- Khmerpress
- ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនគ្រោងនឹងចំណាយប្រាក់ប្រមាណ ១២លានដុល្លារ សម្រាប់ការរៀបចំពិធីបុណ្យសពថ្នាក់ជាតិ ដែលបានគ្រោងទុកសម្រាប់ អតីតនាយករដ្ឋមន្ត្រី លោក អាបេ ស៉ីនហ្សូ (Shinzo Abe) ហើយនេះជាការប៉ាន់ប្រមាណថ្មីរបស់រដ្ឋាភិបាលទីក្រុងតូក្យូ ដោយរួមបញ្ចូលថ្លៃការពារសន្តិសុខ និងថ្លៃទទួលភ្ញៀវ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២។ ភ្ញៀវកិត្តិយសប្រហែល ៦,០០០នាក់ រួមទាំងឥស្សរជនបរទេស ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីបុណ្យសពថ្នាក់របស់លោក អាបេ ដែលនឹងប្រារព្ធឡើងនៅថ្ងៃ ទី២៧ ខែកញ្ញា នៅសាលនីបពុន ប៊ូដូកាន (Nippon Budokan) ទីក្រុងតូក្យូ។ គួរបញ្ជាក់ថា
September 6, 2022 - ព័ត៌មានជាតិ
(កំពត)៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានសន្យាថា នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត១,០០០ដុល្លារ ដល់ប្រជាពលរដ្ឋ ដែលសហការវែមុខចាប់ចោរលួច ចោរឆក់ ក្នុងមូលដ្ឋានខេត្តកំពត។ ក្នុងពិធីសំណេះសំណាល ជាមួយអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងរថយន្តតាក់ស៊ី បេះដូងក្រុងកំពត លើកទី២ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡាដ្ឋានខេត្តកំពត លោកអភិបាលខេត្ត បានបញ្ជាក់ថា អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងរថយន្តតាក់ស៊ី សហការចាប់ចោរលួចចោរឆក់បានម្នាក់ នឹងត្រូវទទួលបានរង្វាន់លើកទឹកចិត្តមួយពាន់ដុល្លារ។ លោកអភិបាលក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
September 6, 2022 - ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង៖ ព្យុះទីហ្វុង Hinnamnor កំពុងតែគំរាមគំហែងតំបន់មួយចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូងយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៦ ខែកញ្ញានេះ។ គិតត្រឹមពេលនេះឥទ្ធិពលនៃព្យុះ Hinnamnor បានបង្កឲ្យមានខ្យល់បោកបក់ក្នុងល្បឿនរហូតដល់ ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោងនិងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈនៅតំបន់ខ្លះបរិមាណដ៏ច្រើននៃទឹកភ្លៀងបានបង្កទៅជាទឹកជំនន់ជន់លេចទីក្រុងនិងបំផ្លាញផ្លូវសាធារណៈអស់ជាច្រើនកន្លែងទៀតផង។ បើតាមក្រសួងមហាផ្ទៃនិងសុវត្ថិភាពកូរ៉េខាងត្បូងបានបញ្ជាក់ថា មានបុរសអាយុ ២៥ឆ្នាំម្នាក់បានបាត់ខ្លួន ព្រោះតែជំនន់ទឹកភ្លៀងបានហូរកួចយកទៅបាត់ ពលរដ្ឋជាង ៣,៤០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ ខណៈអាជ្ញាធរកូរ៉េខាងត្បូងក៏កំពុងតែណែនាំឲ្យពលរដ្ឋប្រមាណជា ១៤,០០០នាក់ត្រូវផ្សេងទៀតត្រូវប្រញាប់ធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ មុនពេលព្យុះបោកបក់ទៅដល់។ សាលារៀនជាង ៦០០កន្លែងត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ជើងហោះហើរជាង ២៥០ សេវាសាឡាងចំនួន ៧០គ្រឿងត្រូវបានពន្យាពេល ទូកនេសាទជាង ៦៦,០០០គ្រឿងត្រូវអាក់ខានធ្វើសកម្មភាពនេសាទ ខណៈផ្ទះជាង
September 6, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កីឡដ្ឋានខេត្តកំពង់ស្ពឺ។ ក្នុងនោះក៏មានការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្ត លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកឧត្តម យឹម សុខុម
September 6, 2022 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ បណ្តាញសង្គម Instagram ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Meta Platforms កំពុងទទួលរងការផាកពិន័យប្រមាណ ៤០២លានដុល្លារអាមេរិក បន្ទាប់ពីនិយតករអៀឡង់ បើកការស៊ើបអង្កេតលើការគ្រប់គ្រងទិន្ន័យរបស់កុមារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ និយតករអៀឡង់បានបើកការស៊ើបអង្កេតលើបុត្រសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះចាប់តាំងពីឆ្នាំ២០២០ មកម្លេះ ដោយផ្តោតសំខាន់លើអ្នកប្រើប្រាស់កុមារដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ឆ្នាំ។ ខណៈការស៊ើបអង្កេតដ៏តឹងរឹងនេះបានកើតឡើងជាថ្មីម្តងទៀតបន្ទាប់ពីរកឃើញភាពមិនប្រក្រតីមួយចំនួនដែលបណ្តាញសង្គម Instagram អនុញ្ញាតឱ្យកុមារអាចដំណើរការគណនីអាជីវកម្ម «Business Account» របស់ពួកគេ ក៏ដូចជាបទសមគំនិតដែលអនុញ្ញាតឱ្យក្មេងអាយុក្រោម ១៨ឆ្នាំអាចដាក់លេខទូរស័ព្ទ និងប្រើប្រាស់អុីម៉ែល ក្នុងគណនីអាជីវកម្ម។ តាមការឱ្យដឹងពីអ្នកនាំពាក្យ គណៈកម្មការការពារទិន្នន័យ (DPC)
September 6, 2022 - ព័ត៌មានអន្តរជាតិ
ថ្លៃឈ្នួលតាក់ស៊ីនៅទីក្រុងបាងកក អាចនឹងកើនឡើងនៅចុងឆ្នាំនេះ ដោយសារក្រសួងដឹកជញ្ជូនកំពុងពិចារណាសំណើដែលដាក់ដោយក្រុមអ្នកបើកតាក់ស៊ី និងប្រតិបត្តិករសេវាកម្មចំនួនបួនក្រុម។ លោក Sorapong Paitoonphong អនុលេខាអចិន្ត្រៃយ៍នៃក្រសួងដឹកជញ្ជូន បាននិយាយថា ការឡើងថ្លៃដែលបានស្នើឡើងនេះ នឹងត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងផលប៉ះពាល់ដែលអាចកើតមានលើអ្នកបើកបរតាក់ស៊ី ម្ចាស់អាជីវកម្ម និងអ្នកដំណើរដែលត្រូវយកមកពិចារណាជាចម្បង។ តាមការស្នើសុំ ក្រុមតាក់ស៊ីចង់ឱ្យតម្លៃសំបុត្រចាប់ផ្តើមសម្រាប់គីឡូម៉ែត្រដំបូងត្រូវដំឡើងដល់ ៤៥ បាត (ប្រមាណ ១.២៣ដុល្លារ) ពី ៣៥បាត (ប្រមាណ ០.៩៦ដុល្លារ )ក្នុងពេលបច្ចុប្បន្ន និង ១០បាត (ប្រមាណ ០.២៧ដុល្លារ) សម្រាប់គីឡូម៉ែត្របន្តបន្ទាប់គ្នាពី ៥.៥០ បាត (ប្រមាណ ០.១៥
