- Khmerpress
- ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន យ៉ុងហាប់ បានរាយការណ៍ថា កូរ៉េខាងជើងបានរាយការណ៍ពីករណីគ្រុនក្តៅថ្មីចំនួន ៤ បើទោះបីជាប្រទេសនេះទើបតែបានប្រកាសពីជ័យជម្នះរបស់ខ្លួនកាលពីដើមខែនេះ លើជំងឺ COVID-19 ក៏ដោយ។ ករណីត្រូវបានរកឃើញកាលពីថ្ងៃអង្គារ នៅក្នុងខេត្ត Ryanggang ភាគឦសាន ហើយអាជ្ញាធរសុខាភិបាលក៏កំពុងដាក់ការបិទខ្ទប់ នៅក្នុងតំបន់ដែលមានការផ្ទុះករណីទាំងនេះ និងធ្វើតេស្ដ PCR លើអ្នកដែលមានរោគសញ្ញាគ្រុនក្តៅ។ រំលឹកដែរថា កាលពីដើមខែនេះ លោក គីម ជុងអ៊ុន បាននិយាយសុន្ទរកថាមួយដោយប្រកាសថា ប្រទេសរបស់គាត់បានយកឈ្នះក្នុងការប្រយុទ្ធរបស់ខ្លួន ដើម្បីទប់ទល់នឹងជំងឺ COVID-19 ក្រោយបានរាយការណ៍ករណីជំងឺ COVID-19 ដំបូងរបស់ខ្លួននៅក្នុងខែឧសភា។ ក្រុមអ្នកឃ្លាំមើលកូរ៉េខាងជើង និយាយថា ថ្នាក់ដឹកនាំនៅទីក្រុងព្យុងយ៉ាង បានបង្ហាញព័ត៌មានភ្លាមៗ ដើម្បីបង្កើនការរួបរួមផ្ទៃក្នុង
August 25, 2022 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានតុលាការធម្មនុញ្ញព្យួរការងារ លោក ប្រាយុទ្ធ ចាន់អូចា នឹងចូលរួមកិច្ចប្រជុំរបស់ក្រសួងការពារជាតិ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោមវត្តមានមន្រ្តីជិតដិតរបស់លោក ចំពោះមុខភាពស្រពិចស្រពិលនៃនយោបាយក្នុងប្រទេសថៃ។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។ លោក ប្រាយុទ្ធ មានវ័យ ៦៨ឆ្នាំ កំពុងរក្សាតំណែងក្នុងគណៈរដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិថៃ បន្ទាប់ពីតុលាការធម្មនុញ្ញកាលពី ថ្ងៃពុធសប្តាហ៍នេះ បានព្យួររូបលោកពីតំណែងនាយករដ្ឋមន្ត្រីរបស់លោក ដោយរង់ចាំការពិនិត្យឡើងវិញលើការកំណត់អាណត្តិរបស់លោក តាមរដ្ឋធម្មនុញ្ញ តែមិនបានផ្តល់ការបរិច្ឆេទនៃការប្រកាសពីការសម្រេចចិត្តចុងក្រោយនោះទេ។ រហូតមកដល់ពេលនេះ លោក ប្រាយុទ្ធ មិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈលើការសម្រេចរបស់តុលាការនោះទេ ហើយគេនៅមិនទាន់ដឹងថា
August 25, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក ម៉ាដូណា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហោះវីដេអូខ្លីៗ ពីស្ថានភាពជំងឺរបស់ លោក រស់ សេរីសុភា ដែលជាអ្នកខេត្តកំពង់ចាម ធ្លាប់ជាបេក្ខជន ចូលរួមការប្រឡងចម្រៀងដ៏ល្បីល្បាយមួយរបស់ប្រទេសកម្ពុជា គឺ The Voice Cambodia ក្នុងរដូវកាលទី១ កាលពីឆ្នាំ២០១៤ ដោយខណៈពេលនេះលោក រស់ សេរីសុភា កំពុងតែឈឺធ្ងន់នៅពេទ្យរុស្សី ត្រូវការថវិកាសម្រាប់វះកាត់បេះដូងបន្ទាន់។ នៅក្នុងគណនីហ្វេសប៊ុករបស់លោក ម៉ាដូណា បានសរសេររៀបរាប់ដោយទុក្ខក្រៀមយ៉ាងដូច្នេះថា៖ តាមទឹកចិត្តពុកម៉ែបងប្អូន 1$2$ ដូចបានធ្វើបុណ្យ៧វត្ត អនុគ្រោះជួយshare អោយបងប្អូនគាត់បានឃើញផង ប្អូនប្រុសមានឈ្មោះ
