- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យ បានចេញព្រះរាជក្រឹត្យដំឡើង និងផ្ដល់ឋានៈទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន១៣រូប ដែលមានឋានៈស្មើរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។ ជាមួយគ្នានេះ ព្រះរាជក្រឹត្យក៏បានដំឡើង និងផ្តល់ឋាន:ដល់លោក សេង ស៊ីណារិន ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋាន:ស្មើរដ្ឋមន្រ្តីផងដែរ។ ព្រះរាជក្រឹត្យនេះ បានធ្វើឡើងតបតាមសំណើទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន៕ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្តីទី៖
August 30, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្រសួងសាធារណការ បានពន្យល់ពីអត្ថន័យផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវចំនួន ៣ ដែលអ្នកធ្វើដំណើររគ្រប់រូបត្រូវដឹង រួមមាន៖ -ផ្លាកសញ្ញាទី១៖ សញ្ញាហាមបត់ត្រឡប់ក្រោយ (NO U TURN) សញ្ញានេះហាមយានជំនិះគ្រប់ប្រភេទបត់ត្រឡប់ក្រោយ។ -ផ្លាកសញ្ញាទី២៖ ជាផ្លាកសញ្ញាបន្ថែម បង្ហាញពី រថយន្តដឹកទំនិញធុនធំ (LARGE SIZED TRUCK) សញ្ញានេះ ប្រើសម្រាប់សម្គាល់ រថយន្តដឹកទំនិញធុនធំ ដែលជាប្រភេទរថយន្តអាចមានទម្ងន់សរុបលើស៣.៥០តោន។ -ផ្លាកសញ្ញាទី៣៖ ជាផ្លាកសញ្ញាបន្ថែម ដើម្បីបញ្ជាក់បន្ថែមពីការហាមរថយន្តធំបត់ត្រលប់ក្រោយ (NO U
August 30, 2022 - ព័ត៌មានអន្តរជាតិ
ចិន៖ អាជ្ញាធរចិនបានបញ្ជាឲ្យបិទផ្សារលក់គ្រឿងអេឡិចត្រូនិចដ៏ធំបំផុតនៅលើពិភពលោកជាបន្ទាន់ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរសៀលថ្ងៃចន្ទ ទី២៩ ខែសីហានេះ។ ទីផ្សារលក់គ្រឿងអាឡិចធំបំផុតរបស់ពិភពលោកនោះគឺជាអាគារពាណិជ្ជកម្មធំៗចំនួន ៣ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Huaqiangbei ខេត្ត Shenzhen ភាគខាងត្បូងប្រទេសចិន។ ប្រភពខាងលើបានបន្តថា នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើនេះមានស្តង់រាប់ពាន់កន្លែងដាក់គ្រឿងអាឡិចត្រូនិចសំខាន់ៗជាច្រើនដូចជា មីក្រូឈីប គ្រឿងបន្លាស់ទូរស័ព្ទ និងឧបករណ៍សំខាន់ៗមួយចំនួនសម្រាប់ផលិតជាទូរស័ព្ទផងដែរ។ ការសម្រេចដាក់ចេញនូវវិធានការបិទខ្ទប់នេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរចិនបានរកឃើញបុគ្គលិកបម្រើការងារនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើនេះចំនួន ១១នាក់បានតេស្តវិជ្ជមានជំងឺកូវីដ-១៩កាលពីព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហានេះ។ សូមបញ្ជាក់ជូនផងដែរថា វិធានការបិទខ្ទប់ដែលអាជ្ញាធរចិនបានដាក់ចេញនៅពេលនេះគឺនឹងមានសុពលភាពរហូតដល់ថ្ងៃទី២ ខែកញ្ញា ឬអាចអូសបន្លាយយូរជាងនេះអាស្រ័យទៅតាមស្ថានភាពជាក់ស្តែង៕
August 30, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ រដ្ឋបាលរបស់លោក ចូ បៃឌិន គ្រោងនឹងស្នើសុំសភាអាមេរិកឲ្យអនុម័តលើគម្រោងលក់អាវុធដែលមានតម្លៃរហូតដល់ ១,១ពាន់លានដុល្លារអាមេរិកឲ្យទៅកោះតៃវ៉ាន់។ បើយោងតាមការចុះផ្សារបស់របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហានេះបានឲ្យដឹងថា អាវុធដែលអាមេរិកគ្រោងលក់ទៅឲ្យកោះតៃវ៉ាន់នោះរួមមាន មីស៊ីលសម្រាប់បាញ់នាវាចម្បាំងចំនួន ៦០ មីស៊ីលសម្រាប់កម្ទេចយន្តហោះចម្បាំងចំនួន ១០០ និងអាវុធទំនើបៗមួយចំនួនទៀតផងដែរ។ គួរបញ្ជាក់ជូនថា គម្រោងលក់អាវុធខាងលើនេះត្រូវបានធ្វើឡើងស្របពេលនេះចិននិងតៃវ៉ាន់ហាក់កំពុងមានភាពតានតឹងជាមួយគ្នា ពោលគឺចិនបានដាក់សម្ពាធទៅលើកោះតៃវ៉ាន់ជាបន្តបន្ទាប់ ក្រោយពេលកោះតៃវ៉ាន់បើកទ្វារទទួលស្វាគមន៍វត្តមានប្រធានរដ្ឋសភាអាមេរិកគឺលោកស្រី ណាន់ស៊ី ប៉េឡូស៊ី កាលពីប៉ុន្មានសប្តាហ៍មុននេះ។ កាលពីថ្ងៃចន្ទ ទី២៩ ខែសីហាម្សិលមិញនេះ កោះតៃវ៉ាន់បានចោទប្រកាន់ចិនថាគឺជាចោរ ក្រោយចិនបានបង្ហោះយន្តហោះគ្មានមនុស្សបើកនៅក្បែរកោះតៃវ៉ាន់ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរតៃវ៉ាន់។ យ៉ាងណាក្តី ចិនបានច្រានចោលការចោទប្រកាន់នោះនិងបានអះអាងថាយន្តហោះគ្មានមនុស្សបើករបស់ចិននោះមិនបានបង្កការរំខានដល់កោះតៃវ៉ាន់នោះទេ៕ ផ្តល់សិទ្ធិដោយ៖
