តីប្រកាសព័ត៌មាន បានហាមឃាត់ការលែងប្រភេទត្រី និងវារីសត្វមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ ព្រោះប្រភេទទាំងនោះមួយចំនួនជាប្រភេទកាច និងស៊ីសាច់ជាអាហារ ដែលនឹងបង្កហានិភ័យដល់ប្រភេទមច្ឆជាតិក្នុងប្រទេស និងប្រព័ន្ធអេកូឡូស៊ី។ ការចេញសារបែបនេះរបស់រដ្ឋបាលជលផល ដោយបានអង្កេតឃើញថា កន្លងទៅថ្មីៗនេះ មានបងប្អូនខ្លះបានលែងត្រីក្រៅប្រទេសចូលក្នុងដែនទឹកធម្មជាតិ សកម្មភាពនេះនឹងអាចបង្កហានិភ័យដល់មច្ឆជាតិក្នុងប្រទេស។ ប្រភេទត្រី ឬវារីសត្វដែលមានប្រភពពីក្រៅប្រទេសមួយចំនួនជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ដូចនេះវានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្តើមទីជម្រក ចម្លងជំងឺ ឬបង្កឱ្យមានការប្រែប្រួលនូវប្រព័ន្ធអេកូឡូស៊ី នៅពេលដែល ប្រភេទត្រីឬវារីសត្វទាំងនោះមានវត្តមានកាន់តែច្រើននៅក្នុងដែនទឹកធម្មជាតិ។ បញ្ហានេះរដ្ឋបាលជលផលសូមអំពាវនាវ ដល់បងប្អូនដែលបាននិងកំពុងចិញ្ចឹមប្រភេទត្រីឬវារីសត្វដែលនាំចូលពីក្រៅប្រទេស មេត្តាថែរក្សាឱ្យបានខ្ជាប់ខ្ជួន និង ចៀសវាងលែងឬធ្វេសប្រហែសឱ្យរួចចូលក្នុងដែនទឹកធម្មជាតិ។ រដ្ឋបាលជលផល
January 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ របាយការណ៍បានបញ្ជាក់ថា រយៈពេល១២ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញ ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៨៩ ៧៣៩.០៤តោន ធ្លាក់ចុះ ៣៧.៦៤%, នាំចេញដំឡូងមីស្រស់មានចំនួន ១ ៩៦១ ៣៧៥ តោន កើនឡើង ២៦.៥១%, នាំចេញម្សៅដំឡូងមីមានចំនួន៣៦ ២៥៦.៨០តោន ធ្លាក់ចុះ៤៥.៣៩% និងនាំចេញកាកសំណល់ដំឡូងមី មានចំនួន ៧៤ ៧៩៦ តោន
January 25, 2024









