- Khmerpress
- ព័ត៌មានអន្តរជាតិ
អ៊ុយក្រែននឹងប្រារព្ធទិវាឯករាជ្យជាតិ ក្រោយការផ្ដាច់ខ្លួនពីសហភាពសូវៀតរបស់ខ្លួននៅថ្ងៃពុធស្អែកនេះ ដែលត្រូវជាថ្ងៃតែមួយ នៃខួបគម្រប់ ៦ខែ ចាប់តាំងពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានចាប់ផ្ដើម។ ប៉ុន្តែយ៉ាងណាក៏ដោយ អាជ្ញាធរបានហាមប្រាមពួកគេមិនឱ្យមានសកម្មភាពអ្វីទេ ដោយសារខ្លាចមានហានិភ័យនៃការវាយប្រហារពីភាគីរុស្ស៊ី។ ចំណែករុស្ស៊ីឯណោះវិញ ក៏បានប្រារព្ធទិវាទង់ជាតិ (National Flag Day) របស់ពួកគេកាលពីថ្ងៃចន្ទ ដែលជាការរំលឹកដល់ការលើកទង់ជាតិដែលមានពណ៌ ៣ឆ្នូត មួយនេះក្នុងឆ្នាំ១៩៩១ បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ គួរឱ្យដឹងដែរថា ទាហានអ៊ុយក្រែនកំពុងព្យាយាមដណ្តើមយកដែនដីនៅភាគខាងកើត និងខាងត្បូងមកវិញ ខណៈកម្លាំងរុស្ស៊ីក៏មានការភ្ញាក់ផ្អើលចំពោះការទប់ទល់របស់អ៊ុយក្រែន។ អ្នកស្រុកខ្លះនៅតំបន់ Kherson បានវាយប្រហារស្ពានមួយ ដែលកងកម្លាំងរុស្ស៊ីបានប្រើប្រាស់ ដើម្បីនាំយកការផ្គត់ផ្គង់ផ្សេងៗ។ អ៊ុយក្រែនក៏ចង់យកមកវិញនូវទឹកដីគ្រីមៀ ដែលខ្លួនបាត់បង់កាលពីក្នុងឆ្នាំ២០១៤ ផងដែរ ដោយពួកគេនិយាយថា ដោយពួកគេនិយាយថា
August 23, 2022 - ព័ត៌មានជាតិ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ នេះ។ សម្តេចតេជោក៏បានរម្លឹករឿងកំហុសរបស់លោក សាន្ត ប៊ុនធឿន រហូតដល់សម្តេចបានទម្លាយឲ្យដឹងថា៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាសម្តេចបានផ្តល់ទឹកប្រាក់ឱ្យលោក សាន្ត ប៊ុនធឿន ចំនួនរហូតដល់ទៅ ១៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីទៅទិញផ្ទះសម្រាប់រស់នៅ។ ប៉ុន្តែសម្តេចការបានខកចិត្តដែរថា ពេលទិញផ្ទះរួច សាន្ត ប៊ុនធឿន មានចរិតក្អែងក្អាងទៅវិញ រហូតដល់និយាយក្នុង Live គ្មានជំពាក់នរណាមួយរៀលទេ។
August 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោកតា សំ រ៉ុង អាយុ ៩៥ឆ្នាំ ត្រូវបានកូនស្រីបង្កើតនិងកូនប្រសារបានបំពានកាន់កាប់ដីផ្ទះកម្មសិទ្ធិរបស់លោកតាស្ថិតនៅខេត្តកណ្តាល ដែលដីនោះលោកតាជាអ្នកទិញនិងធ្វើផ្ទះចែកអោយកូនទាំងពីររស់នៅ១ល្វែងនិង១ល្វែងទៀតជារបស់គាត់រស់នៅ។ នៅក្នុងគណនីហ្វេសប៊ុករបស់លោក ដួង តារា បានរៀបរាប់ឱ្យថា៖ លោកតា សំ រ៉ុង អាយុ ៩៥ឆ្នាំ បានដាក់ពាក្យបណ្តឹងគោរពសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តីកាលពីឆ្នាំ២០២១។ គាត់បានប្រាប់ខ្ញុំថាកូនស្រីបង្កើតនិងកូនប្រសារបានបំពានកាន់កាប់ដីផ្ទះកម្មសិទ្ធិរបស់គាត់ស្ថិតនៅខេត្តកណ្តាល ដែលដីនោះគាត់ជាអ្នកទិញនិងធ្វើផ្ទះចែកអោយកូនទាំងពីររស់នៅ១ល្វែងនិង១ល្វែងទៀតជារបស់គាត់រស់នៅតាំងពីឆ្នាំ ១៩៨៥។
August 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C – នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម
August 23, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។ វត្តមានរបស់សម្តេចតេជោនៅថ្ងៃនេះ គឺជាលើកទី១៤ហើយ ដែលសម្តេចតេជោ បានអញ្ជើញចែកសញ្ញាបត្រ និងវិញ្ញាបនបត្រជូននិស្សិត និងសិស្សរបស់អង្គការ និងសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គិតចាប់តាំងពីឆ្នាំ២០០៣មក។ របាយការណ៍របស់សាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
