- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្ដីពីការបណ្ដេញចេញ ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក ណាត រតនា អត្ដលេខ៧៥៩៥១ មន្ដ្រីនៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច នៃស្នងការនគរបាលខេត្ដព្រៃវៃង ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នេះបើតាមសេចក្ដីប្រកាស របស់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤៕ ខាងក្រោមនេះ ជាសេចក្ដីប្រកាស របស់ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ផ្តល់សិទ្ធិដោយ៖ freshnews
January 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានបង្ហាញនូវមធ្យោបាយសម្រាប់ប្រជាពលរដ្ឋទទួលបានព័ត៌មាន ពាក់ព័ន្ធយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ដើម្បីទទួលបានព័ត៌មាន ក្រសួងយុត្តិធម៌សូមជូននូវតំណរភ្ជាប់ Channel Telegram ដូចខាងក្រោម៖ https://t.me/mojcampaignnews៕ ផ្តល់សិទ្ធិដោយ៖ freshnews
January 25, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ក្រោយទើបតែចាកចេញ ក្នុងរយៈពេលខ្លី នាវាទេសចរណ៍ Westerdam បានត្រឡប់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត ជាមួយភ្ញៀវទេសចរជិត២ពាន់នាក់ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ។ បើតាមរបាយការណ៍ពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាWesterdam បានចេញមកពីប្រទេសថៃ ហើយចូលចតនៅវេលាម៉ោង៧៖៤០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍នេះ ហើយនឹងចាកចេញទៅវិញនៅវេលាម៉ោង៩៖០០នាទី ថ្ងៃខែឆ្នាំដដែល។ នាវានេះ បានដឹកភ្ញៀវទេសចរចំនួន១,៨៧៣នាក់ ដោយក្នុងនោះមានស្ត្រីចំនួន៩៨៦នាក់ ហើយមាន៤៣សញ្ជាតិ។ ក្នុងនោះដែរ មាននាវិកចំនួន៧៧៦នាក់, ស្រីចំនួន១២៨នាក់ និង ៣៧សញ្ជាតិ។ ចំពោះសញ្ជាតិ ដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិកចំនួន៨៧០នាក់, កាណាដា២៨៩នាក់ និងចក្រភពអង់គ្លេសចំនួន១៩១នាក់។ ក្នុងចំណោមភ្ញៀវទេសចរបរទេស
January 25, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ តម្លៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Mrcrosoft ត្រូវបានរាយការណ៍មកថា កើនឡើងដល់៣ពាន់ពាន់លានដុល្លារជាលើកដំបូង នៅថ្ងៃពុធសប្តាហ៍នេះ ឈរនៅតំណែងទី២ បន្ទាប់ពីក្រុមហ៊ុន Apple ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មានតម្លៃថ្លៃបំផុតលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ តម្លៃក្រុមហ៊ុន Microsoft និង Apple ត្រូវគេមើលឃើញថា កំពុងប្រជែងគ្នាដណ្តើមតំណែងកំពូល ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះ ដោយក្រុមហ៊ុនផលិត iPhone មួយនេះ បានបាត់បង់តំណែងកំពូលរបស់ខ្លួនក្នុងរយៈពេលខ្លី និងធ្លាក់ទៅលើ Microsoft កាលពីដើមខែមករា។ ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ឡើងដល់កម្រិតខ្ពស់បំផុត ៤០៥.៦៣ដុល្លារ
January 25, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ តុលាការធម្មនុញ្ញរបស់ថៃ បានរកឃើញថាលោក Pita Limjaroenrat ជាអ្នកនយោបាយថៃដ៏មានប្រជាប្រិយភាពមួយរូបដែលត្រូវបានរារាំងមិនឱ្យ ក្លាយជានាយករដ្ឋមន្ត្រី មិនបានធ្វើខុស ឬបំពានលើច្បាប់បោះឆ្នោតនោះទេ និងបានអនុញ្ញាតឱ្យរូបលោកទទួលបានសមាជិកភាពសភាឡើងវិញផងដែរ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ចៅក្រមតុលាការធម្មនុញ្ញថៃ ធ្វើសេចក្ដីសម្រេចខាងលើកាលពីថ្ងៃពុធ ទី២៤ ខែមករា ដោយសម្រេចថាលោក Pita មិនបានបំពានច្បាប់បោះឆ្នោតពាក់ព័ន្ធនឹងការ ចោទប្រកាន់ថារូបលោកមានភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឡើយ។ សេចក្ដីសម្រេចនេះដែរ ធ្វើឡើងក្នុងសំឡេងគាំទ្រ៨ ទល់នឹងសំឡេងជំទាស់ ១ ក្នុងចំណោមចៅក្រមទាំង៩រូប។ នៅចំពោះមុខក្រុមអ្នកគាំទ្រ ពោលក្រោយការប្រកាសសាលក្រមរបស់តុលាការធម្មនុញ លោក Pita បានគូសបញ្ជាក់ថារូបលោកនឹងបន្តធ្វើការដើម្បីប្រជាជន ហើយនឹងត្រឡប់ទៅកាន់សភាវិញក្នុងពេលឆាប់ៗ។ គួរបញ្ជាក់ថា
