Khmerpress
  • សិល្បៈ

    (ភ្នំពេញ)៖ តារាសម្ដែងជើងចាស់ល្បីឈ្មោះក្នុងទស្សវត្ស ៨០ និង៩០លោក រិទ្ធ សារី បានទទួលមរណភាពហើយ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ដោយជរាពាធ ក្នុងជន្មាយុ៨០ឆ្នាំ នៅឯគេហដ្ឋានរបស់លោក ក្នុងខេត្តបាត់ដំបង។ ប្រភពពីគណនីហ្វេសប៊ុក របស់អតីតតារាសម្ដែងល្បីឈ្មោះលោក ស៊ុក សុភា បានបញ្ជាក់នៅមុននេះបន្តិចថា «តារាភាពយន្ដជើងចាស់ ដ៏ល្បីនៃព្រះរាជាណាចក្រកម្ពុជា គឺលោកពុក រិទ្ធ សារី សព្វថ្ងៃមានអាយុជាង ៨០ឆ្នាំ ហើយលោកពុកកំពុងមានជំងឺ សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង ហើយនៅពេលនេះ ពេទ្យអស់លទ្ធភាព ក្នុងការព្យាបាលជំងឺលោកពុកហើយ ហើយកូនចៅបានសុំយកមកសម្រាកនៅផ្ទះវិញ។ តែនៅពេលនេះ ម៉ោងនេះ

    August 25, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចផ្ទេរភារកិច្ចអភិបាលរងខណ្ឌ១២រូប និងតែងតាំងអភិបាលរងខណ្ឌចំនួន៣៦រូប ក្នុងរាជធានីភ្នំពេញ។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៤ ខែសីហានេះ។ ផ្តល់សិទ្ធិដោយ៖ Freshnews

    August 24, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបណីយកម្ម និងសំណង់ បានបញ្ជាក់ថា សំណង់អគារចាប់ពី ៥ជាន់ឡើងទៅ នៅទូទាំងប្រទេសមានចំនួន ២៤៧២អគារ ខណៈចាប់ពីពាក់កណ្តាលពីឆ្នាំ២០២០ ដល់ពាក់កណ្តាលឆ្នាំ២០២២ ទទួលបានការវិនិយោគទុន មានទឹកប្រាក់ជាង ៦៦ពាន់លានដុល្លារអាម៉េរិក។ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងអគ្គនាយកខុទ្ទកាល័យ ក្រសួងរៀប ចំដែនដីនគរូបណីយកម្ម និងសំណង់ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែសីហា នៅទីស្តីការគណៈរដ្ឋមន្ត្រីថា រយៈពេល៥ឆ្នាំចុងក្រោយ នេះការវិនិយោគ ក្នុងវិស័យសំណង់មាន១៩.៣២២គម្រោង មានក្រឡាផ្ទៃសរុប៧១

    August 24, 2022
  • ព័ត៌មានអន្តរជាតិ

    នាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលថៃ បានព្រមាននៅលើបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកបើកបរអាចប្រឈមនឹងការផាកពិន័យ និងការជាប់ពន្ធនាគារ ប្រសិនបើពួកគេបើកបរ ហើយធ្វើឱ្យសាចទឹកកខ្វក់លើអ្នកថ្មើរជើង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger ។ ការព្រមាននេះកំពុងធ្វើឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ខណៈដែលឥឡូវនេះជាអំឡុងពេលរដូវវស្សា ហើយពលរដ្ឋមួយចំនួនក៏បានរិះគន់ទៅរដ្ឋាភិបាលវិញថា គួរតែចំណាយពេលលើការជួសជុលផ្លូវវិញ។ យ៉ាងណាក៏ដោយ ពលរដ្ឋមួយផ្នែកទៀតក៏មានការសប្បាយចិត្តផងដែរ នៅពេលដែលពួកគេមានសិទ្ធិក្នុងនាមជាអ្នកថ្មើរជើង។ តាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលលើកឡើងនៅក្នុងការបង្ហោះនោះបានឱ្យដឹងថា ការធ្វើឱ្យសាចទឹកលើអ្នកថ្មើរជើង គឺជាការបំពានលើច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា៤៣ ដែលចែងថា៖«ការបើកបរដោយមិនបានដឹងពីសុវត្ថិភាព ឬបញ្ហាអ្នកដទៃ។ អ្នកបើកបរល្មើសច្បាប់អាចប្រឈមនឹងការផាកពិន័យពី ២,០០០ ទៅ ១០,០០០ បាត ឬជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ ឬទាំងពីរ»។ ប្រសិនបើ​ការសាចទឹកបណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ អ្នកបើកបរ​នឹងត្រូវ​ចាត់ទុកថា

    August 24, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងជាម្ចាស់ផ្ទះ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ដើម្បីបញ្ចៀសការរំខាននានា ដល់កិច្ចប្រជុំខាងលើ និងដើម្បីធានាថាដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅដោយរលូន ក្រសួងសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ដែលគ្រោងរៀបចំនៅថ្ងៃទី១៤ និងទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅថ្ងៃទី២១ និងទី២២

