Khmerpress
  • ព័ត៌មានអន្តរជាតិ

    Khaby Lame ដែលជា TikToker មានអ្នកតាមដាន (Follow) ច្រើនជាងគេលើពិភពលោក រកចំណូលបាន ១០លានដុល្លារក្នុងឆ្នាំ២០២១ ដោយសារភាពល្បីល្បាញលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ នេះបើយោងតាមទស្សនាវដ្ដី Forbes។ តារាកំប្លែងជនជាតិសេណេហ្គាល់រូបនេះ បានក្លាយជាអ្នកបង្កើតមាតិកាដែលមានអ្នកតាមដានច្រើនបំផុតនៅលើ TikTok កាលពីខែមិថុនាកន្លងទៅនេះ ដោយទម្លាក់នារីស្រស់ស្អាត Charli D’Amelio ដែលធ្លាប់កាន់កាប់តំណែងកំពូល។ ទោះបីជា Khaby Lame បានក្លាយជា TikToker ដែលមានអ្នកតាមដានច្រើនជាងគេលើពិភពលោកក៏ពិតមែន តែបុរសវ័យ ២២ឆ្នាំ រូបនេះ មិនមែនជាអ្នករកចំណូលបានច្រើនបំផុតនោះទេ ពោលគឺលោក ស្ថិតនៅពីក្រោយគូប្រជែងរបស់ខ្លួនគឺស្រីស្អាត Charli D’Amelio

    September 8, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងពេលឆាប់ៗខាងមុខនេះ វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងមានបង្រៀនភាសាតួកគី (Turkish Language) មួយទៀត ខណៈវិទ្យាស្ថានស្រាវជ្រាវរបស់ជាតិដ៏ធំមួយនេះ បាននិងកំពុងបង្រៀនភាសាបរទេសជាច្រើន។ នេះបើតាមលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ក្រោយជំនួបជាមួយលោកស្រី អ៊ូឃូ ខូចាអេសហ្វេ (üLKü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា នៅថ្ងៃទី៨ ខៃកញ្ញា ឆ្នាំ២០២២។ លោកបណ្ឌិត ជេត ជាលី បានបញ្ជាក់យ៉ាងដូច្នេះថា «លោកជំទាវឯកអគ្គរដ្ឋទូតនៃប្រទេសតួកគីប្រចាំកម្ពុជា រីករាយសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើសកម្មភាពអប់រំដោយផ្តើមចេញពីការបង្រៀនភាសា។

    September 8, 2022
  • សិល្បៈ

    នៅរសៀលថ្ងៃទី០៨ ខែកញ្ញានេះ ស្ថាប័ន Miss Grand Cambodia បានប្រកាសជាផ្លូវការថា ឈុតតំណាងខេត្តមណ្ឌលគិរី គោព្រៃ គឺជាឈុតតំណាងជាតិ Miss Grand Cambodia 2022 ឆ្នាំនេះ សម្រាប់ការចូលរួមប្រកួតប្រជែង Miss Grand International 2022 នៅប្រទេស Indonesia។ សូមរំលឹកថាកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី អាយុ២២ឆ្នាំ កម្ពស់ ១.៧៧ម៉ែត្រ សព្វថ្ងៃជាតារាសម្តែងនិងម៉ូដែល។ កញ្ញានឹងតំណាងកម្ពុជាចូលរួមប្រកួត Miss Grand International 2022

    September 8, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរំលឹកលើកទី២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ សេចក្ដីជូនដំណឹង បានបញ្ជាក់ថា «អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្ដារួចរាន់អញ្ជើញមកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២»។ បន្ថែមពីនោះទៀត អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាស បង់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន៕

