Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហោះរូបថតចំនួន៤សន្លឹក ដែលទទួលបានតាមរយៈ Messenger Facebook ដោយសម្តេចអំពាវនាវស្វែងរកប្រភពនៃរូបថតទាំងនេះ ព្រោះមានការទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាពសម្រាប់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានដាក់ការសង្ស័យថារូបថតទាំង៤សន្លឹកនេះ ថតនៅកំលុងចន្លោះឆ្នាំ១៩៨៨-១៩៩១ ដែលអាចនៅ៥កន្លែង ឬ៥ប្រទេស។ សម្តេចតេជោបានបង្ហោះរូបថត និងខ្លឹមសារទាំងស្រុងយ៉ាងដូច្នេថា «សូមអរគុណចំពោះបងប្អូន ដែលបានផ្តល់រូបថតមកឱ្យខ្ញុំរយៈ Messenger Facebook។ រូបថតដែលបញ្ជូនមកមានមួយចំនួន ខ្ញុំមិនដែលបានឃើញពីមុនមិនដឹងថា ថតនៅពេលណា នៅទីណា និងអ្នកណាជាអ្នកថត?។ លើកនេះមានរូបថត៤សន្លឹក ដែលខ្ញុំគិតថាថត

    August 26, 2022
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចុះហត្ថលេខាចេញក្រឹត្យមួយ ដោយបញ្ជាឱ្យបង្កើនចំនួន កងទ័ពរុស្ស៉ីពី ១.៩លាននាក់ ដល់ ២.០៤លាននាក់ ខណៈទីក្រុងមូស្គូកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។ ក្រឹត្យខាងលើរបស់លោក ពូទីន នឹងត្រូវចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ហើយបើតាមក្រឹត្យដដែលនេះចំនួនកងទ័ពរុស្ស៉ី នឹងត្រូវបង្កើនដល់ ២.០៤លាននាក់ ក្នុងនោះរួមមានទាំងកងទ័ពសកម្ម ១.១៥លាននាក់។ គិតត្រឹមឆ្នាំ២០១៨ រុស្ស៉ីមានកងទ័ពសរុប ១.៩លាននាក់ និងកងទ័ពសកម្ម

    August 26, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២៨៣,០០០ដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី បានដឹកមកដល់កម្ពុជាហើយ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានប្រាប់ Fresh News ឱ្យដឹងថា វ៉ាក់សាំងដែលជាជំនួយរបស់អូស្ត្រាលីនេះ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេង។ អូស្ត្រាលី ជាប្រទេសមួយដែលបានជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបរិក្ខារផ្សេង សម្រាប់រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។ កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាក៏ទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ជាជំនួយរបស់ប្រទេសអូស្ត្រាលី ចំនួន១៩៦

    August 26, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានចេញបំភ្លឺ លើការសរសេរអក្សរខ្មែរ «ខុស» នៅលើស្លាកសម្គាល់ភូមិសាស្ត្រតាមបណ្តោយផ្លូវល្បឿនលឿន។ ការបំភ្លឺនេះ បន្ទាប់ពីមានការប្រតិកម្មច្រើនពីមហាជន។ មន្ត្រីជាន់ខ្ពស់ក្រសួង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ចំពោះស្លាកសញ្ញានេះគឺក្រុមហ៊ុនចិន ដែលជាក្រុមហ៊ុន សាងសង់ផ្លូវល្បឿនលឿន បានយកទៅធ្វើនៅប្រទេសចិន និងបានយកមកដំឡើងសាកល្បង ដោយមិនទាន់បានឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីជំនាញនោះទេ។ ក្រោយជំនាញបានត្រួតពិនិត្យ គឺរកឃើញស្លាកសញ្ញាមានកំហុសជាច្រើនផ្ទាំងបន្ថែមទៀត។ មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា នៅពេលនេះមន្ត្រីជំនាញក៏បានណែនាំឱ្យក្រុមហ៊ុនកែសម្រួលឡើងវិញ និងតម្រូវឱ្យដំឡើងឱ្យបានរួចរាល់មុន ថ្ងៃដាក់ឱ្យប្រើប្រាស់ សាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុនេះ នាថ្ងៃទី០១ ខែតុលា

    August 26, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកំពុងធ្វើការនៅក្រៅប្រទេសជាពិសេសប្រទេសកូរ៉េ និងជប៉ុន កុំរត់ចោលការងារវិលត្រឡប់មកកម្ពុជាទាំងតក់ក្រហល់ ព្រោះវានាំឱ្យបាត់បង់ការងារ និងចំណូល។ ការអំពាវនាវរបស់លោក ហេង សួរ បានធ្វើឡើង បន្ទាប់ពីមានពលករខ្មែរមួយចំនួននៅកូរ៉េ នៅជប៉ុន នៅថៃ និងបណ្តាប្រទេសមួយចំនួន បាននាំគ្នាដើរចោលការងារវិលត្រឡប់មកកម្ពុជាវិញ ព្រោះតែជឿការឃោសនាបែបអកុសលរបស់លោក ឃឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ លោក ឃឹម វាសនា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានសាបព្រោះនូវព័ត៌មានបែបអបិយជំនឿថា ពិភពលោកនឹងជួបគ្រោះទឹកលិចលង់ ហើយនៅសល់តែភ្នំគូលេន ខេត្តសៀមរាបប៉ុណ្ណោះ ដែលមិនលិច។ ព័ត៌មានមួយនេះ

    August 25, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២៨៣,០០០ដូសបន្ថែមទៀត ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានប្រាប់ Fresh News ឱ្យដឹងថា វ៉ាក់សាំងដែលជាជំនួយរបស់អូស្ត្រាលីនេះ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេង។ លោកស្រី បានឱ្យដឹងថា វ៉ាក់សាំងនេះ នឹងដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ អូស្ត្រាលី ជាប្រទេសមួយដែលបានជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបរិក្ខារផ្សេង សម្រាប់រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។ កាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ

    August 25, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ដ្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញនូវក្ដីរំពឹងថា ឆ្នាំនេះទឹកជំនន់ស្ទឹងព្រែកត្នោត នឹងមិនគំរាមកំហែងរាជធានីភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្ដាល ដូចកាលពីឆ្នាំកន្លងទៅនោះឡើយ ខណៈបច្ចុប្បន្ននេះក្រសួងបាននិងធ្វើការងារយ៉ាងដុតដៃដុតជើង ពាក់ព័ន្ធការស្ដារ និងជួសជុលទំនប់ដ៏សំខាន់មួយនេះឡើងវិញ។ នេះបើតាមការឲ្យដឹងពី លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម ថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងធនធានទឹក និងឧតុនិយម»។ លោក ម៉ៅ ហាក់ បានថ្លែងយ៉ាងដូច្នេះថា «យើងប្រឹងប្រែងធ្វើយ៉ាងមិញដោះទឹកនេះឲ្យបាន ធ្វើមិចការពាររាជធានីភ្នំពេញ និងតំបន់មួយចំនួនក្នុងខេត្តកណ្ដាល

    August 25, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ ក្រោយពីមានមហាជនជាច្រើននាក់ បានសម្តែងនូវការមិនពេញចិត្តចំពោះបេក្ខនារី ២រូប មកពីក្រុងប៉ោយប៉ែត និងម្នាក់ទៀតមកពីក្រុងបាវិត ពាក់ឈុតនារី កាស៊ីណូ ជាឈុតល្បែងស៊ីសងយកតំណាងខ្មែរ ដើរបង្ហាញម៉ូដ នៅលើវាទិកា ក្នុងកម្មវិធីប្រកួតប្រឡង Miss Grand Cambodia 2022 ក្នុងការប្រកួតសម្លៀកបំពាក់ថ្នាក់ជាតិ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបញ្ជេញមតិរបស់លោក យ៉ាងដូច្នេះថា៖ “រូបភាពបែបនេះ បើទោះជាចេតនាផ្សាយពាណិជ្ជកម្មអោយល្បែងស៊ីសងផ្សេងៗនៅកាស៊ីណូមែន ក៏បង្ហាញថាគំនិតអ្នករៀបចំនេះនៅល្ងង់ខ្លាំងណាស់

    August 25, 2022
  • សិល្បៈ

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៥ ខែសីហានេះ មហាជន និងសិល្បៈករជាច្រើនបានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ទៅលើកម្មវិធីប្រកួតប្រឡង Miss Grand Cambodia 2022 ក្រោយបេក្ខភាពចំនួនពីររូប បានបង្ហាញឈុតនារីកាស៊ីណូ និងល្បែងស៊ីសង ជាឈុតតំណាងខេត្ត-ក្រុង។ យ៉ាងណាមិញ ក្រោយផ្ទុះការរិះគន់ពេញបណ្ដាញសង្គម ស្រាប់តែ ជីលី ទេវី ដែលជាអតីតកញ្ញាឯករងលំដាប់ទី២ នៃកម្មវិធី Miss Grand Cambodia 2020 បានបញ្ចេញមតិហាក់ដូចជាផ្ទុយពីគេដូច្នេះថា៖ “ឈុតប្រចាំខេត្តព្រះសីហនុ ត្បូងឃ្មុំ ប៉ោយប៉ែត (ស្តាយមិនបានថតជាមួយឈុតខ្មែរកម្ពុជាក្រោម) ព្រោះគាត់ប្តូរឈុតរួចរាល់។ សុំ (ប៉ោយប៉ែត បាវិត) មានបងប្អូនរិះគន់ច្រើន

    August 25, 2022
  • សិល្បៈ

    គ្រប់គ្នាប្រាកដជាបានស្គាល់ហើយតារាសម្ដែងប្រុសរូបរាងដ៏ស្រស់សង្ហាបែបខ្មែរអង្គរ អ៊ុន សិទ្ធា ដែលមានប្រជាប្រិយភាព និងពោរពេញដោយទេពកោសល្យយ៉ាងប៉ិនប្រសប់ក្នុងការសម្ដែងខ្សែភាពយន្តខ្មែរ ហើយតែងលេចមុខជាតួឯកប្រុសក្នុងរឿងល្បីៗខ្មែរជាច្រើន។ ថ្មីៗនេះ ម្ចាស់ជ័យលាភីប្រុសស្អាតលេខ១ កាលពីឆ្នាំ២០០៦ ក្នុងកម្មវិធី «ស្រីស្រស់ប្រុសស្អាត» របស់ទូរទស្សន៍ CTN រូបនេះបានបញ្ចេញមតិរិះគន់ទៅលើការប្រកួតសម្លៀកបំពាក់ថ្នាក់ជាតិ ដែលជាវគ្គឈុតតំណាងខេត្ត-ក្រុង ចំនួន ៣៥ របស់កម្មវិធី Miss Grand Cambodia 2022 ដែលក្នុងនោះបេក្ខភាព ២រូបនេះ មកពីក្រុងប៉ោយប៉ែត និងម្នាក់ទៀតមកពីក្រុងបាវិត ពាក់ឈុតនារី កាស៊ីណូ ជាឈុតល្បែងស៊ីសងយកតំណាងខ្មែរ ដើរបង្ហាញម៉ូតូ នៅលើវាទិកាទៅវិញ។ តារាសម្ដែង និងបង្ហាញម៉ូដរូបនេះបានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយលើកឡើងបែបនេះថា៖ “មិនទេីសទេ​

    August 25, 2022