Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា កម្ពុជាមានអ្នកសារព័ត៌មានប្រមាណ ១ម៉ឺននាក់ និងមានស្ថាប័នព័ត៌មានចុះបញ្ជីជាង២ពាន់អង្គភាព។ លោករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជា​អធិបតី​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង​ព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ លោកបញ្ជាក់ដូច្នេះថា៖ «នៅកម្ពុជា មានអ្នកសារព័ត៌មានប្រមាណ ១ម៉ឺននាក់ ដែលក្នុងនោះ ក្នុងនោះមានអ្នកស្នើសុំបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន មានចំនួនជិត ៤ពាន់នាក់»។ បើតាមលោក នេត្រ ភក្ត្រា, បច្ចុប្បន្ននេះ ស្ថាប័នព័ត៌មានទាំងបុរាណ និងទំនើប

    January 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអុតស្វាករណីទី៤។ ក្រសួងសុខាភិបាល បញ្ជាក់ថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា មាន ករណីជំងឺអុតស្វា ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ ដូច្នេះសរុបជំងឺអុតស្វាដែលបានរកឃើញចំនួន ៤ករណ៏។ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី បង្ការនូវការចម្លងជំងឺអុតស្វា ដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល៖ ផ្តល់សិទ្ធិដោយ៖ freshnews

    January 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)​៖​ នគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជូនអ្នកបើករថយន្ត Ford Ranger ទៅតុលាការ ក្រោយបើកបុករះ នៅក្រោមស្ពានអាកាសឬស្សីកែវ ដែលបណ្តាលឲ្យស្លាប់៤នាក់់ និងរងរបួសមួយចំនួន។ សូមបញ្ជាក់ថា មនុស្សប្រុសស្រីបួននាក់បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នឹងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦៖៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមប្រភពនៅកន្លែងកើតហេតុ

    January 22, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅក្នុងព្រឹត្តិការណ៍ប្រឡងសរសេរតាមអានជាសាធារណៈ «កម្មវិធីសំណេរអង្គរ» នៅមុខប្រាសាទអង្គរវត្ត​ បេក្ខជន ពារ គឹមធន់ មកពីខេត្តសៀមរាប បានទទួលចំណាត់ថ្នាក់លេខ១ ដែលសរសេរអក្សរបានស្អាតជាង គេក្នុងចំណោមសំណៅកិច្ចការជាង៧០០ច្បាប់។ ដើម្បីបង្ហាញអំពីស្នាដៃរបស់លោក ពារ គឹមធន់, Fresh News ស្នើសុំបង្ហាញរូបភាពសំណៅកិច្ចការ ដែលជាអត្ថបទរបស់បេក្ខជនអាយុ២៧ឆ្នាំរូបនេះ។ តាមពិតទៅ បេក្ខជន ពារ គឹមធន់ ក៏ជាមគ្គទេសក៍ទេសចរណ៍មួយរូបប្រចាំតំបន់អង្គរ ដែលធ្លាប់បានផ្ដល់បទសម្ភាសជាមួយ Fresh News ផងដែរ កាលពីឆ្នាំ២០២៣ នៅប្រាសាទបាយ័ន្ត។ គួរជម្រាបថា ក្រៅពីបេក្ខជន ពារ គឹមធន់ ក៏មានជ័យលាភីអក្សរស្អាតជាងគេលេខ២

    January 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យុវសិស្សកម្ពុជា៧រូប ក្នុងចំណោម១៤រូប ដែលបានទៅចូលរួម​ប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្តាច់ព្រ័តនៅប្រទេសវៀតណាម ​បាននាំយកពាន និងមេដាយត្រឡប់មកមាតុប្រទេសវិញហើយ​ បន្ទាប់ពីពួកគេបានទៅចូលប្រឡងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ ​ ការប្រកូត FMO វគ្គផ្តាច់ព្រ័ត​ បានធ្វើឡើងចំនួនពីរដង ដែលលើកទី១ ជាការ​ឱ្យសិស្សប្រឡងសាកល្បងរយៈពេល១ម៉ោង និង៣០នាទី សម្រាប់ថ្នាក់បឋមសិក្សា និង២ម៉ោងសម្រាប់ថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យ និងលើកទី២ជាការប្រឡងផ្លូវការ ដែលមានរយៈពេលដូចការប្រឡងសាកល្បងដែរ។​ ក្នុងការប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្តាច់ព្រ័តនៅប្រទេសវៀតណាម មានបេក្ខជនចួលរួមសរុបមានចំនួន៣១២ នាក់មកពីប្រទេសចំនួន១១។ វិញ្ញាសារប្រឡងត្រូវបាន​ត្រូវបាន​ធ្វើឡើងជាភាសាអង់គ្លេស ដែលបានបែងចែកជាបួនវគ្គរួមមាន៖ Warm up ១០ សំណួរ,