August 25, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃពុធ ទី ២៤ ខែសីហានេះបានឲ្យដឹងថា ប្រទេសថៃបានសម្រេចដំឡើងថ្លៃចំពោះតម្លៃនៃមីកញ្ចប់ជាលើកដំបូងក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយនេះ។ បើតាមនាយកដ្ឋានពាណិជ្ជកម្មថៃបានបញ្ជាក់ថា ការសម្រេចដំឡើងថ្លៃនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិអតិផរណានៅក្នុងប្រទេស ដែលបានបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចសកល ពោលគឺជាផលប៉ះពាល់សេដ្ឋកិច្ចនៅទូទាំងពិភពលោកដែលជាឥទ្ធិពលចេញពីភ្លើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ប្រភពខាងលើបានបន្តថា នាពេលកន្លងមកនៅលើទីផ្សារក្នុងប្រទេសថៃគឺមីមួយកញ្ចប់មានតម្លៃ ៦បាត (៦៨០ រៀល) ហើយចាប់ពីថ្ងៃទី ២៥ ខែសីហានេះតទៅតម្លៃនឹងត្រូវដំឡើងដល់ ៧បាត (៧៩៤ រៀល) សម្រាប់មីមួយកញ្ចប់ ខណៈអាជ្ញាធរបានកំណត់តម្លៃដែលអាចនឹងត្រូវដំឡើងខ្ពស់បំផុតត្រឹម ៨បាត (៩០០ រៀល)។ ចំពោះប្រភេទមីដែលត្រូវដំឡើងតម្លៃវិញមានដូចជា មីWai Wai មីMama
August 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងសហការជាមួយវិស័យឯកជន បន្ត ជំរុញការអនុវត្តន៍គម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលមាន ចំណូលមធ្យម ចំណូលទាប និងងាយរងគ្រោះមានលទ្ធភាពទិញលំនៅសម្រាប់ការរស់នៅ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់» នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា
August 25, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ នៅតែជាករណីដែលមានការចាប់អារម្មណ៍ពីសង្គមនៅឡើយ ជាមួយនឹងរឿងរបស់តួតម្តែងស្រីជួរមុខរបស់ប្រទេសថៃ “Pinky Savika Chaiyadej” ជាមួយម្តាយ និងបងប្រុសរបស់នាង ដែលត្រូវបានចាប់ខ្លួនចូលទៅមន្ទីរឃុំឃាំង នៅក្នុងសំណុំរឿង ឆបោកលុយជាង២ពាន់លានបាត តាមរយៈការវិនិយោគ Forex-3D ។ ក្រោយពីតុលាការព្រហ្មទណ្ឌបានចេញដីកាច្រានចោលនៅសំណើសុំនៅក្រៅឃុំ ដោយសារសំណុំរឿងនេះមានអត្រាពិន័យខ្ពស់ និងមានជនរងគ្រោះច្រើននាក់ បណ្តាលឱ្យ Pinky និងម្តាយរបស់នាងត្រូវបានបញ្ជូនទៅពន្ធនាគារស្រីភ្លាម។ តាមរយៈព័ត៌មានចុងក្រោយពីសារព័ត៌មានថៃ បានបង្ហាញរឿងមួយ ដែលគេដឹងពីអ្នកខាងក្នុងនោះថា “កាលពីថ្ងៃមុន ទីប្រឹក្សាច្បាប់របស់ Pinky Sawika Chaiyadej និងម្តាយរបស់អ្នកនាង ក៏បានមកជួបពួកគេផងដែរ។ ក្រោយទទួលបានការបង្ហើបអោយដឹងថា តាមប្រភពព័ត៌មានផ្ទៃក្នុងកញ្ញា Pinky បានទ្រហោរយំ
August 25, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ លោក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រារព្ធទិវាឯករាជ្យរបស់អ៊ុយក្រែននៅថ្ងៃពុធនេះ ដោយបានប្រកាស កញ្ចប់ជំនួយសន្តិសុខជិត៣ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការប្រយុទ្ធរបស់ក្រុងកៀវ ប្រឆាំងនឹងការឈ្លានពានរបស់ រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The HILL នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។ ការប្រកាសរបស់សេតវិមាននេះ បានកើតឡើងនៅពេលដែលអ៊ុយក្រែនបានត្រៀមលក្ខណៈ សម្រាប់ការវាយប្រហារកាន់តែខ្លាំងពីសំណាក់រុស្ស៊ីនៅថ្ងៃបុណ្យឯករាជ្យរបស់ខ្លួន ដែលក៏ស្របពេលជាមួយនឹងរយៈពេលប្រាំមួយខែ នៃការចាប់ផ្តើមយុទ្ធនាការយោធារបស់ទីក្រុងម៉ូស្គូផងដែរ។ លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃពុធនេះដោយប្រកាសកញ្ចប់អាវុធ និងឧបករណ៍យោធាក្នុងទឹកប្រាក់ចំនួន ២.