August 30, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាត់បង់ចំណូលពន្ធ និងអាករនាំចូលចំនួន៥២៦.៧៣លានដុល្លារ ដោយសារការផលិតស្រាបៀរ, ស៊ីម៉ងត៌, ភេសជ្ជៈ, បារី និងយានយន្ដក្នុងស្រុកជំនួសការនាំចូល។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពី «សកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បញ្ជាក់ថា «ឆមាសទី១ ឆ្នាំ២០២២ ផលិតផលក្នុងស្រុកជំនួសការនាំចូលសំខាន់ៗរួមមាន៖ ស្រាបៀរ, ស៊ីម៉ងត៌, ភេសជ្ជៈ,
August 30, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ បានចាប់ផ្តើមចាកចេញពីតំបន់ចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខ្លះហើយ និងជាបន្តបន្ទាប់ បន្ទាប់ពីចាប់ផ្តើមអស់ជំនឿលើការភូតកុហក់បែបអប្បិយជំនឿរឿងទឹកជំនន់លិចពិភពលោករួចមក។ ខណៈពេលនេះដែរអាជ្ញាធរក៏ចាប់ផ្តើមដាក់កម្លាំងយាមកាមនៅជិតតំបន់នោះ ហើយត្រៀមនឹងអនុវត្តឱសានវាទរបស់រដ្ឋបាលខេត្តផងដែរ ដែលបានដាក់កំហិតឱ្យប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ បញ្ឈប់ការជួបជុំ និងការបោះតង់ស្នាក់នៅ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់៕ ប្រភព៖ ក្រសួងព័ត៌មាន
August 30, 2022 - ព័ត៌មានជាតិ
(សៀមរាប)៖ នៅម៉ោងជាង៣រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បាននាំយកនូវលិខិតរបស់លិខិតរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប ជូនលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដើម្បីឲ្យបញ្ឈប់ការបម្រូមផ្តុំប្រជាពលរដ្ឋ និងរំសាយការជួបជុំឲ្យអស់ យ៉ាងយូរត្រឹមម៉ោង១២យប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ជាកំហិត។ សេចក្តីរាយការណ៍ភ្នាក់ងារបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងថា លិខិតរបស់រដ្ឋបាលខេត្តសៀមរាប ត្រូវបានលោក នីចាន់ ពិនិត្យ ប្រធានក្រុមការងារសន្តិសុខសណ្តាប់ធ្នាប់តំណាង លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចុះហត្ថលេខាទទួលយកលិខិតនេះ។
August 30, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សយារបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម។ នៅចន្លោះថ្ងៃទី៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ ) ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦
August 30, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លីម តិចម៉េង ដែលជាម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 ដោយតិចម៉េង បាន Share រូបផុសក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់របស់សម្តេចតេជោ អមជាមួយពាក្យពេចន៍យ៉ាងដូច្នេះថា៖ គោរពអរគុណសម្តេចពុក ដែលបានផ្ដល់ដំបូលសន្តិភាព នឹងឱកាសដល់កូនចៅគ្រប់ៗគ្នា រួមទាំងខ្ញុំបាទ កូននឹងចង់ចាំគុណបំណាច់មួយនេះរៀងរហូត។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានប្រកាសលទ្ធផល រកឃើញម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីកំពង់ចាម។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចូលរួមអបអសាទរ
August 29, 2022 - ព័ត៌មានអន្តរជាតិ
ការិយាល័យស្រុកមីនបុរីរបស់ប្រទេសថៃ កំពុងព្រមានពីទឹកភ្លៀងនៅលើបណ្ដាញហ្វេសប៊ុករបស់ខ្លួន ដែលនឹងមានកម្រិតរហូតដល់ ៦.៥ មីល្លីម៉ែត្រ នៅផ្នែកខ្លះរបស់ប្រទេសនេះ ខណៈវាក៏នឹងធ្វើឱ្យមានខ្យល់កន្ទ្រាក់ និងភ្លៀងយ៉ាងខ្លាំង ដែលអាចនាំឱ្យមានទឹកជន់ ឬទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗ។ ភ្លៀងនឹងមានពីកម្រិតតិចទៅមធ្យមនៅទីក្រុងបាងកក និងតំបន់ជុំវិញដូចជា៖ Nong Chok, Lat Krabang, Min Buri និងនៅខេត្ត Chachoengsao, Nakhon Nayok និង Samut Prakan។ អាជ្ញាធរបានណែនាំឱ្យប្រជាពលរដ្ឋនៅតំបន់ទាំងនោះ ត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង និងភ្លៀងធ្លាប់ជោគជាំ ដែលវាអាចបណ្តាលឱ្យមានទឹកជំនន់ និងហានិភ័យនៃគ្រោះថ្នាក់ណាមួយ។ ជាពិសេសការធ្វើដំណើរតាមផ្លូវ គួរបង្កើនការប្រុងប្រយ័ត្នដូចជា៖ តាមជម្រាលភ្នំ ផ្លូវទឹក
August 29, 2022









