- Khmerpress
- ព័ត៌មានអន្តរជាតិ
អឺរ៉ុប៖ ការសិក្សាមួយបានបង្ហាញថា តំបន់អឺរ៉ុបកំពុងប្រឈមនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយអង្គការឃ្លាំមើលគ្រោះរាំងស្ងួតអឺរ៉ុប (European Drought Observatory) និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Times កាលពីយប់ថ្ងៃអង្គារ ទី២៣ ខែសីហានេះ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា គិតត្រឹមពេលនេះគឺមានប្រទេសនិងតំបន់ដែលគ្របដណ្តប់លើផ្ទៃដី ២/៣ នៃផ្ទៃដីទ្វីបអឺរ៉ុបទាំងមូលកំពុងស្ថិតក្រោមការគំរាមគំហែងដោយគ្រោះរាំងស្ងួត និងការកើនឡើងនៃសីតុណ្ហភាពក្នុងកម្រិតដ៏ខ្ពស់បំផុតមួយ។ នៅក្នុងរបាយការណ៍របស់អង្គការឃ្លាំមើលគ្រោះរាំងស្ងួតអឺរ៉ុបបានបង្ហាញថា ប្រទេសនិងតំបន់ដែលមានផ្ទៃដី ៤៧% នៅតំបន់អឺរ៉ុបកំពុងស្ថិតក្នុងលក្ខខណ្ឌត្រៀមទាញសញ្ញាអាសន្ន ខណៈ ១៧% បានសម្រេចទាញសញ្ញាអាសន្នរួចទៅហើយ។ ការសិក្សាក៏បានបង្ហាញដែរថា គ្រោះរាំងស្ងួតនិងការកើនឡើងកម្តៅអាចបន្តគំរាមគំហែងតំបន់អឺរ៉ុបរហូតដល់វិច្ឆិកា ហើយគ្រោះធម្មជាតិដ៏កម្រនេះបានបង្កឲ្យមានបញ្ហាមួយចំនួនដូចជា ខូចដីកសិកម្ម ប៉ះពាល់ដល់ផលដំណាំកសិកម្មជាច្រើនប្រភេទ ប៉ះពាល់ដល់ការដឹកជញ្ជូនតាមផ្លូវទឹក និងប៉ះពាល់ដល់ផលិតកម្មអគ្គិសនីផងដែរ
August 24, 2022 - ព័ត៌មានអន្តរជាតិ
ទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ថា រដ្ឋាភិបាលហុងគ្រី រងការរិះគន់ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាហុងគ្រី លោក Lazlo Palkovic បានបញ្ជាឱ្យបណ្តេញប្រធាននាយកដ្ឋានឧតុនិយម លោកស្រី Cornelia Radiks និងលោក Yula Horvath នាយករង ចេញពីតំណែង។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអនឡាញ Orico បានរិះគន់នាយកដ្ឋានឧតុនិយមចំពោះកំហុសក្នុងការព្យាករណ៍ថា ព្យុះផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំងនឹងកើតមាន ដែលបានបង្ខំឱ្យលុបចោលកម្មវិធីបាញ់កាំជ្រួចដ៏ធំបំផុតរបស់អឺរ៉ុប ដើម្បីអបអរសាទរការបង្កើតប្រទេសហុងគ្រីនៅថ្ងៃទី ២០ ខែសីហា។ ខណៈដែរ នាយកដ្ឋានឧតុនិយមបានសុំទោស និងបាននិយាយថា ការព្យាករណ៍អាកាសធាតុគឺជាការព្យាករណ៍
August 24, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេលជិត៥ឆ្នាំ មកនេះ ពោលគិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះបញ្ជីដីលើកដំបូងចំនួន ១ ៦៩១ ៤៨៩ ក្បាលដី ស្មើ ២៤,១៦% ក្នុងនោះចុះបញ្ជីដីមានលក្ខណៈជា ប្រព័ន្ធបាន ១ ៦៧៩ ៧៥៨ ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបាន ១១ ៧៣១ក្បាលដី។ យោងតាមរបាយការណ៍ស្តីពីសមិទ្ធផលសម្រេចបានរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេលរយៈពេល៥ឆ្នាំ (២០១៨-២០២២) ដែលបណ្តាញ ព័ត៌មាន Fresh News
August 24, 2022 - ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ ក្រៅតែពីភាសាខ្មែរដែលជាភាសាកំណើតរបស់ខ្លួនហើយនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អាចប្រើប្រាស់ភាសាបរទេសចំនួន៥ភាសាផ្សេងទៀត។ ភាសាទាំងនោះរួមមាន៖ អង់គ្លេស, បារាំង, រុស្សី, ចិន និងថៃ។ ដោយសារតែចេះភាសាថៃ លោករដ្ឋមន្ត្រីអប់រំ ក៏មានសមត្ថភាពសន្ទនាភាសាឡាវផងដែរ។ អតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញសេដ្ឋកិច្ចអន្តរជាតិ ពីវិទ្យាស្ថានអន្តរជាតិទីក្រុងមូស្គូ ប្រទេសរុស្ស៉ីរូបនេះ បានបញ្ជាក់ថា ក្នុងនាមជាអ្នកឯកទេសសេដ្ឋកិច្ចអន្តរជាតិ លោកត្រូវរៀនភាសារុស្ស៉ី ភាសាអង់គ្លេស និងភាសាបារាំង។ ក្រៅតែពីភាសាដែលតម្រូវនៅក្នុងជំនាញរបស់លោកហើយនោះ លោកក៏រៀនភាសាចិន និងថៃ រហូតអាចប្រើប្រាស់បាន។ ដោយយោងតាមការស្រាវជ្រាវ លោកបណ្ឌិតសភាចារ្យ បានលើកឡើងថា
