- Khmerpress
- ព័ត៌មានជាតិ
ត្រឹមរយៈពេលតែ ២ថ្ងៃ កម្ពុជាទទួលបានគម្រោងវិនិយោគធំដល់ទៅ ចំនួន ៨ ដែលមានទុនវិនិយោគសរុបដល់ទៅ ៦០.៩ លានដុល្លារ និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋជាង រាប់ពាន់រាប់ម៉ឺនកន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី៨ និងទី៩ ខែកញ្ញា នេះ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-CHINA TING (CAMBODIA) FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.១៥៨កន្លែង។ ២-Y.T.I
September 10, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។ ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ បើទោះបីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះ ព្រះខែ អកអំបុក សម្រាប់ថ្នាក់ជាតិ ត្រូវបានផ្អាកយ៉ាងណាក្តី តែការរៀបចំពិធីបុណ្យ អុំទូក កម្សាន្ត សប្បាយនៅតាម បណ្ដារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅ បានតាម លទ្ធភាពជាក់ស្ដែង ដើម្បី បង្ក
September 9, 2022 - សិល្បៈ
កាលពីម្សិលមិញនេះបវកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ហង្ស ម៉ានីតា បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Sashing Ceremony Mister International Philippines 2022 មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនហ្វីលីពីននៅទីនោះ។ ហើយនៅរសៀលនេះបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ បានចាកចេញពីទីក្រុងម៉ានីល ទៅកាន់ទីក្រុងសេប៊ូ ហើយបានជួបសម្តែងការគួរសមជាមួយអភិបាលក្រុងសេប៊ូ លោក Mike Rama។ បវកញ្ញាចក្រវាលកម្ពុជា ២០២២ ហង្ស ម៉ានីតានឹងបង្ហាញមុខក្នុងព្រឹត្តិការណ៍ Iconique Mall Colon នៅថ្ងៃនេះ។ សូមរំលឹកថា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ហង្ស ម៉ានីតា បានចេញទៅហ្វឹកហាត់នៅប្រទេសហ្វីលីពីនដើម្បីត្រៀមខ្លួនប្រកួតកម្មវិធីថ្នាក់អន្តរជាតិគឺ Miss Universe នៅឆ្នាំក្រោយ៕
September 9, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន republicworld បានឱ្យដឹងថា រដ្ឋាភិបាលប្រេស៊ីល កាលពីថ្ងៃអង្គារ បានហាមក្រុមហ៊ុន Apple មិនឱ្យលក់ទូរស័ព្ទ iPhone របស់ខ្លួននៅក្នុងប្រទេសប្រេស៊ីលឡើយ ដោយសារតែក្រុមហ៊ុន Apple មិនបញ្ចូលឆ្នាំងសាកមកជាមួយ ហើយ Apple នឹងត្រូវរងពិន័យជាង ២លានដុល្លារផងដែរជុំវិញបញ្ហានេះ។ IgbereTV បានរាយការណ៍ថា រដ្ឋាភិបាលបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកថា បានចូលរួមក្នុង “ការអនុវត្តការរើសអើង” ។ ជាមួយគ្នានេះ ប្រេស៊ីលបានសម្តែងការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់ Apple ក្នុងការបញ្ឈប់ការដាក់បញ្ចូលឆ្នាំងសាកមកនៅពេលទិញទូរស័ព្ទថ្មី ដែលចាប់ផ្តើមជាមួយនឹងការចេញ iPhone 12 ហើយបានឆ្លើយតបដោយការរារាំងការលក់ទូរស័ព្ទ iPhone ក្នុងស្រុកដែលមិនមានរួមបញ្ចូលឆ្នាំងសាក។ ទន្ទឹមនឹងការបញ្ឈប់ការលក់
