Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ព្រុចសែល)៖ វិធានការណ៍ភ្លាមៗ របស់រុស្ស៊ីដែលសម្រេចបិទការបង្ហូរប្រេង និងឧស្ម័នតាមប្រព័ន្ធបំពង់បង្ហូរ Nord Stream1 ទៅប្រទេសក្នុងទ្វីបអឺរ៉ុប ជាមួយលក្ខខណ្ឌត្រូវបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចវិញមកលើរុស្ស៊ីនោះ បានធ្វើឱ្យអឺរ៉ុបភ័យជ្រួលច្របល់។ បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប បានព្រួតគ្នាធ្វើ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាលើរុស្ស៊ី នោះដែលរំពឹងថាទង្វើព្រួតគ្នារបស់ពួកគេនឹងត្រូវបង្ខំឱ្យរុស្ស៊ីបញ្ឈប់ការធ្វើសង្គ្រាមរបស់ខ្លួន លើទឹកដីអ៊ុយក្រែន ប៉ុន្តែប្រទេសដែលត្រូវរងការឈឺចាប់ដោយទង្វើដាក់ទណ្ឌកម្មលើរុស្ស៊ី នោះគឺប្រទេសដែលស្ថិតក្នុងចង្កោមសហគមន៍អឺរ៉ុបរបស់ខ្លួនឯងនេះទៅវិញ បន្ទាប់ពី រុស្ស៊ីបានសម្រេចថាបញ្ឈប់ការផ្គត់ផ្គង់ថាមពលប្រេងរបស់ខ្លួនទៅអឺរ៉ុប ជាពិសេសប្រទេសអាល្លឺម៉ង់ដែលតែងទទួលបានការផ្គត់ផ្គង់ច្រើនជាងគេបំផុត។ ស្នៀតពិសេសរបស់រុស្ស៊ីដោយការបិទការបង្ហូរប្រេងនិងឧស្ម័ននេះ បានធ្វើឱ្យសាមគ្គីភាពនៃបណ្តាប្រទេសអឺរ៉ុប បានបែកបាក់គ្នា។ បណ្តារដ្ឋមន្ត្រីនៃ ក្រសួងថាមពលក្នុងទ្វីបអឺរ៉ុប និងបណ្តាមេដឹកនាំប្រទេសគ្រោងជួបគ្នា ក្នុងក្រុង Brussels ដែលជារដ្ឋធានីសហគមន៍អឺរ៉ុបនៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២។ គម្រោងជួបគ្នានោះ គឺការជំរុញសាមគ្គីភាពរបស់អឺរ៉ុបកុំឱ្យមានការបែកបាក់គ្នា ដោយសារតែស្នៀតពិសេសរបស់រុស្ស៊ី

    September 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ដឹកនាំដោយ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ សហការជាមួយមន្រ្តីស្ថានីយជញ្ជីងព្រែកហូរ និងស្ថានីយក្រសាំង បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញចំនួន៥ គ្រឿង ដោយក្នុងនោះយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ទាំង៥គ្រឿងត្រូវបានពិន័យ និងត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។ យានយន្តទាំង ៥គ្រឿងខាងលើដឹកលើសទម្ងន់អនុញ្ញាតចាប់ពី ១៨តោន ដល់ ២១តោន

    September 8, 2022
  • បច្ចេកវិទ្យា

    Apple ទើបតែបានបង្ហាញ iPhone 14 Pro និង iPhone 14 Pro Max ជាផ្លូវការ ដែលជាការអាប់ដេតដ៏ធំមួយ បើប្រៀបទៅនឹង iPhone 13 Pro កាលពីឆ្នាំមុន ជាមួយនឹងមុខងារ Always-On Display (AOD), មុខងាររចនា Pill-Shaped cutout, បន្ទះឈីប A16 Bionic លឿនជាងមុន និងកាមេរ៉ាទំហំ 48-megapixel។ ទូរសព្ទ iPhone 14 Pro

    September 8, 2022
  • ព័ត៌មានអន្តរជាតិ

    លោក តឹក ង៉ូយ គឺជាជនជាតិខ្មែរ ដែលត្រូវបានគេដាក់ងារឱ្យថា “ស្ដេចនំដូណាត់” ឬ “The Donuts King ” ដោយសារតែគាត់បានសាងអាណាចក្រនំដូណាត់ដ៏ល្បីល្បាញនៅរដ្ឋមួយក្នុងសហរដ្ឋអាមេរិក ហើយបានជួយជនជាតិខ្មែររាប់​ម៉ឺន​នាក់​ឲ្យ​មាន​ការងារ​ធ្វើ ​និង​ក្លាយ​ជា​ថៅកែ​ហាង​នំ​ដូ​ណាត់ ​រាប់​សិប​កន្លែង​នៅ​សហរដ្ឋអាមេរិក​។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន bbc បានឱ្យដឹងថា មុនពេលក្លាយជា “ស្ដេចនំដូណាត់” លោក តឹក ង៉ូយ ជាមួយប្រពន្ធ និងកូន ៣នាក់ បានភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិកនៅក្នុងអំឡុងការងើបឡើងនៃរបបខ្មែរក្រហមក្នុង​ឆ្នាំ ១៩៧០។ គាត់ និងប្រពន្ធរបស់គាត់បានភៀសខ្លួនទៅដល់រដ្ឋកាលីហ្វរញ៉ា ដោយកាលនោះការងារដំបូងដែលគាត់ធ្វើគឺជាអ្នកមើលការខុសត្រូវព្រះវិហារមួយកន្លែងក្នុងរដ្ឋ Orange County ដោយទទួលបានប្រាក់ខែ

