Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២។ ក្រសួងការងារ សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ អនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្មួលនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងរយៈពេលបីថ្ងៃ គឺថ្ងៃទី២៤-២៥ និងថ្ងទី២៦ ខែកញ្ញា ឆ្នាំ២០២២។ កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួន ស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវបានផ្លាស់ប្ដូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។ ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងយោជិក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស

    September 7, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជនមិនស្គាល់អត្តសញ្ញាណម្នាក់បាញ់រះចូលធនាគារ CIMB មួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បណ្ដាលឲ្យសន្ដិសុខយាមម្នាក់រងរបួស។ ក្រោយកើតហេតុ ខ្មាន់កាំភ្លើងបានជិះម៉ូតរត់គេចខ្លួនបាត់ ខណៈជនរងគ្រោះដែលជាសន្ដិសុខយាមនោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅក្បែរនោះផងដែរ។ សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានបញ្ជាក់ថា ដំបូងឡើយគេឃើញបុរសម្នាក់ ស្លៀកពាក់ជាអង្គរក្សបានពាក់មួកសុវត្ថិភាពចូលទៅក្នុងធនាគារ ពេលនោះសន្តិសុខបានហាមឃាត់បុរសខាងលើមិនអនុញ្ញាតឲ្យពាក់មួកសុវត្ថិភាពចូលទៅខាងក្នុងធនាគារឡើយ ដោយឲ្យបុរសដែលជាជនសង្ស័យខាងលើ ដោះមួកចេញយកមកទុកនៅខាងក្រៅ។ ភ្លាមៗនោះ ស្រាប់តែជនសង្ស័យបានដើរចូលទៅខាងក្នុងរួចបានដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់សំដៅមកលើសន្តិសុខយាមនៅខាងក្នុងជាច្រើនគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយជិះម៉ូតូគេចខ្លួនបាត់។ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញជាច្រើននាក់ កំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    September 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅតាមតំបន់ដូចខាងក្រោម៖ ១. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ២២៥មម នៅលើចិញ្ចើមផ្លូវលេខ១៣៦DT នៅចន្លោះផ្លូវលេខ១៩៣DT ដល់ប្លុក នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២។ ២. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ២២៥មម នៅលើចិញ្ចើមផ្លូវលេខ១៣៦cc នៅចន្លោះផ្លូវលេខ១៣៦cc ដល់ផ្លូវលេខ១៥៧ccPE នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។

    September 7, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈប្រតិភូជាតិ និងអន្តរជាតិ ដែលចូលរួមក្នុងឱកាសសន្និសីទអន្តរជាតិ ស្តីពី «ការការពារ និងការទប់ស្កាត់ការជួញដូរចរាចរ សម្បតិ្តវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន» នឹងទៅទស្សនាប្រាសាទកោះកេរ និងរូបតំណាងព្រះស្កន្ទកុមារ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តព្រះវិហារ ទីតាំងដែលវត្ថុបុរាណខ្មែរ ត្រូវបានគេលួចយកទៅជួញដូរខុសច្បាប់។ កម្មវិធីទស្សនកិច្ចទីតាំងវប្បធម៌នេះ រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបើតាមមន្ត្រីក្រសួងវប្បធម៌ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា គណៈប្រតិភូជាតិ និងអន្តរជាតិ ដែលនឹងទៅទស្សនាប្រាសាទកោះកេរ និងរូបតំណាងព្រះស្កន្ទកុមារ មានប្រមាណជាង ១០០នាក់។ នាពេលកន្លងទៅថ្មីៗនេះ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហរដ្ឋអាមេរិក កម្ពុជាទទួលបាននូវរូបបដិមាដ៏មានតម្លៃ

    September 7, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២២ ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ១៦ ៤៣០ ប៊ីលានរៀល (ប្រមាណ៤ពាន់លានដុល្លារ) ស្មើនឹង៧០% ធៀបនឹងច្បាប់ថវិកាជាតិ ខណៈដែលចំណូលសារពើពន្ធ នៅតែបន្តរួមចំណែកខ្ពស់រហូតដល់៩៣% នៃចំណូលសរុប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសសី្ដពី ការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក២ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតរីភាព អគ្គបណ្ឌិតសភាចារ្យ

    September 7, 2022
  • ព័ត៌មានអន្តរជាតិ

    វៀតណាម និងរុស្ស៊ីបានតភ្ជាប់ផ្លូវជាមួយគ្នាដើម្បីដឹកជញ្ជូន ក្នុងនោះវៀតណាមបានតភ្ជាប់ផ្លូវសមុទ្រជាទីក្រុង Vladivostok ក្នុងប្រទេសរុស្ស៊ី និងផ្លូវដែកពីទីក្រុង Vladivostokt ទៅទីក្រុងមូស្គូ។ ផ្លូវទាំងនេះ​ត្រូវបានសម្ពោធនៅក្នុងពិធីមួយកាលពីថ្ងៃទី៦ ខែកញ្ញា ថ្មីៗនេះ។ ការតភ្ជាប់នេះប្រើប្រាស់យន្តការសន្តិសុខឌីជីថល ដូច្នេះអតិថិជន និងភ្នាក់ងារពាក់ព័ន្ធអាចតាមដានទំនិញដែលកំពុងធ្វើដំណើរលើផ្លូវក្នុងពេលជាក់ស្តែង និងធ្វើឱ្យវាអាចអនុវត្តការបោសសំអាតគយនៃទំនិញសូម្បីតែនៅចំណុចបញ្ចប់នៅទីក្រុងម៉ូស្គូ។ ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ ប្រធានក្រុមប្រឹក្សាភិបាលនៃផ្លូវដែករុស្ស៊ី (RZD) ដែលគ្រប់គ្រងដោយរដ្ឋ Oleg Belozerov បានគូសបញ្ជាក់ថា កត្តាសំខាន់នៃការដឹកជញ្ជូន គឺការសន្សំសំចៃពេលវេលា ហើយការតភ្ជាប់ផ្លូវទាំងពីរនេះជួយកាត់បន្ថយពេលវេលា និងនីតិវិធីរដ្ឋបាលនៅពេលដឹកជញ្ជូនទំនិញពីវៀតណាមទៅភាគខាងលិច ប្រទេស​រុស្ស៊ី។ ទន្ទឹមនឹងនេះ ប្រធានក្រុមហ៊ុនដឹកជញ្ជូន Far Eastern របស់រុស្ស៊ី (FESCO) លោក

