Khmerpress
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ អាជ្ញាធរក្រុងបាងកកបានចេញសេចក្តីព្រមានអំពីបញ្ហាទឹកជំនន់ចំពោះសហគមន៍មួយចំនួននៅតាមដងទន្លេចៅប្រាយ៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand។ បើតាមរដ្ឋបាលក្រុងបាងកកបានបញ្ជាក់ថា ទឹកភ្លៀងបានផ្តើមធ្លាក់យ៉ាងច្រើនតាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននិងអាចបន្តធ្លាក់ច្រើនរហូតដល់ថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍នេះ ខណៈឥទ្ធិពលនៃទឹកភ្លៀងនឹងបង្ករឲ្យមានទឹកហូរកាត់ទំនប់ទន្លេចៅប្រាយ៉ាកើនឡើងក្នុងបរិមាណចន្លោះពី ១,៨០០ ទៅ ២,០០០ ម៉ែត្រគុបក្នុងមួយវីនាទីផងដែរ។ បើតាមមជ្ឈមណ្ឌលសម្រាប់ការព្យាករណ៍កម្ពស់ទឹកបានបញ្ជាក់ថា ទឹកទន្លេចៅប្រាយ៉ាអាចនឹងកើនឡើងក្នុងចន្លោះកម្ពស់ពី ០,៤-០,៥ ម៉ែត្រនិងអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះសហគមន៍នៅជាប់ទំនប់ ខណៈស្ថានភាពគ្រោះថ្នាក់នេះអាចបន្តអូសបន្លាយរហូតដល់ថ្ងៃទី ១០ ខែកញ្ញានេះ។​ បើតាមរដ្ឋបាលក្រុងបាកកកបានបញ្ជាក់ថា គិតត្រឹមពេលនេះទឹកជំនន់នៅមិនទាន់គំរាមគំហែងអាយុជីវិតពលរដ្ឋណាម្នាក់នៅឡើយទេ តែទោះជាយ៉ាងណាក្តី​អាជ្ញាធរក្រុងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយបានកើតឡើង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    September 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កីឡាករ កីឡាការិនីការ៉ាតេកម្ពុជា ដណ្តើមបានមេដាយសរុប៧ គ្រឿងពីការប្រកួតកីឡាការ៉ាតេជើងឯក (Thailand Open Karate-DO Championship 2022) ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ ដែលនេះគឺជាក្តីសង្ឃឹមកាន់តែខ្ពស់ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ លោក ដែក ភារៈ អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានគូសបញ្ជាក់ថា មេដាយចំនួន ៧គ្រឿង ដែលកីឡាការ៉ាតេកម្ពុជាដណ្តើមបាន ក្នុងព្រឹត្តិការណ៍អន្តរជាតិនៅប្រទេសថៃនេះ

    September 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ។ កម្មវិធីដកពិន្ទុបណ្ណបើកបរនិងការបង់ប្រាក់ពិន័យអន្តរការណ៍ទូទាំងប្រទេស ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចាប់ផ្តើមអនុវត្តសាកល្បងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជ្រាបឱ្យកាន់តែច្បាស់ គ្រប់បណ្ណបើបរត្រូវមានពិន្ទុសរុបចំនួន ១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវបានកាត់បន្ថយនៅពេលអ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកដូចដែលបានចែងនៅក្នុងប្រកាសទី៤ ខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    September 5, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ កញ្ញា ចំរើន សុភ័ក្ត្រ តារាចម្រៀងដ៏ល្បីនៅផលិតកម្មហង្សមាស និងជាម្ចាស់ពានរង្វាន់ The Mask Singer Cambodia ថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយក្រៅពីការច្រៀង កញ្ញាក៏ចាប់ផ្តើមបង្ហាញសមត្ថភាពសម្តែងនៅក្នុងខ្សែរឿងខ្លីរបស់ស្ថានីយ៍ទូរស្សន៍ ហង្សមាស ដែលមានចំណងជើង «ជំទាវបាយកក»។ លោក Eco Vaksong ដែលជាអ្នកដឹកនាំសម្តែង បានធ្វើការកោតសរសើរដោយបានសរសេររៀបរាប់ថា៖ «រឿងទី១ ជាការសម្តែងរបស់កញ្ញា ចំរើន សុភ័ក្រ្ត សូមសរសើរ លើកទី១របស់ប្អូនក្នុងខ្សែរឿងខ្លីរបស់ស្ថានីយ៍ទូរស្សន៍ ហង្សមាស ពិតជាមិនគួរឱ្យជឿធ្លាប់តែឃើញគាត់កាន់ក្បាលមេក្រូស្រែកច្រៀង ឥលូវនេះបានឃើញការសម្តែងដ៏ប៉ិនប្រសប់ ក្រមិចក្រមើម គួរអោយចង់ទស្សនា ទោះបីឈរថតកណ្តាលថ្ងៃត្រង់ក៏មិនដែលរអ៊ូ ពិតជាតស៊ូមែន ផ្ញើស្នាដៃរឿងទី១របស់កញ្ញា