August 24, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្យាថាទីក្រុងកៀវនឹងដណ្ដើមតំបន់គ្រីមៀ យកមកគ្រប់គ្រងវិញ បន្ទាប់ពីរុស្ស៉ីក្រសោបយក ឧបទ្វីបមួយនេះកាលពីឆ្នាំ២០១៤។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន DW នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។ លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើប្រាប់ក្រុមអ្នកចូលរួមក្នុងសន្និសីទតាមប្រព័ន្ធវីដេអូមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ និងចំពេលដែលអ៊ុយក្រែននឹងត្រូវ ប្រារព្ធពិធីបុណ្យឯករាជ្យជាតិនៅថ្ងៃទី២៤ ខែសីហានេះ ខណៈសង្រ្គាមអ៊ុយក្រែនក៏បានចូលដល់ខែទី៦ផងដែរ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ដើម្បីយកឈ្នះលើសភាវៈអាក្រក់ វាចាំបាច់ណាស់ដែលត្រូវតែយកឈ្នះនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី…ហើយវាក៏ ចំបាច់ផងដែរក្នុងការរំដោះតំបន់គ្រីមៀ ដែលនេះនឹងក្លាយជាការស្ដារឡើងវិញនូវច្បាប់ និងសណ្ដាប់ធ្នាប់ពិភពលោក»។ គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី អ៊ុយក្រែននឹងដណ្ដើមយកតំបន់គ្រីមៀមកវិញ
August 24, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិក បានឱ្យដឹងថាសហរដ្ឋអាមេរិកបានត្រៀមកញ្ចប់ជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ហើយកញ្ចប់ជំនួយថ្មីនេះអាចនឹងប្រកាសក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។ ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកខាងលើដដែលបានឱ្យដឹងទៀតថាកញ្ចប់យោធាថ្មីដែលសហរដ្ឋអាមេរិក គ្រោងនឹងប្រកាសផ្ដល់ឱ្យអ៊ុយក្រែន អាចនឹងត្រូវធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍នេះ ពោលគឺចំថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែនតែម្ដង។ កញ្ចប់ថវិកានេះទៀតសោត ត្រូវបានយកចេញពីកញ្ចប់ថវិកា ដែលសភាអាមេរិកអនុម័ត និងអនុញ្ញាតឱ្យរដ្ឋបាលលោក ចូ បៃដិន យកទៅទិញអាវុធពីក្រុមហ៊ុនផលិតអាវុធអាមេរិក សម្រាប់ផ្ដល់ឱ្យទីក្រុងកៀវ ជាជាងដកអាវុធ ដែលមានស្រាប់ចេញពីឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាជាង ១០.៦ពាន់លានដុល្លារហើយ ដល់រដ្ឋាភិបាលរបស់លោក ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី៕
August 24, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្វាយកែវរមៀតកំពុង ឡើងថ្លៃខ្លាំងនារដូវនេះ ដោយស្វាយខ្ចប់កើនចន្លោះពីជាង១០០០រៀល ទៅ៣៧០០រៀលក្នុងមួយគីឡូក្រាម បើទោះបីជាកន្លងមកការនាំចេញស្វាយទៅចិន ជួបបញ្ហាប្រឈមក៏ដោយ ខណៈកសិករមួយចំនួន បានកាប់ដើមស្វាយចោល និងមួយចំនួនទៀតបោះបង់ការថែទាំ និងមិនផលិតស្វាយខុសរដូវ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ដែលបានចងក្រង