Khmerpress
  • ព័ត៌មានជាតិ

    ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែនមាត់ទន្លេមេគង្គ និងបងប្អូនដែលកំពុងរស់នៅតំបន់ងាយរងគ្រោះដោយទឹកជំនន់ មេត្តាជ្រាបថា៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលចុះមកជាមួយនឹងសម្ពាធ(ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីកម្រិតកម្ពស់មធ្យមទៅបង្គួរ ។ ស្ថានភាពបែបនេះបានធ្វើឲ្យខេត្តព្រះវិហារ ទទួលរងភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដែលធ្វើអោយទឹកស្ទឹងសែនហក់ឡើងខ្លាំងលើសពីកម្រិតប្រកាសអាសន្នទៅទៀត ដែលគិតត្រឹមថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២២ នេះស្ទឹងសែនមានកម្ពស់ ១១.៦០ម៉ែត្រ លើសពីកម្រិតប្រកាសអាសន្ន០.១០ម៉ែត្រ។ ដូច្នេះដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ពិសេសបងប្អូនដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ

    August 27, 2022
  • សិល្បៈ

    តារាកំប្លែងជើងចាស់ល្បីឈ្មោះបោះសម្លេង គឺលោក ជួង ជី ហៅនាយ កុយ បានធ្វើការឡាយសុំទោសជាសាធារណៈ ដោយស្មោះអស់ពីចិត្ត និងប្រកបដោយការទទួលខុសត្រូវ ក្រោយបានពីបានសម្ដែងនៅក្នុងបទចម្រៀងរបស់ផលិតកម្មមួយ ធ្វើឱ្យបងប្អូន​កាន់​សាសនា​អ៊ីស្លាម​មិន​ពេញ​ចិត្ត។ នៅក្នុងវិដេអូឡាយជាង ១០នាទី តារាកំប្លែងល្បីឈ្មោះរូបនេះ បានសុំទោសចំពោះការសម្ដែងដែលខ្លួន និងលោក អ៊ូ ប៊ុណ្ណា​រ៉ាត់​ (ហៅ​ក្រឹម​)​ បានស្លៀក​ពាក់​បែប​អ៉ីស្លាម ហើយរាំ និងសម្ដែងបែបឌីជេ ដែលអ្នកដឹកនាំតម្រូវឱ្យធ្វើ នាំឱ្យប៉ះពាល់ដល់អារម្មណ៍​បងប្អូន​ខ្មែរ​កាន់​សាសនា​អ៉ីស្លាម។ លោកពូ កុយ ក៏បានបញ្ជាក់ថា ខ្លួន​គាត់មិន​មាន​ចេតនា​មើលងាយ​ ឬ​ប៉ះពាល់​ណា​មួយ​ដល់​បងប្អូន​ខ្មែរ​កាន់​សាសនា​អ៉ីស្លាម​នោះ​ឡើយ​ ​ប៉ុន្តែ​ក្នុងនាម​ជា​អ្នកសម្ដែង​ គឺលោក​ស្លៀកពាក់ និងសម្ដែង​អ្វី​នោះ​ គឺ​លោក​ធ្វើ​តាមតែ​អ្នក​ដឹកនាំ​ប៉ុណ្ណោះ ហើយលោកពិតជាសុំទោសដោយស្មោះអស់ពីចិត្ត

    August 27, 2022
  • ព័ត៌មានអន្តរជាតិ

    (មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា យន្តហោះចម្បាំង SU-24 របស់យោធាបេឡារុស ត្រូវបានកែច្នៃដើម្បីបំពាក់នុយក្លេអ៊ែរ ហើយលោកក៏បានព្រមានដែរថា ទីក្រុងមីនស្កិ៍នឹងឆ្លើយតបភ្លាមៗ ប្រសិនបើក្រុមលោកខាងលិច ហ៊ានបង្កបញ្ហាណាមួយមកលើបេឡារុស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២។ លោក លូកាសិនកូ បានឱ្យដឹងទៀតថា រូបលោកបានព្រមព្រៀងលើ ការកែច្នៃយន្តហោះយោធាបេឡារុសនេះ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។ បេឡារុស