    September 5, 2022
  • ព័ត៌មានអន្តរជាតិ

    កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី៥ ខែកញ្ញានេះបានចេញសេចក្តីណែនាំអំពីបញ្ហាអាកាសធាតុនិងបានបង្កើនកម្រិតប្រកាសអាសន្នទៀតផងចំពោះព្យុះទីហ្វុង Hinnamnor​ ដែលអាចបង្កការគំរាមគំហែងខ្លាំងនៅតាមតំបន់មួយចំនួននាពេលដ៏ខ្លីខាងមុខនេះ។ ព្យុះទីហ្វុង Hinnamnor បានធ្វើដំណើរចេញពីតំបន់ភាគខាងជើងប្រទេសក្នុងល្បឿន ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះនេះនឹងបន្តដំណើរឆ្ពោះទៅកាន់តំបន់ភាគត្បូងដែលមានចម្ងាយប្រមាណជា ៩០គឺឡូម៉ែត្រពីកំពង់ផែក្រុង Busan នៅព្រឹកស្អែកនេះ។ តាមការព្យាករណ៍ព្យុះទីហ្វុង Hinnamnor នឹងបង្កឲ្យមានខ្យល់បោកបក់យ៉ាងខ្លាំង និងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងច្រើនផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយកូរ៉េខាងត្បូងបានបញ្ជាក់ថា ព្យុះទីហ្វុង Hinnamnor អាចបង្កការគំរាមគំហែងក្នុងទីក្រុងនិងតំបន់ជាច្រើនដូចជា Gwangju, Busan, Daegu, Ulsan និងនៅតំបន់កោះ Jeju ហើយអាជ្ញាធរបានសម្រេចទាញសញ្ញាអាសន្នក្នុងកម្រិងដ៏ខ្ពស់មួយដែលមិនធ្លាប់មាននោះទេក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ នៅចំពោះមុនបញ្ហាអាកាសធាតុនេះក្រុមហ៊ុនសាងសង់កប៉ាល់ចំនួន ៣ រួមមានក្រុមហ៊ុន Korea

    September 5, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ តារាចម្រៀងលោក លីម តិចម៉េង ដែលជាម្ចាស់ពាន Cambodia Idol រដូវកាលទី៤ កំពុងតែមានប្រជាប្រិយភាពខ្លាំង និងទទួលបានការស្រលាញ់ពេញចិត្តពីសំណាក់ប្រជាជនខ្មែរស្ទើរតែទូទាំងប្រទេស។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ លីម តិចម៉េង បានបង្ហាញខ្លួនច្រៀងក្នុងកម្មវិធីជាសាធារណៈជាលើកដំបូង បន្ទាប់ពីទទួលបានពាន Cambodian Idol រដូវកាលទី៤។ ដោយគេសង្កេតឃើញថាមានអ្នកគាំទ្រយ៉ាងច្រើនកុះករ បានចូលរួមទស្សនាផ្តល់កម្លាំងចិត្តដល់ តារាចម្រៀងទើបនឹងរះថ្មីនេះច្រៀងនៅផ្សារទំនើប Aeon Mall Sen Sok City។ ជាមួយគ្នានេះ លីម តិចម៉េង បានបង្ហោះវីដេអូនិងអរគុណអ្នកគាំទ្រយ៉ាងដូច្នេះថា «កម្មវិធីដំបូង អរគុណបងប្អូនទាំងអស់គ្នា»៕

