Khmerpress
  • ព័ត៌មានជាតិ

    នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីដាច់ចរន្តអគ្គិសនីជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល។ បើយោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ អគ្គិសនីកម្ពុជា – EDC បានឲ្យដឹងផងដែរថា៖ «ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅម៉ោង ១៤:០៣ នាទីរសៀល មានករណីឆេះឧបករណ៍គន្លឺះ Capacitor Bank ក្នុងអនុស្ថានីយតង់ស្យុងខ្ពស់កោះពេជ្រ នៅរាជធានីភ្នំពេញ ធ្វើឲ្យប្រព័ន្ធសុវត្ថិភាពបណ្ដាញជាតិផ្ដាច់ចរន្តដើម្បីការពារប្រព័ន្ធផ្គត់ផ្គង់ទាំងមូល ដែលធ្វើឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ»៕

    September 3, 2022
  • ព័ត៌មានអន្តរជាតិ

    (ឌូបៃ)៖ សហរដ្ឋអាមេរិក បានដាក់សម្ពាធបង្ខំជាលើកទី២ នៅក្នុងសប្ដាហ៍នេះឱ្យអ៉ីរ៉ង់ប្រគល់ «កូននាវាគ្មានមនុស្សបើក» ចំនួន២គ្រឿង ដែលត្រូវបានកងទ័ព ជើងទឹកអ៉ីរ៉ង់រឹបអូស កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះបានទទួលស្គាល់ថាកងទ័ពជើងរបស់ខ្លួន ពិតជាបានរឹបអូសកូននាវាគ្មានមនុស្សបើក ២គ្រឿងរបស់សហរដ្ឋអាមេរិក នៅឯតំបន់សមុទ្រក្រហមពិតមែន។ ក៏ប៉ុន្តែ បានចោទប្រកាន់ថាកូននាវាគ្មានមនុស្សបើកទាំង២គ្រឿងនេះបានបំពានបទដ្ឋានសុវត្ថិភាពសមុទ្រ។ ទូរទស្សន៍រដ្ឋ អ៉ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា «នាវាចម្បាំង ចាម៉ារ៉ាន់ (Jamaran) របស់កងទ័ពជើងទឹកអ៉ីរ៉ង់ បានរឹបអូសនាវាពីរគ្រឿងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ចៀស ឧទ្ទវហេតុដោយប្រការណាមួយ បន្ទាប់ពីបានបញ្ជូនសារព្រមានដល់កងទ័ពជើងទឹកអាមេរិក។ នៅក្រោយធានាបានសុវត្ថិភាពផ្លូវសមុទ្រ នាវាទាំង២គ្រឿងត្រូវ

    September 3, 2022
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងមួយដោយអំពាវនាវឲ្យអាជ្ញាធរ ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅ តាមដងស្ទឹងក្រាំងពន្លៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើអាងទឹកអន្លង់ជ្រៃ រហូតទ្វារបើកដោយស្វ័យប្រវត្តិទៀតផង។ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា យោងតាមការព្យាករណ៍លើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម, មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង តែងតែមានការប្រុងប្រយ័ត្នរាល់សភាពការណ៍អាកាសធាតុដែលអាចកើតមាន ភាពរាំងស្ងួត ឬទឹកជំនន់ក្នុងដែនដីនៃខេត្តកំពង់ឆ្នាំង។ មន្ទីរបានបន្តថា កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ច្រើនផ្នែកខាងលើធ្វើឲ្យអាងទឹកអន្លង់ជ្រៃមានសន្ទុះ កើនឡើងដល់កំរិតទ្វារទឹកអូតូម៉ាទិចបានរបើកឡើងដើម្បីដោះទឹកចេញពីអាង។ តាមសា្ថនភាពខាងលើដងស្ទឹង ក្រាំងពន្លនឹងអាចមានទឹកជំនន់ ក្នុងរយៈពេលពីរថ្ងៃខាងមុខ

