Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៍)៖ ព្រះអង្គម្ចាស់ ឆាល Charles ដែលជាព្រះរាជបុត្រច្បង នឹងឡើងសោយរាជ្យបន្តជាព្រះមហាក្សត្រអង់គ្លេស បន្ទាប់ពីព្រះមាតាគឺព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែត ទី២ (Elizabeth II) សោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងព្រះជន្ម ៩៦ព្រះវស្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។ ព្រះអង្គម្ចាស់ ឆាល (Charles) ត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសជាព្រះមហាក្សត្រជាផ្លូវការនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយមានគោរមងារថា ព្រះមហាក្សត្រឆាលទី៣។ ព្រះអង្គម្ចាស់ ឆាល មានព្រះជន្ម៧៣ព្រះវស្សា នឹងក្លាយជាព្រះមហាក្សត្រដែលមានវ័យចំណាស់ជាងគេដែលនឹងបានឡើងគ្រងរាជ្យ ក្នុងប្រវត្តិសាស្ត្រអង់គ្លេសក្នុងរយៈពេលជាង ១០០០ឆ្នាំមកនេះ។ គួរបញ្ជាក់ថា ខណៈព្រះអង្គម្ចាស់

    September 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការច្បាប់ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានលក្ខណៈភូតកុហក បំភាន់ការពិត ឬធ្វើឱ្យច្រឡំ ពិសេសការធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ក្នុងរយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប. សង្កេតឃើញមានសកម្មភាពនិងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងផលិតផលទំនិញ និងសេវាមួយចំនួន នៅតែបន្តកើតមានជាយថាហេតុ ដែលការផ្សព្វផ្សាយនោះបានធ្វើឡើងតាមគ្រប់ទម្រង់នៃការផ្សាយពាណិជ្ជកម្ម មានដូចជាតាមរយៈទូរទស្សន៍ វិទ្យុ ផ្ទាំងប៉ាណូ និងបណ្ដាញសង្គមនានា មានលក្ខណៈភូតកុហក បំភាន់ការពិត និងអាចធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រឡំ អំពីការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ហើយជាពិសេសនោះអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពរបស់ពួកគាត់ផងដែរ។ ដើម្បីទប់ស្កាត់នូវការប្រើប្រាស់ ការប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម

    September 9, 2022
  • ព័ត៌មានអន្តរជាតិ

    មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា នេះថា ប្រជាជនរុស្ស៊ីនឹងមានឱកាសទិញ iPhone 14 របស់ក្រុមហ៊ុន Apple ដែលទើបនឹងចេញកាលពីយប់មិញនេះ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះបានចាកចេញពីរុស្ស៊ីក៏ដោយ។ តាមប្រភពដដែល ប្រជាជនអាចទិញស្មាតហ្វូនស៊េរីថ្មីនេះបាន គឺដោយសារគម្រោងនាំចូលរបស់ទីក្រុងម៉ូស្គូ។ ប្រទេសរុស្ស៊ីបានប្រកាសពីគម្រោងនេះកាលពីខែមីនា នៅពេលដែលខ្លួនបានអនុញ្ញាតឱ្យក្រុមហ៊ុនលក់រាយ នាំចូលផលិតផលពីបរទេស ដោយគ្មានការអនុញ្ញាតពីម្ចាស់ពាណិជ្ជសញ្ញា។ ជាមួយគ្នានេះ នៅពេលសួរថាតើ iPhone ស៊េរីថ្មីដែល Apple ដាក់បង្ហាញកាលពីថ្ងៃពុធ នឹងត្រូវនាំចូលក្រោមគម្រោងនេះទេ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Denis Manturov បាននិយាយថា

