- Khmerpress
- សិល្បៈ
កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ គឺជាយប់ចុងក្រោយ វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលនៅសល់បេក្ខជន៤រូបគឺ បេក្ខជន នាង ដាវីន, ថុល សុភិទិ, លីម តិចម៉េង និង ស៊ឹម ច័ន្ទពន្លឺ ហើយបេក្ខជនដែលទទួលបានការគាំទ្រពីសំណាក់មហាជនច្រើនជាងគេ និងក្លាយជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលពី៤ បានទៅលើបេក្ខជន លីម តិចម៉េង។ ក្នុងឱកាសនោះផងដែរ លោក ឌួង ឆាយ ក៏បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកឧបត្ថម្ភថវិកា 1,000$
August 29, 2022 - សិល្បៈ
កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ គឺជាយប់ចុងក្រោយ វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលនៅសល់បេក្ខជន៤រូបគឺ បេក្ខជន នាង ដាវីន, ថុល សុភិទិ, លីម តិចម៉េង និង ស៊ឹម ច័ន្ទពន្លឺ ហើយបេក្ខជនដែលទទួលបានការគាំទ្រពីសំណាក់មហាជនច្រើនជាងគេ និងក្លាយជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលពី៤ បានទៅលើបេក្ខជន លីម តិចម៉េង។ បន្ទាប់ពីមានឈ្នះជ័យលាភី Cambodian Idol ភ្លាម បេក្ខជន លីម
August 29, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទីបំផុតកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក «Cambodian Idol» រដូវកាលទី៤ រកឃើញម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីកំពង់ចាម។ ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចូលរួមអបអសារទចំពោះបេក្ខជន លីម តិចម៉េង ដែលឈ្នះជាម្ចាស់ពានកម្មវិធី «Cambodian Idol» រដូវកាលទី៤។ តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ បានសរសេរថា៖ «សូមអបអរសារចៅ លីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ»។ នៅក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាដល់ TOP
August 29, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកឈ្មោះ Tara Om នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នេះបានឲ្យដឹងថា តាមប្រភពផេកមួយមានឈ្មោះថា #ឥសី បានឳ្យដឹងថា អ្នកស្រី ត្រឹង ងា (ឈ្មោះដើម ឡាយ ហ៊ុនគី) ដែលជាម្ចាស់សៀវភៅអរិយធម៌ខ្មែរ បានទទួលអនិច្ចកម្មហើយនៅព្រឹកថ្ងៃអាទិត្យទី ២៨ ខែសីហា ឆ្នាំ២០២២ នេះ។ អ្នកស្រីជាស្ថាបនិក សៀវភៅអរិយធម៌ខ្មែរ ដែលត្រូវបានក្រសួងអប់រំសម័យសាធារណរដ្ឋខ្មែរដាក់បញ្ចូលក្នុងកម្មវិធីសិក្សា។ តាមរយៈស្នាដៃស្រាវជ្រាវនេះហើយដែលបន្សល់ទុកឳ្យកូនខ្មែរជាច្រើនបានស្គាល់ប្រវត្តិសាស្រ្តខ្មែរក្នុងសម័យអាណាចក្រអង្គរ។ ក្នុងនាមពលរដ្ឋខ្មែរមួយរូប សូមចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់ និងធនធានដ៏កម្ររបស់ជនជាតិខ្មែរយើង។ សូមវិញ្ញាណក្ខន្ធអ្នកស្រីបានទៅកាន់សុគតិភព។ បើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផេក Amazing Cambodia បានឲ្យដឹងផងដែរថា
August 28, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា រុស្ស៊ីកំពុងដុតបំផ្លាញឧស្ម័នធម្មជាតិចោល ដែលមានតម្លៃ ១០លានដុល្លារក្នុងមួយថ្ងៃ ខណៈឧស្ម័នទាំងនេះជាធម្មតាត្រូវនាំចេញទៅប្រទេសអាល្លឺម៉ង់ តាមរយៈបំពង់ Nord Stream 1។ យោងតាមការវិភាគពី Rystad Energy បានឱ្យដឹងថា រោងចក្រមួយនៅជិតទីក្រុង St Petersburg កំពុងដុតបំផ្លាញឧស្ម័នដែលមានតម្លៃប្រមាណ ១០លានដុល្លារក្នុងមួយថ្ងៃៗ។ បើយោងតាម BBC អណ្តាតភ្លើងកំពុងឆាបឆេះនៅរោងចក្រឧស្ម័នធម្មជាតិរាវ Portovaya នៅជិតព្រំដែនជាមួយប្រទេសហ្វាំងឡង់ ហើយបើតាមការវិភាគរបស់ Rystad បានបង្ហាញថា វាកំពុងឆេះប្រហែល ៤.៣៤ លានម៉ែត្រគូបក្នុងមួយថ្ងៃ។ គួរឱ្យដឹងថា ទីក្រុងមូស្គូបានព្យាយាមបិទការផ្គត់ផ្គង់ឧស្ម័នរបស់អឺរ៉ុប ក្នុងការឆ្លើយតបជាក់ស្តែងចំពោះទណ្ឌ.កម្មសេដ្ឋកិច្ច