    September 3, 2022
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ក្រោយបើកកិច្ចពិភាក្សាកាលពីចុងខែសីហា ឆ្នាំ២០២២ រវាងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងនគរបាលអន្តោប្រវេសន៍ថៃ ជាលទ្ធផលចាប់ពីដើមខែកញ្ញានេះ បងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងអាចយករថយន្តផ្ទាល់ខ្លួនធ្វើចរាចរណ៍ចេញចូលទៅផ្សាររ៉ុងក្លឿន បាន ដូចមុន។ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានអង្គភាព Fresh News ថា ក្រោយលោកបានជួបពិភាក្សាជាមួយ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹកកាលពីចុងខែសីហា ក្រៅពីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ យើងទាំង២ភាគី ក៏បានជួយសម្រួលដល់ភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋ និងអាជីវករខ្មែរ អាចធ្វើដំណើរចេញចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានយ៉ាងស្រួល និងអាចយករថយន្តផ្ទាល់ខ្លួនចូលទៅកាន់ផ្សាររ៉ុងក្លឿផងដែរ។ បើតាមនាយនគរបាលប៉ុស្តិ៍រូបនេះ បងប្អូនជាអាជីវករ ដែលចង់យករថយន្តផ្ទាល់ខ្លួនចូលក្នុងទឹកដីថៃ ត្រូវមានប័នព្រំដែន ឬក៏លិខិតឆ្លងដែន និងឯកសារថយន្តដែលពាក់ព័ន្ធជាមួយការធនារ៉ាប់រងផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    September 3, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ គិតត្រឹមម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ មានប្រជាពលរដ្ឋជាង១២៣១នាក់បន្ថែមទៀត (គិតតែថ្ងៃនេះ) បានចាកចេញពីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។ នេះបើតាមរបាយការណ៍របស់សមត្ថកិច្ចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ របាយការណ៍បញ្ជាក់ថា «ត្រឹមម៉ោង១២ថ្ងៃត្រង់នេះ (គិតតែថ្ងៃនេះ) ចំនួនចេញសរុប១២៣១នាក់។ ក្នុងនោះស្រី៥៦៤នាក់ ក្មេង ១០៣នាក់ រថយន្ត ៧១គ្រឿង ទោចក្រយាន្តយន្ត ៨៨គ្រឿង រ៉ឺម៉ក ៤០គ្រឿង គោយន្ត ១៦គ្រឿង ខណៈសភាពការណ៍មានភាពស្ងប់ស្ងាត់»។ សូមបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ

    September 3, 2022
  • ព័ត៌មានអន្តរជាតិ

    ថ្មីៗនេះរូបភាពព្រះសង្ឃដែលកំពុងហាត់ប្រាណលើកសាច់ដុំ បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបង្កឱ្យមានការចលាចល ក្នុងចំណោមអ្នកលេងអ៉ីនធឺណិតនៅប្រទេសថៃ។ រូបភាពត្រូវបានបង្ហោះដោយលោកអាចារ្យវត្ត Phra Paisalprachathon នៅលើទំព័រហ្វេសប៊ុក «ព័ត៌មានព្រះពុទ្ធសាសនា» (Buddhist News) កាលពីថ្ងៃសុក្រ ដោយមានសរសេរថា៖«ខ្ញុំយល់ថាព្រះសង្ឃងាយនឹងលើសទម្ងន់ និងវិវត្តទៅជាជំងឺ NCDs, ដូច្នេះខ្ញុំ បាន​បញ្ជូនអ្នកជំនាញដើម្បីជួយ​ព្រះសង្ឃ​នៅ​វត្ត​របស់​ខ្ញុំ​ ឱ្យមាន​រាង​ស្អាត និង​ថែរក្សា​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ»។ យ៉ាងណាលោក Phra Paisalprachaton មិន​បាន​បញ្ជាក់​ថា ​រូប​ថត​ទាំង​នេះ​ថត​នៅ​កន្លែង​ណា​នៅ​ក្នុង​ការ​បង្ហោះ​ដើម​ឡើយ។ កាលពីថ្ងៃសៅរ៍ លោកបាននិយាយថា រូបថតនេះត្រូវបានថតនៅវត្ត Huay Pla Kang ក្នុងខេត្តឈៀងរ៉ៃ ហើយឧបករណ៍ហាត់ប្រាណទាំងអស់ ត្រូវបានបរិច្ចាគដោយពលរដ្ឋ ដែលយល់ពីភាពចាំបាច់នៃការថែរក្សាសុខភាព។