    September 9, 2022
  • សិល្បៈ

    ស្ថាប័ន Miss Grand Cambodia បានប្រកាសជាផ្លូវការថា ឈុតតំណាងខេត្តមណ្ឌលគិរី គោព្រៃ គឺជាឈុតតំណាងជាតិ Miss Grand Cambodia 2022 ឆ្នាំនេះ សម្រាប់ការចូលរួមប្រកួតប្រជែង Miss Grand International 2022 នៅប្រទេស Indonesia។ ក្រោយពីមានការប្រកាសនេះមក មានមហាជនជាច្រើនបានសម្តែងការមិនពេញចិត្តចំពោះឈុតតំណាងជាតិមួយនេះ ដោយមានការលើកឡើងថា ឈុតនេះពុំសូវមានភាពច្នៃប្រឌិត ប៉ុន្តែក៏មានមហាជនមួយចំនួនទៀតបានធ្វើការគាំទ្រ និងថាឈុតនេះត្រូវនឹងconcept របស់កម្មវិធី Miss Grand International។ តួយ៉ាងកញ្ញា ចៅ សុខុម លីម៉ី

    September 9, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មៀនប៉ៃលិន ឬតាង៉ែន ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ប្រទេសចិន បន្ទាប់ពីរដ្ឋបាលគយប្រទេសចិនអនុម័តបញ្ជីរាយឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិន។ នេះបើតាមចេញផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា នាល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។ យោងតាមបញ្ជីរាយឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិន ដែលចេញផ្សាយដោយរដ្ឋបាលគយប្រទេសចិន កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងបញ្ជីរាយឈ្មោះខាងលើបានបន្ថែម ឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនកម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនហើយ មានន័យថាដំណាំមៀនកម្ពុជាបានបញ្ចប់នីតិវិធីទាំងស្រុងក្នុងការនាំចេញទៅកាន់ប្រទេសចិន និងអាចនាំចេញទៅទីផ្សារចិនបាន។ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា ចម្ការផ្លែឈើដែលបានចុះបញ្ជីចំនួន ៧៤កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ០៨កន្លែង

    (ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅឆ្នាំ២០២១ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ជារួមនៃរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរ ទោះបីជាមានក្រុមដែលមាននិន្នាការប្រឆាំងជ្រុលនិយមមួយចំនួនប៉ុនប៉ង ធ្វើសកម្មភាពបង្កចលាចលនៅក្នុងរាជធានីភ្នំពេញក្តី កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ការ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា ធានាបាននូវប្រក្រតីភាពជីវភាពសង្គម។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារចំនួន២ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា៖ «សកម្មភាពបាតុកម្ម-កូដកម្មចំនួន ១៧៧លើក ត្រូវបានគ្រប់គ្រង

    (អង់គ្លេស)៖ ព្រះរាជវាំង Buckingham ប្រកាសថា ព្រះមហាក្សត្រី Elizabeth II របស់ប្រទេសអង់គ្លេស បានសោយទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា នេះបើយោងតាមសារព័ត៌មាន Sky News និង BBC របស់អង់គ្លេសចេញផ្សាយមុននេះបន្តិច។ ព្រះមហាក្សត្រិយ៍ Elizabeth II ត្រូវបានគេស្គាល់ទ្រង់ថា ជាព្រះមហាក្សត្រីនៃចក្រភពអង់គ្លេស ហើយក៏ជាក្សត្រីគ្រងលើរាជបុរីប្រមាណជា១៤ រាជបុរីផ្សេងទៀតនៅលើពិភពលោក។ យោងតាមព្រះរាជប្រវត្តិផ្លូវការរបស់ទ្រង់បានឱ្យដឹងថា ព្រះមហាក្សត្រី Elizabeth II ទ្រង់ប្រសូត្រកាលពីថ្ងៃទី២១ ខែមេសា ឆ្នំា១៩២៦ បើគិតមកដល់ឆ្នំា២០២២នេះ ទ្រង់មានព្រះជន្មាយុ៩៦ព្រះវស្សាហើយ។ ទ្រង់បានរាជាភិសេកកាលពីខែវិច្ឆិកា ឆ្នំា១៩៤៧

    September 9, 2022
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានចាត់ លោកវរសេនីយ៍ទោ សួន ពេជ្រ មេបញ្ជាការរង ដឹកនាំកម្លាំងសរុប១៥ នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងជម្លៀសមកទីទួលសុវត្ថិភាព នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ការជម្លៀសនេះធ្វើឡើងក្រោយភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងជាប់ៗគ្នា

    September 8, 2022