- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី សុខ លីណា ដែលគេស្គាល់ថាជាម្តាយរបស់ជនបើករថយន្ត Jeep បង្កគ្រោះថ្នាក់ចរាចរណ៍ បង្កគ្រោះថ្នាក់ចរាចរណ៍កាលពីខែមុន បានស្នើសុំដកពាក្យបណ្តឹងរបស់ខ្លួន ដែលបានប្តឹងគ្រួសារជនរងគ្រោះពីបទបរិហារកេរ្តិ៍វិញហើយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា។ បណ្តឹងនេះ ត្រូវបានម្តាយជនបង្កដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ដោយបានប្តឹងលើឈ្មោះ គ្រុយ ឈិញលាំង ភេទស្រី (ប្រព័ន្ធជនរងគ្រោះ) និងប្តឹងឈ្មោះ : សៀង សេរីរដ្ឋា ភេទស្រី
January 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីយុត្តិធម៌ ត្រូវធ្វើយ៉ាងណាពន្លឿននីតិវិធីករណីគ្រោះថ្នាក់ចរាចរណ៍ឱ្យបានលឿន ដើម្បីធ្វើយ៉ាងណាកុំឱ្យសាច់ញាតិជនរងគ្រោះទទួលភាពអយុត្តិធម៌ ដោយសារតែការពន្យារនីតិវិធីរបស់តុលាការឱ្យសោះ។ ការណែនាំបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាស្តីពី «ប្រសិទ្ធភាព នៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី» នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «រឿងគ្រឿងគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ដោយសារគេបុក
January 24, 2024 - ព័ត៌មានអន្តរជាតិ
(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា អាល្លឺម៉ង់នឹងបញ្ជូនឧទ្ធម្ភាគចក្រចំនួន ៦គ្រឿងទៅឲ្យអ៊ុយក្រែន ចេញពីឃ្លាំងស្តុកយោធារបស់ខ្លួន ដែលនឹងត្រូវដឹកជញ្ជូន ចាប់ពីត្រីមាសទី ២ នៃឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។ លោក Pistorius បានឲ្យដឹងថា ឧទ្ធម្ភាគចក្រនេះឈ្មោះ Sea King ហើយអាចជួយអ៊ុយក្រែនបានគ្រប់យ៉ាង រាប់ចាប់តាំងពីកិច្ចការឃ្លាំមើលសមុទ្រខ្មៅ រហូតដល់ការដឹកជញ្ជូនទាហាន។ លោក Pistorius បញ្ជាក់ថា «ដើម្បីការពារប្រជាជនអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធ ការការពារដែនអាកាសនៅតែបន្តជាអាទិភាពលេខ១។
January 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ទៅផ្លូវជាតិលេខ៣៣) បន្ទាប់ពីបើកការដ្ឋានកាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ នឹងឈានដល់ការចាក់បេតុងកៅស៊ូ រួចរាល់ផងដែរនាកំឡុងខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ខណៈការសាងសង់រួចរាល់ទាំងស្រុងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។ បើតាមការបញ្ជាក់ពីលោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យថា «ផ្លូវជាតិលេខ៣១ គិតមកដល់ពេលនេះសម្រេចការសាសងសង់បានប្រមាណ ៤០%ហើយ ក្នុងនោះការចាក់អ៊ុតបេតុងកៅស៊ូ (AC) នឹងរួចរាល់នាខែកក្កដា
January 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅភូមិស្គរដាច់ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង បានបង្ហាញនូវក្ដីសប្បាយរីករាយ និងថ្លែងអំណរគុណដល់ក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការដែលបានពន្លឿនការដោះស្រាយសំណុំរឿងរបស់គាត់ ហើយផ្ដល់នូវភាពយុត្តិធម៌ជូនភាគីទាំងសងខាង។ តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះបានថ្លែងអំណរគុណដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលអនុវត្តតាមបទបញ្ជាយ៉ាងម៉ត់ចត់របស់ថ្នាក់ដឹកនាំ ក្នុងការពន្លឿនការដោះស្រាយជូនជនរងគ្រោះ ដែលករណីបទល្មើសចរាចរណ៍ គឺជាករណីអាទិភាពមួយ នៅក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការ ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌។ គួរជម្រាបថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង៨៖១៥នាទីយប់ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅភូមិស្គរដាច់ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលក្នុងនោះ ក្មេងប្រុសមានអាយុ១៧ឆ្នាំ
