- Khmerpress
- សិល្បៈ
ប្រិយមិត្តពិតជាធ្លាប់បានស្គាល់រួចទៅហើយពីតារាចម្រៀង Original Song គឺលោក ចេន (Chen) ដែលមានប្រជាប្រិយ បូករួមជាមួយទឹកដមសំឡេងផ្អែម រូបសម្រស់ស្រស់សង្ហាល្បីខ្លាំងនៅក្នុងប្រទេសកម្ពុជា សម្បូរទៅដោយអ្នកគាំទ្រជាច្រើនរាប់ពាន់នាក់ ដោយយោងតាមគណនីហ្វេសប៊ុករបស់ លោក ចេន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ បានចូលរួមអបអរសាទរ លីម តិចម៉េង ម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោក ចេន បានចូលរួមអបអរសាទរ និងបានលើកទឹកចិត្តពាក្យពេចន៍មួយចំនួនទៅអោយ តិចម៉េង ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “បងអបអរសាទរប្អូន តិច ម៉េង
August 29, 2022 - ព័ត៌មានជាតិ
កម្មវិធី Cambodian Idol រដូវកាលទី៤ ដែលទើបតែបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យ ម្សិលមិញនេះ បានសាងប្រវត្តិសាស្រ្តដ៏គួរឱ្យភ្ញាក់ផ្អើលដោយមានអ្នកទស្សនាការឡាយនៅលើផេកផ្លូវការរបស់ទូរទស្សន៍ Hang Meas HDTV រហូតដល់ជាង 500K និងអ្នកចូលរួមទស្សនាដោយផ្ទាល់យ៉ាងច្រើនកុះករមិនធ្លាប់មាន។ ស្របពេលដែលកំពុងល្បីរន្ទឺនៅក្នុងប្រទេសកម្ពុជា តើចង់ដឹងអត់ថាតើអ្នកណា ជាអ្នកបង្កើតកម្មវិធីលំដាប់ពិភពលោកមួយនេះ ហើយបង្កើតឡើងដើម្បីអ្វី? នៅក្នុងឆ្នាំ២០០១ លោក Simon Fuller ដែលជាសហគ្រិនជនជាតិអង់គ្លេស អ្នកគ្រប់គ្រងសិល្បករ ផលិតករភាពយន្តនិងទូរទស្សន៍ បានបង្កើតកម្មវិធីមួយឈ្មោះថា “Pop Idol”។ កម្មវិធីជាសេ៊រីនេះ គឺជាកម្មវិធីប្រកួតប្រជែងចំរៀងនៅលើទូរទស្សន៍ ITV ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីជ្រើសរើសតារាចម្រៀងប៉ុបវ័យក្មេង និងល្អបំផុត ឬ
August 29, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រនៃកោះស៊ូម៉ាត្រារបស់ខ្លួន ដែលនេះគឺជាការរញ្ជួយលើកទី៣ ដែលបានអង្រួនតំបន់នេះចាប់តាំងពីព្រឹកថ្ងៃចន្ទ។ ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) បានកត់ត្រាការរញ្ជួយដីពីកោះ Mentawai ក្បែរឆ្នេរខាងលិចនៃកោះស៊ូម៉ាត្រា នៅមុនម៉ោង ១០ និង ៣០ នាទីព្រឹក ហើយបាននិយាយថា គ្មានព្រមានអំពីរលកយក្សស៊ូណាមិនោះទេ។ អ្នកនាំពាក្យ BMKG បាននិយាយកាលពីមុនថា ទីភ្នាក់ងារនេះបានកត់ត្រាកម្រិត ៦.៤ រ៉ិចទ័រ ប៉ុន្តែបានប្ដូរទៅកម្រិត ៦.១ វិញ។ ការរញ្ជួយដី៣ ដងជាប់ៗគ្នា បានវាយប្រហារតំបន់នេះចាប់តាំងពីព្រឹកព្រលឹមថ្ងៃច័ន្ទ ជាមួយនឹងការរញ្ជួយកម្រិត
August 29, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សំរាមជាបញ្ហាមួយដែលត្រូវបានក្រសួងបរិស្ថាន រដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្អាត និងប្រមូលសម្រាប់យកទៅច្នៃ ឬដុតចោល។ ក្រោមការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ក្រសួងបរិស្ថានបានផ្តល់ឡដុតសំរាមមួយដែលមានអានុភាពដុតសម្រាមបាន ៨តោន ទៅ ១០តោន ក្នុងមួយថ្ងៃដល់ស្រុកក្រឡាញ់ ដើម្បីធ្វើការដុតសម្រាមប្រចាំថ្ងៃ។ សូមបញ្ជាក់ថាប្រជាពលរដ្ឋរស់ឃុំចំនួនពីរដែលស្ថិតក្នុងទីប្រជុំជនស្រុកក្រឡាញ់បានប្រើប្រាស់សំរាមប្រមាណ ៤តោនក្នុងមួយថ្ងៃ ហើយសំរាមដែលប្រមូលបានគឺត្រូវយកទៅដុតក្នុងឡសំរាមដែលស្ថិតក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration
August 29, 2022 - ព័ត៌មានអន្តរជាតិ
នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ (DDC) បានប្រកាសថា ខ្លួនបានបញ្ជាក់ពីករណីទី៧ នៃជំងឺអុតស្វា monkeypox ចេញពីស្ត្រីជនជាតិថៃម្នាក់ ដែលមានអាយុ ៣៧ឆ្នាំ រស់នៅក្នុងទីក្រុងបាងកក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ អគ្គនាយករបស់ DDC លោកវេជ្ជបណ្ឌិត Opas Karnkawinpong បាននិយាយថា វិទ្យាស្ថានជំងឺឆ្លង Bamrasnaradura បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ស្ត្រីម្នាក់នោះបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា ហើយគាត់បានបង្ហើបថា អ្នកជំងឺបានរួមភេទជាមួយជនបរទេស និងមិនបានធ្វើដំណើរទៅក្រៅប្រទេសកាលពីពេលថ្មីៗនោះទេ។ អ្នកជំងឺមានអាការគ្រុនក្តៅ នៅថ្ងៃទី២០ ខែសីហា និងបានចេញពងបែកនៅថ្ងៃបន្ទាប់ ហើយរហូតដល់ ២
