Khmerpress
  • ព័ត៌មានអន្តរជាតិ

    ឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីស្ដីទីរបស់ប្រទេសថៃ គឺលោក ប្រាវីត វង្សសុវណ្ណ (Prawit Wongsuwon) បានធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ជាលើកដំបូងរបស់គាត់នៅថ្ងៃអង្គារនេះ ប៉ុន្តែគាត់មិនបានអង្គុយលើកៅអីនាយករដ្ឋមន្ត្រីនោះទេ ដើម្បីជាកិត្តិយសដល់លោក ប្រាយុទ្ធ ចាន់អូចា ដែលកំពុងត្រូវបានផ្អាកពីតួនាទី។ ឧត្តមសេនីយលោក ប្រាវីត បានញញឹម និងស្វាគមន៍អ្នកសារព័ត៌មាន នៅពេលដែលលោកដើរចូលទៅក្នុងវិមានរដ្ឋាភិបាលនៅថ្ងៃនេះ ដើម្បីធ្វើជាប្រធានកិច្ចប្រជុំជាលើកដំបូងក្នុងតួនាទីជានាយករដ្ឋមន្ត្រីស្ដីទី បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលបានព្យួរតំណែងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ពីតំណែងជានាយករដ្ឋមន្ត្រី។ ឧត្តមសេនីយ ប្រាវីត វង្សសុវណ្ណ បាននិយាយថា លោកនៅបន្ដអង្គុយកៅអីរបស់ឧបនាយករដ្ឋមន្ត្រីដដែល និងមានបំណងទុកកៅអីនាយករដ្ឋមន្ត្រីឱ្យនៅទំនេរ ដើម្បីគោរពដល់ឧត្តមសេនីយលោក ប្រាយុទ្ធ ចាន់អូចា ដែលនៅតែជានាយករដ្ឋមន្ត្រីរបស់ប្រទេស បើទោះបីជាគាត់ត្រូវបានគេព្យួរពីតួនាទីបណ្ដោះអាសន្នក៏ដោយ។ ចំណែកលោក

    August 30, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែមិថុនា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមូលចំណូលបានសរុបចំនួនប្រមាណ ១៨១,៦១៣លានរៀល ស្មើនឹងប្រមាណជាង៤៤លានដុល្លារ និងចំណេញបានចំនួនប្រមាណ៧៧,៩២៤លានរៀល ស្មើនឹងប្រមាណជិត១៩លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្នុងនោះ បានបញ្ជាក់ថា កាលពីត្រីមាសទី១ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបចំនួន ៩០,៣៨៣,០៥៤,០០០រៀល និងទទួលបានប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធចំនួន ៣៣,០៤១,៨៥៤,០០០រៀល។ ដោយឡែក ក្នុងត្រីមាសទី២ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបចំនួន ៩១,២៣០,២៨៩,០០០រៀល និងទទួលបានប្រាក់ចំណេញសុទ្ធ ក្រោយបង់ពន្ធចំនួន ៤៤,៨៨៣,០៥៥,០០០រៀល។

    August 30, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត។ ស្ពានអាកាសដែលសាងសង់បន្ថែមនេះទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ លោក

    August 30, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្រុមលោក ឃឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលប្រមូលផ្ដុំមនុស្សឱ្យជួបជុំនៅក្នុងដីចម្ការម្រេច នាភូមិថ្មជល់ និងភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបនោះ នៅមិនទាន់មានការរំសាយនៅឡើយទេរហូតមកដល់ថ្ងៃរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការអះអាងរបស់អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់។ លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី៣០ ខែសីហានេះ លោកនៅមិនទាន់ឃើញក្រុមប្រជាពលរដ្ឋ ដែលមកជួបជុំគ្នានោះ បានរុះរើដើម្បីរំសាយ ឬក៏មានបំណងចាកចេញពីកន្លែងជួបប្រជុំនៅឡើយទេ ដោយចំនួនអ្នកបានចាកចេញគឺមានចំនួនតិចនៅឡើយ។

    August 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាធារណការ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងអំពីព័ត៌មានលំអិត នៃគម្រោងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ -ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ -សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC -គ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ដុល្លាអាមេរិក -រយៈពេលសាងសង់ ៣៦ខែ។ លក្ខណៈបច្ចេកទេសនៃផ្លូវថ្នល់ផ្ទាល់ដី ស្ពានអាកាសជាន់ទី១ និងជាន់ទី២ ៖ ១. ផ្លូវថ្នល់ផ្ទាល់ដី៖ មានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា។ ១.១

