- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) សម្ពាធទាប និងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C – នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ
September 6, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២នេះ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានបរិច្ចាគថវិកា៥ម៉ឺនដុល្លារ ជួយដល់ប្រទេសប៉ាគីស្ថាន ដែលរងគ្រោះដោយទឹកជំនន់។ សេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា «ដើម្បីជាការបង្ហាញស្មារតីសាមគ្គីភាពជាអន្តរជាតិចំពោះប្រទេសប៉ាគីស្ថានជាមិត្ត រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ឆាគវិភាគទានជាទឹកប្រាក់ចំនួន ៥០,០០០ (ហាសិបពាន់) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងបំផ្លិញបំផ្លាញនៅក្នុងប្រទេសនេះ»។ កាលពីឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០,០០០ (ហាសិបពាន់) ដុល្លារអាមេរិក ដល់ប៉ាគីស្ថាន ដែលពេលនោះបានជួបប្រទះស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរដូចគ្នានេះដែរ។ នេះបើតាម
September 6, 2022 - ព័ត៌មានអន្តរជាតិ
តុលាការស្រុកក្នុងខេត្តសៃតាម៉ា ភាគខាងជើងនៃទីក្រុងតូក្យូ បានច្រានចោលនូវសំណើរបស់ក្រុមពលរដ្ឋ សម្រាប់ការបង្គាប់ឱ្យមានការហាមឃាត់ការប្រើប្រាស់ថវិកាជាតិ សម្រាប់ពិធីបុណ្យសពថ្នាក់រដ្ឋជូនអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ។ គួរឱ្យដឹងដែរថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងរៀបចំពិធីបុណ្យសពរដ្ឋរបស់លោក អាបេ នៅទីក្រុងតូក្យូនៅថ្ងៃទី២៧ ខែកញ្ញានេះ។ ក្រុមពលរដ្ឋអះអាងក្នុងបណ្តឹងនេះថា គ្មានហេតុផលផ្លូវច្បាប់ត្រូវធ្វើពិធីបុណ្យសពនេះទេ ហើយការប្រារព្ធនឹងបំពានលើសេរីភាពនៃការគិត និងសម្បជញ្ញៈ ដែលបានធានាដោយរដ្ឋធម្មនុញ្ញ។ ក្រុមនេះកំពុងស្វែងរកការលុបចោលសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់រដ្ឋ និងការបញ្ឈប់ការចំណាយថវិកាសម្រាប់ពិធីនេះ។ នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃច័ន្ទ ប្រធានចៅក្រមបាននិយាយថា សំណើរបស់ក្រុមនេះខ្វះតម្រូវការបន្ទាន់ ហើយមិនមានហេតុផលគ្រប់គ្រាន់។ តុលាការក្រុងតូក្យូ និងតុលាការជាន់ខ្ពស់ក្រុងតូក្យូ បានច្រានចោលញត្តិស្រដៀងគ្នានេះផងដែរ ដែលដាក់ដោយក្រុមពលរដ្ឋផ្សេងទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
September 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អ្នកបើកបរល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុ អាចទៅរៀនដើម្បីបំពេញពិន្ទុឡើងវិញ ខណៈដែលក្រសួងបានចាប់ផ្តើមអនុវត្តសាកល្បងកម្មវិធីកាត់ពិន្ទុពីលើបណ្ណបើកបររបស់អ្នកបើកបរល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅលើបណ្ណបើកបរត្រូវបានកំណត់ពិន្ទុសរុបចំនួន១២ ហើយពិន្ទុនឹងកាត់ពី ១ពិន្ទុ ទៅដល់ ៦ពិន្ទុ ទៅតាមប្រភេទបទល្មើសដែលអ្នកបើកបរបានប្រព្រឹត្តជាក់ស្តែង។ លោកបន្តថា
September 5, 2022 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរខេត្តកំពត គ្រោងស្ថាបនាឆ្នេរ និងសួនកម្សាន្តជាច្រើនកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ខណៈដែលខេត្តមួយនេះ មិនទាន់មានឆ្នេរ សម្រាប់បម្រើដល់ការកម្សាន្ត របស់ភ្ញៀវទេសចរនៅឡើយ។ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានឱ្យដឹងថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ស្ថិតក្នុងទិសនិរតីនៃប្រទេសកម្ពុជា ដែលមានសក្តានុពលនិងធនធានដ៏សម្បូរបែប ប៉ុន្តែខេត្តជាប់មាត់សមុទ្រមួយនេះ នៅមិនទាន់មានឆ្នេរសម្រាប់ឱ្យភ្ញៀវទេសចរកម្សាន្តនៅឡើយនោះទេ ដូច្នេះហើយរដ្ឋបាលខេត្ត បានរៀបចំផែនការស្ថាបនាជាឆ្នេរកម្សាន្តព្រែកកំពតមួយ ដែលមានប្រវែង ២គីឡូម៉ែត្រឋិតនៅតំបន់កោះស្មៅ។ ដោយឡែកការស្ថាបនាសួនកម្សាន្តដ៏ប្រណិតមួយទៀត គឺនៅជាប់ព្រែកកំពតដែលឋិតនៅចន្លោះ ស្ពាន ឥន្ទធនូ
