Khmerpress
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ ស្របពេលដែលពលរដ្ឋមានការយកចិត្តទុកដាក់ចំពោះសុខភាព សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា កំពុងមានមហិច្ឆតាចង់ផ្គត់ផ្គង់បន្លែកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព នៅក្នុងទីផ្សារប្រទេសកម្ពុជា ឱ្យកាន់ទូលំទូលាយបន្ថែមទៀត។ នេះបើតាម លោក ហ៊ុន វុត្ថា ប្រធានសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ដែលបានប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងជួបសំណេះសំណាលជាមួយ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។ សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា បានបង្កើតតាំងពីឆ្នាំ២០០៩ ដោយកន្លងទៅមិនបានផ្ដោតលើបន្លែនោះទេ ដោយកសិករបានដាំដំឡូង ពោត សណ្តែកសៀងជាដើម ក្រោយមកទៀត សហគមន៍ក៏ចាប់ផ្តើមដាក់ផ្លែឈើហូបផ្លែ ក្នុងនោះមានដូចជា៖ តាង៉ែន និងស្វាយ

    May 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កសិករដាំទុរេននៅខេត្តចំនួន២ កំពុងរងផលប៉ះពាល់​ ដោយសារការកើនឡើងនៃកំដៅ​ ធ្វើឱ្យទិន្នផលទុរេនធ្លាក់ចុះ ហើយតាមមន្រ្តីជំនាញ ​ទិន្នផលទុរេននៅខេត្តបាត់ដំបង និងខេត្តកំពតនៅឆ្នាំនេះ ​នឹងថយចុះប្រមាណពី៥០% ទៅ៦០% ខណៈតម្លៃ​ក៏មិនសូវល្អ ដោយសារតែគុណភាព និងរសជាតិទុរេនមិនល្អដូចឆ្នាំមុនៗ។ ចាប់ពីខែឧសភា គឺជាពេលវេលា ដែលនៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពត ខេត្តបាត់ដំបង ចាប់ផ្តើមប្រមូលផលទុរេន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ទិន្នផលទុរេនឆ្នាំនេះ មានការធ្លាក់ចុះច្រើនបើធៀបនឹងកាលពីឆ្នាំមុន។ បច្ចុប្បន្ននេះកសិករដាំដំណាំទុរេននៅខេត្តដំបង

    May 8, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អាមេរិក (NHTSA ) កំពុងតែស្នើរឲ្យ ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ផ្តល់ទិន្នន័យ ឬ ចម្លើយនានា អំពីការផ្លាស់ប្តូរមួយចំនួន ដែលក្រុមហ៊ុនបានធ្វើចំពោះប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ (Autopilot) ខណៈបញ្ហានេះ ត្រូវបានគេដឹងថាបានប៉ះពាល់ដល់រថយន្តប្រហែល ២លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។ Tesla ត្រូវតែផ្តល់ទិន្នន័យ ដល់ NHTSA ហើយពេលវេលានឹងផុតកំណត់នៅថ្ងៃទី០១ ខែកក្កដា ខាងមុខ បើបរាជ័យ គឺប្រឈមនឹងការផាកពិន័យរហូតដល់ ១៣៥.៨ លានដុល្លារ។ នេះបើយោងតាមលិខិតដែលផ្ញើដោយ NHTSA

    May 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជំរុញឱ្យប្រទេស​កាតាបើកស្ថានទូតនៅកម្ពុជា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាតាឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្រៅតែពីការស្នើឱ្យបើកស្ថានទូត សម្តេចតេជោ ក៏បានស្នើឱ្យបើកឡើងវិញការហោះហើរត្រង់រវាងកាតា និងកម្ពុជា ហើយក៏បានស្នើពិនិត្យលទ្ធភាពជំរុញការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី ឬបង្កើតរោងម៉ាស៊ីនកិនស្រូវ ផលិតជាអង្ករនាំទៅប្រទេសកាតាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យលោក ខាលីត អាលី អាប់ឌុលឡា អាបែល (Khalid Ali Abdullah Abel) ឯកអគ្គរាជទូត​ប្រទេសកាតា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅ​វិមាន​ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ

    May 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនឹងចាត់វិធានការតាមផ្លូវច្បាប់ ដល់ជន ឬក្រុមហ៊ុនណា ដែលប្រកាសថាខ្លួនទទួលបានគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ ៦៧ (សៀមរាប- អន្លង់វែង-ច្រកអន្តរជាតិជាំ/សាង៉ាំ) ដោយមិនមានការដេញថ្លៃ ឬក្លែងព័ត៌មានយកទៅបោកប្រាស់ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងដូចនេះថា កន្លងទៅថ្មីៗនេះ មានជនខិលខូចមួយចំនួនតូចបានប្រើប្រាស់ឯកសារ និងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ ៦៧ (សៀមរាប- អន្លង់វែង-ច្រកអន្តរជាតិជាំ/សាង៉ាំ) ដោយធានាផ្តល់សិទ្ធិក្នុងការសាងសង់ផ្លូវជាតិលេខ៦៧ ដោយមិនឆ្លងកាត់នីតិវិធីដេញថ្លៃជាសាធារណៈ។ ជាការពិតកំណាត់ផ្លូវជាតិលេខ៦៧ ប្រវែង

    May 8, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទ៣នាក់បន្ថែមទៀត ពាក់ព័ន្ធរំលោភបូកលើក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង និងចែកចាយព្រោងព្រាតលើបណ្តាញសង្គម។ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៨ ខែឧសភានេះ បានបញ្ជាក់ថា កាលពីម្សិលមិញ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនត្រូវចោទចំនួន៣នាក់ មកបង្ហាញនៅចំពោះចៅក្រមករណីរំលោភបូក ហើយក្រោយការសួរនាំ និងពិនិត្យលើភស្តុតាង និងអង្គហេតុ ចៅក្រមក៏សម្រេចឃុំខ្លួនជនទាំង៣នាក់ ដាក់ពន្ធនាគារតែម្តង។ រហូតមកដល់ពេលនេះ មនុស្សចំនួន៨នាក់ហើយ ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ ករណីរំលោភបូកខាងលើ។ សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះដោយការរំលោភបូក ត្រូវបានអង្គការ AFESIP Cambodia នៅភ្នំពេញ របស់លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ យកទៅស្នាក់នៅ

    May 8, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះរាជពិធីបុណ្យទ្វារទសមាសច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិទៅនៅក្នុងបរិវេណ មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។ នេះបើផ្អែកតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏មានសារៈសំខាន់ ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាសប្រចាំឆ្នាំ ដោយចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរ ដែលព្រះមហាក្សត្រ

    May 8, 2024
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់គ្មានការលើកលែងទៀតនោះឡើយ ចំពោះបុគ្គលណាឬក៏បងប្អូនប្រជាពលរដ្ឋក៏ដោយ ឲ្យតែហ៊ានចូលកាប់ទន្ទ្រានដីតំបន់ ព្រៃលិចទឹកដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងកម្លាំងចម្រុះ បន្តចុះសំណេះសំណាល នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ ព្រមទាំងថវិកា ទៅចែកផ្តល់ជូនកម្លាំងចម្រុះ កំពុងឈរជើងការពារតំបន់ព្រៃលិចទឹក ចំនួន០៤ទីតាំង ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ

    May 8, 2024
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA នឹងផ្តើមការរៀបចំបោះឆ្នោតជ្រើសរើសប្រទេសម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក Women’s World Cup នៅឆ្នាំ២០២៧ ក្នុងសមាជប្រចាំឆ្នាំរបស់ខ្លួន ដែលនឹងធ្វើឡើងនៅប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។ ក្នុងសមាជលើកទី៧៤ (congress) របស់ FIFA ដែលនឹងធ្វើឡើងនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលរួមពី ២១១ប្រទេសសមាជិករបស់ខ្លួនផងនោះ ក៏បានបញ្ចូលរបៀបវារៈបោះឆ្នោតស្វែងរកប្រទេសម្ចាស់ផ្ទះបាល់ទាត់ស្រ្តីនៅ ៣ឆ្នាំខាងមុខផងដែរ។ បេក្ខជនប្រទេសម្ចាស់ផ្ទះតពីណូវែលហ្សេឡង់ និងអូស្រ្តាលី មានតែ ២បេក្ខភាពប៉ុណ្ណោះ គឺប្រទេសប្រេស៊ីល និងសហម្ចាស់ផ្ទះប៊ែលហ្សិក ហូឡង់ និងអាល្លឺម៉ង់

    May 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល ៤ខែនៃឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៩០០លានដុល្លារពីការនាំចេញអង្ករ ប្រមាណជាង២៤ម៉ឺនតោន និងស្រូវជាង២លានតោន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ពីខែមករា ដល់ខែមេសា កម្ពុជាបាននាំចេញអង្ករបានចំនួន ២៤៨ ៤៩១ តោន ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានចំណូលជាងជាង១៧០លានដុល្លារ។ ការនាំចេញអង្ករជាង២៤ម៉ឺនតោន ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦០ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១០៥,៧៩៩ តោន គិតជាទឹកប្រាក់ចំនួន ៨១.៦២ ដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៦៧,៤៥៧ តោន គិតជាទឹកប្រាក់

    May 8, 2024