September 9, 2022 - ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពអ៉ីរ៉ង់ចំនួន ៤ និងបុគ្គលម្នាក់ ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេ នៅក្នុងការផ្តល់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ី នេះបើតាមការឱ្យដឹងរបស់ក្រសួងរតនាគារអាមេរិក ដែលបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ អ្នកដែលស្ថិតក្រោមការដាក់ទណ្ឌកម្មនេះ នឹងត្រូវគេបង្កកទ្រព្យសម្បត្តិ និងផលប្រយោជន៍ផ្សេងទៀត នៅក្នុងសហរដ្ឋអាមេរិក។ ក្រសួងរតនាគារបាននិយាយថា អង្គភាពមួយក្នុងចំណោមអង្គភាពទាំង ៤ គឺក្រុមហ៊ុន Paravar Pars ដែលជាក្រុមហ៊ុនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសាកលវិទ្យាល័យ Imam Hossein ដែលត្រូវបានគ្រប់គ្រងដោយកងឆ្មាំបដិវត្តន៍អ៉ីស្លាមរបស់អ៉ីរ៉ង់។ ក្រសួងបានចោទប្រកាន់ក្រុមហ៊ុនថា បានផលិត និងសាកល្បងយន្ដហោះគ្មានមនុស្សបើក ឬ UAV សម្រាប់ឆ្មាំបដិវត្តន៍អ៉ីស្លាមរបស់អ៉ីរ៉ង់ (IRGC)។ ក្រសួងរតនាគារក៏បាននិយាយផងដែរថា សេវាកម្មអាកាសយានដ្ឋាន Safiran ដែលមានមូលដ្ឋាននៅទីក្រុងតេអេរ៉ង់ បានសម្របសម្រួលជើងហោះហើរយោធារុស្ស៊ីរវាងអ៉ីរ៉ង់
September 9, 2022 - ព័ត៌មានអន្តរជាតិ
ស្ថានីយ៍ប្រេងឥន្ធនៈរាប់សិបកន្លែងបានបិទទ្វារនៅខេត្ត An Giang និង Dong Thap ប្រទេសវៀតណាម ដោយសារការខ្វះខាតការផ្គត់ផ្គង់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ អាជ្ញាធរទីផ្សារក្នុងខេត្ត An Giang បានរកឃើញស្ថានីយចំនួន ២១ ត្រូវបានបិទទ្វារកាលពីថ្ងៃពុធ ដោយសា្ថនីយ៍ចំនួន ១៩ ក្នុងចំណោមនោះ បាននិយាយថា ពួកគេមិនមានប្រេងម៉ាស៊ូតទេ ហើយខ្លះទៀតក៏បាននិយាយថា គ្មានប្រេងសាំងគ្រប់គ្រាន់ដែរ។ ទន្ទឹមនឹងនេះដែរ ម្ចាស់ស្ថានីយ៍ប្រហែល ២០ទៀត បាននិយាយថា ពួកគេបានបញ្ឈប់ប្រតិបត្តិការដោយសារតែកម្រៃជើងសារ ការខាតបង់ ឬបញ្ហាផ្សេងៗ។ ជាមួយគ្នានេះនៅខេត្ត Dong Thap ស្ថានីយ៍មួយចំនួនបានបិទដោយសារតែការផ្គត់ផ្គង់ទាបពេក។
September 9, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ យ៉ាងហោចណាស់មានឈ្មួញចំនួន ២នាក់កំពុងប្រឈមនឹងការដាក់ទោសពីសំណាក់អាជ្ញាធរថៃ ក្រោយពួកគេបានព្យាយាមនាំយកផ្លែទុរេនគ្មានគុណភាពទៅលក់ក្នុងប្រទសចិនដោយបិទស្លាកសញ្ញាថា “ផ្លែឈើថៃ”។ បើតាមនាយកដ្ឋានកសិកម្មថៃបានបញ្ជាក់ថា ជនខិលខូចទាំង ២នាក់នោះគឺជាឈ្មួញកណ្តាលដែលបានដើរប្រមូលទិញផ្លែទុរេនពីប្រជាកសិករនៅក្នុងខេត្ត Chumphon ក្នុងតម្លៃថោកៗ ពោលគឺក្នុងតម្លៃប្រមាណជា ៤០-៥០បាត (១,១០-១,៤០ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ដើម្បីលក់បន្តទៅកាន់ទីផ្សារក្នុងប្រទេសចិនក្នុងតម្លៃដ៏ខ្ពស់ ដ្បិតពួកគេបានប្រើប្រាស់ស្លាកសញ្ញាថ្លែឈើថៃដែលជាផលិតផលមានគុណភាពខ្ពស់។ យ៉ាងណាក្តី បើតាមការពិនិត្យរបស់មន្ត្រីគយនៅច្រកព្រំដែនថៃបានរកឃើញថា ទុរេនដែលមានទម្ងន់សរុប ៣៨តោននោះគឺជាផ្លែឈើដែលគ្មានគុណភាពទាល់តែសោះ ពោលគឺជាប្រភេទផ្លែឈើមិនទាន់ទុំល្អ មានមេរោគ និងមានផ្ទុកនូវសារធាតុពុលទៀតផង។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា សកម្មភាពទុច្ចរិតរបស់ជនខិលខូចទាំង ២នេះខាងលើនេះនឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផ្លែឈើថៃយ៉ាងខ្លាំង ដ្បិតក្រោយពេលអតិថិជនទិញទុរេនទាំងនេះយកទៅបរិភោគរួចគឺពួកគេនឹងលែងហ៊ានទិញផលិតផលផ្លែឈើថៃនៅពេលខាងមុខទៀតហើយ បើទោះជាផលិតផលថ្លែឈើនោះមានគុណភាពល្អក៏ដោយ។ យ៉ាងណាក្តី អាជ្ញាធរថៃមិនបានបញ្ជាក់ថា ជនខិលខូចទាំង ២នាក់នោះនឹងត្រូវទទួលទោសកម្រិតណានោះទេ៕ ផ្តល់សិទ្ធិដោយ៖