    September 8, 2022
  • ព័ត៌មានអន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា កូនស្រីរបស់ Steve Jobs គឺនាង Eve បានចំអកឱ្យ Apple ចំពោះការបង្ហាញ iPhone 14 ស៊េរីថ្មី ដោយការបង្ហោះអ៉ីនធឺណិត meme នៅលើបណ្ដាញសង្គមរបស់នាង។ នាង Eve Jobs ដែលមានអាយុ ២៣ឆ្នាំ បានឆ្លើយតបភ្លាមៗទៅលើការប្រកាសរបស់ក្រុមហ៊ុន Apple កាលពីថ្ងៃពុធ (ម៉ោងនៅអាមេរិក) បូករួមជាមួយនឹងរូបភាព meme មួយដែលសរសេរថា៖«ខ្ញុំអាប់ដេតពី iPhone 13 ទៅ iPhone 14 បន្ទាប់ពីការប្រកាសរបស់ Apple»

    September 8, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា។ (រូបតំណាង) បើតាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតាខាងលើ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៣៦,៧ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត (រូបតំណាង) (រូបតំណាង)

    September 8, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ យកចិត្តទុកដាក់ សហការ បង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នៅតាមវត្តអារាមនានា នៅក្នុងរាជធានីភ្នំពេញ។ ការស្នើនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតិភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង

    September 8, 2022
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានឱ្យដឹងថា ក្នុងខេត្ត របស់ខ្លួនកំពុងខ្វះកម្លាំងពលកម្មជាង២ម៉ឺននាក់ ដើម្បីទៅចាក់បំពេញការងារតាមវិស័យ ដែលកំពុងមានសក្តានុពលនៅក្នុងតំបន់។ ថ្លែងប្រាប់ឱ្យដឹងក្នុងអំឡុងពេលចុះធ្វើយុទ្ធនាការអន្ទាក់សូន្យនៅខេត្តរតនគិរី ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងវិនិយោគកសិឧស្សាហកម្ម ក្នុងនោះមានដំណាំកៅស៊ូជាង៧ម៉ឺនហិកតា កំពុងខ្វះ កម្លាំងកម្មករខ្លាំង ខណៈតម្លៃប្រាក់ឈ្នួលក្នុងពេលបច្ចុប្បន្ន ត្រូវបានផ្តល់មិនក្រោម២៥០ដុល្លារនោះទេ ក្នុងមួយខែ។ ដូចគ្នានេះ លើដំណាំចេកអំបូងសម្រាប់នាំចេញ ដែលបាននិងកំពុងពង្រីកផ្ទៃដីដាំជាង១ម៉ឺន ហិកតាជាបណ្តើរៗដែរនោះ ក៏ខ្វះកម្លាំងពលកម្មដូចគ្នា និងបានជំនួសមកវិញដោយកម្លាំងជំនាញពីប្រទេសវៀតណាម។ នេះមិនទាន់រាប់ដល់កម្លាំងការងារក្នុងវិស័យទេសចរណ៍ ដែលខេត្តសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ

    September 8, 2022
  • សិល្បៈ

    ម៉ា រ៉ាស្ទីណា ក្មួយស្រីរបស់តារាសម្តែង ឆៃលី ដាឡែន ដែលជាបេក្ខភាព The Voice Kids Cambodia ឆ្នាំ២០១៧ ក្រោយពីបានប្រកួតកម្មវិធីមួយនេះចប់ កញ្ញាក៏បាត់មុខពីវិស័យសិល្បៈតែម្តង ពោលគឺមិនចូលប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងនានាទៀតឡើយ។ ទោះជាយ៉ាងណាថ្មីៗនេះក៏មានការចែករំលែកជាថ្មីនូវវីដេអូដែល ម៉ា រ៉ាស្ទីណា បានច្រៀងបទ Saxophone បាត់ស្នេហ៍ ក្នុងការប្រកួត The Voice Kids Cambodia វគ្គ The Blind Audition ដោយរយៈពេលខ្លីសោះ មានអ្នកចូលមើលរហូតដល់ជាង១លានដង។ ហើយបើក្រឡេកមកមើលរូបសម្រស់វិញ ម៉ា រ៉ាស្ទីណា

    September 8, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការអន្តរក្រសួង ពិនិត្យផ្លូវច្បាប់លើកិច្ចព្រមព្រៀងដែលកំពុងអនុវត្ត ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី សម្រាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែកញ្ញានេះ។ ផ្តល់សិទ្ធិដោយ៖ freshnews

    September 8, 2022