- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហើបអំពីគម្រោងនាពេលអនាគត ដោយអាចនឹងមានរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្ដាល ច្រើនជាងលទ្ធភាព នៃការធ្វើរថភ្លើងលើអាកាសដែលមានប៉ះពាល់ច្រើនដល់លំនៅឋានប្រជាពលរដ្ឋ ខណៈរថភ្លើងក្រោមដីទំនងមិនសូវមានផលប៉ះពាល់ដូចលើអាកាសឡើយ។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង៤៦លានដុល្លារអាមេរិក សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា គម្រោងសាងសង់រថភ្លើងក្រោមដីនៅពេលអនាគតនេះ គឺអាចប្រើប្រាស់នូវវិស្វករដែលជាកូនខ្មែរផ្ទាល់តែម្ដង ខណៈកូនខ្មែរបច្ចុប្បន្នបានទៅសិក្សាជំនាញវិស្វករនេះរហូតដល់ក្រៅប្រទេសច្រើននាក់។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះតម្រូវការ នៃការធ្វើផ្លូវក្រោមដីត្រូវការហើយ ហើយរាជធានីភ្នំពេញ លទ្ធភាពដែលមានពិតប្រាកដមិនមែនរថភ្លើងលើអាកាស ដូចដែលចាយការបានសិក្សា ហើយយើងបានចរាចរដែលជប៉ុនគ្រោងជួយ
August 31, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងសាងសង់ស្ពានឆ្លងទន្លេ៣ខ្សែទៀត គឺស្ពានឆ្លងពីផ្សារចាស់ទៅស្វាយជ្រុំ (បែងចែកជា២កំណាត់) ស្ពានឆ្លងពីក្ដីតាកុយទៅអរិយក្សត្រ និងស្ពានឆ្លងពីចាក់អង្រែ ទៅព្រែប្រា ដើម្បីសម្រួលការធ្វើចរាចរណ៍ចេញចូលរាជធានីភ្នំពេញ ខណៈគម្រោងខ្លះកំពុងសិក្សាទីតាំងសាងសង់ គម្រោងខ្លះទៀតកំពុងចរចាជាមួយដៃគូ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន៣បន្ថែមទៀត នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅរាជធានីភ្នំពេញគឺមានតម្រូវការចាំបាច់ត្រូវសាងសង់ស្ពាន៣ទីតាំងទៀត ដើម្បីសម្រួលការធ្វើចរាចរណ៍ចេញចូលរាជធានីភ្នំពេញនិងខេត្តកណ្ដាល។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្ពានទី១ គឺភ្ជាប់ពីរាជធានីភ្នំពេញ ទៅស្វាយជ្រុំ ដែលស្ថិតនៅស្រុកល្វាឯម ខេត្តកណ្ដាល។ គម្រោងស្ពាននេះត្រូវសាងសង់ឆ្លងទន្លេដល់ទៅ២ គឺទន្លេសាប និងទន្លេមេគង្គលើ។ គម្រោងនេះដែរ
August 31, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលាតត្រដាងអំពីគោលបំណងរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលចង់ចាប់បង្ខំឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់កម្លាំងបង្ក្រាបការប្រមូលផ្តុំរបស់ពួកគេ។ ទោះជាយ៉ាងនេះក្តី សម្តេចបានស្នើអាជ្ញាធរ និងសមត្ថកិច្ច កុំឱ្យធ្លាក់ចូលអន្ទាក់នេះឱ្យសោះ។ ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ដែលជាការឆ្លើយតបចំពោះ លោក ខឹម វាសនា ដែលបានជេរប្រមាថ សម្តេចដោយប្រើប្រាស់ពាក្យអសុរសធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី៣០ ខែសីហា
August 31, 2022 - ព័ត៌មានអន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូងនឹងបញ្ចប់ច្បាប់ធ្វើតេស្ត COVID-19 មុនចេញដំណើរ សម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសនេះ ដែលចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា តទៅ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ ប្រទេសកូរ៉េខាងត្បូងបានដកការរឹតបន្តឹងទាក់ទងនឹងជំងឺរាតត្បាតរបស់ខ្លួនភាគច្រើននៅក្នុងខែឧសភា ប៉ុន្តែបានរក្សាវិធានការព្រំដែនដ៏តឹងរ៉ឹងមួយចំនួន ដូចប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត ដោយតម្រូវឱ្យអ្នកធ្វើដំណើរក្នុងប្រទេសបង្ហាញលទ្ធផលតេស្តអវិជ្ជមាន នៅមុនពេលពួកគេចេញដំណើរ។ ការឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅក្នុងប្រទេស ក៏បាននិងកំពុងកើនឡើងក្នុងរង្វង់ ១០០,០០០ ករណី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីកើនឡើងដល់ជាង ១៨០,០០០ ករណី នៅពាក់កណ្តាលខែសីហា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