    September 3, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់អាវុធមានទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់ហើយ បើទោះជាមាន ការព្រមានចាត់វិធានការឆ្លើយតបពីសំណាក់ចិនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។ មន្ទីរបញ្ចកោណ បានប្រកាសពីផែនការលក់អាវុធខាងលើឱ្យកោះតៃវ៉ាន់ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ នៅក្នុងបរិបទដែលចិននៅតែបន្តបង្កើនការធ្វើ សកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី និងការបញ្ជូន មន្ត្រីជាន់ខ្ពស់អាមេរិកមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ជាបន្តបន្ទាប់។ បើតាមមន្ទីរបញ្ចកោណ ការលក់អាវុធឱ្យតៃវ៉ាន់នេះទៀតសោត ក្នុងនោះរួមមានមីស៊ីលសាយវីនដ័រ (Sidewinder) ដែលជាប្រភេទមីស៊ីលអាចបំពាក់ លើយន្ដហោះចម្បាំងមានតម្លៃ ៨៥.៦លានដុល្លារ មីស៊ីលប្រឆាំងនាវាចម្បាំង ហាពូន (Harpoon) ក្នុងតម្លៃ

    September 3, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ នៅចាំក្មេងប្រុសចេះ១៥ភាសាក្នុងទឹកដីខេត្តសៀមរាបដែលមានឈ្មោះល្បីល្បាញដែលឬទេ? កាលពីថ្មីៗនេះ ធុច សាលិក បានសម្តែងការព្រួយបារម្ភជាខ្លាំងដែលឪពុករបស់ខ្លួនត្រូវវះកាត់ជាបន្ទាន់ក៏ព្រោះតែមានជំងឺការបង្ករោគពីធ្មេញ Dental Infection។ ទោះបីជាយ៉ាងណាកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ធុច សាលិក បានប្រាប់ពីស្ថានភាពរបស់ឪពុករបស់ខ្លួនក្រោយពេលវះកាត់រួច ដោយបានសរសេររៀបរាប់ថា៖ «លោកតា ឃិត ឈឿន និងក្រុមគ្រួសារតែងតែជួយជ្រោមជ្រែងគ្រួសារចៅតែងតែមានគុណដល់ចៅរហូតដល់ចៅមានអារម្មណ៍ថាក្រែងក្នុងចិត្តជាខ្លាំង តែទោះបីជាយ៉ាងណាលោកនិងកូនចៅតែងតែមានទឹកចិត្តអាណិតស្រលាញ់តែងតែយល់សុខទុកកូនចៅ ពេលមានអាសន្នអន់ក្រយ៉ាងណាលោកតែងជួយចែករំលែកសម្រាលបន្ទុកទោះបីតាតាក៏កំពុងជួបការលំបាកដូចចៅដែរ។ ជាក់ស្តែងពេលនេះពុកបង្កើតរបស់ចៅបានមានជំងឺក្នុងស្ថានភាពធ្ងន់រហូតត្រូវវះកាត់ជាបន្ទាន់ ភ្លាមៗដែរលោកតាក៏បានជួយសង្គ្រោះចៅក្នុងស្ថានភាពទីទាល់នេះចៅសែនរំភើបរហូតដល់ស្រក់ទឹកភ្នែក ព្រោះនេះពិតជាពាក់ព័ន្ធដល់រឿងអាយុជីវិតរបស់ពុក។ ពេលនេះពុកបានរួចផុតមានសុវត្ថិភាព ចៅនិងបងប្អូនពិតអរគុណតា។ នៅមានពូមីងបងប្អូនមួយចំនួនទៀតដែលមានទឹកចិត្តចូលរួមគ្នាបន្តិចម្នាក់ៗបាននាំអោយខ្ញុំនិងបងប្អូនបានដោះទាល់»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    September 3, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ឪពុកម្តាយពីរគ្រួសារ បានទៅរង់ចាំកូនដាច់បាយក្រហាយ និងយំអង្វរឱ្យកូនដែលជាពលករមកពីកូរ៉េនោះ នាំគ្នាចាកចេញពីចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រឡប់ទៅផ្ទះវិញ កុំបន្តងប់ងុលចាញ់បោកការឃោសនាអកុសលរបស់លោក ខឹម វាសនា និងបក្ខពួក។ ពលរដ្ឋពីរគ្រួសារនេះ ជាអ្នកនៅស្រុកបាធាយ ខេត្តកំពង់ចាម។ បើតាមការសាកសួររបស់លោក ប៉ាន់ ខេមប៊ុនធឿន ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពួកគាត់បានរៀបរាប់ឱ្យដឹងថា កូនៗរបស់គាត់ជាពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង ហើយត្រឡប់មកពីកូរ៉េកាលពីថ្មីៗនេះ ដើម្បីគេចចេញពីគ្រោះទឹកលិចពិភពលោក តាមការឃោសនារបស់ ខឹម វាសនា និងបក្ខពួក។ ពួកគាត់បានឱ្យដឹងថា ពេលត្រឡប់មកពីកូរ៉េ កូនៗរបស់ពួកគាត់បាននាំគ្នាទៅនៅចម្ការលោក

