- Khmerpress
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ លេចធ្លាយអាថ៌កំបាំងនៅពីក្រោយមហិច្ឆតាដ៏ធំរបស់ Elon Musk ក្នុងការលក់រថយន្តអគ្គិសនី Tesla ខណៈលោកកំពុងកំណត់គោលដៅដាក់លក់ប្រមាណ ២០លានគ្រឿងក្នុងមួយឆ្នាំ គិតត្រឹមឆ្នាំ ២០៣០។ តាមរយៈរបាយការណ៍បង្ហាញថាលោក ជឿជាក់ជាខ្លាំងទៅក្នុងសមត្ថភាពបច្ចេកវិទ្យាផលិតអាគុយថ្មីរបស់លោក។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ នៅពីក្រោយអាថ៌កំបាំងរបស់លោក Elon Musk គឺមានទាំងដំណឹងល្អ និងដំណឹងអាក្រក់ ខណៈដំណឹងល្អនោះគឺថា Tesla នឹងសម្រេចដាក់ឱ្យប្រើប្រាស់កម្លាំងអាគុយខ្លាំងជាងមុន រួមជាមួយនឹងដំណើរការថ្មីដើម្បីសម្ងួតអេឡិចត្រូនិច ហើយក្នុងនោះ Tesla ទំនងជាអាចនឹងបញ្ចុះតម្លៃសម្រាប់រថយន្តអគ្គិសនី Model Y ថែមទៀតផង។ តែយ៉ាងណាចំពោះដំណឹងអាក្រក់នោះវិញត្រូវបានអ្នកជំនាញចំនួន ១២នាក់ដែលជិតស្និទ្ធនឹងក្រុមហ៊ុន
September 7, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត មកពីគណបក្សប្រជាជនកម្ពុជា បានបង្ហាញការប្រតិកម្មខ្លាំង ចំពោះការសាបព្រោះមនោគមន៍វិជ្ជារបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ លោកបណ្ឌិត បានចាត់ទុកការសាបព្រោះមនោគមន៍វិជ្ជារហូតឈានដល់ការកាត់កាលបងប្អូន និងម្តាយឪពុក គឺជារឿងហួសព្រំដែននៃសីលធម៌ និងទំនៀមទម្លាប់របស់ខ្មែរ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បែបនេះ ក្នុងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងប្រតិកម្ម និងបង្ហាញការកត់សម្គាល់បែបនេះ ចំពោះពេលផ្ទុះបាតុភាពនៃការប្រមូលផ្តុំមនុស្សក្រោមការអូសទាញ និងការផ្សព្វផ្សាយពីគ្រោះមហន្តរាយពិភពលោក ពីសំណាក់ លោក ខឹម វាសនា
September 7, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) សម្ពាធទាប និងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C * នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះតំបន់ខ្លះក៏មានភ្លៀងធ្លាក់ច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ២៖ តំបន់ខ្ពង់រាប
September 7, 2022 - ព័ត៌មានជាតិ
មុននេះបន្តិចសម្តេចតេជោហ៊ុនសែន បានប្រកាសឲ្យដឹងក្នុងផេកផ្លូវការថា សូមបុគ្គលដែលបន្លំជាឈ្មោះ ហ៊ុន វិបុល តាំងខ្លួនជាប្អូនជីដូនមួយរបស់សម្តេច សូមបញ្ចប់នៅសកម្មភាពបោកប្រាស់នេះតទៅទៀត។ ដោយសម្តេចតេជោបានសរសេររៀបរាប់ដូចខាងក្រោមនេះថា៖ “ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់ របស់ឈ្មោះហ៊ុន វិបុលដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់ខ្ញុំពេលនេះខ្ញុំសូម បញ្ជាក់ជូនថាខ្ញុំពិតជាមានប្អូនជីដូនមួយ ម្នាក់ឈ្មោះហ៊ុន វិបុលពិតមែនតែប្អូនប្រុស របស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ។ ក្មួយរបស់ខ្ញុំបានណែនាំហ៊ុន វិបុលតាម រយៈទូរសព្វ័២លើកមកហើយតែមនុស្ស នេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយ ខ្ញុំមិនព្រមឈប់ដែលរឿងនេះអាចបង្កឱ្យ មានការភាន់ច្រឡំថាខ្ញុំជាមនុស្សមិនរាប់ អានបងប្អូន។ បងប្អូនជនរួមជាតិបានដឹងហើយថាខ្ញុំបាន ក្រាញននៀលរួមរស់នៅជាមួយប្រជាជន ក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់ ក្នុងសង្គមដោយគ្មានការរើសអើង។ និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិ ហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូន មួយម្នាក់ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃ ទៅវិញ?។ សូមប្អូនហ៊ុន វិបុលបញ្ឈប់សកម្មភាព
September 6, 2022 - ព័ត៌មានអន្តរជាតិ
គណបក្សអភិរក្សរបស់អង់គ្លេសបានប្រកាសកាលពីថ្ងៃចន្ទថា សមាជិករបស់ខ្លួនបានជ្រើសរើសលោកស្រី Liz Truss (លីស ត្រាស់) ឱ្យធ្វើជាមេដឹកនាំជំនួសលោក Boris Johnson ដែលមានន័យថា លោកស្រីនឹងត្រូវឡើងធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស។ លោកស្រី Truss អាយុ ៤៧ឆ្នាំ បានយកឈ្នះលើលោក Rishi Sunak ដែលជាអតីតអធិការបតីរបស់អង់គ្លេស ដែលបានលាលែងពីតំណែងនៅកំឡុងពេលមានភាពចម្រូងចម្រាសពាក់ព័ន្ធនឹងលោក Boris Johnson។ លោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីទី៤របស់ចក្រភពអង់គ្លេស ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ និងជាមេដឹកនាំស្ត្រីទី៣ បន្ទាប់ពីលោកស្រី Margaret Thatcher និង Theresa May ។ មិនខុសពីអ្នកពីមុនៗទេ លោកស្រីនឹងត្រូវបានស្វាគមន៍ដោយបញ្ហាជាច្រើនរួមមាន៖
September 6, 2022 - ព័ត៌មានអន្តរជាតិ
ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ត្រូវបានគេស្គាល់ថា បុរសដែលមានការតស៊ូក្នុងជីវិត និងលើវិថីជំនួញរបស់លោកយ៉ាងខ្លាំង ទម្រាំតែសម្រេចបានជោគជ័យ និងក្លាយជាបុគ្គល ដែលមនុស្សគ្រប់គ្នាកោតសរសើរ។ យោងតាមបទពិសោធន៍របស់អ្នកជំនួញដ៏ល្បីបំផុតរបស់ប្រទេសចិនរូបនេះ លោកបានប្រាប់ពីរឿងមួយចំនួន ដែលមនុស្សគ្រប់គ្នាគួរតែចាប់ផ្ដើមជីវិតរបស់ពួកគេចាប់ពីអាយុ ២០ ឆ្នាំ រហូតដល់ ៦០ឆ្នាំ ដើម្បីកុំឲ្យមានការស្ដាយក្រោយដូចរូបលោក ហើយទទួលបានជោគជ័យក្នុងជីវិតដូចជា៖ ១.មុនពេលចូលដល់អាយុ ២០ឆ្នាំ៖ អ្នកត្រូវធ្វើជាសិស្សល្អ ខិតខំរៀនសូត្រ ទទួលយកចំណេះដឹងឲ្យបានច្រើន ដើម្បីទទួលបានបទពិសោធនៅក្នុងជីវិត។ ២.មុនពេលចូលដល់អាយុ ៣០ឆ្នាំ ត្រូវរៀនសូត្រពីអ្នកណាម្នាក់៖ អ្នកត្រូវស្វែងរកក្រុមហ៊ុនតូចមួយ ដើម្បីធ្វើការ ព្រោះក្រុមហ៊ុនធំមិនល្អសម្រាប់អ្នកក្នុងការរៀនសូត្រពីដំណើរការនោះទេ។ នៅក្នុងក្រុមហ៊ុនតូចៗ អ្នកប្រៀបបានដូចជាផ្នែកនៃម៉ាស៊ីនដ៏ធំមួយ