September 9, 2022 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានអនុម័តច្បាប់ដែលកំណត់សិទ្ធិ ប្រើប្រាស់ការវាយប្រហារដោយនុយក្លេអ៊ែរជាមុនដើម្បីការពារខ្លួន ដែលមេដឹកនាំ លោក គីម ជុងអ៊ុន បាននិយាយថា ច្បាប់នេះនឹងធ្វើឲ្យភាពចាំបាច់នៃការប្រើប្រាស់នុយក្លេអ៊ែររបស់ខ្លួន «មិនអាចបំផ្លាញបាន» និងអាចរារាំងរាល់កិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។ ចំណាត់ការខាងលើនេះកើតមានឡើងចំពេលដែលអ្នកសង្កេតការណ៍ និយាយថា កូរ៉េខាងជើង ហាក់ដូចជាកំពុងរៀបចំឡើងវិញនូការធ្វើតេស្តនុយក្លេអ៊ែរជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា សភាកូរ៉េខាងជើងបានអនុម័តច្បាប់នេះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ថ្លែងទៅកាន់សមាជិកសភា លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ថា «សារៈសំខាន់នៃការបង្កើតច្បាប់នេះគឺដើម្បីកំណត់លក្ខខណ្ឌចាំបាច់ ដើម្បីកុំឲ្យមានកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែររបស់យើង»។
September 9, 2022 - សង្គម
(ភ្នំពេញ)៖ ជារៀងរាល់ព្រឹក បងប្អូនដែលធ្វើដំណើរនៅផ្លូវ៥៦៦ ក្នុងខណ្ឌទួលគោក ក្រោយសាលារៀន Paragon ភាគច្រើនបានឃើញវត្តមានរបស់លោកពូម្នាក់ដែលគាត់ជាអ្នករត់ម៉ូតូឌុបនៅក្បែរនោះ គាត់តែងតែជួយសម្រួលចរាចរណ៍ទាំងបែកញើសសស្រាកពេញរាងកាយ ដោយសារមើលឃើញការកកស្ទះខ្លាំងពេក អំឡុងពេលឪពុកម្តាយជូនកូនទៅសាលារៀននៅម្តុំនោះ។ ដោយមើលឃើញពីឆន្ទៈ និងទឹកចិត្តរបស់លោកពូក្នុងការចូលរួមជួយសង្គម ព្រឹកនេះក្រុមការងារ Khmernote បានជួបជាមួយលោកពូ នឹងបានសំភាសន៍លោកពូខ្លះៗពីជីវភាពក៏ដូចជាទុក្ខលំបាករបស់លោកពូ។ លោកពូបានរៀបរាប់ថា គាត់មានឈ្មោះ ឃ្លោក វណ្ណៈ អាយុ៥៥ឆ្នាំ មានកូនចំនួន៤នាក់នៅក្នុងបន្ទុក។ លោកពូមានជីវភាពខ្វះខាតហើយមានកូនស្រីម្នាក់មានជំងឺប្រចាំកាយ គឺជំងឺរលាកស្រោមខួរ ដែលតម្រូវឱ្យលេបថ្នាំជាប្រចាំ ត្រូវចំណាយច្រើន ចំណែកឯភរិយាក៏ឈឺទៀត ដោយគាត់បានវះកាត់ស្បូនអស់ ហើយប្រកបការងារជាអ្នកធ្វើការអនាម័យ។ ជារៀងរាល់ខែលោកពូត្រូវចំណាយលើថ្លៃបន្ទប់ជួល ថ្លៃថ្នាំរបស់កូន និងចំណាយផ្សេងៗក្នុងគ្រួសារ ខណៈមិនសូវមានអ្នកជិះម៉ូតូឌុប លោកពូក៏ទទួលដឹកអីវ៉ាន់អនឡាញវិញ
September 9, 2022 - ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ ព្រះអង្គម្ចាស់ ឆាល Charles ដែលជាព្រះរាជបុត្រច្បង នឹងឡើងសោយរាជ្យបន្តជាព្រះមហាក្សត្រអង់គ្លេស បន្ទាប់ពីព្រះមាតាគឺព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែត ទី២ (Elizabeth II) សោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងព្រះជន្ម ៩៦ព្រះវស្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។ ព្រះអង្គម្ចាស់ ឆាល (Charles) ត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសជាព្រះមហាក្សត្រជាផ្លូវការនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយមានគោរមងារថា ព្រះមហាក្សត្រឆាលទី៣។ ព្រះអង្គម្ចាស់ ឆាល មានព្រះជន្ម៧៣ព្រះវស្សា នឹងក្លាយជាព្រះមហាក្សត្រដែលមានវ័យចំណាស់ជាងគេដែលនឹងបានឡើងគ្រងរាជ្យ ក្នុងប្រវត្តិសាស្ត្រអង់គ្លេសក្នុងរយៈពេលជាង ១០០០ឆ្នាំមកនេះ។ គួរបញ្ជាក់ថា ខណៈព្រះអង្គម្ចាស់
September 9, 2022