    September 3, 2022
  • ព័ត៌មានជាតិ

    ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កសិករដាំដំណាំល្ងនៅឆ្នាំនេះត្រូវសត្វដង្កូវស៊ីបំផ្លាញហើយពួកគាត់រិះរកវិធីសម្លាប់ដង្កូវនេះដែរ តែធ្វើមិនឈ្នះបាញ់ថ្នាំសម្លាប់បាន តែមួយសប្តាហ៍វាកើតមកវិញដដែល ដូច្នេះពួកគាត់បានស្នើសុំទៅមន្ត្រីជំនាញកសិកម្ម ជួយបង្ហាញបច្ចេកទេសកម្ចាត់សត្វចង្រៃទាំងនេះដើម្បីឱ្យដំណាំទទួលបានផលល្អវិញ។ ក្នុងសកម្មភាពបាញ់ថ្នាំសម្លាប់ដង្កូវស៊ីបំផ្លាញដំណាំល្ងកាលពីថ្ងៃទី០១ ខែកញ្ញា លោកស្រីថាសារុំ ជាម្ចាស់ចម្ការនៅភូមិឫទ្ធីសែនជ័យពីរ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ ដំណាំល្ង ឆ្នាំនេះមិនទទួលផលបានល្អទេ ព្រោះកើតដង្កូវស៊ីបំផ្លាញស្ទើរទូទាំងចម្ការតែម្ដង ថែមទាំងត្រូវចំណាយថវិកាច្រើនទិញថ្នាំមកបាញ់សម្លាប់សត្វដង្កូវនេះ ថែមទៀត។ លោកស្រីថា៖ ការបាញ់ថ្នាំមិនសម្រេចបានតាមបំណងទេ ព្រោះនៅពេលថ្នាំសាបឃើញកើតដង្កូវមក វិញដដែលណាមួយរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុផង មានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យកសិករខាតបង់ដើមទុននិងពេលវេលា ក្នុងការដាំដំណាំមួយប្រភេទនេះ។ លោកស្រីបន្តថា៖កសិករធ្វើស្រែចម្ការខុសមួយរដូវត្រូវមួយរដូវ ដូច្នេះសុំមន្ត្រីជំនាញកសិកម្មជួយបង្ហាញបច្ចេកទេស

    September 3, 2022