Khmerpress
  • ព័ត៌មានអន្តរជាតិ

    នាយកដ្ឋានស៊ើបអង្កេតពិសេសថៃ (DSI) បានរឹបអូសទំនិញក្លែងក្លាយចំនួន ៣៦០,០០០ នៅក្នុងខេត្ត Nakhon Nayok និងស្រុក Bang Bon នៃទីក្រុងបាងកក។ លោក Pol Lt Col Phayao Thongsen អគ្គនាយករង (DSI) បាននិយាយកាលពីម្សិលមិញថា ប្រតិបត្តិការបង្រ្កាបបានធ្វើឡើងនៅទីតាំងចំនួន ១២នៅក្នុងផ្សារក្នុងខេត្ត Nakhon Nayok និងឃ្លាំងមួយនៅស្រុក Bang Bon។ ក្នុងនោះ (DSI) បានរឹបអូសទំនិញក្លែងក្លាយចំនួន​ ៣០០,០០០ គ្រឿងដែលសុទ្ធសឹងតែជាម៉ាកយីហោថ្លៃៗនិងល្បីៗដូចជា Louis Vuitton,

    August 31, 2022
  • ព័ត៌មានអន្តរជាតិ

    ស្ថានីយទូរទស្សន៍ NHK បានទទួលសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ដែលនឹងប្រារព្ធឡើងនៅឯកីឡដ្ឋាន Nippon Budokan ក្នុងទីក្រុងតូក្យូ នៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ, ចាប់ពីម៉ោង ២ រសៀលតទៅ។ ភ្ញៀវប្រហែល ៦,០០០ នាក់ ត្រូវបានគេរំពឹងថា នឹងត្រូវបានអញ្ជើញឱ្យចូលរួមជាដំណាក់កាល ដែលនឹងចាប់ផ្ដើមនៅដើមខែកញ្ញានេះផ្ទាល់។ ភ្ញៀវ​ទាំង​នោះ​រួម​បញ្ចូល​ទាំង​ប្រធាន​សភា​ និង​ថ្នាក់​ដឹកនាំ​របស់ជប៉ុន ប្រធាន​តុលាការ​កំពូល សមាជិកព្រឹទ្ធសភា Diet និង​តំណាង​រដ្ឋាភិបាល​ក្នុង​តំបន់។ ឥស្សរជនបរទេសជាច្រើនផ្សេងទៀតក៏នឹងត្រូវបានអញ្ជើញ រួមជាមួយនឹងអ្នកដឹកនាំអាជីវកម្ម និងវិស័យផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះដែរ សាធារណជននឹងត្រូវបានអញ្ជើញឱ្យដាក់ផ្កានៅអាសនៈមួយ នៅខាងក្រៅកីឡដ្ឋាន

    August 31, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានសំដែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះកម្មវិធីប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពស៊ិចស៊ីជ្រុលហួសហេតុ បង្ហាញលក្ខណៈស្រើបស្រាល លេចលើលេចក្រោម ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា នាពេលកន្លងទៅថ្មីៗនេះ មានការកើនឡើងគួរឲ្យព្រួយបារម្ភ នៃការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន និងបណ្តាញសង្គម ដោយបង្ហាញឈុតឆាក សម្លៀកបំពាក់ មិនសមរម្យ ដែលដើរតួបង្ហាញដោយស្ត្រីខ្មែរ មួយចំនួនតូច ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពស៊ិចស៊ីជ្រុលហួសហេតុ

    August 31, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្រាប់ថ្ងៃឱសានវាទដែលអាជ្ញាធរខេត្តសៀមរាបដាក់ជូនទៅក្រុមលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅត្រឹមម៉ោង២៤៖០០នាទីថ្ងៃទី៣០ ខែសីហាម្សិលមិញនេះគឺបានផុតហើយ ប៉ុន្តែនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរនៅមិនទាន់បានប្រើវិធានការក្តៅនៅឡើយនោះទេ។ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ពេលនេះអាជ្ញាធរកំពុងពង្រាយកម្លាំង ដើម្បីបិទមិនឱ្យប្រជាពលរដ្ឋពី ក្រៅចូលមកតំបន់នេះទៀត ហើយអាជ្ញាធរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងចម្ការលោក ខឹម វាសនា ចេញទៅផ្ទះវិញ។ ឯកឧត្តមបានបញ្ជាក់ថា ដោយសារថា ប្រជាពលរដ្ឋដែលចូលទៅស្នាក់នៅក្នុងកន្លែងនោះ ទី១ សុខុមាលភាព