    August 30, 2022
  • សិល្បៈ

    លោក គួច ខេវិន ដែលជាផលិតករដ៏ល្បីមួយរូបនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានបង្ហោះសាររិះគន់ទៅលើកម្មវិធី Miss Grand Cambodia 2022 ថាមិនមែនប្រឡងជ្រើសរើសនារីសុភាពថ្លៃថ្នូរ តែបែរជាដូចការប្រជែងជ្រើសរើសស្រីសោភិនី ឬ នារីពេស្យាចារទៅវិញ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យ៉ាងណាមិញក្រោយ ឃើញលោក គួច ខេវិន បង្ហោះសារបែបនេះ មិនចាំយូរប្រធានក្រុមហ៊ុនសាប៊ូដែលជាអ្នកឧបត្ថម្ភធំនៃកម្មវិធី Miss Grand Cambodia 2022 បានបង្ហោះសារមុននេះបន្តិចថា នាងបានដាក់ពាក្យបណ្ដឹងទៅកាន់លោក គួច ខេវិន ហើយ។ ប្រធានក្រុមហ៊ុនរូបនេះបានបង្ហោះរៀបរាប់ដូច្នេះថា៖ “នាងខ្ញុំជាប្រធានក្រុមហ៊ុន សូមជូនសេចក្តីជាដំណឹងទៅដល់

    August 30, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ យោងតា​មការចុះផ្សាយផេកហ្វេសប៊ុកផ្លូវការរបស់លោក មាស រិទ្ធី ជានិពន្ធ​នាយក​ផ្នែក​ព័ត៌មាន និង​​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​សង្គម​នៅ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ នៅក្នុងស្ថានីយទូរទស្សន៍ព័ត៌មានរបស់ហង្សមាស បានអញ្ជើញ លីម តិចម៉េង ម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 ចូលមកសម្ភាសន៍ សាកសួរពីជីវប្រវត្តិ ការសិក្សា ការតស៊ូជំនះគ្រប់ឧបសគ្គ ដែលជម្រុញឱ្យ លីម តិចម៉េង ឈានដល់ចំនុចកំពូលមកដល់ថ្ងៃនេះ។ នៅក្នុងបទសម្ភាសន៍ លីម តិចម៉េង បាននិយាយរៀបរាប់ពីជីវប្រវត្ត ដោយ តិចម៉េង អាយុ ២៥ឆ្នាំ

    August 30, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរយៈពេល៤ឆ្នាំចុងក្រោយនេះ ប្រទេសចិនបាននាំមុខគេ ក្នុងការបញ្ជាទិញអង្ករពីកម្ពុជាច្រើនជាងគេ វ៉ាដាច់សហគមន៍អឺរ៉ុបដែលធ្លាប់តែឈរនៅលេខ១ ដែលបានទិញអង្ករពីកម្ពុជាកាលពីពេលកន្លងមក ដែលធ្វើឱ្យចិនបានក្លាយជាទីផ្សារដ៏សំខាន់ សម្រាប់ការនាំចេញអង្កររបស់កម្ពុជា។ ប្រធានសព័ន្ធស្រូវអង្ករកម្ពុជាព្យាករណ៍ថា ៥ឆ្នាំទៅមុខទៀត ចិននៅតែជាទីផ្សារនាំមុនគេដដែល ហើយជាពិសេសនោះនឹងជំរុញដល់ការនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នាំ តាមផែនការរបស់រាជរដ្ឋាភិបាល។ យោងតាមការកត់ត្រារបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៩មក ប្រទេសចិនបានឈរនៅលំដាប់ទី១ដែលនាំចូលអង្ករកម្ពុជាច្រើនជាង បន្ទាប់ពីសហគមន៍អឺរ៉ុបបានកំណត់យកពន្ធលើការនាំចូលអង្ករពីកម្ពុជារយៈពេល៣ឆ្នាំ ពោលគឺពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ក្នុងឆ្នាំ២០១៩ ប្រទេសចិន បាននាំចូលអង្ករកម្ពុជាប្រមាណជាង២៤ម៉ឺនតោន ស្មើនឹង៤០%នៃបរិមាណនាំចេញសរុបជាង៦២ម៉ឺនតោន។ ការនាំចេញទៅទីផ្សារប្រទេសនេះ បានបន្តកើនថែមទៀតនៅឆ្នាំ២០២០ ដែលមានបរិមាណជាង២៨ម៉ឺនតោន ស្មើ៥០.២% នៃបរិមាណនាំចេញសរុបជាង៦៩ម៉ឺនតោន ។ ចំណែកឆ្នាំ២០២១ អង្ករកម្ពុជានាំចេញទៅទីផ្សារប្រទេសនេះ បានចំនួនជាង៣០ម៉ឺនតោន ស្មើនឹង៥០.២%នៃបរិមាណនាំចេញសរុបរបស់កម្ពុជា