August 29, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីយប់មិញបន្ទាប់ពីគណៈកម្មការប្រកាសអំពីជ័យជំនះរបស់ លីម តិចម៉េង ជាម្ចាស់ពានកម្មវិធី Cambodian Idol សារអបអរសាទរជាច្រើនត្រូវបានបង្ហោះ ព្រោងព្រាតពេញបណ្តាញសង្គម ជាពិសេសបំផុតនោះគឺសារជូន «អបអរសាទរ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅលើ Facebook ផ្លូវការរបស់សម្តេច។ ក្នុងនោះគ្រាន់តែសាររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «សូមអបអរសារចៅ លីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ» ដោយត្រឹមតែ ១នាទី (1m) ដំបូងប៉ុណ្ណោះមានចំនួនអ្នក Like 6.6K ហើយគិតត្រឹមម៉ោង១២៖៥៥នាទីថ្ងៃត្រង់នេះ (រយៈពេល១២ម៉ោង)
August 29, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងប្រកាសពីការ ប្រឡងជ្រើសរើសមន្ត្រីរាជការ ឲ្យចូលបម្រើការងារចំនួន ៣៣២៤នាក់ នៅតាមបណ្តាអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក៖ លក្ខខណ្ឌនៃការជ្រើសរើស * បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច១៨ឆ្នាំ មានសញ្ញាបត្រ ឬវិញ្ញាបនបត្រមានតម្លៃស្មើស្របតាមជំនាញ ដែលត្រូវជ្រើសរើស និងមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល។ * ត្រូវបានលើកលែងលក្ខខណ្ឌអាយុ ចំពោះបេក្ខជនជាមន្ត្រីរាជការគ្រប់មុខតំណែង និងបេក្ខជនជានិស្សិតបញ្ចប់ការសិក្សា ដែលប្រឡងចូលក្របខណ្ឌក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល។ មុខតំណែងវិជ្ជាជីវៈក្រៅពីសុខាភិបាល ត្រូវបានកំណត់ អាយុគិតមកដល់ថ្ងៃប្រឡងដូចខាងក្រោម៖
August 29, 2022 - ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងចំនួន ២គ្រឿង ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ដែលវាគឺជាការដឹកជញ្ជូនលើកដំបូងនៅក្នុងផ្លូវទឹក ចាប់តាំងពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានកើនឡើង ជុំវិញដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់ប្រធានសភាលោកស្រី Nancy Pelosi ។ យោងតាមសេចក្តីថ្លែងការណ៍នៃកងនាវាចរទី៧ របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុនបានឱ្យដឹងថា នាវាចម្បាំង USS Antietam និង USS Chancellorsville កាលពីថ្ងៃអាទិត្យ បានធ្វើដំណើរឆ្លងកាត់ដែនទឹកស្របតាមច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរពីលើសមុទ្រ។ កងនាវាចរទី៧ របស់សហរដ្ឋអាមេរិក (United States Seventh Fleet) បាននិយាយថា ដំណើរឆ្លងកាត់កំពុងដំណើរការ ហើយថា មិនមានការជ្រៀតជ្រែកពីកងកម្លាំងយោធាបរទេសនោះទេ គិតមកទល់ពេលនេះទេ។ ខ្លួនបាននិយាយថា៖«នាវាទាំងនេះ
August 29, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកការធ្វើដំណើរលើកំណាត់ផ្លូវ៦០ម៉ែត្រ រយៈពេល ៣ថ្ងៃ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ការផ្អាកធ្វើចរាចរណ៍ចាប់ពីម៉ោង៥ព្រឹកថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែសីហា។ កំណាត់ផ្លូវដែលហាមធ្វើដំណើរឆ្លងកាត់ គឺចាប់ពីចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយនឹងវិថីកងយុទ្ធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) រហូតដល់ស្តុបចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ជាមួយមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ)។ សូមបញ្ជាក់ថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ
August 29, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ កាលពីយប់មិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក «Cambodian Idol» រដូវកាលទី៤ វគ្គផ្ដាច់ព្រ័ត្រ បានរកឃើញម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីកំពង់ចាម។ បេក្ខជន លីម តិចម៉េង គឺជាបេក្ខជនជើងខ្លាំងមួយរូប ដែលមានទេពកោសល្យ និងសមត្ថភាពបូករួមជាមួយប្រជាប្រិយភាព ទទួលបានសារបោះឆ្នោតច្រើនជាងគេ នៅក្នុងចំណោមបេក្ខជនជើងខ្លាំង ៣រូបទៀត ដែលសាកសមជាម្ចាស់ពានរង្វាន់នៅក្នុងវិធីប្រឡងចម្រៀងកម្រិតពិភពលោក។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ មុននេះបន្តិច យោងទៅតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លឹម តិចម៉េង បានបង្ហោះវីដេអូ ប្រមាណជាង
August 29, 2022