September 6, 2022 - សង្គម
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីមួយដែលបងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ ចន្ថា យឹម បានបង្ហោះរឿងរ៉ាវមួយដោយមានមនុស្សមួយក្រុម ថាជាការបញ្ជារបស់លោកចៅសង្កាត់ ច្រាំងចំរេះទី២ បានមកបិទគំរបលូ នៅមុខផ្ទះរបស់គាត់ ដែលជាលើកទីមួយហើយដែលមានករណីបែបនេះ។ យោងតាមវីដេអូដែលបានបង្ហោះរឿងរ៉ាវនេះបានកើតឡើងនៅ ក្រោយផ្សារគីឡូម៉ែត្រលេខ៧ ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ភ្នំពេញ ដោយបងស្រីម្ចាស់គណនីខាងលើបាននិយាយរៀបរាប់ថា ផ្លូវប្រព័ន្ធបង្ហូរលូខាងលើនេះ មានលក្ខណៈស្រុតជាយូរណាស់មកហើយ ក៏ប៉ុន្តែក៏មានការហាមស្ត្រីជាម្ចាស់ផ្ទះខាងលើមិនឱ្យចាក់ទឹកពីលើឡើយ រហូតឈានដល់ចាត់មនុស្សឱ្យមកចាក់ស៊ីម៉ង់ត៍បិទគំរបលូនេះតែម្តង។ ក្រោយពីវីដេអូត្រូវបានចែកចាយ មានមហាជនជាច្រើនសម្តែងការងឿងឆ្ងល់ និងហួសចិត្តជាខ្លាំងចំពោះសកម្មភាពបែបនេះ និងសំណូមពរឱ្យអជ្ញាធរពាក់ព័ន្ធនិងមន្ត្រីមូលដ្ឋានចុះមកពិនិត្យផងដែរ៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
September 6, 2022 - ព័ត៌មានអន្តរជាតិ
វៀតណាម៖ វៀតណាមគ្រោងនឹងរៀបចំឲ្យមានថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរហូតដល់ ៩ថ្ងៃសម្រាប់នៅក្នុងឆ្នាំ ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Vietnam News កាលពីចុងសប្តាហ៍កន្លងទៅនេះ។ គិតត្រឹមពេលនេះក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចដែលជាអ្នកផ្តួចផ្តើមលើកសំណើសុំរៀបចំថ្ងៃឈប់សម្រាកក្នុងរយៈពេលដ៏វែងនេះបានបញ្ជូនគម្រោងសំណើទៅកាន់រដ្ឋមន្ត្រីនិងនាយកដ្ឋានពាក់ព័ន្ធដើម្បីពិនិត្យនិងផ្តល់យោបល់រួចអស់ហើយ ខណៈសំណើនឹងត្រូវបញ្ជូនបន្តទៅកាន់នាយករដ្ឋមន្ត្រីដើម្បីធ្វើការអនុម័តជាផ្លូវការ។ តាមគម្រោងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាមខាងមុខនេះនឹងមានជម្រើសចំនួន ២ ដោយជម្រើសទី ១គឺថ្ងៃឈប់សម្រាកសរុបនឹងមានរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទីសុក្រ ទី២០ ខែមករា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ដោយក្នុងនោះថ្ងៃឈប់សម្រាកផ្លូវការមានចំនួន ៥ថ្ងៃ និងបូកបន្ថែមចំនួន ២ថ្ងៃទៀត ព្រោះថ្ងៃបុណ្យចំលើថ្ងៃចុងសប្តាហ៍ (ថ្ងៃសោរ៍ ទី២១ និងថ្ងៃអាទិត្យ ទី២២) ដែលជាថ្ងៃត្រូវឈប់សម្រាកស្រាប់ទៅហើយ។ សម្រាប់ជម្រើសទី