January 25, 2024 - ព័ត៌មានជាតិ
(ក្រចេះ)៖ សត្វកន្ធាយក្បាលកង្កែបមួយក្បាលវ័យជំទង់ ភេទញី មានទម្ងន់២៦ គីឡូក្រាម ហើយនឹងមានពងនៅក្នុងពោះថែមទៀត ត្រូវបានគេប្រទះឃើញងាប់ នៅចំណុចកោះអណ្ដែងខ្ចី ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ តាមរបាយការណ៍ខណ្ឌជលផលក្រចេះ បញ្ជាក់ថា តាមការធ្វើកោសល្យវិច្ច័យរបស់មន្រ្តីជំនាញ នៃខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WCS បានសន្និដ្ឋានថា សត្វកន្ធាយក្បាលកង្កែបនេះ ងាប់ដោយសារជាប់សន្ទូចរនង ដោយឃើញមានផ្លែសន្ទូច ទាក់ជាប់នឹងជើងរបស់វា។ អង្គការ WCS ក៏បានបញ្ជាក់បន្ថែមថា ជាទូទៅ ផ្លែសន្ទូចដែលមិនបិតនុយ ងាយទាក់ជាប់សត្វកន្ធាយក្បាលកង្កែបដោយខ្លួន ព្រោះសត្វកន្ធាយប្រភេទនេះ មានលក្ខណៈទន់ ហើយកន្ធាយក្បាលកង្កែប
January 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថានៅឆ្នាំ២០២៣ ចំណូលពន្ធពីប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រមូលបានចំនួន ៣០៥.៨៤ប៊ីលានរៀល ប្រមាណជា ៧៥.៥១លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា «សហគ្រាសបានចុះបញ្ជីអាករ លើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) មានចំនួន៨៤សហគ្រាស ប្រមូលចំណូលបានចំនួន ៣០៥.៨៤ ប៊ីលានរៀល ស្មើនឹង ៧៥.៥១ លានដុល្លារ»។ សូមជម្រាបថា ការប្រមូលអាករលើតម្លៃបន្ថែម ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានក្លាយជាប្រភពចំណូលថ្មីមួយទៀតរបស់កម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២២មក។ ក្រុមហ៊ុនអន្តរជាតិ ក្នុងវិស័យពាណិជ្ជកម្ម
January 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋាភិបាលអ៉ីស្រាអែល បានប្រកាសថា នឹងជួយឧបត្ថម្ភទំនុកបម្រុងពេញមួយជីវិតដល់ឪពុកម្ដាយរបស់និស្សិតខ្មែរម្នាក់ឈ្មោះ ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតដោយសារការវាយប្រហាររបស់ពួកហាម៉ាសប៉ាឡេស្ទីន នៅក្នុងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។ ការប្រកាសអំពីការផ្ដល់ជំនួយឧបត្ថម្ភពេញមួយជីវិតនេះបានធ្វើឡើង នៅក្នុងពេលដែលឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសកម្ពុជា លោកស្រី អរណា សាហ្គីវ (Orna Sagiv) ចុះជួបសម្ដែងមរណទុក្ខចំពោះឪពុកម្ដាយរបស់អតីតនិស្សិត ចាន់ ឧត្តម នៅគេហដ្ឋានក្នុងភូមិស្វាយតាមេឃ ឃុំ កោះធំ «ខ» ស្រុកកោះធំ ខេត្តកណ្ដាល។ សម្ភាសន៍ លោកស្រី អរណា សាហ្គីវ ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសថៃ និងកម្ពុជា
January 25, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ស្របពេលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក ប្រកាសបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់ ងាកមកក្រុមហ៊ុនចិន ByteDance មេធំរបស់ TikTok វិញក៏មិនខុសគ្នាពីក្រុមហ៊ុនផ្សេងៗប៉ុន្មានដែរ ដោយបានចាប់ផ្តើមកាត់បន្ថយបុគ្គលិកនៅផ្នែកលក់ និងផ្សព្វផ្សាយពាណិជ្ជកម្ម សរុប៦០កន្លែង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យក្រុមហ៊ុននេះបាន និយាយថាសម្រាប់បុគ្គលិកដែលរងការប៉ះពាល់ គឺជាអ្នកបម្រើការងារនៅ ទីក្រុង Los Angeles, ទីក្រុង New York, ទីក្រុង Austin និង នៅ តាមបណ្តាប្រទេសផ្សេងទៀត។ ចំនួននេះគឺតិចជាង ១% នៃបុគ្គលិកប្រហែល ៧,000
January 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។ តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ការប្រកាសដូច្នេះ ដោយសារបច្ចុប្បន្ននេះ មានបណ្ដាញទំនាក់ទំនងសង្គម និងបុគ្គលមួយចំនួន កំពុងធ្វើការផ្សព្វផ្សាយឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺឈាមឈ្មោះ Qdenga ។ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga កំពុងស្ថិតក្នុងដំណាក់កាលសិក្សាទី ៣ នៃដំណាក់កាលសិក្សាសរុបទាំង ៤
January 25, 2024