    September 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើសារសម្តែងការអបអរសាទរជូនចំពោះកីឡាការិនីកម្ពុជា កាំង មុយនីន ទទួលបានជ័យលាភី មេដាយ២គ្រឿង ក្នុងការប្រកួតកីឡាក្រោមទឹកប្រទេសថៃ។ កីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភី មេដាយ២គ្រឿង ក្នុងនោះមាន មេដាយមាស១គ្រឿង លើប្រភេទវិញ្ញាសា Women 400m Bifins និង មេដាយសំរឹទ្ធ ១គ្រឿង លើប្រភេទ វិញ្ញាសា Women 50m Bifins ក្នុងការប្រកួត

    September 5, 2022
  • ព័ត៌មានអន្តរជាតិ

    (បែរឡាំង)៖ រដ្ឋមន្រ្តីអភិវឌ្ឍន៍អាល្លឺម៉ង់ លោកស្រី ស្វ៊ែនយ៉ា ស៊ូលហ្សឺ (Svenja Schulze) បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក ហ្វាំងកឺ មេឌៀ (Funke Media) នាថ្ងៃអាទិត្យនេះថា អាល្លឺម៉ង់នឹងផ្តល់ជំនួយបន្ថែមទៀតទំហំ ២០០លានអឺរ៉ូ (១៩៩.០៦ដុល្លាអាមេរិក) ដល់អ៊ុយក្រែន ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីជំនួយផ្សេងៗ សម្រាប់ប្រជាជនអ៊ុយក្រែន ដែលត្រូវបានបង្ខំឱ្យព្រាត់ប្រាស់ពីលំនៅឋាន នៅក្នុងប្រទេសពួកគេផ្ទាល់ ដោយសារតែការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២។ លោកស្រី ស៊ូលហ្សឺ បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំនឹងជួបពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីអ៊ុយក្រែន

    September 4, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ ឧកញ៉ា ព្រាប សុវត្ថិ តារាចម្រៀងដ៏ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចកាត់ផ្ទៃដីចំនួន ៤ទីតាំង ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានទំហំសរុប ២៩ ៨១៤ម៉ែត្រក្រឡា ចេញពីផ្ទៃបឹងតាមោក ( បឹងកប់ស្រូវ ) ធ្វើអនុបយោគ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។ នេះបើយោងតាមអនុក្រឹត្យលេខ ៧៥អនក្រ.បក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ដែលត្រូវបានគេចែកចាយពេញបណ្តាញសង្គម ហ្វេសប៊ុក។ សូមរំលឹកថា ឧកញ៉ា ព្រាប សុវត្ថិ ដែលជាតារាចម្រៀងល្បីប្រចាំប្រទេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ

    September 4, 2022
  • ព័ត៌មានអន្តរជាតិ

    (កូឡុំបូ)៖ អតីតប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បាន និងកំពុងប្រឈមមុខនឹងការអំពាវនាវឱ្យមានការចាប់ខ្លួន រូបលោក នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបានត្រឡប់មកដល់ប្រទេសស្រីលង្កាវិញ ក្រោយរស់នៅនិរទេសខ្លួន ក្រៅប្រទេសអស់រយៈពេលជាង ៧សប្ដាហ៍។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។ លោក រ៉ាចាប៉ាកសា បានធ្វើដំណើរទៅដល់រដ្ឋធានីកូឡុំបូ នៅកាលពីព្រលឹមថ្ងៃសៅរ៍នេះ ហើយបច្ចុប្បន្នលោកកំពុងស្នាក់នៅឯគេហដ្ឋានថ្មីមួយក្នុងរដ្ឋធានីក្រោម ការការពារសន្តិសុខ ដែលផ្ដល់ដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe)។

    September 3, 2022