September 5, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែសីហា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន១២៣គម្រោង ក្រោមទុនវិនិយោគប្រមាណជិត ៣,៣០០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងវិនិយោគទាំង១២៣គម្រោងនេះ ភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបក កង់យានយន្ត, រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក, គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឧកញ៉ា
September 5, 2022 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី។ សហគ្រាស ណារ៉េតលីមីធីត អភិវឌ្ឍន៍ អគ្គិសនី ពោធិ៍សាត់ មានកិត្តិយស សូមជូនដំណឹងដល់សាធារណជន ដែលបានប្រើប្រាស់ថាមពលអគ្គិសនី នៅផ្នែកខ្លះនៃស្រុកកណ្ដៀង ស្រុកបាកាន និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មេត្តាជ្រាបថា៖ សហគ្រាស យើងខ្ញុំនឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន នៅថ្ងៃទីអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ ចាប់ពីវេលាម៉ោង ០៨៖០០នាទីព្រឹក
September 5, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ប្រទេសចិន (CENC) បានឱ្យដឹងថា គ្រោះរញ្ជួយដីចំនួន ២ ជាមួយនឹងកម្រិត ៤.២ និង ២.៩ រ៉ិចទ័រ បានវាយប្រហារតំបន់ Shimian ក្នុងទីក្រុង Ya’an កាលពីថ្ងៃច័ន្ទ បន្ទាប់ពីការរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារនៅក្នុងតំបន់ Luding។ ក្រោយមកទៀត តំបន់ Luding ក៏រងការវាយប្រហារដោយការរញ្ជួយដីចំនួន ២ បន្ថែមទៀត នៅកម្រិត ៣.១ និង ២.៩រ៉ិចទ័រ។ យោងតាម CENC បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៨
September 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឱ្យនាំចូលនិងចែកចាយឡើងវិញនូវផលិតផលម្សៅលាបទារក និងកុមារ ដែលត្រូវបានផ្អាកបណ្ដោះអាសន្ន។ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ក.ប.ប បានជូនដំណឹងនិងដាក់ចេញនូវវិធានការផ្អាកជាបណ្ដោះអាសន្ន ការនាំចូលនិងចែកចាយផលិតផលម្សៅលាបទារក និងកុមារ ចំនួន ១២លេខកូដ នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ក្រោយមានការសង្ស័យថាមានវត្តមានសារធាតុអាសបេស្ដុស ដែលអាចមាននៅក្នុងម្សៅតាល់ស៍ (Talcum Powder) គឺជាសារធាតុគ្រោះថ្នាក់ និងការព្រួយបារម្ភសកល ដែលចាំបាច់តម្រូវឱ្យមានភស្ដុតាងវិទ្យាសាស្ត្របញ្ជាក់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ បន្ទាប់ពីបានបន្តការពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់លើគំរូផលិតផល ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយដៃគូអភិវឌ្ឍន៍នៃប្រទេសអូស្ត្រាលី
September 5, 2022 - ព័ត៌មានអន្តរជាតិអាល្លឺម៉ង់សន្យាផ្តល់ជំនួយបន្ថែម ២០០លានដុល្លារ សម្រាប់ជនដែលខ្ចាត់ព្រាត់ពីលំនៅឋាន ក្នុងប្រទេសអ៊ុយក្រែន
(បែរឡាំង)៖ រដ្ឋមន្រ្តីអភិវឌ្ឍន៍អាល្លឺម៉ង់ លោកស្រី ស្វ៊ែនយ៉ា ស៊ូលហ្សឺ (Svenja Schulze) បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក ហ្វាំងកឺ មេឌៀ (Funke Media) នាថ្ងៃអាទិត្យនេះថា អាល្លឺម៉ង់នឹងផ្តល់ជំនួយបន្ថែមទៀតទំហំ ២០០លានអឺរ៉ូ (១៩៩.០៦ដុល្លាអាមេរិក) ដល់អ៊ុយក្រែន ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីជំនួយផ្សេងៗ សម្រាប់ប្រជាជនអ៊ុយក្រែន ដែលត្រូវបានបង្ខំឱ្យព្រាត់ប្រាស់ពីលំនៅឋាន នៅក្នុងប្រទេសពួកគេផ្ទាល់ ដោយសារតែការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២។ លោកស្រី ស៊ូលហ្សឺ បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំនឹងជួបពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីអ៊ុយក្រែន
September 5, 2022