August 27, 2022 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ មន្រ្តីជំនិតបំផុតម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ទីក្រុងមូស្គូនឹងបញ្ឈប់ការធ្វើសង្រ្គាមនៅអ៊ុយក្រែនឡើយ បើទោះបីជាទីក្រុងកៀវប្រកាសបោះបង់ចោលជាផ្លូវការ នូវចេតនាចង់ចូលរួមក្នុងអង្គការណាតូ (NATO) ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២។ កំលុងបទសម្ភាសន៍មួយជាមួយ ស្ថានីយទូរទស្សន៍បារាំង LCI លោក ឌីមីទ្រី មេដវ៉េដេវ (Dmitry Medvedev) ដែលជាអតីតប្រធានាធិបតី និងបច្ចុប្បន្នជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសរុស្ស៉ី បានលើកឡើងដូច្នេះថា «ការប្រកាសបោះបង់ចោលក្តីសង្ឃឹមចូលរួមក្នុង បក្សសម្ព័ន្ធយោធាអាត្លង់តិចខាងជើង (NATO)
August 27, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានចេញលិខិតរបស់មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ករណីបំផុសបំផុល ប្រជាពលរដ្ឋដោយតាំងខ្លួនជាតួអង្គព្រហ្ម របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ នៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្នុងអំឡុងពេលពីរបីថ្ងៃកន្លងមកនេះ លោក ខឹម វាសនា បានមកស្នាក់នៅក្នុងចំការម្រេចផ្ទាល់ខ្លួន ដោយបានតាំងខ្លួនជាតួអង្គព្រហ្ម (ពួកអមនុស្ស អំបូរទេវតា) បំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស ថានឹងមានអភូតហេតុ រញ្ជួយផែនដី នឹងកើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្ដុំដីចំការរបស់គាត់(ជើងភ្នំគូលែន) ពិសេសមកនៅខេត្តសៀមរាប ទើបអាចរួចគ្រោះបាន។ ករណីនេះ
August 27, 2022 - ព័ត៌មានអន្តរជាតិ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ថៃ (DDC) បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញនេះថា ពួកគេបានបញ្ជាក់ពីករណីទី៦ នៃជំងឺអុតស្វា Monkeypox លើស្ត្រីម្នាក់ ដែលរស់នៅខេត្ត Maha Sarakham ភាគឦសាននៃប្រទេសថៃ។ អ្នកជំងឺមានអាយុ ២១ឆ្នាំ ហើយគាត់បានចេញរោគសញ្ញា នៅកំឡុងពេលគាត់កំពុងធ្វើការនៅប្រទេសកាតា។ ស្ត្រីរូបនេះបានធ្វើការជាអ្នកម៉ាស្សានៅប្រទេសកាតា ហើយចាប់ផ្តើមមានពងបែកនៅថ្ងៃទី១០ ខែសីហា។ ក្រោយមកស្ត្រីរូបនេះបានត្រឡប់មកប្រទេសថៃវិញ នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃបន្ទាប់។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃ DDC បាននិយាយថា លទ្ធផលមន្ទីរពិសោធន៍ កាលពីថ្ងៃទី២៤ ខែសីហា បានបញ្ជាក់ថា ស្ត្រីរូបនោះបានវិជ្ជមានជាមួយជំងឺអុតស្វា
August 27, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយមានការអនុញ្ញាត្តិពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី២៦ សីហា ឆ្នាំ២០២២ នេះ លោក ហ៊ឺ វិរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំមន្ត្រីជំនាញមួយចំនួន ចុះពិនិត្យមើលសកម្មភាព នៃការហាត់សមរបស់ក្រុមហ៊ុនដែលរៀបចំការប្រកួតប្រជែង «Miss Grand Cambodia» នៅទីតាំងដែលត្រូវសម្ដែងផ្ទាល់តែម្តង។ ក្នុងការជួបជជែកជាមួយអ្នកទទួលខុសត្រូវ នៃក្រុមហ៊ុនមហាហង្ស លោក អ៊ិន សុភិន បានឲ្យក្រុមមន្រ្តីនៃក្រសួងវប្បធម៌ដឹងថា ក្រោយពីមានការរិះគន់ដ៏កក្រើក ក្នុងប្រពន្ធ័ផ្សព្វផ្សាយសង្គម អំពីឈុតតំណាងក្រុងបាវិត និង ក្រុងប៉ោយប៉ែត លោកក៏សំរេចចិត្តដកនូវឈុតទាំងពីរ
August 27, 2022 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានចេញលិខិតឆ្លើយតប ការបង្ហាញឈុតតំណាងខេត្តស្ទឹងត្រែង របស់កម្មវិធី Miss Grand Cambodia របស់ផលិតកម្មមហាហង្សដែលបានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ មហាជនគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនលើសលុបជាពិសេស ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង បានសម្តែងប្រតិកម្មមិនពេញចិត្ត និងបានរិះគន់យ៉ាងក្ដៅគគុកលើឈុតតំណាងខេត្តស្ទឹងត្រែង ដែលបង្ហាញលក្ខណៈស្រើបស្រាលលេចលេចក្រោម ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ប្រពៃណីយ៍ល្អរបស់ខ្មែរ ពិសេស កិត្តិយសរបស់ស្ត្រីខ្មែរយើង។ រដ្ឋបាលខេត្តស្ទឹងត្រែង សូមបដិសេធចំពោះការយកឈុតតំណាងនេះដាក់ឈ្មោះខេត្តស្ទឹងត្រែង សម្រាប់បង្ហាញក្នុងកម្មវិធីនេះ ដោយមិនបានសុំការអនុញ្ញាតពីរដ្ឋបាលខេត្ត ហើយឈុតដែលបានបង្ហាញនេះ មិនធ្លុះបញ្ចាំងពីសម្លៀកបំពាក់ប្រពៃណី នៅក្នុងមូលដ្ឋាននៃខេត្តស្ទឹងត្រែងនោះទេ។ ដើម្បីស្ដារកិត្តិយសរបស់ខេត្តស្ទឹងត្រែងឡើងវិញ ផលិតកម្មមហាហង្ស
August 27, 2022