    January 22, 2024
  • ព័ត៌មានជាតិ

    ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា លោក ស៊ិន សត្ថា នាយកដែនជម្រក សត្វព្រៃកែវសីមា ​នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បញ្ជក់ថា ជារឿយៗប្រជាពលរដ្ឋតែងតែប្រទះឃើញហ្វូងដំរីច្រើនក្បាលដែលតែងតែចុះមកក្នុងដីចម្ការរបស់អ្នក ភូមិនិងជូនកាលស្វែងរកទឹកផឹក។ ថ្មីៗនេះអ្នកភូមិនៅឃុំស្រែព្រះគ្រប់ប្រទះឃើញដំរីមួយហ្វូងដែរ។ ហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី ពិសេសក្នុងតំបន់ដែនជម្រក សត្វព្រៃកែវសីមា តែងតែបង្ហាញ ខ្លួនជាច្រើនក្បាល ក្បែរភូមិឋានអ្នកស្រុក ដើម្បីផឹកទឹករកចំណី តែមិនបង្កការគ្រោះថ្នាក់ដល់អ្នកស្រុកទេ ខណៈវត្តមានរបស់សត្វដំរីព្រៃធ្វើដំណើរជាហ្វូង ក៏ជាសញ្ញាល្អសរបញ្ជាក់ឲ្យឃើញពីចំនួនសត្វព្រៃនៅតែចំនួនច្រើនក្នុងព្រៃ មិនមានការបាត់បង់ ។ ក្នុងនោះដែរ ករណីដំរីព្រៃអាជ្ញាធរសង្កាត់រមនា បានជូនដំណឹងដល់បងប្អូនរស់នៅខាងភូមិពូត្រុំ សង្កាត់រមនា

    January 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្រសួងនឹងខិតខំធ្វើយ៉ាងណាគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានល្អដើម្បីកុំឱ្យប្រជាពលរដ្ឋ ពុលព័ត៌មានក្លែងក្លាយដែលធ្វើឱ្យមានការយល់ច្រឡំ។ ការគូសបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងក្របខ័ណ្ឌនេះ ក្រសួងព័ត៌មានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មានខុសពីព័ត៌មានសន្តិសុខ (និយាយពីព័ត៌មានពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍) ប៉ុន្តែសន្តិសុខព័ត៌មាន គឺសំដៅដូចគ្នាទៅនឹងសន្តិសុខស្បៀង សន្តិសុខថាមពល…!»។ លោករដ្ឋមន្ត្រីក៏បានរំលេចពីសន្តិសុខព័ត៌មានថា ក្រសួងបានផ្តោតសំខាន់៣ចំណុចគឺទី១៖ ការទទួលបានព័ត៌មានរបស់ប្រជពលរដ្ឋ,

    January 22, 2024
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ អាជ្ញាធរចិនបានឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃចន្ទនេះ មនុស្សសរុបចំនួន៤៧នាក់ បានកប់ជាប់នៅក្រោមគ្រោះបំណាក់ដីមួយ ដែលបានវាយប្រហារនៅខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua នាថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤។ ភ្នាក់ងារជួយសង្រ្គោះជាង២០០នាក់ រួមជាមួយយានយន្តពន្លត់អគ្គិភ័យ៣៣គ្រឿង និងគ្រឿងចក្រជីកកាយ១០គ្រឿង កំពុងបន្តស្វះស្វែងរក អ្នកដែលបាត់ខ្លួន ក្រោយគ្រោះរអិលបាក់ដី បានកើតមានឡើងលើភូមិ Liangshui ក្នុងទីប្រជុំជន Tangfang នៃទីក្រុង Zhaotong កាលពីខ្ទង់វេលាម៉ោង៥៖៥១នាទីព្រឹក។ អ្នកភូមិដែលនៅជាប់ខ្លួនក្រោមបំណាក់ដីនោះ គឺមកពីផ្ទះសម្បែង១៨គ្រួសារ។ គួរបញ្ជាក់ថា មនុស្សសរុបជាង២០០នាក់ ត្រូវបានជម្លៀសចេញពី កន្លែងរងគ្រោះជាបណ្តោះអាសន្ន

