- Khmerpress
- ព័ត៌មានអន្តរជាតិ
(កៀវ)៖ ទីក្រុងកៀវដែលជារដ្ឋធានីនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គឺ១ថ្ងៃក្រោយខួបឯករាជ្យជាតិរបស់អ៊ុយក្រែន បានប្តូរឈ្មោះដងវិថីសរុបចំនួន៩៥កន្លែង ដែលជាផ្នែកនៃយុទ្ធនាការរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ដើម្បីលុបបំបាត់ចោលទីកន្លែង ដែលមានឈ្មោះជាប់ពាក់ព័ន្ធទៅនឹង រុស្ស៉ីនិងសហភាពសូវៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។ អភិបាលទីក្រុងកៀវ លោក វីតាលី ឃ្លីតឆ្កូ (Vitaliy Klitschko) បានលើកឡើងថា «ឈ្មោះថ្មីនៃវិថីទាំងនេះ គឺគួរតែរក្សានូវការចងចាំ នៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗរបស់អ៊ុយក្រែន ព្រមទាំងបុគ្គលក៏ដូចជាវីរបុរសល្បីៗ ដែលបានខិតខំលើកតម្កើងអ៊ុយក្រែន និងបានប្រយុទ្ធតស៊ូ ដើម្បីឯករាជ្យភាពនៃប្រទេសជាតិរបស់យើង»។ លោកអភិបាលក្រុងបានបន្ថែមថា ដំណើរការប្តូរឈ្មោះ គឺនៅតទៀតមិនទាន់ចប់ត្រឹមនេះទេ ហើយលោកសន្យាថា
August 26, 2022 - ព័ត៌មានអន្តរជាតិ
ស្ថាបនិក Twitter លោក Jack Dorsey បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ លោកសោកស្ដាយដែលប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter បានក្លាយជាក្រុមហ៊ុន។ អតីតនាយកប្រតិបត្តិរូបនេះ បានសរសេរលើ Twitter ក្នុងការឆ្លើយតបនឹងសំណួរមួយដោយនិយាយថា៖ «បញ្ហាធំបំផុត និងការសោកស្តាយដ៏ធំបំផុតរបស់ខ្ញុំ គឺថាវាបានក្លាយជាក្រុមហ៊ុន»។ ជាមួយគ្នានេះ នៅពេលត្រូវបានសួរអំពីរចនាសម្ព័ន្ធអ្វីដែលគាត់ចង់ឱ្យ Twitter ស្ថិតក្រោមការគ្រប់គ្រង លោក Dorsey បាននិយាយថា៖ វាគួរតែជា “ពិធីការ” ឬ “protocol” ហើយថា Twitter មិនគួរជាកម្មសិទ្ធិរបស់រដ្ឋ ឬក្រុមហ៊ុនណាមួយផ្សេងទៀតនោះទេ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានប្តឹង Musk
August 26, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហានេះបានប្រកាសធ្វើការផ្អាកជើងហោះចំនួន ២៦ របស់ប្រទេសចិនមិនឲ្យហោះមកកាន់ទឹកដីខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ សេចក្តីសម្រេចរបស់រដ្ឋាភិបាលអាមេរិកនៅពេលនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអាជ្ញាធរអាកាសចរណ៍របស់ចិន ដែលកាលពីពេលថ្មីៗនេះបានសម្រេចលុបចោលជើងហោះហើរមួយចំនួនរបស់មេរិកមិនឲ្យធ្វើដំណើរមកកាន់ទឹកដីចិនក្រោមហេតុផលថា ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ ការសម្រេចរបស់រដ្ឋាភិបាលអាមេរិកនៅពេលនេះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ៤ រួមមានក្រុមហ៊ុនអាកាសចរណ៍ Xiamen ក្រុមហ៊ុនអាកាសចរណ៍ Air China ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines និង ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines។ ប្រភពខាងលើបានបន្តថា ការសេចក្តីសម្រេចហាមឃាត់របស់រដ្ឋាភិបាលអាមេរិកនឹងត្រូវផ្តើមមានសុពលភាពចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី
August 26, 2022 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានស្នើនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍របស់ថៃ ក្នុងស្រុកអរញ្ញាប្រាថេត ខេត្តស្រះកែវ អនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់កាតចេញព្រឹក-វិលល្ងាច នៅផ្សាររ៉ុងក្លឿ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ការស្នើដូចនេះ បានលើកឡើងនៅក្នុងកិច្ចពិភាក្សា រវាងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅស្នាក់ការប៉ុស្តិ៍នគរបាលអន្តោរ ប្រវេសន៍ភាគីថៃ ស្រុកអរញ្ញាប្រាថេត ខេត្តស្រះកែវ។ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឱ្យដឹងទៀតថា កិច្ចពិភាក្សានេះ បានធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរ ដើម្បីជួយសម្រួលដល់ភ្ញៀវជាតិ អន្តរជាតិ រួមទាំងប្រជាពលរដ្ឋ និងអាជីវករឲ្យបានឆាប់រហ័ស ផ្តល់ភាពងាយស្រួល ដល់ការចេញចូលដល់ពួកគាត់ដើម្បីជៀសវាការកកស្ទះ។
August 26, 2022 - ព័ត៌មានអន្តរជាតិ
ជប៉ុន៖ ជប៉ុនគ្រោងនឹងចំណាយប្រាក់ជិត ២លានដុល្លារអាមេរិកដើម្បីរៀបចំពីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីគឺលោក ស៊ីនហ្សូ អាបេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហានេះ។ បើតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ពិធីបុណ្យសពនោះគឺជាពិធីបុណ្យសពថ្នាក់ជាតិ ដែលរដ្ឋាភិបាលជប៉ុនគឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំនិងទទួលបន្ទុកលើកការចំណាយគ្រប់បែបយ៉ាងចាប់តាំងពីពេលផ្តើមរៀបចំកម្មវិធីរហូតដល់ពេលបិទបញ្ចប់ទាំងស្រុងតែម្តង។ តាមគម្រោងគឺពិធីបុណ្យសពថ្នាក់ជាតិរបស់សពលោក ស៊ីនហ្សូ អាបេ នឹងត្រូវរៀបចំឡើងនៅមជ្ឈមណ្ឌល Nippon Budokan ដែលស្ថិតនៅក្នុងទីក្រុងតូក្យូ នៅក្នុងថ្ងៃទី ២៧ ខែកញ្ញាខាងមុខនេះ ខណៈទឹកប្រាក់ដែលត្រូវបានគេគ្រោងសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីបុណ្យមួយនេះគឺមានចំនួន ១,៨៣លានដុល្លារអាមេរិក។ គួររម្លឹកជូនថា លោក ស៊ីនហ្សូ អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី ៨ ខែកក្កដាកន្លងទៅក្នុងពេលដែលលោកបានអញ្ជើញទៅធ្វើការឃោសនាចំពោះការបោឆ្នោតមួយ
August 26, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជាលើកដំបូងនៅកម្ពុជា នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ជាមួយទុនវិនិយោគជំហានដំបូងប្រមាណ ១០០លានដុល្លារអាមេរិក។ រោងចក្រច្រក និងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាកិច្ចសហការគ្នារវាងសហគ្រាសឱសថកម្ពុជា CPE និងក្រុមហ៊ុន Sinovac របស់ចិន នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល។ បច្ចុប្បន្នក្រុមហ៊ុនកំពុងបូមខ្សាច់ចាក់បំពេញដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ហើយពិធីបើកការដ្ឋានសាងសង់ នឹងចាប់ផ្តើមនៅខែវិច្ឆិកា។ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយលោកស្រី