    August 27, 2022
  • ព័ត៌មានអន្តរជាតិ

    នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ យោងតាមប្រភពព័ត៌មាន ដែលត្រូវបានគេរាយការណ៍ពីបញ្ហាដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើអ៊ីនធឺណិត សម្រាប់ព័ត៌មាននៃការផ្ទុះឡើង ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ (Tomato Flu) ដែលត្រូវបានរកឃើញនៅក្នុងកុមារ និងបានរីករាលដាលពាសពេញរដ្ឋភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ក្រោយមកក៏មានរបាយការណ៍ព័ត៌មានជុំវិញពិភពលោកអំពីករណីរបស់ក្រសួងសុខាភិបាលឥណ្ឌាបានចេញមកធ្វើការបញ្ជាក់ថា ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ ត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា ដោយគិតត្រឹមខែឧសភា ឆ្នាំ ២០២២ មានករណីចំនួន ៨២ រួមទាំងកុមារអាយុក្រោម ៥ ឆ្នាំ ជាមួយនឹងការផ្ទុះឡើងច្រើនបំផុតនៅក្នុងរដ្ឋ Kerala បន្ទាប់មកគឺតាមីលណាឌូ អូរីសា និងហារីយ៉ាណា។ ចំណែកមូលហេតុហៅថាជា ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ ព្រោះបើឆ្លងមេរោគ អ្នកជំងឺនឹងមានកន្ទួលក្រហមស្រដៀងនឹងប៉េងប៉ោះ បណ្តាលឱ្យឈឺចាប់ដល់រាងកាយ ហើយកុមារមានអាយុក្រោម ៥

    August 27, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ចេញសេចក្តីណែនាំ ក្រោយមានការឃោសនាប្រជាភិថុតិបែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសបំផុលឱ្យបងប្អូនខ្មែរដែលកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មានការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ សូមជូនព័ត៌មានដល់សាធារណជនមេត្តាជ្រាបថា ថ្មីៗនេះ ស្ថានទូតបានទទួលព័ត៌មាន អំពីការឃោសនាប្រជាភិថុតិបែបអបិយជំនឿប្រាសចាក ពីការពិត ដែលបានបំផុសបំផុលឱ្យបងប្អូនខ្មែរដែលកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មានការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ទៅកម្ពុជាវិញយ៉ាងតក់ក្រហល់។ ស្ថានទូតសូមអំពាវនាវដល់សាធារណជនដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ដូចខាងក្រោម៖

    August 27, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២២- ២៦ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ឃាត់រថយន្តគ្មានពន្ធ ដែលជ្រកក្រោម ផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេស បានចំនួន១៦គ្រឿង ក្នុងនោះចង្កូតឆ្វេង ១៥គ្រឿង និងចង្កូតស្តាំ ១គ្រឿង។ រថយន្តទាំង ១៦គ្រឿងនោះរួមមាន៖ ១៖ រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 ទំហំស៊ីឡាំង 2400 CC ២៖ រថយន្តទេសចរណ៍ម៉ាក LEXUS RX400H

    August 27, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបថតពីអតីតកាលមួយសន្លឹកនៃជំនួបដ៏សម្ងាត់ជាមួយព្រះកុរណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៉ី នាឆ្នាំ១៩៩១។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រូបថតមួយសន្លឹកនេះមានតម្លៃខ្លាំងណាស់ សម្រាប់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ដែលជំនួបសម្ងាត់ជាមួយសម្តេចឪនោះពេលនោះ បានជំរុញនូវល្បឿននៃការដោះស្រាយនយោបាយកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានសន្យាថានឹងទម្លាយនូវការព្រមព្រៀងជាសម្ងាត់ជាមួយសម្តេចឪ នាពេលនោះ ក្នុងពេលសមស្របណាមួយ។ សម្តេចតេជោ ហ៊ុន សែន

    August 27, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ទិត្យ ថាវរិទ្ធ បានបង្ហាញនូវទស្សនៈរបស់ខ្លួនថា ជាការពិតវិស័យសិល្បៈកម្សាន្ត មិនថានៅក្នុងប្រទេសណានោះទេ គឺត្រូវតែមានការអភិវឌ្ឍន៍ ការរិះរកនូវអ្វីដែលថ្មីប្លែក ដើម្បីបំពេញសេចក្ដីត្រូវការ និងបំពេញអារម្មណ៍របស់មហាជន ទស្សនិកជនក្នុងប្រទេសនីមួយៗ។ ប៉ុន្តែយ៉ាងណាមិញ បើការអភិវឌ្ឍន៍លើវិស័យសិល្បៈកម្សាន្តនោះ មិនបានប្រើនូវវិចារណញ្ញាណ ការគិតគូពីផលប៉ះពាល់ឲ្យបានល្អិតល្អន់ទេ គឺប្រៀបបានទៅនឹងការបំផ្លាញខ្លួនឯង និងវប្បធម៌ជាតិរបស់ខ្លួន បន្ទាប់ពីមានមហាជនរិះគន់ខ្លាំងៗ និងមិនអាចទទួលយកបាន។ ការថ្លែងបែបនេះរបស់លោក ទិត្យ ថាវរិទ្ធ គឺបន្ទាប់ពីលោកបានឃើញការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជនលើកម្មវិធី «Miss Grand Cambodia 2022» ដែលបានរៀបចំឡើងដោយផលិតកម្មមហាហង្ស ខណៈដែលអ្នករៀបចំកម្មវិធី បានឲ្យបេក្ខនារីតំណាងក្រុងបាវិត