និងជួយរកទីផ្សារសម្រាប់កសិករដាំស្វាយកែវរមៀត បានប្រាប់បណ្តាព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែសីហានេះថា តម្លៃផ្លែស្វាយកែវរមៀត បានហក់ឡើងថ្លៃចាប់តាំងពីខែកក្កដាមក បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកកាលពីដើមឆ្នាំ។ លោកថា មូលហេតុដែលស្វាយមៀតឡើងថ្លៃនេះ ដោយសារទីផ្សារពិភពលោក មានដំណើរការឡើងវិញ ហើយប្រទេសចិនបានបើកប្រទេស ដែលធ្វើឱ្យចិនបញ្ជាទិញស្វាយស្រស់ពីកម្ពុជា ស្របពេលរោងចក្រចិនបើកកែច្នៃនៅកម្ពុជា បានចាប់ផ្តើមប្រមូលទិញសា្វយ ពីកសិករផលិតជាដំណាប់
August 24, 2022 - ព័ត៌មានជាតិមន្ត្រីជំនាញ ក.ប.ប រកឃើញផលិតផលម្សៅលាបទារក និងកុមារ ១២មុខ មានសារធាតុអាសបេស្តូស ដែលអាចអោយកើតជំងឺមហារីក
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរកឃើញសារធាតុអាសបេស្តូសនៅក្នុងផលិតផលម្សៅលាបទារកនិងកុមារ (Baby Talcum Powder) និងវិធានការបណ្ដោះអាសន្ននានាដែលអគ្គនាយកដ្ឋាន ក.ប.ប. ដាក់ចេញដើម្បីអនុវត្ត។ មន្ត្រីជំនាញ ក.ប.ប មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងគោលបំណងការពារសុខុមាលភាព និងផលប្រយោងជន៍អ្នកប្រើប្រាស់ ពិសេសទារកនិងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តការងារចុះយកសំណាកគំរូ និងធ្វើតេស្តវិភាគលើផលិតផលម្សៅលាបទារក និងកុមារ (Baby Talcum Powder) មួយចំនួន ដើម្បីវិភាគរកសារធាតុអាសបេស្ដូស (Asbestos) ដែលជាសារធាតុនបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។
August 24, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុ នៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ ក្រសួងបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C * នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ ទន្ទឹមនោះផ្នែកខ្លះ ក៏អាចមានភ្លៀងជាបង្គួរផងដែរ។ ២៖ តំបន់ខ្ពង់រាប
August 24, 2022 - ព័ត៌មានអន្តរជាតិ
គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបាននិយាយថា ជំងឺរាតត្បាត COVID-19 បានរួមចំណែកដល់ការថយចុះនៃអត្រាអាពាហ៍ពិពាហ៍ និងកំណើតទារក នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការចំណាយខ្ពស់នៃការអប់រំ និងការចិញ្ចឹមកូន។ ស្ត្រីជាច្រើនកំពុងបន្តពន្យារពេលផែនការរៀបការ ឬមានកូន ដោយបន្ថែមថា ការវិវឌ្ឍន៍របស់សេដ្ឋកិច្ច និងសង្គមយ៉ាងឆាប់រហ័ស បាននាំឱ្យស្ថានភាពមានការផ្លាស់ប្ដូរទាំងស្រុង។ យុវជនដែលផ្លាស់ទីលំនៅទៅកាន់តំបន់ទីក្រុង ការចំណាយពេលវេលាកាន់តែច្រើនលើការអប់រំ និងបរិយាកាសការងារដែលមានសម្ពាធខ្ពស់ ក៏បានដើរតួជាចំណែករបស់ពួកគេផងដែរ។ ជាមួយគ្នានេះដែរ គោលនយោបាយ «zero-COVID-19»ដែលមិនចុះញ៉មប្រទេសចិន នៅក្នុងការលុបបំបាត់ការផ្ទុះឡើងភ្លាមៗ ជាមួយនឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើជីវិតរបស់មនុស្ស ក៏ជាកត្តាដែលធ្វើឱ្យមានការខូចខាតជ្រាលជ្រៅ និងយូរអង្វែង លើបំណងប្រាថ្នាចង់មានកូនរបស់ពលរដ្ឋផងដែរ។ អ្នកសង្កេតការណ៍បាននិយាយថា កំណើតថ្មីនៅក្នុងប្រទេសចិន ត្រូវបានកំណត់ថា នឹងអាចធ្លាក់ចុះដល់កម្រិតទាបបំផុតនៅឆ្នាំនេះ ជាមួយនឹងការព្យាករណ៍ថា នឹងមានកំណើតថ្មីក្រោម ១០ លាននាក់ប៉ុណ្ណោះ
August 23, 2022









