Khmerpress
  • ព័ត៌មានជាតិ

    (សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានតម្រូវឱ្យម្ចាស់រថយន្ត យករថយន្តចេញពីតាមដងផ្លូវឆ្ពោះទៅដីចម្ការ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ ក៏ដូចជាដីនៅតំបន់នោះ ត្រឹមម៉ោង៧ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា។ រថយន្តជាច្រើនគ្រឿងដែលយកទៅចតចោលនោះ ត្រូវបានគេដឹងថា ភាគច្រើនជារបស់ប្រជាពលរដ្ឋ ដែលចូលទៅក្នុងដីចម្ការរបស់លោក ខឹម វាសនា។ អាជ្ញាធរនឹងចាត់វិធានការប្រមូលយករថយន្តនោះទៅរក្សាទុក បើម្ចាស់មិនទៅយកទេនោះ។ សូមបញ្ជាក់ថា អាជ្ញាធរទុកឱសានវាទឱ្យរំសាយការជួបជុំដឹកនាំដោយលោក ខឹម វាសនា ត្រឹមថ្ងៃទី៥ ខែកញ្ញាប៉ុណ្ណោះ។ បច្ចុប្បន្ននៅបរិវេណជុំវិញចម្ការ បានអាជ្ញាធររឹតបណ្តឹងការធ្វើចរាចរណ៍ ហើយមានអាណាព្យាបាល ស្វាមីភរិយា សាច់ញាតិជាច្រើនទៅស្វែងរកសាច់ញាតិ ដែលលង់ការអូសទាញរបស់ក្រុមលោក ខឹម វាសនា

    September 3, 2022
  • ព័ត៌មានជាតិ

    កាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់សម្តេច ដោយទទួលបានរូបថត ៤សន្លឹក តែមិនទាន់ដឹងប្រភពរូបថតនោះថតនៅពេលណា នៅកន្លែងណា និងអ្នកណាអ្នកថតឡើយ។ សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា «សូមអរគុណបងប្អូន ដែលមានឈ្មោះថា យុវជនតេជោដែលតែងតែផ្តល់រូបថតកាលពីដំណាក់កាលចរចាស្វែងរកសន្តិភាពមកដល់ខ្ញុំរយៈ Messenger Facebook ។ រូបថតទាំងនេះខ្ញុំពិតជាមិនដែលបានឃើញ និងមិនដឹងថា ថតពេលណា? នៅកន្លែងណា? និងអ្នកណាជាអ្នកថត? នោះឡើយ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    September 3, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងអំពីឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥-៩ ខែកញ្ញា ឆ្នាំ២០២២។ យោងតាមការសង្កេតតាមដានស្ថានភាពអាកាសធាតុ ដែលបានវិវត្តជាក់ស្តែងជាបន្តបន្ទាប់ បានបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម។ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ប្រព័ន្ធសម្ពាធទាបនឹងរំកិលចុះមកក្រោមអូសបន្លាយគ្របដណ្តប់មកលើប្រទេសកម្ពុជា។ លក្ខណៈបែបនេះនឹងធ្វើឲ្យប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថានភាពអាកាសធាតុជាទូទៅនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ជាមួយនឹងទឹកភ្លៀងដែលមានលក្ខណៈធ្លាក់ជាប់ជាបន្តក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ

    September 3, 2022
  • PR

    តើអ្នកកំពុងស្វែងរក ថេប្លែត សម្រាប់ធ្វើការ ឬទិញឲ្យកូនៗសម្រាប់សិក្សាដែលមានអេក្រង់ភ្លឺច្បាស់មែនទេ? មានសមត្ថភាពថែរក្សាសុខភាពភ្នែក? កម្រិតបង្ហាញពណ៌កម្រិត 10bits? ថាមពលថ្មកាន់បានយូរ? សព្វថ្ងៃ ថេប្លេត មានទីផ្សារពេញនិយមមិនចាញ់ស្មាតហ្វូនប៉ុន្មានឡើយ ហើយមនុស្សចាប់ផ្តើមយល់ពីអត្ថប្រយោជន៍របស់ ថេប្លែត បានកាន់តែច្រើនផងដែរ។ ងាកមកមើល OPPO ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញបានបញ្ចេញនូវប្រភេទថេប្លែតប្រកបដោយលក្ខណៈសម្បត្តិទំនើប និងរចនាបថគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ OPPO Pad Air ដែលផលិតឡើងស្របតាមយុវសម័យថ្មី និងបដិវត្តថ្មីសម្រាប់ការធ្វើការ និងការសិក្សាតាមអនឡាញជាដើម។ បើនិយាយពីតម្លៃ OPPO Pad Air គឺ $269 តែប៉ុណ្ណោះ! ដូចនេះ មុនសម្រេចចិ្តតគួរទិញឬមិនទិញ សូមស្វែងយល់ឲ្យបានច្បាស់ពីសមត្ថភាពរបស់