January 24, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សមេ្តច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ បានសព្វព្រះរាជហឫទ័យ ស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាន នូវព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ចំនួន៥២៩គ្រួសារ នៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលពាំនាំនូវការផ្តាំផ្ញើនៅការសាកសួរសុខទុក្ខ ពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នូវសេចក្តីនឹករលឹកជាពន់ពេកចំពោះកូនចៅ ចៅទួតរបស់ព្រះមហាក្សត្រីពីចម្ងាយ។ ព្រះមហាក្សត្រ
January 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងពីបង្ហាញប្រឈមផ្នែកវប្បធម៌អរូបីនៅថ្នាក់មន្ទីរ ដោយបញ្ជាក់ ចាប៉ីដងវែង នៅខេត្តកំពង់ចាម កំពុងប្រឈមនឹងការបាត់បង់។ ចំណែកឯខេត្តសៀមរាប ប្រឈមនឹងការបាត់បង់ល្ខោននិយាយ ល្ខោនអាប៉េ ភ្លេងគ្រឹម និងភ្លេងអារក្ស។ លោក ហាប់ ទូច បានឲ្យដឹងបែបនេះ ពេលឡើងថ្លែងរាយការណ៍ជារួម ស្តីពីវឌ្ឍនភាព និងទិសដៅការងារវប្បធម៌និងវិចិត្រសិល្បៈសំខាន់ៗ សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅសាលសន្នសីទចតុម្មុខ។ លោក ហាប់ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា «មន្ទីរខេត្តសៀមរាប
January 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានណែនាំដល់បញ្ជាការដ្ឋានកងទ័ពជើងគោក ឲ្យបន្តធ្វើកំណែទម្រង់ពង្រឹងរចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពកម្លាំង និងការបំពាក់យុទ្ធោបករណ៍ផ្សេងៗ។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក សូមបន្តទម្រង់ពង្រឹងរចនាសម្ព័ន្ធ
January 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញក្តីបារម្ភចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (Artificial Intelligence – AI) ដែលអាចបង្កើតនូវព័ត៌មានក្លែងក្លាយ ដែលនាំឱ្យមានគ្រោះថ្នាក់ដល់សង្គមជាតិ ក៏ដូចជាពិភពលោក។ សម្តេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា នៅពេលនេះក្នុងក្របខណ្ឌអន្តរជាតិ បាននាំគ្នាគិតគូររួចទៅហើយ អំពីគ្រោះថ្នាក់នៃការបង្កើតព័ត៌មានក្លែងក្លាយ តាមរយ AI នេះ។ តែយ៉ាងណាសម្តេចធិបតី ក៏បានបញ្ជាក់ថា បច្ចេកវិទ្យា AI មិនមែនអាក្រក់ទាំងអស់នោះទេ បច្ចេកវិទ្យានេះនឹងផ្តល់នូវថាមពលថ្មី ផលិតភាពថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពការងារ បើប្រើប្រាស់ក្នុងផ្លូវត្រូវ។ ការលើកឡើងពីបញ្ហាប្រឈមនៃ AI
January 24, 2024 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ ក្រុមហ៊ុន Toyota Vietnam បានប្រកាសប្រមូលរថយន្តម៉ូដែល Avanza រថយន្តម៉ូដែល Veloz និងរថយន្តម៉ូដែល Yaris Cross ចំនួន ២៥ ៩៧១គ្រឿង ដើម្បីជួសជុលប៊ូឡង់នៅបូមខាងមុខ។ នេះបើយោងតាមកាសែតវៀតណាម VN Express។ កាសែត VN Express បានរាយការណ៍ថា ប៊ូឡុងនេះរឹងមិនបានតឹងល្អដោយសារបញ្ហាការរចនា ហើយអាចរលុងនិងបណ្តាលឱ្យមានឮសំឡេង ដែលអាចឈានទៅរកការរបូតបាត់។ រថយន្តម៉ូដែល Toyota Avanza និងម៉ូដែល Veloz ដែលរងផលប៉ះពាល់ត្រូវបានផលិតនៅចន្លោះថ្ងៃទី៧ ខែមករា ដល់ថ្ងៃទី២៨ ខែតុលា
January 24, 2024









