Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារ ហៅកាត់ថា ILO បានសម្តែងការកោតសរសើរចំពោះ​រាជ​រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន និងដាក់​ចេញគោលនយោបាយធានារក្សាបានបរិយាកាសការងារល្អប្រសើរនៅតាមរោងចក្រ សហគ្រាស។ ការកោតសរសើរនេះ ត្រូវបានលើកឡើងដោយ លោកស្រី Chihoko Asada Miyakawa ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់​អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការ ILO ពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤នេះ។ លោកស្រី Chihoko Asada-Miyakawa បានថ្លែងអំណ​រ​គុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាត​ឱ្យរូប​លោកស្រី និងសហការី ចូលជួបសម្តែងការគួរសម

    May 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត បានសម្រេចចោទប្រកាន់ គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ពីបទរំលោភអំណាច តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នមួយចំនួនទៀត។ ទោះជាយ៉ាងនេះក្តី ជាមួយនឹងការចោទប្រកាន់នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានស្នើសុំដាក់ជនសង្ស័យទាំង៣នាក់ ឲ្យស្ថិតក្រោមការត្រួតពិនិត្យ និងស្នើដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ហើយបានបញ្ជូនសំណុំរឿងនេះ ទៅកាន់ចៅក្រមស៊ើបសួរ។ ជនសង្ស័យ៣នាក់នោះ រួមមាន៖ *ទី១៖ ឈ្មោះ នង រុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក *ទី២៖ ឈ្មោះ ស៊ុន ពេជ្រសុមាលី

    May 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកអនុនាវីត្រី ទៀ សុធីរដ្ឋា ជាកូនប្រុសលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក ដែលជាសិក្ខាកាមម្នាក់តំណាងឲ្យកងទ័ពជើងទឹកកម្ពុជានោះ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានទទួលសញ្ញាបត្របញ្ចប់ការសិក្សា វគ្គនាយទាហានចូលថ្មី នៃមហាវិទ្យាល័យកងទ័ពជើងទឹកអូស្ត្រាលី (New entry officer course) នៅHMAS Creswell, Jervis Bay NSW ប្រទេសអូស្ត្រាលី។ ក្រោយបញ្ចប់ការសិក្សាវគ្គនាទាហានចូលថ្មីនេះ លោកអនុនាវីត្រី ទៀ សុធីរដ្ឋា នឹងបន្តចូលសិក្សាវគ្គនាយទាហានប្រយុទ្ធលម្ហសមុទ្រ និងការអនុវត្តផ្ទាល់លើនាវា (Maritime warfare officer

    May 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា បានថ្លែងថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាកំណប់ទ្រព្យមហាសាលរបស់ប្រជាជនកម្ពុជាយូរអង្វែងតទៅ។ លោកបានថ្លែងដូច្នេះ នៅចំពោះមុខប្រធានក្រុមហ៊ុនមេធាវី ប្រធានក្រុមមេធាវី និងប្រធានការិយាល័យមេធាវី ប្រមាណជិត ២០០ នាក់ ក្នុងកម្មវិធីពិសារអាហារសាមគ្គី រៀបចំឡើងដោយលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា ប្រធានសមាគមអ្នកច្បាប់ នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ នៅភោជនីយដ្ឋាន The Ming Palace។ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា បានលើកឡើងថា «ក្នុងនាមយើងជាអ្នកច្បាប់ ត្រូវហ៊ានការពារអ្វីដែលជាផលប្រយោជន៍ជាតិ… ការសម្រេចជីកព្រែកជីកហ្វូណនតេជោនេះ

    May 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានឆ្លើយតបមតិរិះគន់លើសេវាកម្ម របស់ព្រលានយន្ដហោះកម្ពុជា ដោយលោកបានលើកឡើងថា ជាទូទៅអកាសយានដ្ឋានមួយៗ មានសូចនាករសម្រាប់ការវាស់វែង ជាការពិតអ្នកណាក៏ចង់បានអ្វីៗឲ្យល្អប្រសើរ និងលេចមុខលេចមាត់ ប៉ុន្ដែទោះជាចង់ជួប ឬមិនចង់ជួបក៏ជៀសមិនផុត អំពីការរិះគន់ និងកែតម្រូវបន្ថែមប៉ុណ្ណោះ ប្រសិនបើមានចំណុចខ្វះខាត។ ការឆ្លើយតបរបស់លោក ស៊ីន ចាន់សេរីវុត្ថា លើកឡើងបែបនេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «ឥទ្ធិពលនៃវិស័យអាកាសចរណ៍ លើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» ​របស់បណ្តាញព័ត៌មាន Fresh News។ លោកបានឲ្យដឹងថា «ជាការពិតទោះចង់ជួប ឬមិនចង់ជួបក៏យើងជៀសមិនផុតនោះដែរអំពីការរិះគន់ នេះប្រៀបដូចជាសម្លមួយឆ្នាំ​ដែលមានអ្នកទទួលទានច្រើនអ្នក ដែលទទួលទាននឹងមានរសជាតិខុសៗគ្នា ជាទូទៅអាកាសយានដ្ឋានមួយៗមានសូចនាករ

