Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News អំពីការតែងតាំង ដំឡើងឋានន្តរស័ក្ត ឬដំឡើងឋានៈ មន្ត្រីនគរបាលជាតិ។ លោកបានបញ្ជាក់ថា រាល់ការតែងតាំងទាំងអស់ សុទ្ធតែឆ្លងកាត់ការពិនិត្យពិច័យ វាយតម្លៃយ៉ាងច្បាស់លាស់ អំពីគុណធម៌ វិន័យសីលធម៌ ស្នាដៃ គុណសម្បត្តិ អតីតភាព ជាពិសេសគឺសមត្ថភាព និងប្រជាប្រិយភាពក្នុងការដឹកនាំ បានន័យថា មិនមែនតែងតាំងតាមការនឹកឃើញ។ ការបកស្រាយ និងពន្យល់របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានវាយប្រហារទៅលើស្ថាប័នកងកម្លាំងនគរបាលជាតិ ពាក់ព័ន្ធទៅនឹងការតែងតាំង

    August 23, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នៅឆ្នាំ២០២៣ខាងមុខនេះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជា និវត្តន៍ជន អ្នកចូលនិវត្តន៍ និងគ្រប់តួអង្គដែលធ្វើការឱ្យរដ្ឋ នឹងទទួលបានការដំឡើងបៀវត្សរ៍ បន្ទាប់ពីអាក់ខានរយៈពេលពីរឆ្នាំដោយសារជំងឺកូវីដ-១៩ នោះ។ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣ ០៧៥ នាក់ ដែលធ្វើឡើង នៅសាលពិព័រណ៍ជ្រោយចង្វារ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ

    August 23, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាសូវី)៖ ប្រធានការិយាល័យប្រធានាធិបតីប៉ូឡូញ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីប៉ូឡូញ លោក អាន់ដ្រេ ឌូដា (Andrzej Duda) បានធ្វើដំណើរទៅដល់ទីក្រុងកៀវហើយ ដើម្បីពិភាក្សាអំពីការផ្តល់ជំនួយបន្ថែមទៀត សម្រាប់អ៊ុយក្រែន ក្នុងនោះរួមទាំងជំនួយយោធាផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។ លោក ផាវែល រ៉ូត (Pawel Szrot) ដែលជាប្រធានខុទ្ទកាល័យរបស់លោក ឌូដា បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងវ៉ាសូវីថា «ការបំពេញទស្សនកិច្ចនេះ នឹងរួមមានជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី

    August 23, 2022
  • ព័ត៌មានអន្តរជាតិ

    ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post បានឲ្យដឹងថា​ អាជ្ញាធរក្រុងសៀងហៃបានសម្រេចបិទភ្លើងមិនសូវចាំបាច់មួយចំនួននៅក្នុងទីក្រុងដើម្បីសន្សំសំចៃថាមពលអគ្គិសនី ក្រោយសីតុណ្ហភាពបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់ដែលជំរុញឲ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីបានកើនឡើងយ៉ាងគំហុកផងដែរ។ ភ្លើងដែលអាជ្ញាធរក្រុងសៀងហៃតម្រូវឲ្យបិទជាបណ្តោះអាសន្ននោះមានដូចជា អំពូលភ្លើងសម្រាប់លំអរនៅតាមដងផ្លូវ ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនៅតាមទីសាធារណៈ និងភ្លើងសម្រាប់បើកលំអរនៅតាមអាគារផ្សេងៗជាដើម។ ប្រភពខាងលើបានបន្តថា វិធានការខាងលើនេះនឹងត្រូវអនុវត្តចាប់ពីដើមសប្តាហ៍នេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីពីសំណាក់អាជ្ញាធរដោយផ្អែកទៅលើសមត្ថភាពជាក់ស្តែងក្នុងការផ្គត់ផ្គង់អគ្គិសនី។ គួររម្លឹកជូនថា កាលពីចុងសប្តាហ៍មុននេះអាជ្ញាធរចិនបានប្រកាសទាញសញ្ញាអាសន្នពីគ្រោះរាំងស្ងួតថ្នាក់ជាតិជាលើកដំបូង ក្រោយសីតុណ្ហភាពបានកើនឡើងដល់ចន្លោះពី ៤០-៤២អង្សាសេជាច្រើនសប្តាហ៍ជាប់គ្នា និងធ្វើឲ្យទន្លេ បឹង ដែលជាប្រភពទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋនៅតាមតំបន់ជាច្រើនត្រូវរីងស្ងួតជិតអស់ផងដែរ។ សូមបញ្ជាក់ជូនផងដែរថា ក្រៅតែពីក្រុងសៀងហៃក៏មានខេត្ត-ក្រុងមួយចំនួនផ្សេងទៀតរបស់ចិនបានអនុវត្តវិធានការដូចគ្នានេះដែរ ហើយសម្រាប់នៅក្នុងខេត្តស៊ីឈាន់វិញគឺអាជ្ញាធរបានសម្រេចកំណត់​កូតាក្នុងការផ្តល់ចរន្តអគ្គិសនីតែម្តង ពោលគឺនៅតាមរោងចក្រ សហគ្រាស និងនៅតាមផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ៗនឹងត្រូវឆ្លាស់វេនគ្នាក្នុងការទទួលបានចរន្តអគ្គិសនីសម្រាប់ប្រើប្រាស់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    August 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឲ្យមានការពន្យារពេលដំណើរការឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែតុលា ទៅដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២វិញ។ នេះបើតាមលិខិតរបស់លោករដ្ឋមន្ត្រី ផ្ញើជូនប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែសីហានេះ។ ការពន្យារពេលនេះត្រូវបានលោករដ្ឋមន្ត្រី បញ្ជាក់ថា ដោយសារដំណើរការរៀន និងបង្រៀនក្នុងឆមាសទី១ មិនសូវរលូន ពោលគឺសិស្សបានរៀនតែពាក់កណ្តាលពេលប៉ុណ្ណោះ។ ចំពោះមហាវិស្សមកាលឆ្នាំសិក្សា២០២១-២០២២ ចាប់ពីថ្ងៃទី១ ដល់ ៣១ ខែធ្នូ ឆ្នាំ២០២២។ ដោយឡែកដំណើរការគ្រឹះស្ថានសិក្សា

    August 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានថ្លែងថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) មិនមានការខាតបង់នោះទេ គឺមានតែផលចំណេញទៅវិញ។ ការបង្កើតដេប៉ាតឺម៉ងសិក្សាវៀតណាម នៅភូមិន្ទភ្នំពេញ ផ្តល់បរិញ្ញាបត្រលើ ៣មុខជំនាញ រួមមាន៖ ១៖ មុខជំនាញសិក្សាភាសាវៀតណាម (Vietnamese Studies) ២៖ មុខជំនាញការបកប្រែភាសាវៀតណាម (Vietnamese Translation and Interpretation) ៣៖ មុខជំនាញភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច (Vietnamese Business Communication)។

    August 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្លែងចេញពីលើវេទិកាក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត របស់សាកលវិទ្យាល័យអាស៉ីអឺរ៉ុប នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំទៅកាន់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ត្រូវបិទអាជ្ញាប័ណ្ណចោលនូវប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលប្រើប្រាស់នូវពាក្យជេរប្រមាណអ្នកដទៃ។ ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយក្រសួងព័ត៌មាន បានបិទចោលនូវអាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក សាន្ដ ប៊ុនធឿន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ម្សិលមិញ បន្ទាប់ពីលោក សាន្ដ ប៊ុនធឿន បានឡាយតាមរយៈទំព័រព័ត៌មានរបស់ខ្លួនប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថអ្នកដទៃ។ សម្ដេចតេជោ ហ៊ុន សែន

