- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញ សេចក្តីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ១៩ និងការពុលចំណីអាហារ ក្នុងកំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ថ្វីត្បិតតែស្ថានភាពរាតត្បាតវីរុសកូវីដ-១៩ នៅលើសាកលលោក ហាក់មានការធូរស្រាលបន្តិចមែន ក៏ប៉ុន្តែវីរុសកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ជាក់ស្ដែងនៅតាមបណ្តាប្រទេសមួយចំនួន ជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់ និងនៅជិតខាងកម្ពុជា មានការរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី និងករណីស្លាប់ជារៀងរាល់ថ្ងៃ។ យោងតាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក (WHO) ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩
September 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅម៉ោង១១៖៣០នាទី ដោយទទួលបានមតិដឹកនាំរបស់ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ ក្រុមការងារសង្កាត់ និងភ្នាក់ងារសំរាមសង្កាត់ សហការជាមួយក្រុមហ៊ុនស៊ិនទ្រី បានចុះប្រមូលសំរាម នៅផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អាជ្ញាធរនិងភ្នាក់ងារសំរាមនិងចាត់វិធានការចំពោះអ្នកដែលយកសំរាមចោលនៅតាមទីសាធារណៈនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១។ ចាប់ពីថ្ងៃនេះតទៅ សូមបងប្អូនបញ្ឈប់ចោលសំរាមនៅតាមទីសាធារណៈតទៅទៀត បើសិនអាជ្ញាធររកឃើញ និងធ្វើកាផាកពិន័យ តែម្តង។ បន្ទាប់ពីបានចេញសេចក្ដីប្រកាស នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ
September 10, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ អភិបាលក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានប្រកាសដាក់ក្រុងក្នុងគ្រាមានអាសន្នហើយកាលពីថ្ងៃសុក្រម្សិលមិញនេះជុំវិញករណីរីករាលដាលនៃជំងឺគ្រុនស្វិតដៃជើង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា ការសម្រេចទាញសញ្ញាអាសន្នរបស់ក្រុងញូវយ៉កនៅពេលនេះគឺត្រូវបានធ្វើឡើយក្រោយក្រុមអ្នកជំនាញបានរកឃើញសំណាកនៃមេរោគជំងឺគ្រុនស្វិតដៃជើងចំនួន ៥៧ករណីនៅក្នុងប្រព័ន្ធទឹកកខ្វក់នៅតាមតំបន់ជាច្រើនបើផ្អែកលើការស្រាវជ្រាវចាប់តាំងពីខែឧសភាមកដល់ខែសីហានេះ។ គួររម្លឹកជូនផងដែរថា កាលពីខែកក្កដាកន្លងទៅទីក្រុងញូវយ៉កបានរកឃើញករណីអ្នកកើតជំងឺគ្រុនស្វិតដៃជើងមួយករណី ដែលជាករណីដំបូងបំផុតផងដែរបើសម្រាប់ក្រុងញូវយ៉កបើគិតចាប់តាំងពីឆ្នាំ ២០០០មក។ នៅចំពោះមុខបញ្ហានេះអភិបាលក្រុងញូវយ៉កគឺលោកស្រី Kathy Hochul បានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើនដើម្បីសម្របសម្រួលឲ្យក្រុមគ្រូពេទ្យគ្រប់កម្រិតអាចជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងទៅកាន់ពលរដ្ឋគោលដៅឲ្យបានទាន់ពេលវេលា ពោលគឺមុនពេលដែលមេរោគអាចចម្លងទៅកាន់រាងកាយមនុស្សបាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត លោកស្រី Kathy Hochul អភិបាលក្រុងញូវយ៉ក
September 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្មីៗនេះ មានបងប្អូនអ្នកធ្វើចរាចរណ៍ទៅមកតាមបណ្តោយផ្លូវជាតិលេខ៥ មួយចំនួនមិនទាន់បានដឹងអំពីស្ថានភាពផ្លូវ និងវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍ ដូចនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សូមបំភ្លឺជូនដូចខាងក្រោម៖ បច្ចុប្បន្ន ផ្លូវជាតិលេខ៥ កំពុងស្ថិតនៅក្នុងស្ថានភាពសាងសាងមិនទាន់រួចរាល់នៅឡើយ ដែលនាំឱ្យមានការដ្ឋានជាច្រើនតាមដងផ្លូវ។ ដូចនេះ ក្រុមការងារជំនាញអនុញ្ញាតអោយធ្វើចរាចរណ៍តែម្ខាងផ្លូវ ដោយបិទផ្លូវម្ខាងទៀត និងបិទបាំងផ្លាកសញ្ញាខ្លះដែលបានបំពាក់រួចហើយ ដូចជាផ្លាកសញ្ញាកំណត់ល្បឿនជាដើម…។ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងទៀតដែលអាចកើតមានឡើងជាយថាហេតុ ហើយដោយសង្កេតឃើញថា មានអ្នកបើកបរមួយចំនួន បើកបរក្នុងល្បឿនលឿននៅលើផ្លូវដែលមានការដ្ឋាននេះ សមត្ថកិច្ចនគរបាលចរាចរណ៍ បាននិងកំពុងចាត់វិធានច្បាប់ដែលមានធរមាន។ យោងមាត្រា៥ នៃអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះ
September 10, 2022 - សិល្បៈ
(បាងកក)៖ កាលពីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថាប័ន Miss grand Thailand បានបង្ហាញឈុតតំណាងជាតិដែលបវកញ្ញារបស់ខ្លួននឹងគ្រងក្នុងពេលប្រកួតលើឆាកអន្តរជាតិ។ ដោយឈុតហនុមានប្រដាល់ថៃ Hanuman Thai boxing ត្រូវបានជ្រើសរើសជាឈុតសម្រាប់តំណាងជាតិ Miss grand Thailand 2022 យកទៅប្រកួតបវរកញ្ញា Miss Grand International ក្នុងឆ្នាំ២០២២ នេះ។ ឈុតហនុមានប្រដាល់ថៃ Hanuman Thai boxing បានច្នៃប្រឌិតប្រកបដោយ ភាពប្រណិតរួមបញ្ចូល ប្រពៃណី វប្បធម៌ សិល្បៈប្រដាល់ និងភាពទាន់សម័យ។
September 10, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាសូវី)៖ នាយករដ្ឋមន្រ្តីប៉ូឡូញ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហើបឱ្យដឹងថា ប៉ូឡូញចាប់អារម្មណ៍ក្នុងការទិញថាមពលអគ្គិសនី ពីស្ថានីយថាមពលនុយក្លេអ៊ែរ ខ្មេលនីតស្គី (Khmelnytskyi) របស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២។ នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាទីយូស ម៉ូរ៉ាវៀគី (Mateusz Morawiecki) បានលើកឡើងដូចខាងលើ នៅទីក្រុងកៀវ ក្រោយជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy)។ បើតាមអ្នកនាំពាក្យរបស់លោក កំលុងឱកាសបំពេញទស្សនកិច្ច នៅរដ្ឋធានីរបស់អ៊ុយក្រែន លោកនាយករដ្ឋមន្រ្តីប៉ូឡូញ
September 10, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដឹកនាំ និងសហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយផលបញ្ហាសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត។ ការកោតសរសើរនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព ដោយក្នុងកិច្ចប្រជុំនោះ សម្តេចបានមានប្រសាសន៍មួយចំនួន។ សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកោតសរសើរដល់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានដឹកនាំ និងសហការជាមួយ ក្រសួងវប្បធម៌
September 10, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដឹកនាំ និងសហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយផលបញ្ហាសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត។ ការកោតសរសើរនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព ដោយក្នុងកិច្ចប្រជុំនោះ សម្តេចបានមានប្រសាសន៍មួយចំនួន។ សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកោតសរសើរដល់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានដឹកនាំ និងសហការជាមួយ ក្រសួងវប្បធម៌
September 10, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះព្រះមហាក្សត្រ Charles ទី៣ នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រី Elizabeth ទី២។ នេះបើយោងតាមព្រះរាជសាររបស់ព្រះករុណ ព្រះមហាក្សត្រ ប្រទានជូន ព្រះមហាក្សត្រចក្រភពអង់គ្លេស ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ផ្ញើចេញពីទីក្រុងប៉េកាំង។ ព្រះរាជសារបានបញ្ជាក់ថា ៖ «ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង និងក្តុកក្តួលជាទីបំផុត បន្ទាប់ពីបានដឹងពីការសោយទិវង្គតរបស់ព្រះមាតាជាទីស្រឡាញ់របស់ព្រះអង្គ គឺព្រះមហាក្សត្រី អេលីហ្សាបេត ទី២»។
September 10, 2022 - ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ ឥឡូវនេះក្លាយជាស្តេចដែលកាន់អំណាចយូរជាងគេបំផុត របស់ពិភពលោក បន្ទាប់ពីការសោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍របស់ម្ចាស់ក្សត្រិយ៍ Elizabeth II ដែលជាព្រះមហាក្សត្រីយានី នៃចក្រភពអង់គ្លេស និងរដ្ឋចំនួន១៥ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២។ ស៊ុលតង់ Hassanal Bolkiah ដែលបានឡើងសោយរាជ្យនៅឆ្នាំ១៩៦៧ គិតត្រឹមពេលបច្ចុប្បន្ននេះបានសោយរាជ្យអស់រយៈ៥៤ឆ្នាំ និង៣៣៩ថ្ងៃហើយ។ រជ្ជកាលរបស់ទ្រង់គឺយូរជាង៤ឆ្នាំ បើធៀបនឹងម្ចាស់ក្សត្រិយ៍ដាណឺម៉ាក Margrethe II ដែលឥឡូវនេះ ជាស្តេចសោយរាជ្យយូរជាងគេទីពីររបស់ពិភពលោក៕ ផ្តល់សិទ្ធិដោយ៖ freshnews
September 10, 2022