September 6, 2022 - ព័ត៌មានអន្តរជាតិ
វៀតណាម៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express កាលពីថ្ងៃអាទិត្យ ទី៤ ខែកញ្ញានេះបានឲ្យដឹងថា មានស្ថានីយ៍លក់ប្រេងឥន្ទនៈមួយចំនួននៅក្នុងទីក្រុងហាណូយ និងនៅក្នុងខេត្តភាគខាងជើងនៃប្រទេសវៀតណាមដូចជាខេត្ត Thai Nguyen និងខេត្ត Vinh Phuc បានអស់ប្រេងឥន្ទនៈនិងហ្គាសម្រាប់លក់ឲ្យអតិថិជន។ ហេតុការណ៍នេះបានកើតឡើងនៅ ២ថ្ងៃប៉ុណ្ណោះ មុនពេលដែលអាជ្ញាធរវៀតណាមនឹងធ្វើការកំណត់តម្លៃប្រេងឥន្ទនៈជាថ្មីម្តងទៀតសម្រាប់ឲ្យដាក់លក់នៅលើទីផ្សារទូទាំងប្រទេសវៀតណាម។ ប្រភពខាងលើបានបន្តថា នៅក្នុងស្ថានីយ៍ប្រេងឥន្ទនៈមួយចំនួនបានអស់ប្រេងសាំងសម្រាប់លក់ក្នុងបរិមាណច្រើន តែនៅសល់ខ្លះអាចលក់ក្នុងបរិមាណតិចតួចបាន ខណៈស្ថានីយ៍ប្រេងឥន្ទនៈមួយចំនួននៅក្នុងទីក្រុងហាណូយវិញបានអស់សាំងរលីងពីស្តុកតែម្តង តែនៅសល់ប្រេងម៉ាស៊ូតខ្លះសម្រាប់លក់។ បើតាមលោក Chu Quoc Khanh អនុប្រធាននាយកដ្ឋានឃ្លាំមើលទីផ្សារលក់ផលិតផលប្រេងឥន្ទនៈបានឲ្យដឹងថា គាត់បានទទួលរបាយការណ៍អំពីបញ្ហាខ្វះខាតប្រេងឥន្ទនៈសម្រាប់លក់នេះទាំងពីថ្ងៃសៅរ៍ ទី៣ ខែកញ្ញាមកម្លេះ ហើយស្ថានីយ៍មួយចំនួនតូចនៅភាគខាងត្បូងប្រទេសកំពុងប្រឈមនឹងបញ្ហាដូចគ្នានេះផងដែរ។ លោកអនុប្រធាននាយដ្ឋានរូបនេះបានបន្តទៀតថា បញ្ហាដដែលនេះគឺមិនមែនកើតឡើងចំពោះស្ថានីយ៍លក់រាយនោះទេ តែជាក់ស្តែងសូម្បីតែក្រុមហ៊ុន
September 6, 2022 - សិល្បៈ
(សៀមរាប)៖ ព្រះនាងតូច នរោត្តម ជេណា ថ្មីៗនេះបានបង្ហាញនូវរូបថតជាច្រើនសន្លឹក ដែលព្រះនាងបានគ្រងឈុតយ៉ាងស្រស់ស្អាតថតនៅមុខប្រាសាទអង្គរវត្ត។ ព្រះនាងតូច នរោត្តម ជេណា បានសរសេររៀបរាប់ថា៖ «ពិសេសណាស់! ខ្ញុំបានមកថតនៅប្រាសាទអង្គរវត្ត អច្ឆរិយវត្ថុដ៏មហិមានៃកម្ពុជាដោយ ផ្ទាល់ជាមួយម៉ូតសម្លៀកបំពាក់ច្នៃថ្មី ដ៏ស្រស់សោភារំលេចដោយផ្ការំដួល ផ្កាតំណាងជាតិខ្មែរ។ រំដួលអង្គរសែនល្អសោភា ទ្រង់សាយក្លិនភ្ងាពាសពេញបូរី ក្រអូបពិដោរដោយរូបប្រពៃ ចរិយាថ្លាថ្លៃនៃស្រីកម្ពុជា»។ ព្រះនាងតូច ជេនណា គឺជាបុត្រីទី ២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា និងជាចៅលួតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ក្នុងព្រះជន្ម ១០វស្សា
September 6, 2022