៩៨ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ លោកបានលើកឡើងថា «ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ប្រជាជនអ៊ុយក្រែនបានបំផុសពិភពលោក ជាមួយនឹងភាពក្លាហានដ៏អស្ចារ្យ និងការលះបង់របស់ពួកគេចំពោះសេរីភាព»។
August 25, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ កាលពីយប់មិញនេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រកួតប្រឡង Miss Grand Cambodia 2022 ការប្រកួតសម្លៀកបំពាក់ថ្នាក់ជាតិ បានឈានដល់វគ្គឈុតតំណាងខេត្ត-ក្រុង ចំនួន ៣៥ ដែលបង្ហាញដោយបេក្ខភាពទាំង ៣៥ នាក់។ នៅក្នុងឈុតតំណាងខេត្ត-ក្រុងនីមួយៗ សុទ្ធសឹងតែមានភាពលេចធ្លោ ទាក់ទាញស្រស់ស្អាតរបស់បេក្ខភាពទាំង ៣៥នាក់ ប៉ុន្តែក៏មានការលើកឡើងមិនពេញចិត្តចំពោះបេក្ខភាពចំនួនពីររូប ដែលបានយកឈុតតំណាងក្រុងរបស់ខ្លួន ជាឈុតនារី កាស៊ីណូ ទៅវិញ។ បេក្ខភាព ២រូបនេះ មកពីក្រុងប៉ោយប៉ែត និងម្នាក់ទៀតមកពីក្រុងបាវិត ពាក់ឈុតនារី កាស៊ីណូ ជាឈុតល្បែងស៊ីសងយកតំណាងខ្មែរ ដើរបង្ហាញម៉ូត
August 25, 2022 - ព័ត៌មានអន្តរជាតិ
បន្ទាប់ពីការបោះឆ្នោតជាឯកច្ឆ័ន្ទក្នុងលទ្ធផល ៤ លើ ៥ ដើម្បីទទួលយកញត្តិពីសំឡេងប្រឆាំងនៅក្នុងសភា តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានសម្រេចព្យួរតំណែងលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃជាបណ្ដោះអាសន្ន រហូតដល់តុលាការសម្រេចជោគវាសនារបស់គាត់។ គេរំពឹងថា ដំណើរការរបស់តុលាការធម្មនុញ្ញនឹងបញ្ចប់ក្នុងរយៈពេល ១ខែ ឬនៅចុងខែកញ្ញា ដែលក្នុងអំឡុងពេលនោះ គណៈរដ្ឋមន្ត្រីនឹងត្រូវបន្តបំពេញភារកិច្ចរបស់ខ្លួនជាធម្មតា ខណៈឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwan នឹងធ្វើជានាយករដ្ឋមន្ត្រីស្តីទីសម្រាប់ពេលនេះ។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បានឱ្យដឹងថា ឧត្តមសេនីយ៍លោក ប្រាយុទ្ធ បានគោរពសេចក្តីសម្រេចរបស់តុលាការ ហើយបានផ្អាកតួនាទីនាយករដ្ឋមន្ត្រីរបស់គាត់នៅថ្ងៃពុធផ្ទាល់តែម្ដង ប៉ុន្តែនឹងបន្តតួនាទីជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស។ លោក Prayut ក៏មិនបានលើកទឹកចិត្តចំពោះរាល់ការរិះគន់តុលាការធម្មនុញ្ញពីសំណាក់អ្នកគាំទ្រលោកនោះដែរ ដោយលោកបានបន្ថែមថា អ្នករាល់គ្នាគួរមានជំនឿលើប្រព័ន្ធតុលាការ
August 25, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំង និងប្រគល់ភារកិច្ចជានាយករដ្ឋបាលចំនួន១០រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានានៃរាជធានីភ្នំពេញ។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែសីហានេះ។ ខាងក្រោមនេះជាប្រកាសតែងតាំង និងប្រគល់ភារកិច្ចនាយករដ្ឋបាលទាំង១០រូប៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 25, 2022