    September 8, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បេក្ខភាព TOP4 នៃកម្មវិធី Cambodian Idol រដូវកាលទី៤ មាន លីម តិចម៉េង ដែលជាម្ចាស់ពាន, ថុល សុភិទិ, ស៊ឹម ច័ន្ទពន្លឺ​ និងនាង ដាវីន បានធ្វើកម្មវិធីជួបជុំអ្នកគាំទ្រ នៅមុខអគារវឌ្ឍនៈ ដោយមានការចូលរួមពីមហាជនយ៉ាងច្រើនកុះករ។ ក្រោយពីការច្រៀង អ្នកទាំង៤ ក៏ធ្វើការអង្គុយជជែកគ្នាជាមួយនឹងអ្នកគាំទ្រនៅលើឆាក ដែលញុាំងឱ្យបរិយាកាសកាន់តែរីករាយ។ តួយ៉ាងនៅយប់ថ្ងៃដដែលក៏មានការចែករំលែកពេញបណ្តាញសង្គមនូវខ្លីបវីដេអូមួយដែល ថុល សុភិទិ និង ស៊ឹម ច័ន្ទពន្លឺ និយាយលេងសើចដាក់គ្នាទៅមក

    September 8, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន២ពីស្ថាប័ន World Travel Awards ទីមួយគឺពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Culture Destination 2022) និងទី២ពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Youth Travel Destination 2022) គួរជម្រាបថា មុនឈានដល់ការទទួលបានពានរង្វាន់ទាំងពីរនេះ ភ្ញៀវទេសចរប្រមាណ២លាននាក់ជុំវិញពិភពលោក បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រទេសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២។ ពិធីប្រគល់ពានរង្វាន់ទាំងនេះដែរត្រូវបានធ្វើឡើងនាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ លោក ថោង

    September 8, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកែសម្រួលកាលបរិច្ឆេទ នៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស ខណៈសមាសភាពគណៈប្រតិភូរក្សាដដែល។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។ កាលបរិច្ឆេទដែលបានកែសម្រួលនោះរួមមាន៖ * កាលបរិច្ឆេទ នៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានកែសម្រួលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២វិញ * កាលបរិច្ឆេទ នៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា

    September 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខណ្ឌមានជ័យ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង លើកទី២ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមបណ្ដោយផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រដ្ឋបាលខណ្ឌមានជ័យ សូមជូនដំណឹង(លើកទី២) ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម តាមបណ្ដោយផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យទាំងអស់មេត្តាជ្រាបថា៖ ដើម្បីចូលរួមសហការរក្សារបៀបរៀបរយ សណ្ដាប់ធ្នាប់ផ្លូវសាធារណៈ កាត់បន្ថយការកកស្ទះចរាចរណ៍ និងចូលរួមចំណែកលើកកម្ពស់ សោភ័ណភាព ក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលខណ្ឌមានជ័យ ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម ដែលកំពុងលក់ដូរ ដាក់តាំង ឧបករណ៍ សម្ភារៈសំណង់ទំនិញផ្សេងៗ

    September 7, 2022
  • សិល្បៈ

    ណាក់ ស្រីណា តារាសម្តែង ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថាមានរូបសម្រស់ស្រស់ស្អាត ចូលចិត្តតុបតែងខ្លួនបែបសាមញ្ញស្អាតតាមបែបធម្មជាតិ។ គេសង្កេតឃើញថាតារាស្រីរូបនេះហាក់មមាញឹកជាខ្លាំងជាមួយអាជីពសិល្បៈ ដោយនាងបានចេញថតសម្តែងជាច្រើនទាំងខ្សែភាពយន្តភាគទូរទស្សន៍ កាយវិការចម្រៀង និងឃោសនាផលិតផលផ្សេងៗ។ ថ្មីៗនេះ ណាក់ ស្រីណា ក៏បានបង្ហាញស្នាដៃសម្តែងថ្មីថែមទៀត នៅក្នុងរឿងភាគបុរាណរបស់ស្ថានីយទូរទស្សន៍ហង្សមាសដែលមានចំណងជើង «ខោល» ដែលនឹងចាក់បញ្ជាំងក្នុងពេលឆាប់នេះ។ ណាក់ ស្រីណា បានដើរតួឈ្មោះ កង ស្ថិតនៅក្នុងឈុតបុរាណធ្វើឱ្យទស្សនិកជនកោតសរសើរ រូបសម្រស់ស្រស់សោភាព ជាពិសេសការសម្តែងបានយ៉ាងល្អទាំង ទឹកមុខ ខ្សែភ្នែក អារម្មណ៍ គឺស័ក្ដិសមឥតខ្ចោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    September 7, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អត្តសញ្ញាណរបស់ខ្មាន់កាំភ្លើង ដែលបាញ់ប្រហារលើសន្ដិសុខនៅធនាគារ CIMB សាខាផ្លូវលេខ៥១៦ ក្រុមទី៥២ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងហើយ គឺជាសន្ដិសុខយាមនៅកន្លែងកើតហេតុជាមួយគ្នា។ របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ឈ្មោះ លន់ ជីវ័ន អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា និងជាសន្តិសុខក្រុមហ៊ុន safeguards Cambodia co.ltd យាមគោលដៅធនាគារ CIMB (រត់គេចខ្លួន)។ ដោយឡែក ឈ្មោះ ឃុន

    September 7, 2022