    September 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ បានបង្ហោះវីដេអូ ពីវិធីដែលបងប្អូនប្រជាពលរដ្ឋ អាចពិនិត្យពិន្ទុបណ្ណបើកបរដោយខ្លួនឯងបាន បន្ទាប់ពីនគរបាល ធ្វើនីតិវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មី និងស្វែងយល់ពីនីតិវិធី ដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក។ នៅក្នុងវីដេអូប្រមាណជា ២នាទី បង្ហាញពីវិធានច្បាប់ស្ដីពីចរាចរណ៍​ផ្លូវគោក និងត្រូវអនុវត្តកាន់តែរហ័ស និងមានតម្លាភាព ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ បានសហការគ្នារៀបចំ នូវយុត្តការណ៍ បច្ចេកវិទ្យាសម្រួលដល់ការត្រួតពិនិត្យដល់បណ្ណបើកបរ អនុវត្តវិធានដកពិន្ទុ និងវិន័យបទល្មើសចរាចរណ៍ លឿនរហ័ស ប្រកបដោយតម្លាភាព យុត្តការណ៍នេះ

    September 7, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យការប្រគំតន្រ្ដី SKULL TOUR នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ពេលនេះ តារាចម្រៀងប្រចាំផលិតកម្ម Baramey គឺ លោក វណ្ណដា កញ្ញា កៅ សុភា និងលោក វណ្ណថាន ក៏នឹងត្រូវតំណាងកម្ពុជា ចូលរួមសម្តែងក្នុងមហោស្រពតន្ត្រីអាស៊ាន (ASEAN Music Showcase Festival) ដែលនឹងធ្វើឡើងនៅក្នុងប្រទេសសឹង្ហបុរី។ យោងតាមការបង្ហោះពីហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម baramey បានបង្ហោះរូបភាព លោក វណ្ណដា កញ្ញា កៅ សុភា និងលោក វណ្ណថាន ដោយបានភ្ជាប់ជាមួយនឹងសំណេរថា

    September 7, 2022
  • ព័ត៌មានអន្តរជាតិ

    រដ្ឋាភិបាល​អាមេរិក​និយាយថា រុស្ស៊ី​កំពុង​ទិញ​សព្វាវុធ​ពី​ប្រទេស​អ៉ីរ៉ង់ និង​កូរ៉េ​ខាង​ជើង ខណៈ​ខ្លួន​រង​ការ​ខាត​បង់​សម្ភារៈយោធា និង​កម្លាំង​យ៉ាង​ធ្ងន់ធ្ងរ ​ក្នុង​ការ​លុកលុយប្រទេស​អ៊ុយក្រែន។ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានសម្តែងការព្រួយបារម្ភថា អ៉ីរ៉ង់កំពុងធ្វើការ ដើម្បីផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង។ ខណៈមន្ត្រីសេតវិមានជាន់ខ្ពស់ម្នាក់ក៏បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីកំពុងព្យាយាមទិញកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើង សម្រាប់សង្គ្រាមនៅអ៊ុយក្រែន ដែលវា​បង្ហាញ​ថា​រុស្ស៊ី​កំពុង​រង​ការ​ខ្វះខាត​សព្វាវុធ។ កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា មីស៊ីលបាញ់ពីក្នុងទឹករបស់ខ្លួន បានវាយប្រហារឃ្លាំងផ្ទុកឥន្ធនៈនៅក្រុង Dnipropetrovsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងណែនាំរដ្ឋាភិបាលឱ្យបង្កើតការធានាការងារ សម្រាប់ពលរដ្ឋដែលមានបំណងចង់ចូលរួមនៅក្នុងអ្វីដែលគេហៅថា «ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន» របស់រុស្ស៊ី។ វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម

    September 7, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Kaa Official បានចេញវីដេអូសុំទោសជាសាធារណៈកាលពីថ្ងៃទី៥ ខែសីហា ក្រោយពីអាជ្ញាធរមានសមត្ថ កិច្ចបានហៅមកអប់រំ ក្រោយ ពីខ្លួនបង្ហោះវីដេអូចម្អិនម្ហូបពីសត្វព្រៃក្តាន់ញ៉ែង លើបណ្តាញសង្គម ដែលមានការចូលមើលរហូតដល់ជាង ៦ ម៉ឺននាក់ ។ ឯកឧត្តម នេត ភក្រ្តា រដ្ឋលេ ខាធិការក្រសួងបរិស្ថានបាន ឱ្យដឹងលើផេកហ្វេសប៊ុកផ្លូវការថា អ្នកដែលបានយកសត្វព្រៃក្តាន់ញ៉ែងយកទៅធ្វើម្ហូបនិងថតផ្សាយជាសាធារណៈនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក Kaa Official កាលពីម្សិល មិញ បានទទួលស្គាល់កំហុសនៅចំពោះមុខអាជ្ញាធរមាន សមត្ថកិច្ច និងរដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់

    September 7, 2022