    August 26, 2022
  • ព័ត៌មានអន្តរជាតិ

    រឿងរ៉ាវខ្សែជីវិតមហាសេដ្ឋីចិន Jack Ma ត្រូវបានប្រជាជនគិតថាដូចជារឿង Cinderella ដែលបង្ហាញពីការតស៊ូដើម្បីទទួលបានជោគជ័យនៅថ្ងៃមុខ។ ជាក់ស្ដែង Ma បានតស៊ូដើម្បីទទួលបានការងារនៅ KFC រហូតឈានដល់ការបង្កើតក្រុមហ៊ុនខ្លួនឯងហើយរីកចម្រើនជាអាជីវកម្មរាប់ពាន់លានដុល្លារពីផ្ទះល្វែងដ៏តូចរបស់គាត់។ អតីតនាយកប្រតិបត្តិរូបនេះបានតស៊ូអស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីបង្កើតអាណាចក្ររបស់គាត់ ហើយឥឡូវនេះគាត់ទទួលបានលទ្ធផលដូចដែលបានគ្រោងទុកមែន ហើយគាត់យល់ថាប្រសិនបើអ្នកមានអាយុ ៣៥ ហើយអ្ននៅតែក្រគួរបន្ទោសខ្លួនឯង កុំបន្ទោសលើព្រហ្មលិខិត ឬ ជោគវាសនា។ ជាការពិតណាស់មនុស្សស្ទើរតែមួយពិភពលោក នៅពេលដែលខ្លួនមិនបាននូវអ្វីដែលចង់បាន តែងតែបន្ទោសលើជោគវាសនា ឬ ព្រហ្មលិខិតបែបនេះ បែបនោះ ប៉ុន្តែមិនដែលសួរខ្លួនឯងទេថា តើតស៊ូគ្រប់គ្រាន់ហើយ ឬនៅ? ឬ ខំប្រឹងប្រែងអស់លទ្ធភាព ដើម្បីសម្រេចបានក្ដីស្រមៃទាំងនោះ ឬក៏អត់? នៅក្នុងពិភពលោកនេះមានរឿងជាច្រើនដែលមិនអាចយល់បាន

    August 26, 2022
  • ព័ត៌មានអន្តរជាតិ

    នៅពេលគេនិយាយអំពីអាហារតាមចិញ្ចើមផ្លូវដែលល្អបំផុត គឺគេមិនអាចរំលងអាហារនៅតំបន់អាស៊ីបានឡើយ ដោយសារវាផ្ដល់នូវភាពសម្បូរបែប និងរសជាតិដ៏ឆ្ងាញ់ពិសា។ យ៉ាងណាក៏ដោយ ថ្វីបើតំបន់អាស៊ីមានភាពចម្រុះសម្បូរបែប ក៏ពួកយើងមានលក្ខណៈស្រដៀងគ្នាផងដែរ ដោយសារថា តាំងតែពីដើមរៀងមក ប្រជាជនរបស់ពួកយើងបានរស់នៅចម្រុះគ្នា ដោយការធ្វើចំណាកស្រុក ជំនួញ ហើយរបៀបនៃការធ្វើអាហារទាំងនោះ ក៏បានឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀត ដែលវាបានក្លាយទៅជាអាហារល្បីនៅក្នុងតំបន់មួយផ្សេងទៀត។ ដូច្នេះហើយទើបអាហាររបស់អាស៊ីមួយចំនួន មានភាពស្រដៀងគ្នា។ ក្រឡេកទៅមើលបញ្ជីអាហារតាមចិញ្ចើមផ្លូវល្អបំផុតទាំង៥០ នៅក្នុងអាស៊ីសម្រាប់ឆ្នាំ២០២២ ដោយ CNN Travel ឯណោះវិញ វាបានបង្ហាញថា «លតឆា» ដែលជាអាហារតាមផ្លូវមួយរបស់កម្ពុជាយើង ក៏បាបជាប់ចំណាត់ថ្នាក់ផងដែរ។ វាជាអាហារដែលសម្បូរហូរហៀបំផុតមួយ ដែលអាចរកបានស្ទើរតែគ្រប់ទីផ្សារ និងតាមតំបន់មានមនុស្សប្រមូលផ្តុំ ហើយក៏ជាអាហារមួយដែលមានតម្លៃសមរម្យ បូករួមទាំងរសជាតិឆ្ងាញ់ផងដែរ។ ជាមួយគ្នានេះ បាញ់មី របស់វៀតណាម

    August 26, 2022