Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ឥណ្ឌា)៖ លោក Gautam Adani ទើបតែបានវ៉ាដាច់មហាសេដ្ឋីបារាំងលោក Bernard Arnault ដោយឈរក្នុងកំពូលតារាង មហាសេដ្ឋី​កំពូល​ទាំង​៣​ក្នុង​ពិភពលោក។ ដោយលោក​ក៏​ជា​មហាសេដ្ឋី​ជនជាតិអាស៊ី​ដំបូង​គេដែលឈរក្នុង​ចំណោម​មហាសេដ្ឋី​កំពូល​ទាំង​៣​ក្នុង​ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ នេះជាលើកទីមួយហើយដែលមហាសេដ្ឋីអាស៊ីបានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង៣ នៅក្នុងសន្ទស្សន៍មហាសេដ្ឋី Bloomberg ដែលជាចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោក។ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១៣៧.៤ពាន់លានដុល្លារ លោក Adani បានវ៉ាដាច់មហាសេដ្ឋីបារាំង Bernard Arnault។ លោកស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីនាយកប្រតិបត្តិ Tesla លោក Elon Musk និងស្ថាបនិក Amazon លោក

    September 1, 2022
  • សង្គម

    (ប៉ារីស)៖ ជាដំណឹងល្អសម្រាប់បងប្អូនខ្មែរដែលរស់នៅប្រទេសបារាំង ដែលមុខម្ហូបខ្មែរនឹងបង្ហាញវត្តមាននៅកម្មវិធីភូមិមុខម្ហូបអន្តរជាតិ (programme du Village International de la Gastronomie) ដែលធ្វើឡើងចាប់ផ្ដើមនៅថ្ងៃនេះហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង នៅថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២២។ «ភូមិមុខម្ហូបអន្តរជាតិ» ធ្វើឡើងនៅមុខ Tour Eiffel (សួនច្បារ Trocadéro) ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់  មាន៤៦ប្រទេសចូលរួម(អាស៊ី អឺរ៉ុប និងអាហ្វ្រិក) និងមាន ៧៥ស្តង់ម្ហូប។

    September 1, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជំនួយឥតសំណងជារថយន្តស៊េរីទំនើបចំនួន១៥០គ្រឿង ដែលផលិតនៅប្រទេសចិន និងសម្ភារៈការិយាល័យមួយចំនួន របស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រគល់ដល់ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ។ ពិធីប្រគល់ និងទទួលរថយន្ត និងសម្ភារៈទាំងនេះ បានធ្វើឡើង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅវិមានឈ្នះឈ្នះ។ នាឱកាសនោះដែរ លោក វ៉ាង វិនធាន បានថ្លែងថា កងទ័ពកម្ពុជា-ចិន ជាបងប្អូន ស្គាល់ចិត្ត ស្គាល់ថ្លើម និងរួមសុខ រួមទុក្ខជាមួយគ្នា

    September 1, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៧០០រៀល និងម៉ាស៊ូតត្រូវលក់៥,៥០០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    September 1, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង រួមនឹងមន្ត្រីជំនាញមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានចុះពិនិត្យនិងពិសោធន៍ ណែមបាត់ដំបង ដែលជាផលិតផលរបស់ខ្មែរ ដើម្បីត្រួតពិនិត្យរកសារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ឆ្លងតាមការពិសោធន៍ជាក់ស្តែងរយៈ ១០នាទី បានបង្ហាញថា ណែមបាត់ដំបង គឺមិនមានជាតិគីមីហាមឃាត់ទេ។ ឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែល តែងតែគាំទ្រចំពោះផលិតផលណែមបាត់ដំបង

    September 1, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីម្សិលមិញ បានអញ្ជើញចុះពិនិត្យទីតាំង និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រង់ចំណុចភូមិស្រះស្រង់ត្បូង ភូមិទក្សិណខាងត្បូង និងភូមិត្រពាំងសេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ សំណង់ខុសច្បាប់ នៅតំបន់រមណីយដ្ឋានអង្គរ