    August 31, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យ៉ាងហោចណាស់ មានពលរដ្ឋខ្មែរប្រមាណ៥០០នាក់ ក្នុងនោះមាននៅកូរ៉េខាងត្បូងជាង៤០០នាក់ និងនៅជប៉ុនជាង១០០នាក់ បានឈប់ពីការងារ និងការសិក្សា ត្រឡប់មកផ្ទះវិញ បន្ទាប់ពីពួកគេជឿលង់នឹងការឃោសនាបែបសាសនារបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា កន្លងទៅនេះ នៅកូរ៉េខាងត្បូងមានពលរដ្ឋខ្មែរចំនួនជាង៤០០នាក់ និងនៅជប៉ុនមានពលរដ្ឋខ្មែរប្រហែល ១០០នាក់ ក្នុងនោះក៏មាននិស្សិតថ្នាក់បណ្ឌិតរៀននៅតំបន់កាន់សៃនៃប្រទេសជប៉ុន ១នាក់ផងដែរ បានឈប់ត្រឡប់មកវិញ។ លោកបានបន្ថែមថា អ្នកខ្លះត្រឡប់មកវិញដោយយកហេតុផលថា

    August 31, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន នឹងជួបប្រជុំជាមួយក្រុមហ៊ុន មហាហង្ស នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ ដើម្បីពិនិត្យលើកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា Miss Grand Cambodia ដែលរងការរិះគន់យ៉ាងខ្លាំងពីមហាជន។ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ថា លោកស្រីនឹងដឹកនាំកិច្ចប្រជុំថ្ងៃស្អែកនេះ ដោយមានការចូលរួមពីខាងក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងពីខាងក្រុមហ៊ុន មហាហង្ស ដែលជាអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា។ សូមជម្រាបថា បន្ទាប់ពីមានការរិះគន់យ៉ាងភ្លូកទឹកភ្លូកដីមក

    August 31, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ពិសេសគណៈអភិបាល ឬប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវខិតខំយកចិត្តទុកដាក់ ឬដោះស្រាយបញ្ហាផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនដែលរងនូវការខូចខាតដោយអន្លើរ កុំចាំរុញការងារនេះមកដល់ថ្នាក់ក្រសួង។ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង៤៦លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយរឿងមួយថា អភិបាលក្រុងតាខ្មៅ ត្រូវបានដកតំណែងក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ដោយសារមិនយកចិត្តទុកដាក់លើការងារនេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «សុំអភិបាលខណ្ឌ អភិបាលរងរាជធានី និងអភិបាលរាជធានី ពិសេសផ្នែកសាធារណការ

    August 31, 2022
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀតនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចតេជោ បានមានប្រសាសន៍រម្លឹក idol លីម តិចម៉េង ថាចង់ផ្ទុះហ្វេសបុករបស់សម្តេច ដោយសារ idol ទាំងបួន ក្នុងវគ្គ final ទទួលបាន Like និង Follow ច្រើន។ សម្ដេចតេជោក៏លើកសរសើរពីកម្មវិធី Cambodia Idol នៅវគ្គចុងក្រោយ មិនមានការចម្រូងចម្រាស់ការដាក់ពិន្ទុ និង ប្រព្រឹត្តទៅដោយរលូន ហើយសម្តេចក៏បានរម្លឹកការឧបត្ថម្ភបេក្ខជន ៤

    August 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ទន្ទឹមនឹងនោះ​ សម្តេចតេជោ ស្នើឱ្យលោកជំទាវ ភឿង សកុណា ពិនិត្យមើលឡើងវិញអំពីកម្មវិធី Miss Grand Cambodia។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា៖ “ខ្ញុំសូមឱ្យលោក ជំទាវ ភឿង សកុណា ពិនិត្យមើលឡើងវិញ

    August 31, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចាកចេញពីចម្ការ លោក ខឹម វាសនា នៅឯជើងភ្នំគូលែន ត្រឡប់ទៅផ្ទះដើម្បីប្រកបការងារចិញ្ចឹមជីវិតជាធម្មតាវិញ ដោយសារពេលនេះពុំបាតុភូតអ្វីកើតឡើងដូចការឃោសនាបែបសាសនាទេ ហើយអាជ្ញាធរក៏ត្រៀមរថយន្តដឹកជញ្ជូនពលរដ្ឋត្រឡប់ទៅវិញមិនគិតថ្លៃដែរ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ឥឡូវនេះមានក្រុមខ្លះចង់ចេញ តែត្រូវក្រុមការពាររប ស់គេរុញត្រឡប់ទៅវិញ អត់ឱ្យចេញ។ ប៉ុន្តែខ្ញុំក៏អំពាវនាវដល់ពលរដ្ឋនៅកន្លែងហ្នឹង នាំគ្នាដើរចេញមក ហើយនៅខាងក្រៅមានរថយន្តចាំដឹក មានបាយទទួលទាននៅខាងក្រៅ»។ រយៈពេលប្រមាណជាង១សប្តាហ៍មកហើយ ដែលមានការឃោសនាសាបព្រួសអបិយជំនឿរបស់ លោក

    August 31, 2022