    August 23, 2022
  • ព័ត៌មានអន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រទេសវៀតណាមនឹងមានសិទ្ធិក្នុងការលក់ iPhone 14 លឿនជាងម៉ូឌែលមុនៗពីក្រុមហ៊ុន ចាប់តាំងពី Apple បានលើកប្រទេសវៀតណាមក្នុងទីផ្សារអាទិភាពរបស់ខ្លួន។ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយនៃបណ្តាញលក់រាយមួយបានប្រាប់ VnExpress ថា “iPhone 14 នឹងត្រូវបានលក់ជាផ្លូវការនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលបីសប្តាហ៍ បន្ទាប់ពីស្មាតហ្វូនស៊េរីថ្មីនេះត្រូវបានដាក់លក់នៅក្នុងទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាមេរិក សិង្ហបុរី ហុងកុង និងប្រទេសជប៉ុន”។ ប្រភពដដែលបានបន្ថែមថា Apple បានផ្លាស់ប្តូរប្រទេសវៀតណាមពីកម្រិតអាទិភាពទី៤ មកទី៣ វិញ ហើយអាចធ្វើឱ្យប្រទេសនេះក្លាយជាទី២ ឬទី១ ក្នុងរយៈពេលពីរ ឬបីឆ្នាំទៀត។ រម្លឹកផងដែរថា នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក

    August 23, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា រង្វង់មូលលោកតាដំបងក្រញូងខេត្តបាត់ដំបងនឹងត្រូវរៀបចំកែលម្អអោយបានស្អាតបាត និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់នេះអោយបានល្អសមជាទីកន្លែងសក្ការៈរបស់បងប្អូនទាំងអស់គ្នា។ សូមបញ្ជាក់ថា កាលពីម្សិលមិញនេះនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារធ្វើសំយ៉ាបផ្ទះ ការដាក់ស្លាកយីហោ ការកំណត់ពណ៌ផ្ទះ ការរៀបចំផ្លូវដើរ ការកំណត់សណ្តាប់ធ្នាប់នៃការលក់ដូរតាមផ្ទះ និងតាមទីផ្សារនានា។ ឯកឧត្តម បានឱ្យដឹងថា ដើម្បីប្រែក្លាយតំបន់នេះអោយទៅជាតំបន់ផ្ទះអភិរក្សពេញលេញ តម្រូវអោយមានការរុះរើសំយ៉ាប និងសា្លកយីហោចាស់ ដោយដាក់ជំនួសវិញនូវសំយ៉ាប និងស្លាកយីហោថ្មីស្របទៅតាមស្តង់ដាររួមមួយ ដែលបានកំណត់ច្បាស់លាស់ទៅតាមប្លង់គំរូ។ ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ក្រុងទាំងអស់

    August 23, 2022
  • ព័ត៌មានអន្តរជាតិ

    វៀតណាម៖ អាជ្ញាធរវៀតណាមបានសម្រេចធ្វើការពិន័យគណៈកម្មាធិការរៀបចំកម្មវិធី Miss Universe Vietnam 2022 ជាទឹកប្រាក់ចំនួន ៧០លានដុង (២,៩៩០ ដុល្លារអាមេរិក) ក្រោយអ្នករៀបចំកម្មវិធីលំដាប់ថ្នាក់ជាតិមួយនេះអនុញ្ញាតឲ្យស្រ្តីជាគណៈកម្មកាម្នាក់ស្លៀកសំលៀកបំពាក់ដំណាងឲ្យប្រពៃណីវៀតណាម ដែលមានការកែច្នៃខុសពីទម្រង់ដើម ពោលគឺសិចស៊ីជ្រុលហួសហេតុ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express កាលពីថ្ងៃចន្ទ ទី២២ ខែសីហានេះបានឲ្យដឹងថា ស្រ្តីជាគណៈកម្មការដែលបានស្លៀកសំលៀកបំពាក់មិនសមរម្យបង្ហាញខ្លួនលើកម្រាលព្រំក្រហមក្នុងកម្មវិធីលំដាប់ថ្នាក់ជាតិនេះមានឈ្មោះថា Vu Nguyen Ha Anh ជាអតីតបេក្ខជនប្រលងកម្មវិធី Miss Universe Vietnam 2008 បច្ចុប្បន្នមានអាយុ ៤០ឆ្នាំ​ និងជាតារាម៉ូដែលម្នាក់ផងដែរ។ អ្នកនាង  Vu

    August 23, 2022