September 6, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាសូវី)៖ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីយូស ប្លាសហ្សាក់ (Mariusz Blaszczak) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា ទីក្រុងវ៉ាសូវីនឹងបញ្ជាទិញប្រព័ន្ធកាំភ្លើងធំ AHS Krab ចំនួន៤៨គ្រឿងបន្ថែមទៀត ព្រមទាំងបរិក្ខារអមដំណើរ៣៦គ្រឿង ពីក្រុមហ៊ុនផលិតសព្វាវុធក្នុងស្រុក ហ៊ូតា ស្តាឡូវ៉ា វ៉ូឡា (Huta Stalowa Wola) ក្នុងតម្លៃ៣.៨ពាន់លានស្លុតទីស (៧៩៧លានដុល្លារអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២។ លោក ប្លាសហ្សាក់ បាននិយាយដូច្នេះថា «នេះគឺជាកិច្ចសន្យាទី២
September 6, 2022 - សិល្បៈ
(ភ្នំពេញ)៖ តារាចម្រៀង Hiphop ឯករាជ្យ គឺលោក ច័ន្ទ អ៊ីតាន ជាទូទៅតែតែងបង្ហាញចម្រៀងភ្ជាប់ជាមួយ Music video ក្រោយពីទទួលបានការគាំទ្រនូវបទចម្រៀងនាពេលកន្លងមក។ នៅដើមខែកញ្ញានេះ លោក ច័ន្ទ អ៊ីតាន ក៏បានសហការជាមួយនឹងតារាចម្រៀង ណាណាក់ នៅក្នុងបទ «ចិត្តសេសសល់» ដែលជាប្រភេទបទមនោសញ្ចេតនា មានការគាំទ្រខ្លាំងពីទស្សនិកជន។ ជាមួយនឹងការគាំទ្រក៏មានការបញ្ចេញមតិពីមហាជនមួយចំនួនថាបទចម្រៀងចំណងជើង «ចិត្តសេសសល់» បានចម្លងបទចម្រៀងវៀតណាម ចំណងជើង CHÚNG TA CỦA HIỆN TẠI របស់លោក SƠN TÙNG M-TP។
September 6, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកឧញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត្រា បានប្រកាសបរិច្ចាគផ្ទះចំនួន២០ខ្នង ជូនរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការប្រកាសចូលរួមជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ ពីសំណាក់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយឃើញឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចង់ឲ្យក្រុមហ៊ុនសាងសង់ផ្ទះ ទៅផ្សាយគំរូផ្ទះនៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប ទីដែលពលរដ្ឋបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ចេញពីតំបន់រណីយដ្ឋានអង្គរ ហើយទទួលបានដីឡូតិ៍ ដែលផ្តល់ពីរាជរដ្ឋាភិបាលនៅតំបន់នោះ។ អ្នកឧកញ៉ា ឡេង
September 6, 2022 - ព័ត៌មានអន្តរជាតិ
ចិន៖ កាលពីថ្ងៃទី ៥ ខែកញ្ញា សារព័ត៌មាន Straits Times បានរាយការណ៍ថា ទីភ្នាក់ងារគ្រប់គ្រងឱសថចិន (NMPA) បានអនុម័តលើការប្រើប្រាស់ជាបន្ទាន់នៃការប្រើវ៉ាក់សាំង Ad5-nCoV ដែលជាវ៉ាក់សាំងប្រភេទស្រូបចូល មកពីក្រុមហ៊ុន Cancino Biologics ដើម្បីបង្កើនវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាបង្កើនភាពស៊ាំ។ ជាលទ្ធផល ប្រទេសចិនបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលប្រើវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ប្រភេទស្រូបចូល ហើយបានជំរុញតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Cancino Biologics នៅលើផ្សារហ៊ុនហុងកុងកើនឡើងចំនួន ១៤.៥% តាំងពីព្រឹកព្រលឹម។ យោងតាមរបាយការណ៍បានបញ្ជាក់ថា៖ វ៉ាក់សាំងដែលស្រូបចូល គឺជាការអភិវឌ្ឍន៍ថ្មីនៃវ៉ាក់សាំងប្រភេទចាក់តែមួយពី Cancino Biologics ដែលបានចាប់ផ្តើមការធ្វើតេស្តមនុស្សនៅខែមីនា
September 6, 2022