    May 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា រយៈពេល៣ឆ្នាំទៅមុខទៀត ពោលនៅក្នុងឆ្នាំ២០២៧ ទើបវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា អាចនឹងងើបឡើងវិញ ១០០ភាគរយ ដូចទៅនឹងឆ្នាំ២០១៩។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃវិស័យអាកាសចរណ៍លើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា «សម្រាប់ប្រទេសកម្ពុជា ពីមុនធ្លាប់ធ្វើការព្យាករណ៍ និងធ្វើការសន្និដ្ឋានថា ការងើបឡើងវិញ បន្ទាប់ពីកូវីដ ១០០ភាគរយ

    May 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ លើជនជាតិចិនម្នាក់ ដែលបានបើករថយន្ត LAMBORGHINI HURACAN STO បុកមនុស្សម្នាក់ស្លាប់ នៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៦ខែ ទោសនៅសល់ពីនេះ ឱ្យព្យួរការអនុវត្តធម្មតា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះបានឱ្យដឹងទៀតថា ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោល លើជនជាប់ចោទ ភាគីពាក់ព័ន្ឋ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ចៅក្រមជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ១៨១៥ «ភ»

    May 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជូនជនសង្ស័យ៣នាក់ ក្នុងនោះមានគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ក្រោយពួកគេត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នផ្សេងទៀតផងដែរ។ ជនសង្ស័យ៣នាក់នោះ រួមមាន៖ *ទី១៖ ឈ្មោះ នង រុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក *ទី២៖ ឈ្មោះ ស៊ុន ពេជ្រសុមាលី ភេទស្រី អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀនសាលាបឋមសិក្សាធន់មន់ *ទី៣៖ ឈ្មោះ ហ៊ុន

    May 9, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសពីផែនការរបស់ Microsoft ដែលមានតម្លៃរហូតដល់ ៣.៣ពាន់លានដុល្លារ ក្នុងកាសាងសងមជ្ឈមណ្ឌលទិន្ន (Data Center) នៅភាគអាគ្នេយ៍រដ្ឋ Wisconsin ខណៈទីតាំងនេះ ត្រូវបានគេដឹងថា លោក Trump ធ្លាប់សន្យាសាងសង់រោងចក្រតម្លៃ១០ពាន់លានដុល្លារនៅទីនោះ ប៉ុន្តែមិនចេញរូបរាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។ ការប្រកាសបែបនេះរបស់លោក Biden ធ្វើឡើងអំឡុងពេលទស្សនកិច្ចលើកទី៤ របស់លោក ទៅកាន់រដ្ឋ Wisconsin ក្នុងឆ្នាំនេះ និងចំពេលរូបលោកកំពុងស្ថិតក្នុងយុទ្ធនាការរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។

    May 9, 2024
  • ព័ត៌មានអន្តរជាតិ

    (សិង្ហបុរី)៖ ក្រសួងការពារជាតិសិង្ហបុរី បានប្រកាសថា ខ្លួនបានសម្រេចឱ្យផ្អាកជាបណ្តោះអាសន្ន នូវសកម្មភាពហ្វឹកហ្វឺនយន្តហោះចម្បាំង F-16 ទាំងអស់ ក្រោយយន្តហោះធុននេះមួយគ្រឿង ទើបតែបានធ្លាក់អំឡុងការហោះហើរហ្វឹកហាត់ជាប្រចាំមួយ កាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងការពារជាតិសិង្ហបុរី បាននិយាយថា ការផ្អាកនេះគឺជាវិធានការសុវត្ថិភាព ដែលនឹងបន្តអនុវត្តរហូត ទាល់តែការស៉ើបអង្កេតបង្ហាញថា វាមានសុវត្ថិភាពក្នុងការបន្ត ការហ្វឹកហ្វឺនឡើងវិញ។ កាលពីថ្ងៃពុធសប្តាហ៍នេះ អាកាយានិកបានផ្តាច់កៅអីចេញពីយន្តហោះដោយសុវត្ថិភាព មុនពេល F-16 មួយគ្រឿង បានធ្លាក់ទៅបុកដី នៅឯមូលដ្ឋានទ័ពអាកាស Tengah ហើយអាកាសយានិកម្នាក់នោះ ស្ថិតក្នុងស្ថានភាពនឹងនរ

    May 9, 2024