August 26, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រារព្ធពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ខេត្តបាត់ដំបង ឆ្នាំ២០២២ នាថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ២០២២។ គណៈកម្មការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២២ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនទាំងអស់ទូទាំងខេត្តបាត់ដំបងមេត្តាជ្រាបថា៖ ខេត្តបាត់ដំបង នឹងរៀបចំប្រារព្ធពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប នៅថ្ងៃចេញព្រះវស្សា នាថ្ងៃអាទិត្យ-ចន្ទ ១៤-១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយស្ទឹងសង្កែ
August 26, 2022 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថាលោកនឹងបន្តកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិថៃ ដែលនេះគឺជាការអត្ថាធិប្បាយដោយផ្ទាល់ជា សាធារណៈលើកដំបូង ចាប់តាំងពីតុលាការធម្មនុញ្ញថៃបញ្ជាឱ្យព្យួរតំណែងជានាយករដ្ឋមន្ត្រី ខណៈកំពុងពិនិត្យឡើងវិញលើអាណត្តិរបស់លោក។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។ ការកត់សម្គាល់ខាងលើរបស់លោក ប្រាយុទ្ធ ធ្វើឡើងនៅក្នុងសារមួយបង្ហោះលើបណ្ដាញ Twitter នៅថ្ងៃសុក្រនេះ។ លោក ប្រាយុទ្ធ បានគូសបញ្ជាក់យ៉ាង ខ្លីដូច្នេះថា «ខ្ញុំនឹងបន្តភារកិច្ច និងការទទួលខុសត្រូវរបស់ខ្ញុំ ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ ដើម្បីប្រជាជន និងប្រទេសថៃជារៀងរាល់ថ្ងៃ»។ តុលាការធម្មនុញ្ញថៃ បានចេញសាលក្រមព្យួរតំណែងលោក ប្រាយុទ្ធ កាលពីថ្ងៃពុធសប្ដាហ៍នេះ
August 26, 2022 - ព័ត៌មានអន្តរជាតិ
តៃវ៉ាន់បានបញ្ជូនមីកញ្ចប់របស់វៀតណាមម៉ាកថា Omachi ចំនួន ១.៤៤ តោនមកវិញ ដោយលើកឡើងថា មីទាំងនោះមានផ្ទុកនូវសារធាតុអេទីឡែនអុកស៊ីដកម្រិតខ្ពស់ដែលបង្កឱ្យកើតជំងឺមហារីក។ រដ្ឋបាលចំណីអាហារ និងឱសថតៃវ៉ាន់បានកំណត់ថា មីដែលនាំចូលដោយក្រុមហ៊ុនចិន Qianyu មានផ្ទុកសារធាតុអេទីឡែនអុកស៊ីដ ០.១៩៥មីលីក្រាម ក្នុងមួយគីឡូក្រាម ដែលលើសពីស្តង់ដាររបស់តៃវ៉ាន់។ ក្រុមហ៊ុន Masan Consumer ដែលជាអ្នកផលិតមី បាននិយាយថា ខ្លួនមិនបានលក់មីទៅឱ្យក្រុមហ៊ុនចិន Qianyu ទេ ទោះបីជាខ្លួនផលិតមីសម្រាប់ទីផ្សារតៃវ៉ាន់ក៏ដោយ។ ប្រទេស និងទឹកដីនីមួយៗមានស្តង់ដារអាហាររបស់ខ្លួន ដូច្នេះហើយ Masan Consumer ផលិតផលិតផលជាពិសេសសម្រាប់ប្រទេស និងទឹកដីនីមួយៗ។ ជាមួយគ្នានេះ Masan Consumer
August 26, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ ករណីរបស់តារាសម្តែងស្រីដ៏ល្បី Pinky Savika Chaiyadej រួមជាមួយនឹងអ្នកម្តាយត្រូវបានជាប់ឃុំ ដោយមិនអាចធានាខ្លួនអោយនៅក្រៅឃុំបាននោះទេ ចំណែកបទល្មើសដែលត្រូវបានចោទប្រកាន់នោះគឺ ផ្តើមចេញពីការបណ្តាក់ទុននៅការទិញដូររូបិយប័ណ្ឌ តាមរយៈ Forex-3D កាលពីថ្ងៃទី១៨ ខែសីហា ដោយជនជាប់ចោទមានទាំងអស់ចំនួន ១៩នាក់ សុទ្ធតែជាក្រុមតារា ជាអ្នកចម្រៀង ជាមនុស្សនៅសង្គមជាន់ខ្ពស់ (High-so) និងបុគ្គលល្បីជាច្រើនទៀតនៅក្នុងសង្គមប្រទេសថៃ។ ចំពោះជនរងគ្រោះមានចំនួនរហូតទៅដល់ ជាង ៩ពាន់នាក់ គិតជាចំនួនទឹកប្រាក់ដែលបានឆបោកនោះមានរហូតដល់ទៅ ជិត ៧០លានដុល្លាអាមេរិក ដោយបានដាក់ពាក្យបណ្តឹងសុំអោយសមត្ថកិច្ចចូលរួមដោះស្រាយផងដែរ។ មកទល់នឹងពេលនេះដែរតារាស្រី Pinky Savika រួមជាមួយនឹងអ្នកម្តាយ កំពុងស្ថិតនៅពន្ធធនាគារនៅឡើយ ចំណែកបណ្តាអ្នកគាំទ្ររបស់ Pinky
August 26, 2022