    August 30, 2022
  • ព័ត៌មានអន្តរជាតិ

    ការសិក្សាមួយបានបង្ហាញថា ផ្ទាំងទឹកកកជាច្រើននៅតំបន់ហ្គ្រីនឡែនបានបាក់បែកជាបន្តបន្ទាប់ និងកំពុងហូរចូលទៅក្នុងសមុទ្រយ៉ាងឆាប់រហ័ស ហើយកត្តាអាចនឹងធ្វើឲ្យកម្រិតទឹកសមុទ្រនៅលើពិភពត្រូវកើនឡើងយ៉ាងខ្ពស់ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ ការសិក្សាដែលត្រូវបានចេញផ្សាយក្នុងទិនានុប្បវត្តិ Nature Climate Chang និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហានេះបានឲ្យដឹងទៀតថា ក្រុមអ្នកជំនាញនៅមិនទាន់អាចរកឃើញវិធីបញ្ឈប់ការបាក់បែកដុំទឹកកកនេះបាននៅឡើយទេ បើទោះជាពិភពលោកកំពុងព្យាយាមកាត់បន្ថយការបំភាញកំដៅនៅលើភពផែនដីនេះក៏ដោយ។ បើតាមក្រុមអ្នកអ្នកស្រាវជ្រាវភូគព្ភសាស្ត្ររបស់ប្រទេសដាណឺម៉ាកនិងប្រទេសហ្គ្រីនឡែនបានឲ្យដឹង​ថា ដុំទឹកដែលអាចរលាយចេញពីតំបន់ទឹកកកហ្គ្រីនឡែននៅពេលនេះគឺមានទម្ងន់ប្រហែលជា​ ១១០ លានលានតោន និងមានទំហំត្រឹមតែ ៣,៣%ប៉ុណ្ណោះនៃទំហំផ្ទាំងទឹកកកសរុបនៅតំបន់ទឹកកហ្រ្គីនឡែន។ ការលាយនៃដុំទឹកកកដ៏ច្រើននេះអាចនឹងធ្វើឲ្យកម្រិតទឹកសមុទ្រកើនឡើង ១០អ៊ីញ (២៥,៤ សង់ទីម៉ែត្រ) ហើយកំណើននេះគឺស្មើនឹងកម្រិតកំណើតទឹកសមុទ្រក្នុងរយៈពេលមួយសតវត្សចុងក្រោយនេះផងដែរ។ គួររម្លឹកជូនថា កាលពីដើមឆ្នាំនេះមានការសិក្សាមួយនៅអាមេរិកបានបង្ហាញថា ក្នុងរយៈពេល ៣០ឆ្នាំខាងមុខទៀតកម្រិតទឹកសមុទ្រពិភពលោកអាចនឹងកើនឡើងក្នុងចន្លោះពី ១០-១២អ៊ីញ (២៥,៤-៣០,៤៨ សង់ទីម៉ែត្រ) ហើយពេលនោះពិភពលោកនឹងត្រូវប្រឈមជាមួយគ្រោះធម្មជាតិដូចជា

    August 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តនៅកម្ពុជាទាំងអស់ ត្រូវបានទុកពេល ៦ ខែ ឲ្យលុបបំបាត់ការលក់ ឬការចែកចាយស៊ីមកាត ដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណពីអ្នកទិញ។ នេះបើយោងតាមលិខិតកាលពីពេលថ្មីៗរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងដីការបញ្ជូនរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានផ្ញើទៅឲ្យក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តធំៗនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងលិខិតនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានយល់ព្រមឲ្យចាត់វិធានការ ដើម្បីលុបបំបាត់ការប្រើប្រាស់ឯកសារសម្គាល់អត្តសញ្ញាណក្រោមឈ្មោះតែម្នាក់ សម្រាប់អ្នកប្រើប្រាស់រាប់រយនាក់។ បច្ចុប្បន្ននេះប្រតិបត្តិករនានា បាននិយាយថា ពួកគេកំពុងតែព្យាយាមគោរពតាមច្បាប់របស់ប្រទេស ហើយកំពុងជំរុញអតិថិជនរបស់ខ្លួន ក៏ដូចជាភ្នាក់ងារឲ្យគោរពឲ្យបានម៉ឺងម៉ាត់ចំពោះគោលការណ៍ណែនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ប្រតិបត្តិករបានឲ្យដឹងថា ខ្លួនក៏កំពុងជំរុញសាជាថ្មី ឲ្យអតិថិជនរបស់ខ្លួន

    August 30, 2022