    January 22, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ពិព័រណ៍ការសិក្សា ជាឱកាសសម្រាប់សិស្ស និស្សិត និងអាណាព្យាបាលគ្រប់រូប ដែលមានបំណងឲ្យកូនៗទៅសិក្សានៅក្រៅប្រទេសដែលមានប្រទេស និងសកលវិទ្យាល័យជាច្រើននៅលើពិភពលោក ដោយអ្នកចូលរួមក្នុងពិព័រណ៌នេះ នឹងស្វែងយល់ពាក់ព័ន្ធទៅនឹង អនាគតរបស់អ្នក ឱកាសធ្វើការ និងរស់នៅដោយស្របច្បាប់ ការសិក្សា ការជ្រើសរើសមុខវិជ្ជា ការជ្រើសរើសសកលវិទ្យាល័យ តម្លៃសិក្សា ឯកសារចាំបាច់សម្រាប់ការចុះឈ្មោះចូលរៀន ព័ត៌មានអំពីអាហារូបករណ៍ ការដាក់ពាក្យស្នើសុំទិដ្ឋាការ ការជួយស្វែងរកកន្លែងស្នាក់នៅជាដើម។ «ពិព័រណ៍ការសិក្សាទៅកាន់ប្រទេសអូស្ត្រាលី កាណាដា សិង្ហបុរី នូវែលហ្សេឡង់ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាសណ្ឋាគារភ្នំពេញ តាមបណ្តោយមហាវិថីព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ

    January 22, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អង្គុយបង់កក្រមាចូលរួមប្រកួតសរសេរតាមអានក្នុងកម្មវិធីសំណេរ ហើយថែមទាំងឈឺជើងយូរថ្ងៃទៀតនោះ លោក ប៊ូ សារឿន នៅតែខំប្រឹងកាន់ឈើច្រត់មកប្រកួតសរសេរតាមអានក្នុងកម្មវិធីសំណេរអង្គរ ព្រោះតែចង់ចូលរួមលើកកម្ពស់អក្សរសាស្ត្រជាតិខ្មែរ ក៏ដូចជាធ្វើជាគំរូលើកទឹកចិត្តដល់យុវជនក្នុងកិច្ចចូលរួមនេះផងដែរ។ លោក ប៊ូ សារឿន មានអាយុ៦០ឆ្នាំហើយ ជាបេក្ខជនមកពីរាជធានីភ្នំពេញ លោកក៏ចង់ឱ្យកម្មវិធីនេះរៀបចំឡើងនៅឆ្នាំបន្តៗទៀត និងនៅតាមបណ្ដាខេត្តដទៃទៀតផងដែរ ដើម្បីបំផុសស្មារតីចូលរួមក្នុងបុព្វហេតុអក្សរសាស្ត្រជាតិនេះឱ្យកាន់តែផុសផុលឡើង។ ក្នុងនាមជាព្រឹទ្ធាចារ្យមួយរូប លោក ប៊ូ សារឿន ក៏លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ យុវជន ក៏ដូចជាអ្នកសរសេរទាំងឡាយសូមយកវចនានុក្រមសង្ឃរាជ ជួន ណាត ជាគោលក្នុងការសរសេរអត្ថបទនានា ពីព្រោះសំណេរមួយចំនួនមិនដូចអំណាននោះឡើយ ដូច្នេះត្រូវតែពិនិត្យក្នុងវចនានុក្រមជាចាំបាច់។ លោក សារឿន ក៏មិនភ្លេចជំរុញដល់ប្រជាពលរដ្ឋ យុវជន ពិសេសឪពុកម្ដាយ

    January 22, 2024