    August 24, 2022
  • ព័ត៌មានអន្តរជាតិ

    អ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោកស្រី Traisuree Taisaranakul បាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ទី២៣ ខែសីហា ម្សិលមិញនេះ បានអនុម័តសំណើខ្ចីប្រាក់របស់កម្ពុជាចំនួន ៩៨៣លានបាត (ប្រមាណ ២៧.១ លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់គម្រោងសាងសង់ផ្លូវថ្មីមួយ។ បើតាមអ្នកនាំពាក្យរូបនេះ ប្រាក់កម្ចីនេះនឹងផ្ដល់ជាដំណាក់កាលៗ ខណៈដំណាក់កាលទី១ សម្រាប់គម្រោងសាងសង់ នឹងផ្ដល់នូវចំនួន ៤៩១.៥០ លានបាត (ប្រមាណ ១៣.៥លានដុល្លារ) ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ខណៈដែលនៅសល់នឹងបានមកពីប្រភពមូលនិធិពីបរទេស។ គួរបញ្ជាក់ថា ប្រាក់កម្ចីដែលរដ្ឋាភិបាលថៃ អនុម័តឱ្យកម្ពុជាខ្ចីនេះ គឺសម្រាប់​សាងសង់​ផ្លូវ​ជាតិ​លេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំស្រងាំ) ក្នុង​ខេត្ត​ឧត្តរមានជ័យ ដែល​ត​ភ្ជាប់​ពី​សៀមរាប​ទៅ​ថៃ​

    August 24, 2022
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសជប៉ុននឹងលើកលែងការធ្វើតេស្តកូវីដ ១៩ មុនពេលចេញដំណើរ សម្រាប់អ្នកដំណើរចូលមកក្នុងប្រទេសជប៉ុន ដែលបានចាក់វ៉ាក់សាំងរួច ប៉ុន្តែវិធានការផ្សេងៗនៅរក្សាដដែល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។ តម្រូវការសម្រាប់ការធ្វើតេស្តនឹងត្រូវដកចេញ ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ តទៅ ហើយលោក គីស៉ីដា បន្ថែមថា នៅមិនទាន់មានការសម្រេចចិត្តមួយត្រូវបានធ្វើឡើងនោះទេ ជុំវិញផែនការដែលត្រូវដំឡើង ចំនួនអ្នកដំណើរចូលមកក្នុងប្រទេសជប៉ុន ពីចំនួន ២០,០០០នាក់ ទៅ

    August 24, 2022
  • ព័ត៌មានអន្តរជាតិ

    យោងតាមសារព័ត៌មាន បាងកកប៉ុស្ដិ៍ ចេញផ្សាយនៅរសៀលថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ បានរាយការណ៍ថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបោះឆ្នោតក្នុងលទ្ធផល ៥ ទល់នឹង ៤ ដើម្បីបញ្ជាឱ្យនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ត្រូវផ្អាកពីតួនាទីរបស់គាត់។ ដីកា​របស់​តុលាការ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បានសម្រេច​ទទួល​យក ​ញត្តិ​សុំ​សេចក្តី​សម្រេច​លើ​ការ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​រយៈពេល ៨ ឆ្នាំ​របស់​លោក។ ញត្តិ​ត្រូវ​បាន​បញ្ជូន​ពី​សភា​ទៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទដើមសប្ដាហ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    August 24, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ សូមជម្រាបជូន លោក JIANG XIANGGUANG អគ្គនាយកក្រុមហ៊ុន ណាន ឡៃ អ៊ិនធើណេសិនណល (ខេមបូឌា) ឯ.ក ចូលខ្លួនមកទូទាត់បំណុលពន្ធ។ អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន ណាន ឡៃ អ៊ិនធើណេសិនណល (ខេមបូឌា) ឯ.ក (NAN LAI INTERNATIONAL (CAMBODIA)CO.,LTD ឱ្យបានជ្រាបថា៖ ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោក អគ្គនាយកមកដើម្បីដោះស្រាយបំណុលពន្ធតាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋាន#គ្មាន

    August 24, 2022
  • ព័ត៌មានអន្តរជាតិ

    (ញូដេលី)៖ កងទ័ពអាកាសឥណ្ឌា បានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលទីក្រុងញូដេលី បានសម្រេចបណ្តេញមន្រ្តី ៣រូប ចេញពីតំណែង ជុំវិញករណីបាញ់មីស៉ីលដោយចៃដន្យ ចូលទៅក្នុងទឹកដីនៃប្រទេសប៉ាគីស្ថាន កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។ នាពេលកន្លងមក មន្រ្តីជំនាញខាងយោធាបានព្រមានពីហានិភ័យនៃគ្រោះថ្នាក់ ឬការគណនាខុសដោយប្រទេសជិតខាង ដែលធ្លាប់បានបង្កជាសង្រ្គាម ចំនួនបីលើក និងការប៉ះទង្គិចប្រដាប់អាវុធជាច្រើនសារ នៅឯតំបន់ជម្លោះកាស្មៀរ (Kashmir)។ នៅក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសឥណ្ឌា បានឲ្យដឹងថា តុលាការបានបើកស៉ើបអង្កេតលើអង្គហេតុនៃសំណុំរឿងនេះ រួមទាំងការវែកញែករកអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះ ហើយបាន រកឃើញថា ដោយសារតែការធ្វេសប្រហែសក្នុងការអនុវត្តនីតិវិធីប្រតិបត្តិតាមស្តង់ដារនៃមន្រ្តី

    August 24, 2022