    September 1, 2022
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ កិច្ចព្រមព្រៀងទិញលក់តម្លៃ ៤៤ពាន់លានដុល្លារអាមេរិករវាងលោក Elon Musk និងក្រុមហ៊ុន Twitter ទំនងជាជិតឈានដល់ផ្លូវទាល់ហើយ បន្ទាប់ពីកំពូលមហាសេដ្ឋីរូបនេះបានរកឃើញឯកសារមួយចំនួនទាក់ទងទិន្នន័យ Spam និងគណនីក្លែងក្លាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuter នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ យោងតាមដីការបស់តុលាកានៅថ្ងៃចន្ទបានឱ្យដឹងថា លោក Musk ទើបតែទទួលបានព័ត៌មានមួយចំនួនពីអតីតប្រធានសន្តិសុខរបស់ Twitter លោក Peiter Zatko ដែលបានឱ្យដឹងអំពីវិធីដែលគេហទំព័រ microblogging បានធ្វើការវាស់ស្ទង់ទៅលើគណនី Spam។ បន្ទាប់ពីទទួលបានព័ត៌មានទាំងនោះលោក Musk ក៏បានផ្ញើលិខិតបន្ថែមនៃការបញ្ចប់កិច្ចព្រមព្រៀងទៅកាន់ Twitter Inc ភ្លាមៗតែម្តង។

    September 1, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្ត សៀមរាប នៅបន្តសម្របសម្រួល ជាពិសេសជួយដល់ប្រជាពលរដ្ឋដែលមានបំណងចាកចេញពីដីចម្ការរបស់លោកខឹម វាសនា នៅជើងភ្នំគូលែន ទៅកាន់លំនៅឋានវិញ។ អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពនៃការរស់នៅរបស់ពលរដ្ឋនាបរិវេណភូមិសសីរ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះថា អាជ្ញាធរខេត្តសៀមរាបកំពុងបន្តបិទមិនឱ្យប្រជាពលរដ្ឋចូលមកក្នុងតំបន់ហាមឃាត់ និងអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅក្នុងចម្ការរបស់លោកខឹម វាសនា ឱ្យចាកចេញទៅកាន់លំនៅស្ថានវិញ ព្រោះអាជ្ញាធរយល់ថា ពួកគាត់មានផលប៉ះពាល់ដល់សុខុមាលភាពទាំងមនុស្ស ចាស់

    September 1, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មនុស្ស៦នាក់ បានចេញមកសារភាពថា ពួកគេពិតជាបានធ្វើចលនាកៀរគរមនុស្សទៅប្រមូលផ្តុំគ្នានៅដីចម្ការស្ថិតនៅក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយខុសច្បាប់។ ជាមួយការចេញមកសារភាពនេះ ជនទាំង៦នាក់នេះ បានសន្យារំសាយការជួបជុំ ព្រមទាំងរុះរើរោងដែលបានសង់ទាំងអស់នោះផងដែរ។ ជនទាំង៦រូបដែលចេញមកសារភាពនេះ រួមមាន៖ ឈ្មោះ នី ចាន់ពិនិត្យ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ ចិន ថុន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ ឆឹយ ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ

    September 1, 2022
  • ព័ត៌មានអន្តរជាតិ

    នាយកដ្ឋានស៊ើបអង្កេតពិសេសថៃ (DSI) បានរឹបអូសទំនិញក្លែងក្លាយចំនួន ៣៦០,០០០ នៅក្នុងខេត្ត Nakhon Nayok និងស្រុក Bang Bon នៃទីក្រុងបាងកក។ លោក Pol Lt Col Phayao Thongsen អគ្គនាយករង (DSI) បាននិយាយកាលពីម្សិលមិញថា ប្រតិបត្តិការបង្រ្កាបបានធ្វើឡើងនៅទីតាំងចំនួន ១២នៅក្នុងផ្សារក្នុងខេត្ត Nakhon Nayok និងឃ្លាំងមួយនៅស្រុក Bang Bon។ ក្នុងនោះ (DSI) បានរឹបអូសទំនិញក្លែងក្លាយចំនួន​ ៣០០,០០០ គ្រឿងដែលសុទ្ធសឹងតែជាម៉ាកយីហោថ្លៃៗនិងល្បីៗដូចជា Louis Vuitton,

    August 31, 2022