    September 2, 2022
  • ព័ត៌មានអន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា បានរាយការណ៍ថា ស្រុក Thalang របស់ខេត្តភូកេត កំពុងរងការលិចលង់យ៉ាងដំណំ ហើយរូបភាពជាច្រើន បានបង្ហាញពីទីតាំងលិចលង់ រួមទាំងទីលានវាយកូនហ្គោល ស្ថានីយ៍ចាក់បំពេញ សាលារៀន និងខុនដូ នៅជិតព្រលានយន្តហោះភូកេត ខណៈរថយន្ត​ជាង ​៤០​គ្រឿង និង​ម៉ូតូ​ ២០ ​គ្រឿង​ បាន​រង​ការ​ខូចខាត​ដោយសារ​ទឹកជំនន់នេះ។ លោកមេភូមិ Worawit Sisakukram បានឱ្យដឹងថា គាត់កំពុងចុះត្រួតពិនិត្យតំបន់រងគ្រោះទឹកជំនន់ជាមួយក្រុមមន្ត្រីស្រុក ដើម្បីវាយតម្លៃការខូចខាត និងស្វែងរកមធ្យោបាយជួយជនរងគ្រោះ។ លោក Worawit បាន​រាយការណ៍​ថា ទឹក​ជំនន់​កំពុង​ស្រក​ចុះ​យឺតៗ ហើយលោក​ក៏បាន​ស្នើ​ដល់​ការិយាល័យ​បង្ការ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​ក្នុងស្រុក

    September 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ភាពស៉ីចស៉ី (Sexy) មិនទាន់មានច្បាប់កំណត់នៅឡើយទេ សម្រាប់ប្រទេសកម្ពុជា។ នេះបើតាមលោក ឡុង ប៉ុណ្ណស៉ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌។ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដែលច្បាប់បានកំណត់ពីការហាមឃាត់ នៃការស្លៀកពាក់ស៉ិចស៉ី ហើយក៏ប្រៀបបាននឹងមានការកំណត់ពីស្តង់ដានៃភាពស៉ិចស៉ីផងដែរ។ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានកោះហៅលោក អ៉ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស មកជួបប្រជុំ ដើម្បីពិនិត្យលើកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា (Miss Grand Cambodia

    September 2, 2022
  • សិល្បៈ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Post បានឱ្យដឹងថាលោក Ari Emanuel នាយកប្រតិបត្តិនៃក្រុមហ៊ុន Endeavor Group (ម្ចាស់ក្រុមហ៊ុន IMG) កំពុងតស៊ូស្វែងរកវិធីលក់ Miss Universe Organization ទៅឱ្យម្ចាស់ថ្មី។ សូមបញ្ជាក់ថា IMG បានទិញកម្មវិធីបវរកញ្ញាចក្រវាឡ (Miss Universe) ពីលោក Donald Trump ក្នុងឆ្នាំ២០១៥។ តាមប្រភពព័ត៌មានបានឱ្យដឹងថា IMG ចង់លក់ Miss Universe Organization ក្នុងតម្លៃ ២០លានដុល្លារ។

    September 2, 2022
  • ព័ត៌មានអន្តរជាតិ

    (ណៃពិដោ)៖ នៅថ្ងៃសុក្រនេះ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ត្រូវបានតុលាការរកឃើញថា មានទោសពីបទបន្លំការបោះឆ្នោត ហើយត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៣ឆ្នាំបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងការជំនុំជម្រះក្តីនាថ្ងៃសុក្រនេះ លោកស្រី ស៊ូជី ត្រូវតុលាការសម្រេចកាត់សេចក្តីថា ពិតជាបានប្រព្រឹត្តអំពើបោកបន្លំប្រាកដមែន នៅក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្ស NLD របស់លោកស្រី បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។ ដោយឡែក អតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ វីន ម្យីនត៍

    September 2, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ តារាសម្តែង អ្នកនាង សេង សុខឃីម ដែលប្រិយមិត្តអ្នកអាន បានដឹងថាជាសង្សាររបស់តារាចម្រៀង នាយ ចឺម អ្នកទាំង២តែងតែបង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នានៅលើបណ្តាញសង្គម។ ប៉ុន្តែនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ តារាសម្តែង សេង សុខឃីម បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហារយៈពេល១ឆ្នាំជាមួយនឹងនាយចឺម ដោយសារតែមានវត្តមានជនទី៣។ តារាស្រីរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា ៖ «នាងខ្ញុំសុំប្រកាសជាសធារណៈ ថានាងខ្ញុំ សេង សុខឃីម ជាមួយលោកចឺម បានបែកគ្នាហើយ។ ចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅ ឬក្នុងFBទាំងអស់សូមកុំសួរ អំពីលោកចឺមពីនាងខ្ញុំទៀតខ្ញុំពិតជាមិនដឹង»។ អ្នកនាងបានបន្តថា «សុំចិត្ត ពុកម៉ែបងប្អូនទាំងអស់គ្នា កុំថាអីឱ្យនាងខ្ញុំ បែកគ្នាក៏ប្រកាសដែរ

    September 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជានឹងចាប់ផ្ដើមអាជីវកម្មចម្រាញ់រ៉ែមាស ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅចុងឆ្នាំ២០២៣ខាងមុខនេះ ក្រោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគរ៉ែមាស ជូនដល់ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា គម្រោងវិនិយោគអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុននេះ មានទីតាំងវិនិយោគ ស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣០០កន្លែង។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ លោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ

    September 2, 2022