August 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នមពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់ លោក សាន្ត ប៊ុនធឿន ដែលបានប្រព្រឹត្តិទង្វើអសីលធម៌ ជេរប្រមាណជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីព។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបប្រកាសលេខ០៩៨ព.ម.ប្រក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ស្ដីការអនុញ្ញាតឱ្យលោក សាន្ត ប៊ុនធឿន ជាម្ចាស់សហគ្រាស សាន្ត ប៊ុនធឿន អេសប៊ីធី ផូស ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ WWW.sbtpost.com ដោយម្ចាស់អាជ្ញាបណ្ណ បានប្រព្រឹត្តិទង្វើអសីលធម៌
August 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មីចំនួន ២ទីតាំង ដូចខាងក្រោម៖ ១-សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) ២-សាងសង់ស្ពានអាកាសនៅទីតាំងស្តុបសុិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្សុី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ
August 22, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត២០លានដុល្លារ។ នេះបើតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ កាលពីត្រីមាសទី១ ឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៩,៤៩៨,១៤៦ដុល្លារ មានការកើនឡើង១៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន៨,១១៨,០៤២ដុល្លារ។ ដោយឡែក ក្នុងត្រីមាសទី២ ឆ្នាំ២០២២ កំពង់ផែនេះចំណូលបាន៩,៦៨៦,២៩៤ដុល្លារអាមេរិក កើនឡើង៤៥.៧៤%។ ចំណែកប្រាក់ចំណេញសុទ្ធ ក្នុងត្រីមាសទី២ ឆ្នាំ២០២២ មានសរុបចំនួន ៣,៧២៨,៥៩២ ដុល្លារអាមេរិក។ លោក ហ៊ី បាវី ប្រធានក្រុមប្រឹក្សាភិបាល
August 22, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមចុះផ្សាយរបស់សារព័ត៌មាន The Nation ការសិក្សាមួយបានរកឃើញថា ប្រទេសថៃនៅតែពេញនិយមសម្រាប់ភ្ញៀវទេសចរចិន។ របាយការណ៍ចុងក្រោយបង្អស់របស់ Global Times បង្ហាញថា ប្រទេសថៃ គឺជាទិសដៅពេញនិយមបំផុតទី៤ ក្នុងចំណោមអ្នកធ្វើដំណើរចិន។ ផ្អែកលើទិន្នន័យដែលប្រមូលបានពី Variflight របាយការណ៍ Global Times បាននិយាយថា ជើងហោះហើរអ្នកដំណើរអន្តរជាតិទៅក្រៅប្រទេសពីប្រទេសចិនទំនងជានឹងកើនឡើងជាង ២០០%ពីមួយខែទៅមួយខែនៅក្នុងខែសីហា ដោយសារប្រទេសចិនបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ។ ក្នុងនោះជើងហោះហើរសរុបចំនួន ២,៨៤៥ គ្រោងនឹងហោះហើរចេញពីប្រទេសចិនក្នុងខែនេះ ដែលកើនឡើងពីចំនួន ៩០៤នៅក្នុងខែកក្កដា ហើយនឹងឆ្ពោះទៅគោលដៅកំពូលទាំងប្រាំ គឺកូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក ថៃ និងបារាំង។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn
August 22, 2022 - ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម និងនេសាទ បានស្នើភាគីចិនពន្លឿនការបើកកិច្ចចរចាលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យលើផលិតផលកសិកម្មកម្ពុជាដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកម្ម និងទុរេន។ ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម វេង សាខុន និងគណៈប្រតិភូពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត Zhang Lubiao។ ក្រៅពីការស្នើខាងលើ នៅក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីរួមជាមួយភាគីចិន ក៏បានឯកភាពបង្កើតក្រុមការងារជំនាញដើម្បីរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ដោយផ្តោតសំខាន់លើអង្ករ ពោត កៅស៊ូ ដំឡូងមី ចេក ផលិតកម្មសត្វ និងវារីវប្បកម្ម។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមបណ្ឌិត Zhang Lubiao បានលើកឡើងថា
August 22, 2022