August 31, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាម ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន២បន្ថែមទៀត ដែលកំពុងបើកការដ្ឋានសាងសង់នេះ ដោយសម្តេច បានមានប្រសាសន៍ថា៖ “ដោយសារតែស្ពាននេះវែងនិងឈ្មោះវែងពេក ខ្ញុំចង់ស្នើថាស្ពានទី១ ដែលសម្ពោធបើកការដ្ឋាននៅថ្ងៃនេះ យើងគួរហៅកាត់ថា (ស្ពានអាកាសព្រះមុនីវង្ស) ដើម្បីកុំឱ្យពិបាកហៅពេក
August 31, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត មានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក ដែលពិធីប្រារព្វបើកការដ្ឋាននៅផ្លូវប្រសព្វ៦០ម៉ែត្រ (ច្រមុះជ្រូកក្បាល ថ្នល់ ) ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំបានប្រាប់ទៅ អភិបាលខេត្ត សូមអោយរៀបចំមធ្យោបាយដឹកជញ្ជូនសម្រាប់អ្នក ដែលគ្មានមធ្យោបាយធ្វើដំណើរទៅផ្ទះ ដោយប្រើប្រាស់រថយន្តយោធពលភូមិភាគទី៤ និងកងពលធំលេខ២ ដូចដែលយើងធ្លាប់ដឹកពលករមកពីប្រទេសថៃទៅតាមមូលដ្ឋាន ហើយពេលដឹកជញ្ជូន អោយមានបាយមានទឹកសម្រាប់ពួកគាត់ទទួលទានផងដែរ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
August 31, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត មានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក ដែលពិធីប្រារព្ធបើកការដ្ឋាននៅផ្លូវប្រសព្វ៦០ម៉ែត្រ (ច្រមុះជ្រូកក្បាល ថ្នល់ ) ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានធ្វើការអភ័យទោសដល់រដ្ឋាភិបាលនៃបណ្តាប្រទេសនានា ជាពិសេសកូរ៉េខាងត្បូង ថៃ និងជប៉ុន អំពីកង្វះខាតពលករកម្ពុជា ដែលត្រូវបានចាញ់បោកគេ ហើយបោះបង់ចោលការងារធ្វើនៅទីនោះ វិលចូលមកស្រុកវិញ។ សុំកុំអោយរដ្ឋាភិបាលនៃប្រទេសទាំងអស់ ដែលមានពលករធ្វើការនៅប្រទេសរបស់ខ្លួន ដាក់ពាក្យបណ្តឹងទាមទារសំណងពីរដ្ឋាភិបាលកម្ពុជា ឬពីបុគ្គលិកដែលរត់ចោលការងារ
August 31, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល។ ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការស៊ីវិលបម្រើការងារនៅតាមក្រសួង ស្ថាប័ន នៃរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងសាធារណជន មេត្តាជ្រាបថា ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងមុខងារសាធារណៈ នឹងរៀបចំបោះពុម្ពឡើងវិញនូវអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនរបស់មន្ត្រីរាជការស៊ីវិលនៃកម្ពុជា សម្រាប់ការប្រើប្រាស់ជាផ្លូវការ។ កន្លងមក អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ត្រូវបានបោះពុម្ព និងផ្ដល់ជូនមន្ត្រីរាជការស៊ីវិលប្រើប្រាស់ជាផ្លូវការមកដល់ឆ្នាំ២០១៥ ប៉ុន្តែត្រូវបានអាក់ខានរហូតមកដល់សព្វថ្ងៃ។ សម្រាប់ការរៀបចំបោះពុម្ពឡើងវិញនេះ ដោយផ្អែកលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩ ក្រសួងមុខងារសាធារណៈ បានរៀបចំបោះពុម្ព និងផ្តល់ជូននូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មី
August 31, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ នៅចន្លោះថ្ងៃទី៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ ) ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C * សីតុណ្ណភាពអតិបរមា
August 31, 2022 - ព័ត៌មានជាតិ
(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចថា អាជ្ញាធរបានសម្រេចបិទទីតាំងប្រមូលផ្ដុំរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចាប់ពីម៉ោង១២យប់នេះតទៅ (ពីម៉ោង០០ ចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២)។ សូមបញ្ជាក់ថានៅមុនមានការសម្រេចបិទនេះ រដ្ឋបាលខេត្តសៀមរាប បានចេញមកបញ្ជាក់ថា ខ្លួនមិនអនុញ្ញាតឱ្យពន្យារពេលនៃការជួបជុំនៅចម្ការរបស់ លោក ខឹម វាសនា នោះឡើយ ពោលគឺត្រូវតែរំសាយការជួបជុំនេះត្រឹមម៉ោង ២៤៖០០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះជាដាច់ខាត។ ការចេញមកបញ្ជាក់របស់លោក ទៀ សីហា
August 31, 2022









